លោក បេ ចន្ត្រា
លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) ...
កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម
សនិទាន ក្នុងឆ្នាំ ២០១៨ ចំនួនសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីសរុបមានចំនួន ១៥៥,៧៤៥ ។ ជាង ៩០ ភាគរយនៃក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាគឺជាសហគ្រាសធុនតូច និងមធ្យម។ ទោះបីជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចសង្គម ...
អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណះខុសគ្នាសម្រាប់ការប្រើប្រាស់ ប៉ុន្តែមានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវ។.45 ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។46 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ...