គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។1ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។2 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

H4Dgz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!