អគ្គនាយកដ្ឋានពន្ធនាគារ កំពុងរៀបចំចាក់វ៉ាក់សាំងកូវីដដល់ជនជាប់ឃុំ
អគ្គនាយកដ្ឋានពន្ធនាគារកំពុងរៀបចំចាក់វ៉ាក់សាំង AstraZeneca ដល់ជនជាប់ឃុំនៅពន្ធនាគារដែលមានការប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយនៅថ្ងៃទី ៧ មិថុនានេះ កំពុងរៀបចំចាក់ដល់ជនជាប់ឃុំក្នុងពន្ធនាគារខេត្ដព្រះសីហនុ និងជំហានបន្ទាប់ចាក់ឱ្យជនជាប់ឃុំនៅពន្ធនាគារខេត្ដកំពង់ស្ពឺ និងពន្ធនាគារខេត្ដកណ្ដាល។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-06-07-0947-217814.html
ស្លាកសញ្ញាលំដាប់ខ្ពស់មកដល់ប្រទេសកម្ពុជា
ម៉ាកដែលមានកិត្យានុភាពបំផុតរបស់ពិភពលោកនឹងចូលទីផ្សារក្នុងរយៈពេល ១២ ខែខាងមុខនេះនៅពេលដែលក្រុមហ៊ុន Blue Bell Group បានប្រកាសកាលពីម្សិលមិញថាខ្លួនបានធានានូវកិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីគ្រប់គ្រងគម្រោងលក់រាយដែលរំពឹងទុក ...
ហ៊ូសេន ហៃឌឺ
https://www.khmertimeskh.com/50917137/high-end-labels-coming-to-cambodia/
បញ្ហាកង្វះទីផ្សារ និងតម្លៃ អាចនឹងធ្វើឱ្យផលវារីវប្បកម្មក្នុងឆ្នាំ ២០២១ នេះធ្លាក់ចុះ
ផលវារីវប្បកម្មនៅកម្ពុជាឆ្នាំ ២០២១ នេះអាចនឹងធ្លាក់ចុះខ្លះ ខណៈបទពិសោធទីផ្សារ និងកត្តាតម្លៃកំពុងធ្វើឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនសម្រេចកាត់បន្ថយការលែងកូនត្រីចូលស្រះចិញ្ចឹម ឬផ្អាកការចិញ្ចឹមមួយរយៈ។ នេះបើយោងតាមសមាគមវារីវប្បករនៅកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-08-11-1042-221354.html
ក្រសួងកសិកម្មការពារសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់
រដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន បានដឹកនាំប្រតិភូ ក្រសួងចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើពិធីសារធ្វើ វិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ APTERR» ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធាន ព្រឹទ្ធសភា ។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3iZlSeH
សហគ្រាសផលិតកែវធ្វើពីអង្ករ ពោត និងដំឡូងមី
សហគ្រាសក្នុងស្រុក TK&D Manufacturing នៅថ្ងៃទី ១៩ ខែកញ្ញា បានសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មីមួយផលិតកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ពោត និងដំឡូងមី នៅស្រុកក្រគរ ភាគខាងកើតខេត្តពោធិ៍សាត់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/cup-plant-use-rice-corn-cassava
ក្រសួងតម្រូវឱ្យម្ចាស់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមកស្នើសុំអាជ្ញាបណ្ណ
ក្រសួងពាណិជ្ជកម្មបានប្រាប់ឱ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានមុន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-18-1023-223806.html
ប្រណាំងនឹងពេលវេលាសម្រាប់ការយល់ព្រមរបស់ចិនចំពោះការនាំចេញមៀន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមមៀនប៉ៃលិន (PLA) កំពុងចរចាទីផ្សារទៅកាន់ប្រទេសចិន ក្នុងការប្រកួតប្រជែងជាមួយពេលវេលា ដើម្បីឈានដល់ដំណោះស្រាយឆាប់រហ័ស និងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមរបស់អ្នកចម្ការមុនរដូវប្រមូលផល។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/race-against-time-chinese-approval-longan-shipments
ការនាំចេញស្វាយចន្ទីកើនឡើង ៣៤០ ភាគរយ
តួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាចាប់ពីខែមករាដល់ខែសីហាឆ្នាំ ២០២១ ប្រទេសកម្ពុជាបាននាំចេញផលិតផលស្វាយចន្ទីប្រមាណ ៨៧៦.៥២១ តោនទៅកាន់ទីផ្សារបរទេសដោយមានការកើនឡើង ៣៤០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50928483/cashew-exports-grows-by-340-percent/
កម្ពុជាប្រមូលចំណូលបានប្រមាណជាង $៦៨៥ លាន ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១
កម្ពុជាទទួលបានប្រាក់ជាង ៦៨៥ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ ដែលក្នុងនោះបរិមាណនៃការនាំចេញស្រូវបានកើនឡើងជិតទ្វេដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-07-1106-223165.html
កម្ពុជាត្រូវការការវិនិយោគលើចង្វាក់ផលិតកម្មកែច្នៃបន្ថែម ដើម្បីត្រៀមពង្រីកទីផ្សារនាំចេញផ្លែមៀន
ក្រសួងកសិកម្មបានអំពាវនាវឱ្យវិស័យឯកជនពិនិត្យលទ្ធភាពលើការវិនិយោគក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម សម្រាប់ការកែច្នៃនាំចេញផ្លែមៀនទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នកម្ពុជាកំពុងធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យជាមួយនឹងប្រទេស ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-08-20-1600-222067.html
ក្រសួងឧស្សាហកម្មដាក់ឱ្យប្រើប្រាស់វិបផតថលព័ត៌មានរបស់សហគ្រាសធុនតូច និងមធ្យមខ្មែរ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យដំណើរការគេហទំព័រសហគ្រាសធុនតូច និងមធ្យមខ្មែរ (KhmerSME) ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (MSME) ទទួលបានព័ត៌មានអាជីវកម្មដ៏ទូលំទូលាយ ក៏ដូចជាទីផ្សារអាស៊ាន និងពិភពលោក។ ...
ម៉ៃ គុណមករា
http://phnompenhpost.com/business/industry-ministry-rolls-out-khmersme-information-portal
ផលិតផលខ្មែរអាចនឹងត្រូវបានដាក់លក់លើ App Lazada របស់ Alibaba
កម្ពុជាគ្រោងបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Alibaba Group ដើម្បីនាំយកផលិតផលខ្មែរទៅដាក់លក់នៅទីផ្សារប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី តាមរយៈ App Lazada ដើម្បីបង្កើនការនាំចេញផលិតផលសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-31-1108-230862.html
រដ្ឋាភិបាល និងអង្គការដៃគូស្វែងរកទីផ្សារបន្ថែមលក់កាបូន យកលុយពង្រឹងការអភិរក្សធនធានធម្មជាតិ
រាជរដ្ឋាភិបាល និងអង្គការដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារបន្ថែម ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន សម្រាប់យកថវិកាទៅបង្កើន និងពង្រឹងការងារការពារអភិរក្សធនធានធម្មជាតិ ក្រោយពីជោគជ័យក្នុងការលក់ឥណទានកាបូនចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ បានទឹកប្រាក់ជាង ១១ លានដុល្លារអាមេរិក។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-08-1051-231287.html
រដ្ឋាភិបាលនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ ៣០០ លានដុល្លារក្នុងខែនេះ
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ១,២ទ្រីលានរៀល ស្មើនឹងប្រមាណ ៣០០ លានដុល្លារជាលើកដំបូងក្នុងខែនេះ សម្រាប់ការបង្កើតប្រភពហិរញ្ញវត្ថុសាធារណៈថ្មី និងឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគក្នុងទីផ្សារ ...
សុក សិទ្ឋិការ្យ
https://bit.ly/3amxTZV
ភ្នាក់ងារទេសចរណ៍កម្ពុជា និងភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ីបានរៀបចំសិក្ខាសាលាស្តីពីវិស័យទេសចរណ៍
ភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយបានរៀបចំសិក្ខាសាលានៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលប្រមូលផ្តុំទៅដោយអាជីវករ និងបានរៀបចំអាហារថ្ងៃត្រង់ ដើម្បីបង្កើតទំនាក់ទំនងរវាងភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី និងភ្នាក់ងារទេសចរណ៍កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/27kjuwvp
កម្ពុជាកំណត់គោលដៅខ្ពស់ដើម្បីជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី
កម្ពុជាកំពុងព្យាយាមធ្វើអោយខ្លួនក្លាយជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីឈានមុខគេ តាមរយៈគោលនយោបាយជាតិរបស់ខ្លួនស្តីពីគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧។ រដ្ឋាភិបាលមានគោលបំណងជំរុញទិន្នផលស្វាយចន្ទី អភិវឌ្ឍកន្លែងកែច្នៃ ធ្វើពិពិធកម្មទីផ្សារនាំចេញ និងសម្របសម្រួល ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/5n8rpwau
កម្ពុជារកចំណូលពីការនាំចេញចំនួន១៣ប៊ីលានដុល្លារក្នុងអំឡុងខែមករាដល់ខែកក្កដា
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៣,៥២៥ ប៊ីលានដុល្លារទៅកាន់ទីផ្សារអន្តរជាតិក្នុងអំឡុងខែមករាដល់ខែកក្កដា ឆ្នាំ២០២៣ ធ្លាក់ចុះ ២ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/2p87exmb
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាធ្លាក់ចុះ១៧,៨ភាគរយក្នុងរយៈពេលប្រាំបួនខែដំបូង
កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរតម្លៃ ៨,១៤ ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ធ្លាក់ចុះ ១៧,៨ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/5c7tstur
អូស្ត្រាលីសន្យាគាំទ្រសហគ្រាសធុនតូច និងមធ្យមកសិកម្មរបស់កម្ពុជា
អូស្ត្រាលី និងកម្ពុជាកាលពីថ្ងៃសុក្របានរួមគ្នាបង្កើតភាពជាដៃគូច្នៃប្រឌិតអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) កសិ-ម្ហូបអាហាររបស់កម្ពុជាក្នុងការអភិវឌ្ឍផលិតផលថ្មី បំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងការកែលម្អ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/australia-pledges-support-to-cambodias-agri-food-smes
កម្ពុជានាំចូលម៉ាស៊ីន និងឧបករណ៍អគ្គិសនី មានទឹកប្រាក់ជាង $១,១ ពាន់លាន
កម្ពុជាបានចំណាយប្រាក់ជាង ១,១ពាន់លានដុល្លារ ទៅលើការនាំចូលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ពីទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កើនជាង ១១ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-10-17-0853-255245.html