តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

33950 Newsរកឃើញសម្រាប់ "美国U-Kentucky毕业证Q微1688 99991肯塔基大学高仿毕业证成绩单|Kentucky毕业证书,教育部留服认证留信认证|Kentucky文凭Certificate.改Kentucky成绩单GPA|University of Kentucky fake Diploma Degree Transcript793298"

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ ​របស់​អង្គការ​យូណេស្កូ

ព្រះករុណា​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ របស់​អង្គការ​យូណេស្កូ​ក្នុងឱកាស​ខួប​លើក​ទី​៧៥ ​នៃ​អង្គការ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-09-0945-226452.html

ក្រសួង​អប់រំ​បណ្ដុះបណ្ដាល​គ្រូ​ជាង​ ៣ ​ពាន់​នាក់ ​ពី​ការបង្រៀន​តាម​អនឡាញ

ចាប់តាំងពី​ចុងខែ​កញ្ញា​មក ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បណ្ដុះបណ្ដាល​គ្រូបង្រៀន​មកពី​វិទ្យាល័យ​ធនធាន​ និង​វិទ្យាល័យ​បណ្តាញ​ចំនួន ៣ ២៩២ ​នាក់ ស្តីពី​ការបង្រៀន​ពី​ចម្ងាយ​ ដើម្បី​ឱ្យ​ដំណើរការ​ថ្នាក់រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​គុណភាព និង​ប្រសិទ្ធភាព​។ ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-04-1050-226204.html

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យប្រើ​ឱសថ​គ្រាប់​ប្រភេទ​ Molnupiravir ​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ ​ក្នុង​លក្ខខណ្ឌ​បន្ទាន់

ក្រសួងសុខាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​នូវ​ឱសថ​ប្រភេទ​ Molnupiravir របស់​អាមេរិក ដែលជា​ប្រភេទ​ឱសថ​គ្រាប់​ប្រើ​តាម​មាត់​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ (Antiviral) ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-04-1009-226198.html

មន្ទីរពេទ្យ​ថ្មី​នៅ​ត្បូងឃ្មុំ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​នេះ

មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ ដែលមាន​តម្លៃ​ជាង​ ៥០ ​លាន​ដុល្លារ​ គ្រោង​បញ្ចប់​ការសាងសង់​នា​ចុងខែ​វិច្ឆិកា​ឆ្នាំនេះ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ ដែល​មន្ត្រី​អះអាងថា មន្ទីរពេទ្យ​ថ្មី​នេះ​នឹង​បម្រើ​​សេវា​សុខាភិបាល​ប្រកប​ដោយ​បរិក្ខារ​ទំនើប ស្តង់ដា​ខ្ពស់ ដែល​ខេត្ត​មិន​ធ្លាប់មាន​ពីមុនមក​។   ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-16-1343-226869.html

អាជ្ញាធរ​ខេត្តកោះកុង​កំពុង​​រៀបចំ​ទិន្នន័យ​លម្អិត​អំពី​កោះ​ចំនួន​ ២៣ ​នៅលើ​លម្ហ​សមុទ្រ

អាជ្ញាធរខេត្ត​កោះកុង​កំពុង​រៀបចំ​ទិន្នន័យ​លម្អិត​អំពី​ចំនួន​កោះ​នៅលើ​លម្ហ​សមុទ្រ​នៅក្នុង​ខេត្ត​នេះ​ចំនួន ២៣ ដើម្បី​បង្កលក្ខណៈ​ក្នុង​ការអភិវឌ្ឍ​កោះ ខណៈ​មាន​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ និង​មាន​ក្រុមហ៊ុន​ជាច្រើន បន្ត​វិនិយោគ​លើ​ដែន​កោះ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-11-30-1032-227596.html

ក្រសួង​កសិកម្ម​បង្ហាញ​ទិន្នន័យ​នៃ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ នេសាទ សត្វព្រៃ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​បង្ហាញ​ទិន្នន័យ​នៃ​លទ្ធផល​ការងារ​បង្ក្រាប​បទល្មើស​ជលផល និង​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​ទូទាំងប្រទេស សម្រាប់​ឆ្នាំ​ ២០២១ សរុប​ជាង​ ៤ ០០០ ​ករណី ដោយមាន​ជនសង្ស័យ​សរុប​ជិត​ ២០០ ​នាក់​ត្រូវ​បាន​ចាប់​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-29-1145-229048.html

​មនុស្ស​ជាង​ ៩​ លាន​នាក់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​

​ប្រទេស​កម្ពុជា​មាន​អ្នកបោះឆ្នោត​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប​ចំនួន​ ៩,២០៥,៦៧៥​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៤,៩០៤,៨២៥​នាក់​ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បឋម​ឆ្នាំ​២០២១​ ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​. ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501000578/over-nine-million-people-registered-on-voter-list/

​ការ​ប្រើប្រាស់​ទឹក​ស្អាត​កើនឡើង​ ១១.៨%

​ចំនួន​គ្រួសារ​ទូ​ទាំង​ប្រទេស​ដែល​មានទឹក​ស្អាត​ប្រើប្រាស់​បាន​កើនឡើង​ដល់ ​១,០៩១,៨៦៩​ គ្រួសារ​កាលពី​ឆ្នាំ​មុន​ ដែល​ចំនួន​នេះ​កើនឡើង​ប្រមាណ​ 11.80​ ភាគរយ​ពី​ ៩៧៦,៦២១ ​គ្រួសារ​ ក្នុង​ឆ្នាំ​ ២០២០​ នេះ​បើ​យោង​តាម​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។ ​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/access-clean-water-ticks-118

ពាណិជ្ជកម្ម​កម្ពុជា ជប៉ុន​ឆ្នាំ​ ២០២១ មានតម្លៃ​ជាង​ ១ ៧០០ ​លាន​ដុល្លារ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ១ ៧០០ ​លាន​ដុល្លារ កើនឡើង ០,៤៩ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១ ៦៩២ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​។   ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-14-1412-230073.html

ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​បួន​ក្នុង​ប្រទេស​កម្ពុជា​ខិត​ជិត​ចំនួន​ ៤០​ ម៉ឺន​នាក់​

​យុទ្ធនាការ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ លើក​ទី​៤​ ក្រុមហ៊ុន​ Pfizer​ BioNTech​ បាន​ផ្តល់​ដល់​មនុស្ស​ចំនួន​ ៤០០,០០០​ នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​ ២៦​ ខែមករា​ ប្រហែល​ ១២​ ថ្ងៃ​បន្ទាប់​ពី​វា​បាន​ចាប់ផ្តើម​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501014194/fourth-dose-administration-in-cambodia-inches-closer-to-400000/

ACU បង្ហាញ​សកម្មភាព​ការងារ​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៣ ដោយ​ទទួលបាន​បណ្តឹង​ ៥០

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​ប្រកាស​ពី​សកម្មភាព​ការងារ​មួយចំនួន​របស់ខ្លួន ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ក្នុង​អាណតិ្ត​ទី ​៣ ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ដោយ​ក្នុងនោះ​សំណុំរឿង​ពុករលួយ​ប្រមាណ​ ៥០ ត្រូវបាន​ប្តឹង​មក​ស្ថាប័ន​នេះ​ឱ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-02-1038-230960.html

ខេត្ត​ព្រះសីហនុ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែ​ច្រើន

វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នឹងមាន​ការប្រែប្រួល​មុខមាត់​ថ្មី ខណៈ​អាជ្ញាធរ និង​វិស័យ​ឯកជន​កំពុង​រួមគ្នា​ជំរុញ​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០២១-២០២៥ តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-07-1429-231243.html

នាយក​រដ្ឋមន្ត្រី​បញ្ចេញ​ការ​ព្រួយបារម្ភ​លើ​អូ​មី​ក្រុង​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ការ​កើនឡើង​នៃ​ករណី​កូ​វី​ដ​-១៩​ ដោយសារ​អូ​មី​ក្រុង​អាច​នឹង​មិន​អាច​គ្រប់គ្រង​បាន​ និង​បញ្ច្រាស​ផែនការ​ស្តារ​ប្រទេស​ដូច​ជា​ការ​បើក​ឡើង​វិញ​ប្រកបដោយ​សុវត្ថិភាព​។​ ...

យីម ស្រីលីន
https://www.khmertimeskh.com/501021388/pm-voices-concern-over-omicron/

ប្រាក់ចំណូលគយកើនដល់ ២.២៩៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ចំណូលប្រហែល ២.២៩៥ពាន់លានដុល្លារ ត្រូវបានប្រមូលជាចំណូលគយក្នុងឆ្នាំ២០២១ ប្រហែល ៩៧.១ ភាគរយ នៃផែនការប្រចាំឆ្នាំ។ ទិន្នន័យ​នេះ​ត្រូវ​បាន​ចែក​រំលែក​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501023830/customs-revenues-reaches-2-295-billion-in-2021/

​លោក ហ៊ុន ម៉ា​នី អំពាវនាវ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​អូ​មី​ក្រុង​

​ក្នុង​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម​នៅថ្ងៃនេះ កូនប្រុស​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ា​នី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា បង្កើន​ការប្រុងប្រយ័ត្ន និង​បន្ត​អនុវត្ត​វិធានការ​សុខភាព ខណៈដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3H6xvtd

លោកនាយក​រដ្ឋមន្ត្រី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មានតម្លៃ​ជាង​ $២០ ​លាន​ ជា​ជំនួយ​ជប៉ុន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ដែលមាន​តម្លៃ​ជាង ២០ ​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ស្ថិតនៅ​ភូមិ​ព្រែកតាគង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-23-0912-232191.html

MRC អំពាវនាវ​ឱ្យ​ចាត់វិធានការ ការពារ​ទន្លេមេគង្គ​ជាបន្ទាន់​ ដើម្បី​ប្រជាជន​រាប់លាន​នាក់

គណៈកម្មការ​ទន្លេ​មេគង្គ ​(MRC) អំពាវនាវ​ឱ្យ​ចាត់​វិធានការ​ការពារ​ទន្លេមេគង្គ​ជាបន្ទាន់​ ដើម្បី​ផលប្រយោជន៍​ប្រជាជន​រាប់លាន​នាក់​ដែល​ពឹង​អាស្រ័យ​ផល​ពី​ទន្លេមេគង្គ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ទន្លេមេគង្គ​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រែប្រួល​អាកាសធាតុ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-17-1047-233437.html

អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក​នៃ​​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើ

អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក​នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង ដែល​ចំណាយ​ថវិកា​សម្រាប់​សាងសង់​សរុប​ប្រមាណ​ ៨ លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥតសំណង់​របស់​សាធារណ​រដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​កូរ៉េ KOICA បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នា​ថ្ងៃទី ​២៨ ខែមីនា ឆ្នាំ​ ២០២២​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-29-0915-234032.html

លោក​ ស៊ុន ចាន់ថុល ឱ្យ​ម្ចាស់​រថយន្ដ​កន្លះ​លាន​​គ្រឿង​ទៅធ្វើ​ឆៀក

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ប្រមាណ​កន្លះ​លាន​គ្រឿង ប្រញាប់​ទៅ​ឆៀក​ឱ្យ​ទាន់​ពេលវេលា ខណៈ​ទីតាំង​ផ្ដល់​សេវាកម្ម​នេះ​កំពុងតែ​នៅ​ជិត​ពលរដ្ឋ ដែលជា​ការបង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-29-1027-234050.html

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ក្រសួង​បរិស្ថាន​បាន​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​-​ស៊ីវិល និង​សហគមន៍ ជាង ២០ ​ស្ថាប័ន ដែល​ស្នើ​សុំឱ្យ​បើក​លម្ហ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើងវិញ និង​សូមឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ytmhd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!