រដ្ឋបាលរាជធានីសោកស្តាយដែលអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បន្តប្រមូលផ្តុំធ្វើបាតុកម្ម ខណៈការចរចានៅខ្វែងគំនិតគ្នា
មន្ត្រីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលនៅបន្តប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ខណៈការចរចាតាមរយៈការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈភាគីទាំង ២ នៅបន្តខ្វែងគំនិតគ្នា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-31-1013-234193.html
ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តល់ថវិកាចំនួន ១៥លានដុល្លារ ដើម្បីបង្កើនកម្លាំងពលកម្មជំនាញឌីជីថលនៅកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Berkeley កាលពីម្សិលមិញបានចាប់ផ្តើម “គម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល” ពីគំនិតផ្តួចផ្តើមដែលផ្តល់មូលនិធិដោយ USAID ចំនួន 15 លានដុល្លារ ដែលនឹងផ្តល់ឱ្យ ...
សុទ្ធ គឹមសឿន
https://www.khmertimeskh.com/501030664/usaid-provides-15-million-to-boost-skilled-digital-workforce-in-cambodia/
លំហូរចូល FDI កម្ពុជាកើន២២ភាគរយត្រឹម៤,៣៥ពាន់លានដុល្លារឆ្នាំ២០២១
នៅត្រីមាសទីបួននៃឆ្នាំ ២០២០ កម្ពុជាបានឃើញការចាប់ផ្តើមនៃការកំណើន FDI ជាសកលដ៏ខ្លាំងបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ដែលបណ្តាលឲ្យមានលំហូរ FDI សកលចំនួន ១,៦៥ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ជាការកើនឡើង ៧៧ ភាគរយពី ៩២៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។ អាស៊ីអាគ្នេយ៍មានទឹកប្រាក់ចំនួន ១៨៤ ពាន់លានដុល្លារ ដែលលើសពីចំនួនរបស់ខ្លួន។ ខណៈ កម្រិតមុនការរាតត្បាតនៃជំងឺរាតត្បាតមានចំនួន ៣ ពាន់លានដុល្លារនេះបើយោងតាមរបាយការណ៍របស់ UNCTAD ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជាឆ្នាំ ២០២២។ ...
Josh Downs
https://bit.ly/3vPsSl6
លោក ហ៊ុន សែន ស្នើក្រសួងសុខាភិបាលសិក្សាពីលទ្ធភាពក្នុងការវះកាត់ ប្តូរក្រលៀនក្នុងប្រទេស ព្រោះកម្ពុជាមានសមត្ថភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សា និងពិចារណាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព និងបានធ្វើការវះកាត់ក្រលៀនតាំងពីឆ្នាំ ២០១០ ហើយលោកនៅតែប្រកាសឱ្យគ្រូពេទ្យប្រកាន់ខ្ជាប់នូវគុណធម៌ វិជ្ជាជីវៈ និងសីលធម៌ដែលត្រូវតែធ្វើឱ្យបានល្អបំផុតសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-22-0936-233635.html
លោក ទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តកោះកុងពន្លឿនការដោះស្រាយវិវាទដីធ្លី
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់ និងទាន់ពេលវេលា ដើម្បីកុំឱ្យបញ្ហានេះកាន់តែស្មុគស្មាញ និងរីករាលដាលកាន់ធំទៅៗ ហើយអាជ្ញាធរមូលដ្ឋានមិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ ក្នុង ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-21-0919-233581.html
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរកឃើញជំងឺផ្ដាសាយបក្សីប្រភេទ A/H9 លើទារិកាម្នាក់
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសរកឃើញ ករណីជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9) តាមរយ:ប្រព័ន្ធតាមដានជំងឺរលាកសួត លើទារិកាអាយុជាង ១ ឆ្នាំ ដោយមានរោគសញ្ញាគ្រុនក្តៅ និងពិបាកដកដង្ហើម ខណៈក្រសួងសុខាភិបាលអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-14-0846-233265.html
ពលរដ្ឋ ២៨២ គ្រួសារយល់ព្រមទទួលយកសំណង ដើម្បីអនុវត្តគម្រោងស្តារប្រឡាយក្នុងក្រុងតាខ្មៅ
ប្រជាពលរដ្ឋចំនួន ២៨២ គ្រួសារ បានយល់ព្រមទទួលយកសំណងតាមគោលការណ៍ និងនីតិវិធីដើម្បីជួយសម្រួលការអនុវត្តគម្រោងស្តារប្រឡាយទាំង ៤ ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ឱ្យរួចរាល់តាមផែនការ ដើម្បីរំដោះទឹកជំនន់ និងទឹកកខ្វក់នៅក្នុងរដូវវស្សាចេញពីទីក្រុងតាខ្មៅ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-14-1424-233276.html
លោក ស ខេង អំពាវនាវជាថ្មីឱ្យពលរដ្ឋជួយផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសមាននៅក្នុងសហគមន៍
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យចូលរួមផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបទល្មើសទាក់ទងនឹងគ្រឿងញៀនដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានទាន់ពេលវេលា ដើម្បីរក្សាការពារបាននូវភូមិ-ឃុំមានសុវត្ថិភាព។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-25-1017-235342.html
មន្ត្រីផ្ដល់អនុសាសន៍ចំនួន ៥ ដើម្បីជោគជ័យលើការប្រើប្រាស់កាបូន
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តល់អនុសាសន៍ចំនួន ៥ ដើម្បីឱ្យទទួលបានជោគជ័យលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ខណៈការរៀបចំយុទ្ធសាស្ដ្រនេះជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជាក្នុងឆ្នាំ ២០៥០ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-27-1032-235468.html
ព្រះមហាក្សត្រកម្ពុជា និងនាយករដ្ឋមន្ត្រី ផ្ញើព្រះរាជសារជូនមេដឹកនាំឥណ្ឌា បង្ហាញពីការអបអរខួបទី៧០ នៃការបង្កើតចំណងការទូត និងភាពជាដៃគូដ៏រឹងមាំ
ក្នុងព្រះរាជសារផ្ញើជូនប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ នៃបេតិកភណ្ឌសាសនា ...
រី សុចាន់
https://www.postkhmer.com/national/2022-06-07-1735-237440.html
រដ្ឋាភិបាលត្រៀមកាត់ដីជិត ១៤ ០០០ ហិកតាជូនពលរដ្ឋជិត ៧ ពាន់គ្រួសារនៅជុំវិញបឹងទន្លេសាប
គិតមកទល់ពេលនេះផ្ទៃដីក្នុងតំបន់ ២ និងតំបន់ ៣ ជិត ១៤ ០០០ ហិកតា ត្រូវបានរាជរដ្ឋាភិបាលត្រៀមកាត់ឆ្វៀលផ្ដល់ជូនពលរដ្ឋជិត ៧ ពាន់គ្រួសារក្នុងខេត្តជុំវិញបឹងទន្លេសាបដែលបានរស់នៅ និងអាស្រ័យផលមុនឆ្នាំ ២០១២។ នេះបើតាមទិន្នន័យបឋមដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ៧ ខែមិថុនា ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-06-09-1434-237498.html
យុវជនមកពីអាស៊ានចូលរួមជាមួយក្រសួងយុត្តិធម៌ និងអង្គការសង្គមស៊ីវិលក្នុងការសន្ទនា
យុវជនកម្ពុជាចំនួន ២៦ នាក់បានចូលរួមជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងតំណាងអង្គការសង្គមស៊ីវិលក្នុងព្រះរាជាណាចក្រ និងបណ្តាប្រទេសក្នុងតំបន់ ក្នុងការផ្លាស់ប្តូរទស្សនៈ និងយោបល់លើតួនាទីរបស់សង្គមស៊ីវិល និងការចូលរួមរបស់យុវជនក្នុងនយោបាយ និងការ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/youths-asean-join-justice-ministry-and-csos-dialogue
លោក ហ៊ុន សែន ណែនាំមន្ត្រីផ្ទេរអ្នកជំងឺកូវីដ ១៩ ចេញពីស្តាតអូឡាំពិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ និងរៀបចំផ្ទេរអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីយកទីកន្លែងនេះឱ្យកីឡាករ-កីឡាការិនីធ្វើការហាត់សមត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-29-1015-235642.html
សមាជគណបក្សពន្លឺភ្លើងទៀនចេញផែនការគោលនយោបាយផ្លូវការ
គណបក្សពន្លឺភ្លើងទៀនបានសម្រេចចិត្តអនុម័តផែនការគោលនយោបាយចំនួន៧ចំណុចក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា។ ការសម្រេចនេះធ្វើឡើងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅថ្ងៃទី១៥ ខែឧសភា នៅភូមិអន្លង់ក្ងាន ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national-politics/candlelight-party-congress-issues-official-policy-plans
អាជ្ញាធរស្រុកគិរីសាគរ និងដៃគូពាក់ព័ន្ធ ចេញផ្សព្វផ្សាយអប់រំដល់ពលរដ្ឋអ្នកទេសចរកុំចោលសំរាមនៅតាឆ្នេរ ឬចូលសមុទ្រ
អាជ្ញាធរស្រុកគិរីសាគរនៃខេត្តកោះកុង សហការជាមួយដៃគូពាក់ព័ន្ធ បានចេញល្បាត និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលធ្វើដំណើរទៅលេងកោះស្តេច កុំឱ្យចោលសំរាមនៅតាមឆ្នេរ ឬចូលសមុទ្រ ដែលនាំឱ្យប៉ះពាលដល់បរិស្ថាន និងបាត់បង់សោភណភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1847-236476.html
ក្រុមហ៊ុនមួយស្នើជួលដីរដ្ឋជាង ៣០០ ហិកតា ដើម្បីវិនិយោគវិស័យទេសចរណ៍
ក្រុមហ៊ុនវិស័យឯកជនមួយបានស្នើសុំជួលដីមួយកន្លែងទំហំ ៣០៨ ហិកតានៅក្នុងរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគទៅជាតំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន និងអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងខេត្ត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-05-19-1108-236626.html
ខេត្តកំពង់ចាមនឹងបញ្ចៀសចរាចរណ៍ ២ ថ្ងៃ ដើម្បីបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧
រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅថ្ងៃទី ៨ និង ៩ មករា ឆ្នាំ ២០២៣ សម្រាប់ប្រារព្ធពិធីបើកការដា្ឋនពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាផ្លូវ ៤ គន្លង ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-01-05-0914-245578.html
ក្រុមហ៊ុនទឹកស្អាត និងអាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវសុំឱ្យប្រជាពលរដ្ឋអត់ធ្មត់ចំពោះការខ្វះខាតទឹកស្អាតប្រើប្រាស់
ក្រុមហ៊ុនទឹកស្អាតនិងអាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវសុំឱ្យប្រជាពលរដ្ឋ មេត្តាអត់ធ្មត់ចំពោះការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈទំនប់អាងស្តុកទឹកក្បាលឆាយទី២ បានបាក់កាលពីយប់ថ្ងៃសៅរ៍ បណ្ដាលឱ្យហូរបាត់ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-01-08-1734-245712.html
ការនាំចូលនិងនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើន១២ភាគរយនៅឆ្នាំ២០២២
កាលពីថ្ងៃអង្គារ លោក Cao Jianjiang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) បានប្រាប់ Xinhua ថា ទំហំនៃការនាំចូល និងនាំចេញដែលជាការវិនិយោគរួមគ្នារវាងចិន-កម្ពុជា នៅតំបន់ SSEZ បានឈានដល់ ២.៤៩ ពាន់លានដុល្លារ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3CFh07N
កម្ពុជាដាំឈើកោងកាងជិត ២៤០០ដើម ដើម្បីអបអរសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេលើលោកឆ្នាំនេះ
អាជ្ញាធរកម្ពុជា រៀបចំពិធីដាំឈើកោងកាង ២៣៨៨ ដើម ដើម្បីអបអរសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេលើលោកឆ្នាំនេះ។ តំណាងពីក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូបរទេស មហាសន្និបាតលើកទី១៦ ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ទៅដាំកូនកោងកាងនៅឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ...
វណ្ណ ស័ក្ដិ
https://www.postkhmer.com/national/2022-12-11-1520-244574.html