កម្ពុជា ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ប្រទេសចិននិងប្រទេសកម្ពុជាកាលពីម្សិលមិញបានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យីក្នុងពិធីចុះហត្ថលេខានេះ។ ...
Mark Hughes
https://bit.ly/2FxiUgE
សេដ្ឋកិច្ចរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង
ទឹកជំនន់បានបង្កភាពយឺតយ៉ាវក្នុងការដឹកជញ្ជូនទំនិញអស់រយៈពេលជាច្រើនថ្ងៃដោយសារផ្លូវថ្នល់រងការខូចខាតដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសខាតបង់យ៉ាងខ្លាំងព្រោះរដ្ឋាភិបាលនឹងត្រូវចំណាយច្រើនលើការជួសជុល។ ...
ស៊ន សារ៉ាត់
https://www.khmertimeskh.com/50774871/economy-damaged-by-severe-rain-flooding/
បទល្មើសនេសាទនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ មានការធ្លាក់ចុះនៅក្នុងឆ្នាំនេះ
បទល្មើសនេសាទខុសច្បាប់នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ ដោយមន្ត្រីជំនាញបានពន្យល់ថា គឺដោយសារពលរដ្ឋមានការយល់ដឹង និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីមន្ត្រីតាមមូលដ្ឋានពាក់ព័ន្ធនឹងច្បាប់។ ...
នៅ ស៊ីវុត្ថា
https://bit.ly/2VUBqUs
អាជ្ញាធរខេត្តមណ្ឌលគិរីបានកំណត់ពេលវេលាសម្រាប់ការរុះរើសំណង់លើដីរដ្ឋ
រដ្ឋបាលខេត្តមណ្ឌលគីរីបានចេញឱសានវាទដល់អ្នកដែលបានទន្ទ្រានកាន់កាប់ដីយករដ្ឋនៅលើភ្នំដោះក្រមុំ ក្នុងក្រុងសែនមនោរម្យ ដើម្បីធ្វើការរុះរើសំណង់របស់ពួកគេត្រឹមថ្ងៃទី ១៣ ខែធ្នូ ឆ្នាំនេះ។ ...
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋាភិបាល
ព្រឹទ្ធសភាកាលពីថ្ងៃទី ២១ ខែធ្នូបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋាភិបាល ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរៀបចំមូលបត្រក្នុងទីផ្សារមូលធនដើម្បីប្រមូលមូលនិធិពីសាធារណជនសម្រាប់ការអភិវឌ្ឍប្រទេស។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-passes-draft-law-govt-securities
ខេត្តកែបនឹងក្លាយជា “កន្លែងសំរាកលំហែ និងទិសដៅទេសចរណ៍លំដាប់ខ្ពស់”
ប៉ូលទេសចរណ៍ចំនួន ៤ និងគម្រោងអភិវឌ្ឍន៍ចំនួន ២៥១ ត្រូវបានបន្ថែមទៅក្នុងសេចក្តីព្រាងផែនការមេដែលទើបនឹងបង្កើតថ្មីសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប។ វាត្រូវបានគ្រោងសម្រាប់ការអនុវត្តរហូតដល់ឆ្នាំ ២០៣០។ ...
ទីភ្នាក់ងារជាតិមុខរបរត្រៀមផ្តល់ការងារ ២ ម៉ឺនកន្លែង ដល់ពលករទើបមកពីថៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារបានត្រៀមផ្តល់ការងារក្នុងស្រុកប្រមាណ ២ ម៉ឺនកន្លែង ដល់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដែលការងារទាំងនោះមាននៅក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម។ ...
មុំ គន្ធា
http://bit.ly/39rJ8vI
កម្ពុជានាំចេញកង់ជាប់លេខ ១ ក្នុងតំបន់ និងលេខ ៥ លើពិភពលោក
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ាន និងលេខ ៥ លើពិភពលោកក្នុងនាមជាប្រទេសដែលនាំចេញកង់ទៅទីផ្សារអន្តរជាតិច្រើនជាងគេក្នុងឆ្នាំ ២០២០។ ...
ហ៊ឹន ពិសី
https://bit.ly/39vuEeA
ក្រសួងចាប់ផ្តើមបង្កើតគេហទំព័រថ្មីដើម្បីជំរុញការងារ
ក្រសួងការងារនឹងបើកដំណើរការគេហទំព័រការងារថ្មីមួយឈ្មោះថា WORKNET - ស្តីពីសេវាកម្មការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជានៅថ្ងៃទី ៨ ខែមេសាដើម្បីជួយប្រជាជនកម្ពុជាស្វែងរកការងារក្នុងពេលមានជំងឺរាតត្បាត។ ...
សែន ដាវិត
https://www.khmertimeskh.com/50829112/ministry-to-launch-new-jobsite-to-boost-employment/
ធនាគារជាតិនៃកម្ពុជាមិនលើកទឺកចិត្តឲ្យប្រើប្រាស់ក្រដាសប្រាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩
នៅថ្ងៃនេះធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលើកទឹកចិត្តដល់សមាជិកសាធារណៈទាំងអស់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចូលរួមការពារនិងត្រួតពិនិត្យការរីករាលដាលនៃកូវីដ- ១៩ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50842182/the-national-bank-of-cambodia-discourages-usage-of-bank-notes-to-curb-covid-19-spread/
មន្ត្រីឧទ្យានុរក្ស ៦ រូបទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន និងអង្គការ WWF
ក្រសួងបរិស្ថាន និងអង្គការ WWF ផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ៦ នាក់ក្នុងចំណោម ១០០ នាក់ក្នុងខេត្តមណ្ឌលគិរី ដើម្បីជាការលើកទឹកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវក្នុងពេលកន្លងមក។ ...
អោម ប៊ុនធឿន
https://bit.ly/3c11WVL
នាយករដ្ឋមន្ត្រីឲ្យអាជ្ញាធរមានចំណាត់ការលើបុគ្គលណារំលោភបំពានដីសាធារណៈ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឱ្យអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេសត្រូវមានចំណាត់ការលើបុគ្គលណាបានសាងសង់របងរំលោភបំពានលើដីសាធារណៈដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន។ ...
នៅ ស៊ីវុត្ថា
https://bit.ly/3o8nP7J
ការផ្គត់ផ្គង់ទឹកស្អាតរបស់ទីក្រុងនឹងមានស្ថេរភាពនៅឆ្នាំ ២០២៥
ការផ្គត់ផ្គង់ទឹកផឹក នឹងមានស្ថេរភាពនៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៅខាងត្បូងរាជធានីក្នុងរយៈពេល ៥ ឆ្នាំខាងមុខដោយសារមានកន្លែងផលិតទឹកស្អាតថ្មីកំពុងដំណើរការនៅចន្លោះពេលនេះនិង ២០២៥។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50809588/citys-clean-water-supplies-to-stabilise-by-by-2025/
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងការបរទេសដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy បានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ កាលពីម្សិលមិញដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្ស កិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ និងការការពារសេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ...
Brian Badzmierowski
https://www.khmertimeskh.com/50810754/us-ambassador-meets-with-justice-foreign-ministers-to-further-cooperation/
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះតម្លៃ $៤០ លាន នៅកោះកុងត្រូវបានពន្យារពេល
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តកោះកុងដែលមានទុនវិនិយោគប្រមាណ ៤០ លានដុល្លារ ត្រូវពន្យារពេលសាងសង់រហូតដល់ស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល។ នេះបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ...
ធូ វិរៈ
https://bit.ly/3rDuedw
កម្ពុជាមានជាង ១៧២ ម៉ឺនគ្រួសារ ស្មើនឹង ៥០% កាន់កាប់កសិកម្មជារបរចម្បង
យោងតាមការអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០១៩ (CIAS 2019) ចុងក្រោយបានបង្ហាញថាមានការកាន់កាប់កសិកម្មលក្ខណៈគ្រួសារសរុប ១ ៧២៦ ០០០ នៅក្នុងប្រទេសកម្ពុជា ឬស្មើនឹង ៥០ ភាគរយនៃគ្រួសារទាំងអស់នៅក្នុងប្រទេស។ ...
ម៉ៃ គុណមករា
https://bit.ly/3a7mPNI
នាយករដ្ឋមន្ត្រីបញ្ជាឱ្យអាជ្ញាធររឹតបន្តឹងច្រកព្រំដែនកម្ពុជា - ថៃដើម្បីទប់ស្កាត់កាចម្លងកូវីដ-១៩
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឱ្យក្រសួងសុខាភិបាលនិងអភិបាលខេត្តទាំងអស់ដែលមានព្រំប្រទល់ជាប់ប្រទេសថៃរារាំងពលករចំណាកស្រុកពីការឆ្លងដែនខុសច្បាប់ទៅក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងសហគមន៍កូវីដ - ១៩ ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50814253/pm-orders-authorities-to-tighten-cambodia-thai-border-crossings-to-curb-covid-19-transmission/
ករណីវិវាទដីធ្លីចំនួន ៣៥ នឹងត្រូវដោះស្រាយនៅចុងឆ្នាំ ២០២២
លោកកៅម៉ាឌីលីន ប្រធានមន្ទីររៀបចំដែនដីខេត្តបាននិយាយកាលពីម្សិលមិញថា ករណីវិវាទដីធ្លីដែលមានជាយូរមកហើយចំនួន ៣៥ ករណីនៅក្នុងខេត្តក្រចេះ ត្រូវបានគេរំពឹងថានឹងត្រូវបានដោះស្រាយនៅចុងឆ្នាំក្រោយ។ ...
បុត សិលា
https://www.khmertimeskh.com/50814848/35-land-dispute-cases-to-be-resolved-by-end-2022/
PPAP ចេញផ្សាយរបាយការណ៍ត្រីមាសទី ៤ ទោះបីជាមានការធ្លាក់ចុះ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានចុះបញ្ជីប្រាក់ចំណេញមុនពន្ធចំនួន ២,៨៥ លានដុល្លារកាលពីត្រីមាសមុនដែលធ្លាក់ចុះ ២៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន។ ...
Husain Haider
https://www.khmertimeskh.com/50815446/ppap-releases-solid-q4-report-despite-downturn-fuelled-by-coronavirus/
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអំពាវនាវដល់អ្នកកាសែតពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមពង្រឹងក្រមសីលធម៌ និងសុជីវធម៌ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យមានសុក្រឹតភាព ដើម្បីពង្រឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ...
វ៉ន ដារ៉ា
https://bit.ly/31FQcSg