ក្រសួង ៣ ជ្រើសរើសជំនួយការហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុ
ក្រសួងចំនួន ៣ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើស និងកំណត់តួនាទីភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំសង្កាត់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រកាសអន្តរក្រសួងដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៤ ខែមករា។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-01-25-0938-230568.html
រដ្ឋមន្ត្រីការបរទេសអាស៊ានបន្តសម្តែងការព្រួយបារម្ភ ចំពោះការបន្តកើតមានអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសអាស៊ានបន្តសម្តែងការព្រួយបារម្ភចំពោះការរាយការណ៍អំពីមនុស្សស្លាប់ និងការបន្តកើតមានអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ខណៈលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបានប្រកាសគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះ នៅខែក្រោយក្នុងសប្តាហ៍ទី ២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-18-1024-231919.html
ករណីអូមីក្រុងឆ្លងនៅកម្ពុជាសរុប ១០០០ ករណី
កម្ពុជាបានរកឃើញករណីកូវីដបំប្លែងថ្មីអូមីក្រុងមួយចំនួនទៀតនៅថ្ងៃនេះ។ ថ្ងៃនេះ ការរកឃើញផ្លូវការករណីកូវីដ-១៩ ថ្មីប្រចាំថ្ងៃ (ត្រូវបានធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្ត PCR) គឺ ៤៦ ករណី ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501018496/cambodia-omicron-cases-pass-1000-total/
GDT រំឭកក្រុមហ៊ុនបរទេសផ្នែកឌីជីថល ទៅចុះបញ្ជីអាករលើតម្លៃបន្ថែម
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានក្រើនរំឭកដល់អ្នកជាប់ពន្ធអនិវាសនជន (ក្រុមហ៊ុនបរទេស) ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកកម្ពុជាឱ្យទៅចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration)ឱ្យបានមុនថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ដើម្បីចៀសផុតការរងទោសទណ្ឌ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-30-1334-234138.html
អធិការខណ្ឌឫស្សីកែវ ជំរុញឱ្យមន្ត្រីនគរបាលធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនពលរដ្ឋឱ្យបានគ្រប់គ្នា
អធិការនគរបាលខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត ជំរុញឱ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង ៧ ដែលជាចំណុះរបស់ខ្លួនបង្កើនការយកចិត្តទុកដាក់ចុះធ្វើ និងផ្ដល់សៀវភៅស្នាក់នៅ (ក ២) និងសៀវភៅគ្រួសារ (ក ៤) ជូនដល់ប្រជាពលរដ្ឋ ដែលបានផ្លាស់ប្ដូរទីលំនៅ ឬបានកាត់ចេញពីភូមិ-សង្កាត់ ១ ទៅភូមិ-សង្កាត់ ១ ទៀតឱ្យបានគ្រប់គ្នា ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-02-24-0916-232272.html
ក្រសួងយុត្តិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់
ក្រុមការងារក្រសួងយុត្ដិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យ ដើម្បីឱ្យកម្ពុជាអាចបំពេញលក្ខខណ្ឌរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG)។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-28-0924-232451.html
អាមេរិកផ្ដល់ជំនួយជាង ៦ លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម
សហរដ្ឋអាមេរិកតាមរយៈអង្គការ Norwegian People’s Aids (NPA) នៅថ្ងៃទី ៩ មីនា បានចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦ ៣៥៥ ៧២០ ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីគាំទ្រដល់ការបោសសម្អាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរយៈពេល ៤៥ ខែចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំនេះ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-10-0957-233079.html
លោក ហ៊ុន សែន ស្នើក្រសួងសុខាភិបាលសិក្សាពីលទ្ធភាពក្នុងការវះកាត់ ប្តូរក្រលៀនក្នុងប្រទេស ព្រោះកម្ពុជាមានសមត្ថភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សា និងពិចារណាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព និងបានធ្វើការវះកាត់ក្រលៀនតាំងពីឆ្នាំ ២០១០ ហើយលោកនៅតែប្រកាសឱ្យគ្រូពេទ្យប្រកាន់ខ្ជាប់នូវគុណធម៌ វិជ្ជាជីវៈ និងសីលធម៌ដែលត្រូវតែធ្វើឱ្យបានល្អបំផុតសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-22-0936-233635.html
មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសម្ពោធថ្ងៃទី ២២ មីនា
រាជរដ្ឋាភិបាលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនាថ្ងៃទី ២២ ខែមីនា ដោយមជ្ឈមណ្ឌលនេះ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀន ដើម្បីឱ្យពួកគេមានមុខរបរ និងជំនាញចិញ្ចឹមជីវិតច្បាស់លាស់ពេលត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារវិញ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-22-1056-233644.html
សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២២ ក្រសួងក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ជាថ្មី និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការថែទាំសុខភាព សន្តិសុខ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ
ផ្លូវជាតិលេខ ២១ ត្រូវសម្ពោធជាមួយនឹងការប្រកាសសង់ស្ពានពីភ្នំពេញទៅអរិយក្សត្រ
ផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-24-0956-233747.html
រដ្ឋគ្រោងចុះបញ្ជីម្នាស់បាត់ដំបង និងស្រូវថ្មគោលជាម៉ាកសមូហភាព
ខេត្តបាត់ដំបងគ្រោងសិក្សានូវផលិតផលកសិកម្មសំខាន់ៗចំនួន ២ មុខទៀតរបស់ខេត្ត ដើម្បីចុះបញ្ជីជា “ម៉ាកសមូហភាព” ក្នុងគោលបំណងលើកកម្ពស់ និងរក្សាកេរដំណែលរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានខេត្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-11-1414-233191.html
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរកឃើញជំងឺផ្ដាសាយបក្សីប្រភេទ A/H9 លើទារិកាម្នាក់
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសរកឃើញ ករណីជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9) តាមរយ:ប្រព័ន្ធតាមដានជំងឺរលាកសួត លើទារិកាអាយុជាង ១ ឆ្នាំ ដោយមានរោគសញ្ញាគ្រុនក្តៅ និងពិបាកដកដង្ហើម ខណៈក្រសួងសុខាភិបាលអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-14-0846-233265.html
ពលរដ្ឋ ២៨២ គ្រួសារយល់ព្រមទទួលយកសំណង ដើម្បីអនុវត្តគម្រោងស្តារប្រឡាយក្នុងក្រុងតាខ្មៅ
ប្រជាពលរដ្ឋចំនួន ២៨២ គ្រួសារ បានយល់ព្រមទទួលយកសំណងតាមគោលការណ៍ និងនីតិវិធីដើម្បីជួយសម្រួលការអនុវត្តគម្រោងស្តារប្រឡាយទាំង ៤ ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ឱ្យរួចរាល់តាមផែនការ ដើម្បីរំដោះទឹកជំនន់ និងទឹកកខ្វក់នៅក្នុងរដូវវស្សាចេញពីទីក្រុងតាខ្មៅ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-14-1424-233276.html
គម្រោង USAID ព្រៃឡង់ ផ្ដល់រង្វាន់លើកទឹកចិត្តការធានាផលិតផលឃ្មុំ និងគុណភាពវេចខ្ចប់
គម្រោង USAID ព្រៃឡង់បៃតងបានផ្តល់ជំនួយដល់អង្គការ NTFP-EP Cambodia ក្នុងការផ្តល់វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ដល់សហគ្រាសសហគមន៍ទឹកឃ្មុំព្រៃចំនួន ៣ នៅខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ដែលធ្វើឡើងដើម្បីធានាបាននូវការប្រមូលផលប្រកបដោយនិរន្តរភាព អនាម័យ និងការរក្សាទុក ព្រមទាំងការវេចខ្ចប់ប្រកបដោយគុណភាព។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-15-1400-233333.html
អភិបាលខេត្តឱ្យមន្ត្រីជំនាញបង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃ
អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានណែនាំដល់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពករកទីតាំងសមរម្យសម្រាប់បង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃដែលអាចឈានដល់ការបង្កើតសួនសត្វព្រៃសម្រាប់បម្រើដល់ភ្ញៀវទេសចរមើលកម្សាន្ត។ នេះបើតាមការឱ្យដឹងពីលោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html
លោក ស ខេង អំពាវនាវជាថ្មីឱ្យពលរដ្ឋជួយផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសមាននៅក្នុងសហគមន៍
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យចូលរួមផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបទល្មើសទាក់ទងនឹងគ្រឿងញៀនដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានទាន់ពេលវេលា ដើម្បីរក្សាការពារបាននូវភូមិ-ឃុំមានសុវត្ថិភាព។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-25-1017-235342.html
វិស័យយានយន្ត គ្រឿងអេឡិចត្រូនិចត្រូវបានសម្គាល់ថាជាវិស័យអាទិភាពដែលមានសក្តានុពល
រដ្ឋាភិបាលកម្ពុជាបានកំណត់វិស័យយានយន្ត និងអេឡិចត្រូនិកជាវិស័យអាទិភាពដ៏មានសក្តានុពល សម្រាប់ការលើកកម្ពស់ការចូលរួមរបស់កម្ពុជាក្នុងខ្សែសង្វាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ-១៩។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501060029/auto-electronics-marked-as-potential-priority-sectors/
ត្រីមាសទី ១ មន្ត្រីជលផលខេត្តបង្ក្រាបបទល្មើសនេសាទបាន ៣៨ ករណី និងបញ្ជូនមនុស្ស ៥ នាក់ ទៅតុលាការ
ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានអនុវត្តការងារចុះបង្ក្រាបបទល្មើសជលផលបានចំនួន ៣៨ ករណី ដោយបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសចំនួន ៥ នាក់បញ្ជូនទៅតុលាការ និងបានរឹបអូសរបាំងសាច់អួន និងរបាំងសាច់ស្បៃមុងសរុបប្រវែង ១៨ ៥៦០ ម៉ែត្រ ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-18-1029-234973.html
ស្ទឹងត្រែងចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របីបានជិត ៨ ០០០ ក្បាល
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្ទឹងត្រែងសហការជាមួយការិយាល័យកសិកម្ម ក្រុងស្រុក និងភ្នាក់ងារពេទ្យសត្វភូមិបានចុះអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសាទឹកសត្វគោក្របីបានចំនួន ៧ ៧៩៤ ក្បាល ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ស្របពេលដែលខេត្តផ្សេងៗទៀតកំពុងចុះពិនិត្យព្យាបាល និងចាក់វ៉ាក់សាំងជំងឺនេះ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-31-0950-237167.html