លោក អ៊ំ វណ្ណថារិទ្ធ
លោក អ៊ំ វណ្ណថារិទ្ធ គឺជាអ្នកតស៊ូមតិដើម្បីផ្លាស់ប្តូរចំណេះដឹង បែបសេរី និងបើកទូលាយក្នុងប្រទេសកម្ពុជា។ លោកចាប់អារម្មណ៍លើប្រធានបទដូចជា ទិន្នន័យបើកទូលាយ ការទទួលបានព័ត៌មានបើកទូលាយ ការផ្តល់អាជ្ញាប័ណ្ណបើកទូលាយ ការប្រមូលគំនិតពីប្រភពមជ្ឈដ្ឋាននានា កិច្ចសហប្រត្តិបត្តិការតាមប្រព័ន្ធអ៊ិនធឺណែត និងមីក្រូហិរញ្ញវត្ថុ។ ដំបូង លោកបានចូលរួមជាមួយនឹងចលនាប្រភពបើកទូលាយ តាមរយៈការបកប្រែជាភាសារខ្មែរ។ ក្រោយមក លោក បានដឹងអំពីវីគីភីឌា និងបានក្លាយទៅជាអ្នកស្ម័គ្រចិត្តមួយរូប តាំងពីឆ្នាំ២០០៦ និងបានធ្វើជាអភិបាល (Administrator) នៃវីគីភីឌាភាសាខ្មែរ នៅឆ្នាំ២០០៩។លោកក៏ជាអ្នកកាន់គម្រោងស៊ីស៊ីកម្ពុជា (ccCambodia) ដើម្បីលើកកម្ពស់ចលនាផ្តួចផ្តើមគំនិតរួមមួយ នៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍ទូទៅរបស់លោក គឺភាសារបរទេស ការថតរូប និងការធ្វើដំណើរទេសចរណ៍។ ...
ជែសស៊ីកា ឌូវ៉ាល់ (Jessica Duval)
សាកលវិទ្យាល័យ Universite Libre de Bruxellesអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, កក្កដា ២០១៣ជែសស៊ីកា (Jessica) កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកច្បាប់សាធារណៈ នៅឯសាកលវិទ្យាល័យ Libre de Bruxelles។ ជែសស៊ីកា បានចំណាយពេលវិស្សមកាលរបស់នាង ដោយធ្វើជាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់។ ស្ថិតក្នុងអំឡុងពេលហាត់ការ នាងបានបញ្ចប់ ...
បាន ចន្ទផល្លា
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមលោកចន្ទផល្លាជា បណ្ណាធិការ- អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារ និងការទទួលខុសត្រូវចម្បងរបស់លោកមានដូចជា ការសង្ខេបព័ត៌មានប្រចាំថ្ងៃ ការស្រាវជ្រាវ ការផលិតមាតិកាដែល ...
គម្របព្រៃឈើ
ទិន្នន័យស្តីពីគម្របព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រង និងការអភិរក្សព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ទិន្នន័យទាំងនេះអាចអនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពអំពីការគ្រប់គ្រងព្រៃឈើ ដូចជាការកំណត់តំបន់អភិរក្ស ការតាមដានការផ្លាស់ប្តូរគម្របព្រៃឈើ និងការកំណត់តំបន់ដែលមានហានិភ័យនៃការកាប់បំផ្លាញព្រៃឈើជាដើម។ ទំព័រព័ត៌មានទិន្នន័យស្តីពីគម្របព្រៃឈើមានព័ត៌មាន ស្ថិតិ និងសំណុំទិន្នន័យស្តីពីគម្របព្រៃឈើពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៤ ដែលផលិតដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ហើយទំព័រព័ត៌មានទិន្នន័យក៏មានគម្របព្រៃឈើពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ដែលទាញចេញពី SERVIR-អាស៊ីអាគ្នេយ៍ផងដែរ។ គម្របព្រៃឈើឆ្នាំ១៩៧៣ – ឆ្នាំ២០១៤គម្របព្រៃឈើឆ្នាំ២០១៥ – បច្ចុប្បន្ន .ps-category-items { display: flex; align-items: center; ...
លោក ចន វីកស៍
លោក ចន វីកស៍ (John WEEKS) គឺជាអ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ។ លោក បានធ្វើការសម្របសម្រួលគម្រោងព័ត៌មានវិទ្យា ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនរចនាគេហទំព័រ House 32 Web Design ហើយបច្ចុប្បន្នលោកកំពុងគ្រប់គ្រងលើគេហទំព័រ Open-Comics.net។ ...
គម្របព្រៃឈើ (២០១៥-បច្ចុប្បន្ន)
យោងតាមការបោះពុម្ពផ្សាយគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែលចេញនៅខែធ្នូ ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន5 ប្រទេសកម្ពុជាបានធ្វើការវាយតម្លៃព្រៃឈើថ្នាក់ជាតិចំនួនប្រាំបីលើកក្នុងឆ្នាំ១៩៥៨/៦៥ ឆ្នាំ១៩៩២/៩៣ ឆ្នាំ១៩៩៦/៩៧ ឆ្នាំ២០០២ ឆ្នាំ២០០៦ ឆ្នាំ២០១០ ឆ្នាំ២០១៤ ឆ្នាំ ...
កូវីដ-១៩៖ ប៉ាណ្ណូបរិធាន
កូវីដ-១៩ នៅប្រទេសកម្ពុជា គឺជាទំព័រព័ត៌មានទិន្នន័យមួយ ដែលអនុញ្ញាតអោយសាធារណជនអាចចូលទៅប្រើប្រាស់ប៉ាណ្ណូបរិធាន (Dashboard) ដែលមានបង្ហាញនូវរាល់ព័ត៌មាននៃករណីកូវីដ-១៩ ដែលបានរកឃើញនៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើទស្សនីយកម្មទៅជាក្រាបព័ត៌មានអន្តរកម្ម ដែលបង្ហាញករណីទាំងនោះទៅតាមប្រភេទ ខេត្ត ភេទ និងសញ្ជាតិ។ សំណុំទិន្នន័យបច្ចុប្បន្នភាពចុងក្រោយនៃករណីកូរីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងធនធានពាក់ព័ន្ធ ដូចជា វីដេអូអប់រំ និងឯកសារសម្រាប់អាននានា ក៏ត្រូវបានអនុញ្ញាតឱ្យលោកអ្នកអាចចូលមើល និងទាញយកបានដោយសេរី ពីគេហទំព័ររបស់យើង។ ...
វិភាគគម្របព្រៃឈើ (១៩៧៣ – ២០១៤)
បង្ហាញអំពីក្រា ហ្វិក នៃការផ្លាស់ប្តូរគម្របព្រៃឈើ និងបរិមាណនៃគម្របព្រៃឈើរបស់កម្ពុជា ពីឆ្នាំ១៩៧៣ ដល់២០១៤ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ...