នាយករដ្ឋមន្ត្រីនឹងជួបសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ជាង ១ ៧០០ នាក់ ថ្ងៃទី ២៨ កុម្ភៈ
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសទទួលជួបសិស្សទើបប្រឡងជាប់និទ្ទេស A កម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ ជាង ១ ៧០០ នាក់ នាថ្ងៃទី ២៨ ខែកុម្ភៈ ខាងមុខនេះនៅរាជធានីភ្នំពេញ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-08-1007-231278.html
កម្ពុជា-ជប៉ុនសម្ពោធឱ្យប្រើអគារថ្មីចំនួន ៤ នៅវិទ្យាស្ថានគរុកោសល្យភ្នំពេញនៅថ្ងៃនេះ
កម្ពុជា និងជប៉ុនសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីចំនួន ៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រួមមាន អគាររដ្ឋបាល អគារសិក្សា អគារបណ្ណាល័យ និងសាលពហុបំណងក្រោមជំនួយឥតសំណងរបស់ជប៉ុននៅទី ៩ ខែកុម្ភៈនេះ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-09-0908-231367.html
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើន ១៥.២% ក្នុងឆ្នាំ២០២១
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បានឃើញការកើនឡើង ១៥.២ ភាគរយនៃការនាំចេញ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3JrvrNK
កម្ពុជាពន្យារការប្រមូលពន្ធសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍រយៈពេល ៦ ខែបន្ថែមទៀត
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃពុធបានបន្តការផ្អាកការប្រមូលពន្ធសម្រាប់គ្រឹះស្ថានពាក់ព័ន្ធទេសចរណ៍រយៈពេលប្រាំមួយខែទៀតចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ ២០២២ ក្នុងគោលបំណងជំរុញសកម្មភាពអាជីវកម្មក្នុងឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះដោយកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501022398/cambodia-extends-tax-breaks-for-tourism-related-businesses-for-6-more-months/
លោកស្រី ម៉ែន សំអន ថាសមភាពយេនឌ័រពិតជាមានតម្លៃ ដើម្បីការអភិវឌ្ឍ
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍បានលើកឡើងថា មូលបទនៃខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះបង្ហាញថា សមភាពយេនឌ័រ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-02-1035-232625.html
មន្ត្រីជំនាញបើកវគ្គបណ្តុះបណ្តាលមន្ត្រីនៅមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន
អាជ្ញាធរជាតិរួមគ្នាជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាល មន្ត្រីនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិនេះ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-05-1451-234411.html
លោកនាយករដ្ឋមន្ត្រីពិភាក្សាជាមួយមន្ត្រីសុខាភិបាលពីរឿងដែលលោកចង់ឱ្យបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពីរឿងដែលលោកចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ប៉ុន្តែត្រូវតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលមានការបិទជិតៗ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-26-0838-235387.html
រោងចក្រផលិតចំណីសត្វតម្លៃ $១៥ លាន រំពឹងស្រូបវត្ថុធាតុដើមពីកសិករបានច្រើន
រោងចក្រផលិតចំណីសត្វតម្លៃ ១៥ លានដុល្លារ នៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច De HeusTMH(Cambodia) បានបើកដំណើរការហើយ ដោយអាចមានសមត្ថភាពអាចផលិតចំណីសត្វបាន ១៨ ម៉ឺនតោនក្នុង ១ ឆ្នាំ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-26-1119-235410.html
ក្រុមគ្រូពេទ្យ ២ ក្រសួង និងគ្រូពេទ្យតាមខេត្ត ចាប់ផ្តើមចុះចាក់វ៉ាក់សាំងកូវីដ ១៩ បន្ទាប់ពីចូលឆ្នាំខ្មែរ
ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តមួយចំនួនទៀតចាប់ផ្តើមចុះចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញទៅដល់ប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-20-0929-235071.html
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកខ្សែភ្លើងក្នុងរោងចក្រអគ្គិសនីជប៉ុននៅខេត្តសៀមរាប បំផ្លាញខ្សែភ្លើងអស់ជាច្រើនដុំ
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកខ្សែភ្លើងក្នុងរោងចក្រអគ្គិសនីជប៉ុន នៅខេត្តសៀមរាប ដោយបំផ្លាញខ្សែភ្លើងអស់ជាច្រើនដុំ នារសៀលថ្ងៃទី១៥ ខែមេសា ស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលករណីនេះត្រូវបានសង្ស័យបណ្តាលមកពីការដុតសំរាម។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-16-1228-234945.html
ការនាំចេញនាំចូលរបស់កម្ពុជា សម្រេចបានជាង ១៣ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៣ពាន់លានដុល្លារ កើនជាង ៩ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង ២៥ភាគរយ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-16-0927-234940.html
លោក ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីចំហទូទាំងប្រទេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលើកលែងនូវការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីកន្លែងចំហនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៦ ខែមេសា តទៅ លើកលែងតែទីតាំងដែលបិទជិតប៉ុណ្ណោះ ដោយលោកបានផ្តល់សិទ្ធិទៅដល់ប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវពាក់ ឬមិនពាក់ម៉ាស់? ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-27-1018-235464.html
រោងចក្រកាត់ដេរត្រូវជំរុញឱ្យប្តូរទៅប្រើថាមពលពន្លឺព្រះអាទិត្យវិញ
កាលពីថ្ងៃអង្គារ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាបានអំពាវនាវឱ្យមានការទទួលយកថាមពលកកើតឡើងវិញ និងបន្ទះសូឡានៅលើដំបូលឱ្យបានលឿនក្នុងវិស័យកាត់ដេររបស់កម្ពុជា ដើម្បីធ្វើឱ្យវាកាន់តែមានការប្រកួតប្រជែង ...
កង សុធា
https://bit.ly/38NOIfQ
ទីតាំង ៤ នៅខេត្តកោះកុង ត្រូវបានកំណត់សម្រាប់កន្លែងដំឡើងផ្ទាំងប៉ាណូ មានន័យ «តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក»
អាជ្ញាធរខេត្តកោះកុងកំណត់យកទីតាំងសំខាន់ៗចំនួន ៤ សម្រាប់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” សំដៅផ្សព្វផ្សាយជូនដល់សាធារណជនឱ្យមានការយល់ដឹងពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងភូមិសាស្ត្រខេត្តកោះកុង។ នេះបើតាមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-26-1451-236961.html
ក្រសួងសុខាភិបាល និង កយកា ពិភាក្សាគម្រោងពង្រឹងសុខភាពមាតា និងទារកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងពង្រឹងសុខភាពមាតា និងទារកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជាត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) រួមជាមួយក្រសួងសុខាភិបាលនាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នេះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-21-0843-236735.html
បញ្ចូលមីក្រូសារជាតិក្នុងអង្ករជាជំហានចម្បងសម្រាប់អាហារូបត្ថម្ភ ខណៈកម្ពុជាភាគច្រើនហូបបាយច្រើន
ការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ គឺជាជំហានចម្បងមួយក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា ដែលប្រជាជនភាគច្រើនទទួលទានបាយ ក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ នេះបើតាមមន្ត្រីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-24-1012-236833.html
រដ្ឋាភិបាលអនុម័តទឹកប្រាក់វិនិយោគជិត ១៨ លានដុល្លារក្នុងសប្តាហ៍នេះ
គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ៣ ដែលមានទុនវិនិយោគសរុប ១៨,៨ លានដុល្លារ និងបង្កើតការងាបាន ២ ០០៥ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមឱ្យវិនិយោគនៅចុងសប្តាហ៍នេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-30-1054-235712.html
ឆែកនឹងផ្តល់ជំនួយបច្ចេកទេស ជំរុញវិស័យកសិកម្មនៅកម្ពុជា
កម្ពុជា និងសាធារណរដ្ឋឆែកគ្រោងនឹងចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងពេលឆាប់ៗនេះលើការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2022-05-09-1116-236106.html
ទិវាបរិស្ថានឆ្នាំនេះធ្វើក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង»
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី ៥ មិថុនា ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងចូលរួមថែរក្សាបរិស្ថាន សម្រាប់ប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-05-0948-235922.html
គ.ជ.ប បញ្ជាក់ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មានគុណភាពល្អ
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីថា ទឹកខ្មៅដែលនឹងត្រូវប្រើសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះមានគុណល្អ និងលុបមិនជ្រះឡើយ ដែលអាចផ្តល់ទំនុកចិត្តដល់អ្នកបោះឆ្នោតយ៉ាងពិតប្រាកដ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1009-236455.html