កម្ពុជានាំចេញស្វាយស្រស់ និងតំណាប់ស្វាយជាង ១៧ ម៉ឺនតោនរយៈពេល ១១ ខែ
ផលិតផលផ្លែស្វាយស្រស់ និងតំណាប់ស្វាយកម្ពុជា ប្រមាណជិត ១៧ ម៉ឺនតោន ត្រូវបាននាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ ធ្លាក់ចុះជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-10-1026-245766.html
រដ្ឋមន្ត្រីកសិកម្មជំរុញឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មចាប់ដៃគូជាមួយក្រុមហ៊ុន ដើម្បីបង្កើតពូជស្រូវ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ផ្តោតលើការចាប់ដៃគូជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចតាមរយៈការប្រមូលចំណូលពីការបង្កើតពូជស្រូវដែលទទួលបានជោគជ័យ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-01-17-0959-245990.html
កម្ពុជាអនុញ្ញាតឲ្យការវិនិយោគឯកជន១០០ភាគរយ លើផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ហូជីមិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃពុធថា កម្ពុជានឹងអនុញ្ញាតឲ្យវិស័យឯកជនវិនិយោគ ១០០ ភាគរយលើផ្លូវដែកល្បឿនលឿនថ្មីដែលតភ្ជាប់រាជធានីភ្នំពេញរបស់កម្ពុជាទៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3kxNWsH
ក្រុមហ៊ុនក្នុងស្រុកចាប់ដៃជាមួយកូរ៉េផ្តល់សេវាកម្មប្រឹក្សាយោបល់អំពីឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា
ក្រុមហ៊ុនពហុផលិតផលWorldBridge Group និងក្រុមហ៊ុនLuxury Business Group (LBG) ដែលគ្រប់គ្រងដោយវិនិយោគិនកូរ៉េ បានចុះកិច្ចព្រមព្រៀងវិនិយោគរួមដើម្បីអភិវឌ្ឍការបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់អំពីឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-30-0850-246437.html
ស្ថាប័នពាក់ព័ន្ធ រៀបកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងសំណល់សមុទ្រ ដើម្បីប្រមូលធាតុចូល
ស្ថាប័នរដ្ឋាភិបាល និងដៃគូជាតិ-អន្តរជាតិ បានរៀចបំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងសំណល់ប្លាស្ទិកមានប្រសិទ្ធភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-29-1813-246414.html
ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់ក្នុងស្រុកនានារបស់កម្ពុជា
នាថ្ងៃទី ៣១ ខែមករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានទទួលជួបលោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាចប់អាណត្តិនៅទីក្រុងហូជីមិញ ក្នុងឱកាសចូលជម្រាបលា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3kWaofj
រន្ទះបាញ់ អគ្គិភ័យ ខ្យល់ព្យុះបានឆក់យកជីវិតមនុស្សចំនួន ៩០ នាក់ ពីខែមករាដល់ខែកក្កដា
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយ ថា រន្ទះបាញ់ អគ្គិភ័យ និងខ្យល់ព្យុះបានឆក់យកជីវិតមនុស្សចំនួន៩០ នាក់នៅប្រទេសកម្ពុជាក្នុងរយៈពេល៧ ខែដំបូងនៃឆ្នាំ ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/vptvc
អូស្ត្រាលីគាំទ្រការលើកកម្ពស់អំណាចសេដ្ឋកិច្ចស្ត្រីនៅកម្ពុជា
ស្ថានទូតអូស្ត្រាលីនៅទីក្រុងភ្នំពេញ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលីកំពុងគាំទ្រដល់ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា ដោយសារពួកគេមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/4fmu42e7
កម្ពុជានាំចេញគ្រឿងអេឡិចត្រូនិកកើនឡើង ១, ៤ ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ
យោងតាមរបាយការណ៍របស់ធានាគារជាតិនៃកម្ពុជាបានឲ្យដឹងថា កម្ពុជានាំចេញឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិចបានទឹកប្រាក់ ១,៤ ពាន់លានដុល្លារក្នុងរយៈពេលមួយឆមាសឆ្នាំ ២០២៣នេះ ។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/3wjh7bwt
គជប ត្រៀមរើសមន្ត្រីជិត ៥ ពាន់នាក់ ដើម្បីពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រៀមជ្រើសរើសមន្ត្រីរយៈពេលខ្លីប្រមាណជិត ៥ ពាន់នាក់ ដែលនៅក្នុង ឃុំ-សង្កាត់ ១ ៦៥២ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះបោះឆ្នោត និងត្រួតពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត ក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ ២០២២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-08-23-0957-240043.html
រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលកម្ពុជាស្នើសុំចុះបញ្ជីទៅអង្គការយូណេស្កូកាលពីឆ្នាំ ២០២១ ត្រូវបានស្ថាប័ននេះ ព្រមដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។ ...
សុខ រក្សា និង នាង សុគន្ធា
https://www.postkhmer.com/national/2023-09-18-0837-254534.html
មជ្ឈមណ្ឌលធនធាន អ.វ.ត.ក បើកឱ្យប្រើប្រាស់សម្រាប់សិក្សាស្រាវជ្រាវ
មជ្ឈមណ្ឌលធនធាន របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ដែលនេះជាចំណុចស្នូលនៃកេរដំណែលរបស់ អ.វ.ត.ក. និងជាមជ្ឈមណ្ឌលសម្រាប់សាធារណជនក្នុងការសិក្សា ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-29-0937-254860.html
ក្រសួង និងស្ថានទូតថៃជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ក្រសួងព័ត៌មាន និងស្ថានទូតថៃបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងព័ត៌មានចេញផ្សាយកាលពីទី ២ ខែតុលា។ ...
រី សុចាន់
https://www.postkhmer.com/national/2023-10-04-0924-254986.html
កំពង់ផែកោះកុងបើកដំណើរការសាកល្បង
កំពង់ផែអន្តរជាតិទី១ របស់ខេត្តកោះកុង ការគ្រប់គ្រងកំពង់ផែកោះកុង ក្នុងស្រុកគិរីសាគរ នៅថ្ងៃចន្ទនេះ បានបើកដំណើរការសាកល្បងជាផ្លូវការ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផលក្នុងស្រុក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/koh-kong-port-launches-testing-operations
សហគមន៍ពូនងនៅខេត្តមណ្ឌលគិរីបារម្ភបាត់ដីដោយសារភាពមិនច្បាស់លាស់នៃការកំណត់តំបន់ការពារ
លោក គីម យ៉ាងហៀប បានសម្រាន្តនៅលើជ្រុងស្រែរបស់គាត់ ក្នុងខេត្តមណ្ឌលគិរី នៅពេលល្ងាចមួយកាលពីខែកុម្ភៈ ស្រាប់តែគាត់ភ្ញាក់ដោយសារពន្លឺភ្លើងពិល។ នៅពេលនោះគឺម៉ោង១១យប់ ហើយគាត់ចង់សម្រាកពីរបីម៉ោងនៅឯស្រែ ជាជាងបើកបរចម្ងាយ៥គីឡូម៉ែត្រទៅផ្ទះវិញ។ ...
Fiona Kelliher និង ភិន រតនា
https://www.vodkhmer.news/2022/08/15/fear-frustration-for-community-stuck-in-protected-zone-confusion/
ពាណិជ្ជកម្មកម្ពុជា-ចិនកើនឡើង ៧% ស្មើរនឹង ៩,៦២ ពាន់លានដុល្លារ
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនឡើង ៧,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៩,៦២ ពាន់លានដុល្លារក្នុងរយៈពេលដប់ខែនៃឆ្នាំនេះ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501184696/cambodia-china-trade-rises-7-to-9-62-billion/
ការនាំចេញអង្ករទៅកាន់មជ្ឈិមបូព៌ាជា 'អាទិភាព' សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្មបានដាក់ការនាំចេញអង្ករកម្ពុជាទៅកាន់មជ្ឈិមបូព៌ាជាអាទិភាពសម្រាប់កិច្ចពិភាក្សាបន្តលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CAM-UAE CEPA) នេះបើយោងតាមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/rice-exports-mid-east-priority-trade-talks
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្វើជាប្រធានសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ជាមួយឯកអគ្គរដ្ឋទូត នៅកម្ពុជា ប្រជាជាតិដទៃទៀត ដើម្បីដោះស្រាយករណីក្រុមបោកប្រាស់ការងារ
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Saifuddin Abdullah កាលពីថ្ងៃអង្គារ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយជាមួយទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីកែលម្អ រៀបចំ តាមដាន និងអនុវត្តសកម្មភាពពាក់ព័ន្ធនឹងករណីឆបោកការងារ ដែលពាក់ព័ន្ធនឹងពលរដ្ឋម៉ាឡេស៊ីនៅបរទេស ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3UIDa0m
លោក ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាអនុវត្តនយោបាយសុខដុមរមនាជាតិសាសន៍ និងសាសនាបានត្រឹមត្រូវ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីនៅថ្ងៃព្រហស្បតិ៍ថា គណបក្សប្រជាជនកម្ពុជាបានអនុវត្តគោលនយោបាយសុខដុមរមនាជាតិសាសន៍ និងសាសនា ដែលអនុញ្ញាតឲ្យគ្រប់សាសនាអាចរួមរស់បាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3riXVSR