ព័ត៌មាន
បន្ទាប់ដោះលែងឱ្យនៅក្រៅឃុំ បេក្ខជនមេឃុំជាប់ឆ្នោតបក្សភ្លើងទៀននៅតែមានក្តីកង្វល់ក្នុងចិត្ត
លោក ញឹម សារ៉ុម បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទប្លន់កាលពី២០ឆ្នាំមុន និងត្រូវបានដោះលែងនៅក្រៅឃុំកាលពីថ្ងៃពុធ យល់ថាការចាប់ខ្លួនលោកធ្វើឡើងដោយខុសនិតិវិធីច្បាប់ និងជាការរំខានផ្នែកនយោបាយ។ ...
ស៊ន សារ៉ាត និង ឃាង សុខមាន
https://khmer.cambojanews.com/after-release-on-bail-candlelight-party-commune-chief-remains-in-limbo/
លោក ស ខេង ប្រាប់ទៅមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតត្រូវបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងជាសាធារណៈកាលពីចុងសប្ដាហ៍ ដោយផ្ញើសារទៅកាន់ មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតទាំងអស់ត្រូវសហការផ្ដល់សេវាសាធារណៈបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ នៅពេលដែលចូលកាន់តំណែងនៅក្នុងខែកក្កដាខាងមុខនេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការចូលកាន់តំណែងនឹង ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-06-27-1019-238128.html
ការបោះឆ្នោតត្រូវចំណាយ ៦០ លានដុល្លារអាមេរិក
មន្ត្រីជាន់ខ្ពស់រដ្ឋសភា (រដ្ឋសភា) បានប្រកាសកាលពីម្សិលមិញក្នុងកិច្ចប្រជុំពិគ្រោះយោបល់របស់រដ្ឋសភាជាមួយឯកអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជាថា រដ្ឋាភិបាលបានចំណាយថវិកាចំនួន ៦០ លានដុល្លារ ដើម្បីរ៉ាប់រងការចំណាយសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៥ ខែមិថុនា ហើយដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ...
សុត គឹមសឿន
https://www.khmertimeskh.com/501090614/election-cost-60m-says-na/
វេទិកា Think Tank 2022៖ ជោគជ័យនៃការបោះឆ្នោតមូលដ្ឋានជាសក្ខីកម្មឆ្ពោះទៅវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ គឺជាសក្ខីភាពមួយទៀតចំពោះវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយលទ្ធផលបោះឆ្នោតពិតជាឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3zppOxK
អ្នកសង្កេតការណ៍ថាការបោះឆ្នោតមានភាពយុត្តិធម៌ ដោយសន្តិវិធី និងតម្លាភាព
ដោយយល់ស្របថាមានភាពស្អាតស្អំចំពោះការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពី ៧៥ អង្គការបានចាត់ទុកការបោះឆ្នោតនេះថាមានភាពយុត្តិធម៌ ដោយសន្តិវិធី និងតម្លាភាព។ ...
សុត គឹមសឿន
https://bit.ly/3tm9mea
បក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ ខណៈបក្សមួយចំនួនទៀតទទួលស្គាល់
គណបក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យថាជាការបោះឆ្នោតដ៏អាក្រក់ដែលពោរពេញដោយការគាបសង្កត់ គំរាមកំហែង មិនប្រកបដោយសេរី និងយុត្តិធម៌។ ស្របពេលដែលគណបក្សមួយចំនួនទៀតចេញសេចក្ដីថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌។ ...
សុវណ្ណ ស្រីពេជ្រ និង ឃាង សុខមាន
https://khmer.cambojanews.com/candlelight-party-considers-this-election-not-free-and-fair-while-some-parties-recognize/
លោកនាយករដ្ឋមន្ត្រី៖ កម្ពុជាធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ថាប្រទេសកម្ពុជាដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម និងប្រល័យពូជសាសន៍បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។ ...
រី សុចាន់
https://www.postkhmer.com/national/2022-06-04-1443-237343.html
គណបក្សនយោបាយ ១៦ ក្នុងចំណោម ១៧ បានមកចូលរួមកម្មវិធី Cross Talk-សន្ទនានយោបាយរបស់ខ្មែរថាមស៍មុនការបោះឆ្នោត
មួយសប្តាហ៍មុនការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ គណបក្សនយោបាយចំនួន ១៦ ក្នុងចំណោម ១៧ ដែលបានចូលប្រកួតប្រជែងសម្រាប់ថ្នាក់មូលដ្ឋានបានបញ្ជូនតំណាងរបស់ខ្លួនមកនិយាយពីគោលនយោបាយ ដើម្បីទទួលបានសំឡេងឆ្នោត និងការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងកិច្ចសន្ទនា Cross Talk-សន្ទនានយោបាយ ដែលរៀបចំដោយកាសែតខ្មែរថាមស៍។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3NsiiX8
លោក សុន ឆ័យ មកពីគណបក្សពន្លឺភ្លើងទៀនបានបញ្ជាក់ថា លោកទទួលយកអាសនៈដែលគណបក្សឈ្នះឆ្នោត
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សរបស់លោកទទួលយកអាសនៈដែលគណបក្សទទួលបាននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ចុងក្រោយនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/38TR5h0
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រជាពលរដ្ឋទូទាំងប្រទេស បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាព្រឹកនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅសាលាគរុកោសល្យ និងវិក្រឹតការ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-06-05-0913-237347.html
IPTP៖ គ្មានសញ្ញានៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងអំពើហឹង្សាក្នុងអំឡុងពេលបោះឆ្នោតឃុំ/សង្កាត់
មិនមានសញ្ញានៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងហឹង្សាក្នុងអំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជាកាលពីថ្ងៃអាទិត្យនោះទេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xmZxPi
គ.ជ.ប បញ្ចេញអត្រាអ្នកទៅបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អត្រាអ្នកទៅបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យគឺ ៨០.១៩ ភាគរយ ឬស្មើ៧,៣៨២,៤៤៩ នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប ៩.២ លាននាក់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Q7Nr3R
CAPDI កោតសរសើរដំណើរការបោះឆ្នោតកាលពីថ្ងៃអាទិត្យ
គណៈប្រតិភូមកពីCentrist Asia-Pacific Democrats International (CAPDI) មានទស្សនៈដូចគ្នាទៅនឹងអ្នកសង្កេតការណ៍ការបោះឆ្នោតអន្តរជាតិផ្សេងទៀតថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយសន្តិវិធី និងអហិង្សា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tjcyqK
អ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យនិយាយថា ការបោះឆ្នោតក្រុមប្រឹក្សារឃុំ/សង្កាត់របស់កម្ពុជាបានប្រព្រឹត្តទៅតាមក្បួនច្បាប់អន្តរជាតិ
លោក Hubert Moise Hai HADDAD ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបានចូលរួមក្នុងការសង្កេតការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ការបោះឆ្នោតធ្វើឡើងដោយយុត្តិធម៌ទាំងស្រុង និងស្របតាមក្បួនច្បាប់អន្តរជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Q1sW99
អ្នកភូមិដែលមានជម្លោះដីធ្លីសង្ឃឹមថា ក្រុមប្រឹក្សាឃុំថ្មីនឹងជួយពួកគាត់
ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននិយាយថា ពួកគេនឹងបោះឆ្នោតជូនក្រុមប្រឹក្សាឃុំណា ដែលពួកគាត់គិតថា អាចជួយពួកគាត់បានច្រើនបំផុត នៅពេលពួកគេចេញទៅបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ...
ឃួន ណារីម និង ឃាង សុខមាន
https://khmer.cambojanews.com/villagers-in-land-dispute-hope-new-commune-councillors-will-help/
ប្រធាន គជប អំពាវនាវឱ្យពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រៀមទៅបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី ៥ មិថុនា
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ប្រាជ្ញ ចន្ទ អំពាវនាវឱ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ត្រៀមខ្លួននិងអត្តសញ្ញាណប័ណ្ណសញ្ជាតិ-ខ្មែរ (អ.ខ.) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ.) បម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នាថ្ងៃអាទិត្យទី ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-06-02-1101-237258.html
ក្នុងយុទ្ធនាការបោះឆ្នោត អតីតសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ គង់ រ៉ៃយ៉ា នៅតែប្រឈមបញ្ហាស្រដៀងៗពីមុន
សកម្មជននយោបាយ លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារចំនួន២ដងទាក់ទងនឹងបញ្ហានយោបាយរួចមកហើយនោះ បង្ហាញជំហម៉ឺងម៉ាត់ពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះជាបេក្ខជន ប្រកួតនឹងមេឃុំបក្សប្រជាជនកម្ពុជា។ បេក្ខជនគណបក្សប្រជាជនកម្ពុជា ជាអតីតមេឃុំគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៧ មុនពេលដែលគណបក្សនេះត្រូវបានរំលាយ។ ...
ឃួន ណារីម និង ឃាង សុខមាន
https://khmer.cambojanews.com/in-commune-campaign-formerly-imprisoned-activist-kung-raiya-hits-familiar-challenges/
គ.ជ.ប បង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលឆ្នោតបឋម
គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-06-01-1342-237223.html
គ.ជ.ប៖ ទទួលបានពាក្យស្នើសុំចំនួន ១៦ម៉ឺននាក់ សម្រាប់អ្នកសង្កេតការណ៍ស្ថានភាពបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យស្នើសុំប្រមាណ ១៦ម៉ឺននាក់ ក្នុងនោះមានជាង៧ម៉ឺននាក់មកពីអង្គការ សមាគមជាង៧០នាក់ គណបក្សនយោបាយជាង៨ម៉ឺននាក់មកពីគណបក្ស ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/nec-160000-applications-election-observer-status
រាជរដ្ឋាភិបាលសម្រេចឱ្យកម្មករ និយោជិតឈប់សម្រាក ២ ថ្ងៃ ដើម្បីទៅបោះឆ្នោតឃុំ-សង្កាត់
រាជរដ្ឋាភិបាលបានសម្រេចឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល ២ ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយម្ចាស់រោងចក្រ សហគ្រាសត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដដែល។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-25-0921-236901.html
គ.ជ.ប អនុញ្ញាតឱ្យ 'ភ្ញៀវពិសេស' តាមដានការបោះឆ្នោតក្នុងស្រុក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតជាផ្លូវការនូវ “ភ្ញៀវពិសេស” ចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501082087/nec-allows-special-guests-to-monitor-local-election/
គ.ជ.ប ជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជ្រើសរើសមន្ត្រីចំនួន ១៤១.៦១២ នាក់ ដើម្បីបម្រើការងារនៅការិយាល័យបោះឆ្នោតចំនួន ២៣.៦០២ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែនឹងប្រកាសចំនួនចុងក្រោយក្នុងរយៈពេលបីថ្ងៃទៀត នៅពេលដែលបេក្ខជនបានប្រឡងជាប់។ ...
សុត គឹមសឿន
https://www.khmertimeskh.com/501082209/nec-recruits-polling-station-officials/
លោកនាយករដ្ឋមន្ត្រីកោតសរសើរពីដំណើរការឃោសនាបោះឆ្នោតថាមានភាពរលូន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់អំពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយរលូន និងមិនមានអំពើហឹង្សា ចាប់តាំងពីត្រូវបានចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wW3wRI
គ.ជ.ប អបអរសាទរដំណើរការឃោសនាបោះឆ្នោតរយៈពេលពីរថ្ងៃដំបូងប្រកបដោយភាពរលូន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានធ្វើការវាយតម្លៃខ្ពស់អំពីយុទ្ធនាការរយៈពេលពីរថ្ងៃដំបូងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅដោយរលូនប្រកបដោយសុវត្ថិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501080523/nec-lauds-smooth-process-of-first-two-days-of-election-campaign/