ព័ត៌មាន
ពលរដ្ឋមានទំនាស់ដីធ្លីពីរក្រុម សុំក្រសួង ដោះស្រាយបញ្ហាពួកគាត់
ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យ ៣០៥គ្រួសារ ដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។ ប្រជាពលរដ្ឋទាំងពីរក្រុមនោះ រួមមានពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានការព្រួយបារម្ភពីការបាត់បង់ដី ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុន Royal Railway និងមួយក្រុមទៀតមានគ្នា ២៧នាក់ តំណាងឲ្យ ១៣៥គ្រួសារ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គល២រូប រំលោភយកដីរបស់ពួកគាត់។ ...
ប៉ិច សុធារី
http://bit.ly/2bPJ76j
ប្រជាពលរដ្ឋ រកអន្តរាគមន៍ពន្លឿនចេញប័ណ្ណកម្មសិទ្ធិ
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃម្សិលមិញ បានទៅប្រមូលផ្តុំជាថ្មីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំដីធ្លីលក្ខណៈជាប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់ ព្រោះបារម្ភពីការបាត់បង់ដីធ្លី ខណៈដែលក្រុមហ៊ុន Royal Railway ដែលបានទទួលសិទ្ធិលើការវិនិយោគផ្លូវដែក បានបោះបង្គោល និងផ្ទាំងប៉ាណូពីគម្រោងអភិវឌ្ឍនលើដីរបស់ពួកគាត់។ ...
អ្នកភូមិអំពាវនាវសុំជំនួយពីរដ្ឋមន្ត្រី
អ្នកភូមិរាប់សិបនាក់មកពីខេត្តក្រចេះ ស្រុកឆ្លូងបានប្រមូលផ្តុំគ្នានៅមុនក្រសួងរៀបចំដែនដីកាលពីម្សិលមិញដើម្បីដាក់ញត្តិ អំពាវនាវឱ្យមានការធ្វើអន្តរាគមន៍ពីលោករដ្ឋមន្ត្រី ជា សុផារ៉ា នៅក្នុងជម្លោះដីធ្លីមួយ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/26119/villagers-ask-minister-for-help/