ក្រសួងអប់រំ យុវជន និងកីឡា

នៅក្នុងខែមករាឆ្នាំ២០១៩ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមកិច្ចសហការជាមួយ វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) និង ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បាន​ចុះ​អនុស្សរណៈ​យោគយល់​ (MoU)​ ថ្មី​មួយ​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ដើម្បី​ក្លាយ​ខ្លួន​ជា​ “​ឃ្លាំង​សម្រាប់​ធនធាន​អប់រំ​ និង​ទិន្នន័យ​អប់រំ​រដ្ឋបាល​”​។​ កិច្ច​គាំទ្រ​ដល់​ក្រសួង​នេះ​ក៏​នឹង​អាច​ឲ្យ​ អូ​ឌី​ស៊ី​ ប្រមូល​ និង​ផ្សព្វផ្សាយ​ទិន្នន័យ​អំពី​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​កាន់តែ​ច្រើន​នៅ​លើ​មាតិកា​របស់​យើង​។​ គោលដៅ​មួយ​របស់​ក្រសួង​ គឺ​អភិវឌ្ឍ​សមត្ថភាព​របស់​គ្រូ​ និង​សិស្សានុសិស្ស​នៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ស្ថាបត្យកម្ម​ និង​គណិត​វិទ្យា​ (STEM)​។​ មហិច្ឆតា​របស់​ក្រសួង​បូក​រួម​នឹង​ជំនាញ​របស់​ អូ​ឌី​ស៊ី​ ក្នុង​ការ​ផលិត​ផែនទី​ និង​ទិន្នន័យ​បាន​នាំ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​នេះ​ឡើង​ ហើយ​អ្វី​ដែល​សំខាន់​គឺ​វា​អាច​ផ្តល់​ផលប្រយោជន៍​ទៅ​ដល់​លោកគ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​ និង​សារ​ធារ​ណ​ជន​ជា​ទូទៅ​។​

     partnership_with_moeys_meeting      

​នៅ​ក្រោម​អនុសា​រណៈ​នេះ​ អូ​ឌី​ស៊ី​ កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នាយក​ដា្ឋ​ន​បច្ចេកវិទ្យា​ព័ត៌មាន​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​សម្រេច​សកម្មភាព​ក្នុង​រយៈពេល​បី​ឆ្នាំ​ ក្នុង​ការ​កសាង​សម្ថ​ភាព​របស់​គ្រូ​ និង​សិស្ស​ ក្នុង​ការ​អាន​ផែនទី​ និង​ការ​ប្រមូល​ទិន្នន័យ​ តាម​រយៈ​ការ​សម្របសម្រួល​របស់​ក្រុមការងារ​ផែនទី​ និង​ទិន្នន័យ​ដ៏​ជំនាញ​របស់​អូ​ឌី​ស៊ី​។​ យើង​ជឿជាក់​ថា​ សមត្ថភាព​ក្នុង​ការ​អាន ​និង​បង្កើត​ផែនទី​នឹង​ជួយ​ឱ្យ​គ្រូ​ និង​សិស្ស​អាច​យល់​ព្រមទាំង​វិភាគ​ព័ត៌មាន​ប្រកបដោយ​ការ​ត្រិះ​រិះ​ពិចារណា​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ បង្រៀន​ និង​ការ​សម្រេចចិត្ត​របស់​ពួក​គេ​។​ មេរៀន​ក្នុង​ការ​អាន​ផែនទី​នេះ​ អាច​នឹង​ត្រូវ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​សៀវភៅ​ អាយ​ស៊ី​ធី​ (ICT)​ និង​កម្មវិធី​ទូរស័ព្ទ​ទៀត​ផង​។​ អូ​ឌី​ស៊ី​ និង​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​កំពុង​សិក្សា​មធ្យោបាយ​ក្នុង​ការ​អនុវត្ត​សកម្មភាព​ទាំងនេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​

ក្រៅពី​វគ្គ​បណ្តុះបណ្តាល​ អូ​ឌី​ស៊ី​ នឹង​ជួយ​គាំទ្រ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​ពិនិត្យគេហទំព័រ​ធនធាន​អប់រំ​បើក​ទូលាយ​របស់​ក្រសួង​។ គេហទំព័រ​របស់​ក្រសួង​មួយ​នេះ​ គឺជា​វេទិកា​ដែល​ផ្តល់​ជូន​នូវ​សម្ភារៈ ​និង​ឯកសារ​សិក្សា​ផ្សេងៗ​ ដែល​ត្រូវ​បា​នប​ម្លែ​ង​ជា​ឯកសារ​ឌី​ជី​ថ​ល​ ហើយ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​សម្រាប់​ការ​សិក្សា​ ការ​ស្រាវជ្រាវ​ និង​គោលបំណង​អប់រំ​ផ្សេងៗ​។​ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​មុខងារ​ និង​មាតិកា​នៅ​លើ​គេហទំព័រ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​ផ្តល់​ជំនួយ​លើ​ការ​កំណត់​ ការ​ទាញ​យក​ប្រើប្រាស់​ និង​ការ​បកប្រែ​ឯកសារ​ និង​ព័ត៌មាន​នៅ​លើ​គេហទំព័រ​នេះ​។​ គោលការណ៍​ស្តី​ពី​ការ​ចែករំលែក​ទិន្នន័យ​នៅ​លើ​គេហទំព័រ​ធនធាន​អប់រំ​នឹង​ត្រូវ​បង្កើត​ឡើង​រវាង​អូ​ឌី​ស៊ី​ និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​កំណត់​ថា​ទិន្នន័យ​នៅ​លើ​គេហទំព័រ​ធនធាន​អប់រំ​បើក​ទូលាយ​មិន​បំពាន​ច្បាប់​រក្សា​សិទ្ធិ​ ហើយ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ទូទៅ​។​

​លើស​ពី​នេះ​ ក្រុមការងារ​ផែនទី​ និង​ទិន្នន័យ​របស់​អូ​ឌី​ស៊ី​នឹង​ដាក់​បញ្ចូល​ផែនទី​ និង​បង្កើត​មូលដ្ឋាន​ទិន្នន័យ​រួម​នៃ​ព័ត៌មាន​អំពី​សាលារៀន​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ ការងារ​មួយ​នេះ​នឹង​ជួយ​ឲ្យ​សាលា​អាច​ធ្វើ​ការងារ​រដ្ឋបាល​និង​គ្រប់គ្រង​បាន​កាន់តែ​ប្រសើរ​តាម​រយៈ​ការ​ប្រើប្រាស់​ទិន្នន័យ​និង​ផែនទី​។​ អ្វី​ដែល​សំខាន់​ផង​ដែរ​នោះ​ គឺ​អូ​ឌី​ស៊ី​អាច​ផ្សព្វផ្សាយ​ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ដែល​ទាក់ទង​នឹង​ការ​អប់រំ​នៅ​លើ​គេហទំព័រ​របស់​យើង​សម្រាប់​សាធារណៈជន​។​

អូ​ឌី​ស៊ី​ ក៏​នឹង​ជួយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​កំណត់​នូវ​ប្រភព​មូលនិធិ​ដែល​សក្តានុពល​ក្នុង​គោលបំណង​ស្វែងរក​មូលនិធិ​សម្រាប់​សៀវភៅអាន​ និង​សម្ភារៈ​សិក្សា​ផ្សេងៗ​សម្រាប់​សាលារៀន​នៅ​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា​។

យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​រួមចំណែក​មួយ​ផ្នែក​ដល់​គោលដៅ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ក្នុង​ការ​លើកកម្ពស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​ក្នុង​ការ​អប់រំ​ និង​អាច​ផ្តល់​ទិន្នន័យ​បន្ថែម​ដែល​សាធារណជន​អាច​ទាញ​យក​បាន​នៅ​លើ​វេទិកា​របស់​អូ​ឌី​ស៊ី​។​

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HKz9E
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!