កសិកម្ម និង ការនេសាទ
តម្លៃដំឡូងមីនៅរដូវប្រមូលផលនៅឆ្នាំនេះ កើនឡើងតិចតួច
តម្លៃដំឡូងមីនៅតាមបណ្តាខេត្តជាប់នឹងព្រំដែនថៃនារដូវប្រមូលផលឆ្នាំ ២០១៩-២០២០ កើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន ខណៈការប្រមូលផលនៅពេលនេះសម្រេចបានប្រមាណ ៦០ ភាគរយហើយ។ នេះបើយោងតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្ត។ ដំឡូងមីត្រូវបានគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា ...
ហ៊ឹន ពិសី
https://bit.ly/2tysJox
ដំណាំស្រូវជាង ៦៧ ពាន់ហិកតា ត្រូវបានបំផ្លាញដោយទឹកជំនន់ និងភាពរាំងស្ងួតកាលពីឆ្នាំមុន
ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង ៦៧ ពាន់ហិកតា នៅក្នុងឆ្នាំ ២០១៩ បានរងការខូចខាតដោយសារគ្រោះធម្មជាតិ បណ្ដាលមកពីភាពរាំងស្ងួត ហើយក៏បានធ្វើឲ្យទិន្នផលស្រូវថយចុះប្រមាណ ០,៥៤ ភាគរយ។ នេះបើយោងតាមលោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មាននៅ ...
សុទ្ធ គឹមសឿន
https://bit.ly/3be0kVV
អង្គការសត្វព្រៃព្រមានអំពីការបរិភោគសាច់សត្វព្រៃ
កាលពីម្សិលមិញអង្គការសត្វព្រៃចំនួន ២ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដោយអំពាវនាវ ឱ្យ ពលរដ្ឋបញ្ឈប់ការធ្វើជំនួញ និងការប្រើប្រាស់សត្វព្រៃខុសច្បាប់ចំពេលមានការភ័យខ្លាចនៃការរាតត្បាតវីរុសកូរូណា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅក្នុងសេចក្តីថ្លែងការណ៍ ...
សែន ដាវិដ
https://www.khmertimeskh.com/50685778/virus-prompts-warning-of-meat-consumption
នាយករដ្ឋមន្ត្រីជំរុញវិនិយោគិនវិនិយោគលើការកែច្នៃអង្ករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នកវិនិយោគិនវៀតណាមមកវិនិយោគលើរោងចក្រកែច្នៃអង្ករនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មឈានដល់ជាង ៥ ពាន់លានដុល្លារ។ ថ្លែងក្នុងពិធីពិសារអាហារជាមួយសហគមន៍ និងធុរកិច្ចវៀតណាមនៅកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ២០២០ កាលពីថ្ងៃ ...
ធូ វិរៈ
https://bit.ly/2tyviqA
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ ២០១៩ កើនឡើងជិត ១០០ ភាគរយ ខណៈគុណភាពកាន់តែល្អ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេស កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោនកាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនប្រហែល ១០១ ៩៧៣ តោន។ លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែ ...
ធូ វិរៈ
https://bit.ly/2tUse80
រដ្ឋាភិបាលនឹងសិក្សាលើដំណាំកៅស៊ូគ្រួសារ ដើម្បីស្វែងរកបញ្ហាប្រឈម
រដ្ឋាភិបាលគ្រោងនឹងបង្កើតការសិក្សាស្រាវជ្រាវមួយដោយផ្តោតលើដំណាំកៅស៊ូគ្រួសារ ខណៈការធ្លាក់ចុះតម្លៃកៅស៊ូដែលកើតមានឡើងក្នុងរយៈពេលជិត ១ ទសវត្សរ៍ចុងក្រោយនេះ បានបង្កបញ្ហាប្រឈមខ្លាំងដល់អ្នកដាំដុះកៅស៊ូ។ អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ការសិក្សាស្រាវជ្រាវនេះធ្វើឡើង ...
ធូ វិរៈ
https://bit.ly/35IfkXW
កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ ទៅកូរ៉េខាងត្បូង
ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាជាផ្លូវការទៅកាន់ប្រទេស កូរ៉េខាងត្បូង ជាលើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីជំនាញនៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យប្រទេសកូរ៉េ ធ្វើតេស្ត ដោយជោគជ័យលើគុណភាព និងភូតគាមអនាម័យរួចមក។ នេះបើយោងតាមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង ...
ហ៊ឹន ពិសី
https://bit.ly/2R9tpbH
ពលរដ្ឋជាង ១០០ គ្រួសារ រង់ចាំសំណងពីគម្រោងធ្វើទំនប់រក្សាទឹកនៅព្រះវិហារ
ពលរដ្ឋប្រមាណជាង ១០០ គ្រួសារ កំពុងធ្វើការទាមទារសំណងពីអាជ្ញាធរ ក្រោយពីការសាងសង់ទំនប់រក្សាដែលជាគម្រោងរបស់រាជរដ្ឋាភិបាលធ្វើសម្រាប់ទប់ទឹកដែលមានទំហំ ៣ ៤០០ ម៉ែត្រស្ថិតនៅក្នុងស្រុកជ័យសែនដែលបានធ្វើឲ្យប៉ះពាល់លើដីស្រែ និងដីលំនៅឋានរបស់ពួកគេ។ លោក រ៉េត សារុំ ពលរដ្ឋម្នាក់ដែលរង ...
ឡុង គីមម៉ារីតា
https://bit.ly/2NbVwWC
ការនាំចេញពោតធ្លាក់ចុះជាង ៤០ ភាគរយ
ការនាំចេញពោតក្រហមសរុបក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះប្រមាណជាង ៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា បណ្តាលមកពីភាពរាំងស្ងួត និងការបំផ្លាញពីសត្វល្អិត។ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាក្នុងឆ្នាំ ២០១៩ កម្ពុជានាំចេញពោតសរុបជាង ១១៩ ៩៩៣ តោនធ្លាក់ចុះ ៤១,២៣ ភាគរយពីចំនួនជាង ២០៤ ១៨៤ តោនកាលពីឆ្នាំ ២០១៨ ...
ហ៊ឹន ពិសី
https://bit.ly/2tzTJDH
កម្ពុជានាំចេញចេកអំបូងលឿង បានជាង ១៥ ម៉ឺនតោនក្នុងឆ្នាំ ២០១៩
ការនាំចេកអំបូងលឿងស្រស់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០១៩ កន្លងមកសម្រេចបានជិត ១៦ ម៉ឺនតោនដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ការនាំចេញផ្លែចេកអំបូងលឿងស្រស់ដែល ...
ហ៊ឹន ពិសី
https://bit.ly/39LG0dM
ឈ្មួញបន្ទាបតម្លៃស្រូវពេលការនាំចេញអង្ករទៅ EU ធ្លាក់ចុះ៣៣ភាគរយ
កសិករមួយចំនួននៅក្នុងខេត្តបាត់ដំបងនិងមន្រ្តីសង្គមស៊ីវិលដែលធ្វើការជាមួយកសិករខ្មែរបានអះអាងថាឈ្មួញកណ្តាលបានប្រើប្រាស់ព័ត៌មាននៃការយកពន្ធនៃការនាំចេញអង្ករទៅសហភាពអឺរ៉ុបមកបន្ទាបតម្លៃស្រូវរបស់ពួកគេ។ ការ ...
ការលក់ម្រេចកំពតមិនសូវមានទីផ្សារ
ម្រេចកំពតប្រហែល ១២០ តោនដែលទទួលបានការបញ្ជាក់ភូមិសាស្ត្រ (GI)ពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៩ ត្រូវបានប្រមូលផលកាលពីឆ្នាំមុន ប៉ុន្តែទិន្នផលតិចជាងពាក់កណ្តាលត្រូវបានលក់តាមរបៀបប្រពៃណីតាមរយៈសមាគមផ្សព្វផ្សាយម្រេចកំពត។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50676343/special-status-pepper-sales-not-so-spicy
ជំរុញផលិតកម្មបន្លែក្នុងស្រុកដើម្បីទប់ស្កាត់ការនាំចូល
នៅចុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានដាំបន្លែជាច្រើនប្រភេទលើផ្ទៃដីសរុប ៥៨,០០០ ហិកតានៅទូទាំងប្រទេស ដែលផលិតបាន ៦៨ ភាគរយនៃតម្រូវការទីផ្សារក្នុងស្រុក។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី។ លោកបន្តថា នៅឆ្នាំ ២០២៣ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50676080/boosting-domestic-vegetable-production-to-curb-imports
ក្រសួងធនធានទឹកនឹងស្ដារធារាសាស្ត្រ និងជីកស្រះក្នុងខេត្ត ៤
ក្រសួងធនធានទឹក និងឧតុនិយមតាមរយៈគម្រោងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ADB Climate Friendly Agri-Business Value Chain (CFAVC) នឹងចាប់ផ្ដើមជួសជុលស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ដ្រចំនួន ៣២ កន្លែង និងជីកស្រះចំនួន ៨០០ ក្នុងខេត្ដតាកែវ កំពង់ចាម កំពត និងត្បូងឃ្មុំ។ ...
វ៉ន ដារ៉ា
https://bit.ly/2t4LSOk
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យកសិករងាកទៅដាំដំណាំកសិកម្មផ្សេងក្រៅពីស្រូវ នៅរដូវប្រាំង
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍អំពាវនាវឲ្យកសិករផ្លាស់ប្តូរការដាំដំណាំកសិកម្មផ្សេងទៀតជាជាងគ្រាន់តែដាំដុះស្រូវនៅក្នុងរដូវប្រាំង ដោយសារតែបញ្ហានៃការធ្លាក់ចុះកម្រិតទឹកនឹងប៉ះពាល់គុណភាពស្រូវ និងអាចបណ្តាលឲ្យតម្លៃធ្លាក់ចុះ។ ...
ម៉ៃ គុណមករា
https://bit.ly/2MtTRen
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចង់បានការវិនិយោគបរទេសលើការកែច្នៃកសិឧស្សាហកម្ម
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាកំពុងអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតលើឧស្សាហកម្មកែច្នៃកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យានៅកម្ពុជា។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស្រូវជាង ២ លានហិកតាត្រូវបានប្រមូលផលក្នុងចំណោម ...
សុខ ចាន់
https://www.khmertimeskh.com/50674133/hun-sen-wants-foreign-money-to-invest-in-agro-processing
លោកហ៊ុនសែនថ្លែងការពារការកំណត់តម្លៃស្រូវក្នុងទីផ្សារសេរីនៅកម្ពុជា
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងការពារជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើទីផ្សារសេរីទៅលើការកំណត់តម្លៃស្រូវ និងបានរិះគន់ថា កម្ពុជាមិនមែនជាប្រទេសកុម្មុយនិស្តទេ។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50674238/hun-sen-defends-free-market-rice-pricing-in-the-kingdom
កសិករនៅខេត្តសៀមរាបត្រូវបានស្នើឱ្យចូលរួមរក្សាទឹកនៅបារាយណ៍ខាងលិច
ជាមួយនឹងគ្រោះរាំងស្ងួតដែលកំពុងកើតមានច្រើន កសិករដែលស្រោចស្រពដីស្រែពីតំបន់បារាយណ៍ខាងលិចក្នុងឧទ្យានបុរាណវិទ្យាអង្គរក្នុងខេត្តសៀមរាបត្រូវបានស្នើឱ្យចូលរួមក្សាទឹក។ ...
មុំ គន្ធា
https://www.khmertimeskh.com/50673464/siem-reap-farmers-asked-to-conserve-west-baray-water
ក្រសួង ៣ រួមគ្នាប្រយុទ្ធប្រឆាំងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ
ក្រសួងចំនួន ៣ បានរួមគ្នាប្រកាសផ្សព្វផ្សាយផែនការសកម្មភាពពហុវិស័យ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដើម្បីលើកកម្ពស់សុខមាលភាពមនុស្ស សត្វ និងផ្នែកកសិកម្ម។ ការប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តពហុវិស័យ ...
ប៉ិច សុធារី
https://bit.ly/366V2YY
អ្នកនាំចេញជំរុញឱ្យកសិករដាំម្រេចកំពតយកចិត្តទុកដាក់លើគុណភាព
អ្នកនាំចេញបានស្នើសុំឱ្យកសិករផ្តោតលើការផលិតម្រេចដែលមានគុណភាពខ្ពស់ដោយធ្វើតាមស្តង់ដារតឹងរឹងដើម្បីពង្រឹងតំរូវការផលិតផលរបស់ពួកគេនៅបរទេស។ យោងតាមសមាគមផ្សព្វផ្សាយម្រេចកំពត ៥០ ភាគរយនៃម្រេចកំពតត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបខណៈ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50673130/exporter-urges-kampot-pepper-farmers-to-focus-on-quality
វិនិយោគិនចិន កំពុងសម្លឹងការវិនិយោគលើកសិកម្មនៅក្រចេះ
គណៈប្រតិភូនៃគណៈកម្មាធិការអចិន្រៃ្តយ៍សភាប្រជាជនខេត្តសានទុង ប្រទេស ចិន បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការចូលមកវិនិយោគលើវិស័យកសិកម្ម និងរោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តក្រចេះ។ នេះបើយោងតាមអភិបាលខេត្តក្រចេះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមប្រតិភូ និងវិនិយោគិនមកពីខេត្តសានទុង ...
ហ៊ឹន ពិសី
https://bit.ly/2Mr1pyJ
WFP និង Green Trade បង្ហាញជោគជ័យលើគម្រោងលាយអង្ករធម្មតាជាមួយអង្ករមីក្រូសារជាតិ
អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា (WFP) និងក្រុមហ៊ុនGreen Trade កាលពីថ្ងៃព្រហស្បត្តិ៍ បានបង្ហាញពីភាពជោគជ័យលើគម្រោងលាយអង្ករធម្មតាក្នុងស្រុក ជាមួយអង្ករមីក្រូសារជាតិ ជាលើកដំបូងនៅកម្ពុជា។ ជាមួយគ្នានេះដែរ WFP ក៏គ្រោងនឹងយក ...
ប៉ិច សុធារី
https://bit.ly/2Qbnnqt
លោកនាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកប្រមូលទិញកុំឲ្យទម្លាក់តម្លៃស្រូវ នៅរដូវប្រមូលផល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវកុំឲ្យទម្លាក់តម្លៃស្រូវនៅរដូវប្រមូលផល ខណៈដែលសហព័ន្ធស្រូវ-អង្ករកម្ពុជា (CRF) ពន្យល់ថាបញ្ហាគុណភាពស្រូវមិនល្អបានធ្វើឲ្យតម្លៃស្រូវនៅតំបន់មួយចំនួនធ្លាក់ថ្លៃ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃ ...
ធូ វិរៈ
https://bit.ly/2LQLqcR
សមាជិកឧត្តមក្រុមប្រឹក្សាស្នើ ៤ ចំណុច ទៅរដ្ឋមន្ត្រីឲ្យដោះស្រាយទុក្ខលំបាកពលរដ្ឋ
ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានលើកពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវចំនួន ៤ ចំណុចដាក់ទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឱ្យពិនិត្យ និងដោះស្រាយជាបន្ទាន់ជូនដល់ពលរដ្ឋដែលកំពុងប្រឈម។ លោក ពេជ្រ ស្រស់ ប្រាប់ភ្នំពេញ ...
ខន សាវិ
https://bit.ly/2rKwne3