ជំនួយ និងការអភិវឌ្ឍ

លោក​ ហ៊ុន សែន ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា អាមេរិក​ភូតកុហក​រឿង​កាត់​ជំនួយ

លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា កំពុង​ភូតភរ​អំពី​ការ​កាត់​ជំនួយ​មក​កម្ពុជា​ដោយ​អះអាង​ថា កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ​មិន​មាន​ទេ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ មក​។ ...

ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2Fk74nX

​ប្រទេស​ជប៉ុន​នឹង​ជួយ​ការពារ​ព្រៃ​ឡង់​

​ក្រសួងបរិស្ថាន​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ ៦០០.០០០​ ដុល្លារ​លើ​ការ​អភិរក្ស​ព្រៃឈើ​រយៈពេល​ ៣​ ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​មាន​វិសាលភាព​ក្នុង​ខេត្ត​ចំនួន​ ៤​។​ គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​អភិរក្ស​ព្រៃឈើ​ការ​ពង្រឹង​ច្បាប់​ និង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/

ក្រុម​មន្ត្រី​​ ប្រតិកម្ម​ព្រម​គ្នា​ ទៅ​នឹង​​ការប្រកាស​កាត់​ជំនួយ​របស់​អាមេរិក

ការប្រកាស​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើឲ្យ​ក្រុម​មន្ត្រី​រដ្ឋាភិបាល បញ្ចេញ​ប្រតិកម្ម​ព្រមៗ​គ្នា ដោយ​ចាត់ទុក​ថា​ជា​ «​ការ​មាក់ងាយ​ប្រជាធិបតេយ្យ​កម្ពុជា តាមរយៈ​ទឹក​លុយ​» ​និង​ថា​ជា​ «​ព្យុះ​នយោបាយ​ដ៏ឃោរឃៅ​របស់​ប្រទេស​មហាអំណាច​ និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​មួយ​ចំនួន​» ដែល​កំពុង​បក់បោក​ជាន់ឈ្លី ...

ម៉ិច ដារ៉ា, Daphne Chen និង Erin Handley
http://bit.ly/2GTm1Ky

ប្រទេសអាល្លឺម៉ង់គាំទ្រការអភិវឌ្ឍជនបទនៅកម្ពុជា

ស្ថានទូត​ អា​ឡឺ​ម៉​ង់​ប្រចាំ​នៅ​ប្រទេស​ កម្ពុជា​កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ជួយ​អភិវឌ្ឍ​ជនបទ​។​​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​ឡឺ​ម៉​ង់​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ផ្លូវ​ជាង​ ២៥០០​ គីឡូម៉ែត្រ​ ស្ពាន​ចំនួន​ ៨៨​ សាលារៀន​ចំនួន​ ៤៨ ...

សែន ដាវីត
http://www.khmertimeskh.com/50111151/germany-supporting-rural-development-cambodia/

រដ្ឋា​ភិបាល​អាមេរិក ​ប្រកាស​បញ្ឈប់​ជំនួយបណ្ដោះ​អាសន្ន​ ពាក់ព័ន្ធ​ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធ​ប្រ​ជា​ធិបតេយ្យ​ នៅ​កម្ពុជា​

រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​​ កាល​ពី​យប់​មិ្សលមិញ​ បានចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​ដោយ​ប្រកាស​បញ្ឈប់​បណ្ដោះ​អាសន្ននូវ​កម្ម​វិធី​ជំនួយ​មួយចំនួន​ ដែល​ជាប់ទាក់ទង​ទៅនឹង​ដំណើរ​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។ សេចក្ដី​ថ្លែង​ការ​ណ៍នេះ​បាន​ឲ្យ​ដឹងថា៖​ «ការវិវត្ត​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជាថ្មីៗនេះ បាន​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2FdoGlu

ឥណ្ឌាផ្តល់៥មុឺនដុល្លារដល់សាលាក្តី ខ្មែរក្រហម

រដ្ឋាភិបាល​ឥណ្ឌា​ បាន​ផ្តល់​ថវិកា​ចំនួន​ ៥០​ ០០០​ ដុល្លារ​អា​មេ​រិ​ក​ទៅ​ឱ្យ​ថវិការ​ប្រចាំឆ្នាំ​របស់​សាលាក្តី​ ខ្មែរក្រហម​។​​លោក​ នេ​ត​ ភក្ត្រា​ អ្នកនាំពាក្យ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​ ឥណ្ឌា​បាន​ផ្តល់​ប្រាក់​ ៥០​ ០០០ ...

​ប្រទេស​ចិន​បាន​ផ្តល់​គ្រឿង​បរិក្ខា​ពេទ្យ​ដល់​មន្ទីរពេទ្យ​រដ្ឋ​

​ក្រសួងការពារជាតិ​ចិន​បាន​ផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​ចំនួន​ ២៤​ ប្រភេទ​ដល់​មន្ទីរពេទ្យ​យោធា​ ព្រះ​កេតុមាលា​ ដើម្បី​គាំទ្រ​ការ​ព្យាបាល​បេះដូង​ និង​ឈាម​។​ ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​លោក​ឧត្តមសេនីយ៍ឯក​ លី​ សុវណ្ណ​ ប្រធាន​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បាន​មាន​ប្រសាសន៍​ថា​ មន្ទីរពេទ្យ​ជា​ញឹកញាប់​មានការ ...

សែន ដាវីត
http://www.khmertimeskh.com/50110602/china-gifts-medical-equipment-state-run-military-hospital/

ជប៉ុន​បន្ត​ជួយ​ដល់​ការ​បោះ​ឆ្នោត​ ខណៈ​មានការ​ថ្កោលទោស​

​ខណៈ​មានការ​ថ្កោលទោស​ពី​អន្តរជាតិ​ចំពោះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ប្រទេស​ជប៉ុន​ កាលពី​ម្សិលមិញ​ បាន​សម្រេច​ផ្ដល់​សម្ភារ​មាន​តម្លៃ​ ៧,៥​ លាន​ដុល្លារ​បន្ថែម​ទៀត​ សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ នៅ​ខែកក្កដា​ខាង​មុខ​។​ ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2BHVcd1

គម្រោង​ជួយ​ដល់​អ្នក​អត់​ការងារ​ធ្វើ​ត្រូវ​បាន​បន្ត​

ក្រសួង​ការងារ​ និង​អង្គការសហប្រជាជាតិ​ កាលពី​ម្សិលមិញ​ បាន​សន្យា​ដើម្បី​បន្ត​ធ្វើការ​លើ​គម្រោង​ដែល​បាន​កំពុង​ជួយ​ដល់​យុវជន​ និង​ស្ត្រី​វ័យក្មេង​ ទទួល​បាន​ឱកាស​ការងារ​សមរម្យ​ប្រកបដោយ​ផលិតភាព​ខ្ពស់​ ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​។​ ​ ...

សែន ដាវីត
http://www.khmertimeskh.com/50109497/un-unemployment-project-expanded/

​ជប៉ុន​ផ្តល់​មូលនិធិ​ដល់​ការ​អប់រំ​ និង​សុខភាព​

​រដ្ឋាភិបាល​ជប៉ុន​កាលពី​ម្សិលមិញ​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដែល​មាន​តម្លៃ​ជិត​ ៣៥០.០០០​ ដុល្លារ​អា​មេ​រិ​ក​ដើម្បី​គាំទ្រ​ដល់​ការ​អប់រំ​ផ្នែក​ព័ត៌មានវិទ្យា​សម្រាប់​កុមារ​ពិការ​ ព្រមទាំង​ការ​សាងសង់​អគារ​មន្ទីរពេទ្យ​នៅ​តាម​ខេត្ត​ចំនួន​៣​នៅ​ទូ​ទាំង​ប្រទេស​។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50108990/japan-funds-education-and-health/

​ចិន​នឹង​ផ្តល់​គ្លីនិក​សុខភាព​ចល័ត​ចំនួន​ ៤០​ កន្លែង​

​មន្ទីរពេទ្យ​ចល័ត​ចំនួន​ ៤០​ កន្លែង​ និង​ឧបករណ៍​ដទៃ​ទៀត​នឹង​មក​ដល់​ព្រះរាជាណាចក្រ​នៅ​ខែមេសា​ និង​ខែតុលា​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ក្រសួងសុខាភិបាល​ និង​ស្ថានទូត​ចិន​នៅ​កម្ពុជា​។​ យោង​តាម​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានឱ្យ​ដឹង ...

មុំ គន្ធា
http://www.khmertimeskh.com/50108640/china-to-provide-40-mobile-health-clinics/

​រដ្ឋាភិបាល​ស្វែងរក​ប្រាក់​កម្ចី​ជួសជុល​ផ្លូវជាតិ​

​ក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ខ្លួន​បាន​ស្នើ​សុំ​ធនាគារពិភពលោក​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ១១០​ លាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​។​ ​ថ្លែង​បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ដើម្បី​ជួសជុល​ផ្លូវជាតិ​២​ផ្សេង​ទៀត​ លោក​ ស៊ុន ...

សែន ដាវីត
http://www.khmertimeskh.com/50106732/government-seeking-loan-repair-national-road/

SDC​ បាន​សន្យា​ផ្ដល់​ជំនួយ​ជាង​ $៤​ លាន​ ជួយ​វិស័យ​កសិកម្ម​

ទីភ្នាក់ងារ​ប្រទេស​ស្វ៊ី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ កាលពី​ម្សិលមិញ​បាន​សន្យា​ផ្ដល់​ប្រាក់​ ៤,៦​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ សម្រាប់​ដំណាក់កាល​ទី​ ២​ នៃ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​កសិកម្ម​ ដែល​មាន​បំណង​ជួយ​កសិករ​មាន​ដើមទុន​តិចតួច​នៅ​ក្នុង​ខេត្ត​ ៤ ...

ចេង សុខហ័ង
http://bit.ly/2FDZwc9

គម្រោង​មេគង្គ​អនុម័ត​ថវិកា​ ៥៤០​ លាន​ដុល្លារ​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​មក​ពី​បណ្តា​ប្រទេស​ទាំង​ប្រាំមួយ​នៃ​មហា​អនុ​តំបន់​មេគង្គ​ បាន​អនុម័ត​របៀបវារៈ​បរិស្ថាន​រយៈពេល​ប្រាំ​ឆ្នាំ​ ដែល​រួម​មាន​គម្រោង​នានា​ជា​ច្រើន​ទៀត​ ដែល​មាន​តម្លៃ​ជាង​ ៥៤០​ លាន​ដុល្លារ​ ដែល​នឹង​ជម្រុញ​ការ​វិនិយោគ​បៃតង​ និង​បង្កើន ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50106157/540m-mekong-project-endorsed/

រដ្ឋមន្ត្រី​ការ​បរទេស​ រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​ទៅ​ឥណ្ឌូ​នេ​ស៊ី​នឹង​ជម្រុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​

​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ពី​ក្រសួងការបរទេស​កាលពី​ម្សិលមិញ​ លោក​ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣​ ថ្ងៃ​ ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ចាប់ពី​ថ្ងៃ​សុក្រ​ រហូត​ដល់ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/50105501/foreign-minister-hopes-trip-to-indonesia-will-boost-relations/

​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​សម្រាប់ក្រុង​បាត់ដំបង​

​ក្រសួង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​តម្លៃ​ ៩​ លាន​ដុល្លារ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ដើម្បី​កាត់​បន្ថយ​ទឹកជំនន់​។​ គម្រោង​នេះ​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ពី​ជំនួយ​អភិវឌ្ឍន៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​សម្រាប់​មហា​អនុ ...

សែន ដាវីត
http://www.khmertimeskh.com/50105455/drainage-system-set-for-battambang/

​ប្រទេស​ឥណ្ឌា​​ ​និង​ប្រទេស​កម្ពុជា​នឹង​ពង្រីក​ទំនាក់​ទំនង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​

ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​​ ​ហ៊ុន​ ​សែន​ ​និង​នាយក​រដ្ឋ​មន្ដ្រី​ឥណ្ឌា​លោក​ ​​ណា​រិ​ន្ត្រា​​ ​ម៉ូ​ឌី​ ​បាន​អោយ​ឃើញ​ថា​​ ​កម្ពុជា​កំពុង​អញ្ជើញ​វិនិយោគិន​ឥណ្ឌា​មក​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​,​ ...

សមាគមន៍សារព័ត៌មាន
https://www.washingtonpost.com/business/technology/india-cambodia-to-expand-ties-in-it-infrastructure-sectors/2018/01/27/ee66f1f6-0352-11e8-86b9-8908743c79dd_story.html?utm_term=.3f9cc0d23cdd

ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​​ផ្នែក​ច្បាប់​​ ​Hunton & Williams ​ផ្តល់​ប្រឹក្សា​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ ​១.៨​ ​ពាន់​លាន​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ផ្នែក​ច្បាប់​ ​Hunton & Williams LLP ​មាន​សេចក្តី​សោមនស្ស​ ​សូម​ប្រកាស​តួនាទី​របស់​ខ្លួន​ជា​ទី​ប្រឹក្សា​ប្រតិបត្តិការ​​សម្រាប់​ក្រុម​ហ៊ុនសាជីវកម្ម​ស្ពាន​ថ្នល់​​របស់​ប្រទេស​ចិន​ ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដៃ​គូ​សាធារណៈ​ឯក​ជន​ ​(PPP)​​ ​សម្រាប់​ផ្លូវ ...

Business Wire
https://www.businesswire.com/news/home/20180130005036/en/Hunton-Williams-Advises-Commercial-Close-1.8-Billion

ឥណ្ឌា​ផ្ដល់​កម្ចី​ ៣៦​ លាន​ដុល្លារ​ដល់​កម្ពុជា​អភិវឌ្ឍ​អាង​ស្ដុក​ទឹក​

​ធនាគារ​ Export​ Import​ Bank​ (EXIM​ Bank)​ របស់​ឥណ្ឌា​ និង​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​មុន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចី​ ៣៦,៩២​ លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ទំនប់​ទឹកស្ទឹង​ស្វាហាប់​ ដើម្បី​ប្រើប្រាស់​ការ​ស្រោចស្រព​ និង​គ្រប់គ្រង​ទឹកជំនន់​។​​ ...

ហ៊ គឹមសាយ
http://www.phnompenhpost.com/business/india-loan-signed-fund-dam-kampong-speu

​ជប៉ុន​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ៨​ លាន​ដុល្លារ​ដល់​ស៊ី​ម៉ាក់​

​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បរិច្ចាគ​ថវិកា​ប្រហែល​ ៨​ លាន​ដុល្លារ​ ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​បោសសំអាត​មីន​ និង​ជួយ​គាំទ្រ​ដល់​ជន​រង​គ្រោះ​។​ លោក​ ហេង​ រតនា​ អគ្គនាយក​ស៊ី​ម៉ាក់​ បាន​ជួប​ជាមួយ​ក្រុមការងារ​បច្ចេកទេស​មក ...

ឃួន ណារីម
http://www.khmertimeskh.com/50104212/japan-donates-8m-to-cmac/

សត្រូវ​គឺជា​រឿង​ធម្មតា​របស់​ប្រទេស​កម្ពុជា ​និង​លោក​ខាងលិច​៖​ ជំងឺរបេង​

​ការ​ប៉ាន់ស្មាន​បាន​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ ០.៣៨​ ភាគរយ​បាន​មាន​ជំងឺរបេង​ ដែល​នេះ​ជា​ស្ថិតិ​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​ប្រទេស​ដែល​នៅ​តែ​ងើបឡើង​វិញ​ពី​ជម្លោះ​ជា​ច្រើន​ទសវត្សរ៍​មួយ​នេះ​។​ ​អត្រា​នេះ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​ពី​ចាប់តាំងពី ...

Austin Bodetti
https://thediplomat.com/2018/01/cambodia-and-the-wests-common-enemy-tuberculosis/

​ទំនាក់ទំនង​ពិសេស​របស់​កម្ពុជា​ជាមួយ​ឥណ្ឌា​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឥណ្ឌា​ ដែល​នឹង​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី​ ២៥​  នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​ឥណ្ឌា​កាលពី​ឆ្នាំ​មុន ...

សៅ ផលនិស្ស័យ
https://thediplomat.com/2018/01/cambodias-special-relationship-with-india/

ប្រទេសជប៉ុន នឹងផ្តល់ជំនួយបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកថែទាំ

ប្រទេស​ជប៉ុន ​បាន​ចំណាយ​ទឹកប្រាក់​ប្រហែលជា​៣​លាន​ដុល្លារ​សំរាប់​ការ​កសាង​មជ្ឈមណ្ឌល​សំរាប់​បណ្តុះបណ្តាល​គិលានុបដ្ឋាក​យិ​កា​របស់​កម្ពុជា​អំពី​របៀប​ថែទាំ​មនុស្ស​ចាស់​ មុន​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​។​ មជ្ឈមណ្ឌល​នេះ​នឹង​ត្រូវ​បើក​អោយ​ប្រើប្រាស់​នៅ ...

មុំ គន្ធា
http://www.khmertimeskh.com/50103184/japan-funds-training-for-care-workers/

ចិន​ពង្រឹង​ទំនាក់​ទំនង​បន្ថែម​រវាង​ប្រទេស​ក្នុង​តំបន់​មេគង្គ​

ប្រទេស​ចិន​ពង្រឹង​ទំ​នាក់​ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ដែល​នៅ​តាម​ដង​ទន្លេ​មេគង្គ-ឡានឆាង ដោយ​ផ្តល់​កិច្ច​សន្យា​កម្ចី ជំនួយ​ឱសថ និង​ផ្តល់​​ជាអាហារូបករណ៍ដល់​ប្រទេស​ទាំង​នេះ​។ នៅក្នុង​កិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-ឡាន​ឆាងលើ​កទី២​ នៅថ្ងៃ​ទី១០ មករានេះ លោក​នាយក​រដ្ឋមន្ត្រី​ ចិន លី គឺឈាំង បាន​ប្រកាស​ថា ចិន​នឹង ...

Mu Xuequan
http://www.xinhuanet.com/english/2018-01/12/c_136889090.htm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vsBr6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!