​ទំនាក់ទំនង​ពិសេស​របស់​កម្ពុជា​ជាមួយ​ឥណ្ឌា​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឥណ្ឌា​ ដែល​នឹង​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី​ ២៥​  នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​ឥណ្ឌា​កាលពី​ឆ្នាំ​មុន​។​ លោក​ ហ៊ុន​ សែន​ នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​អាស៊ាន​ប្រាំបួន​នាក់​ទៀត​ ក្នុង​នាម​ជា​ប្រធាន​ភ្ញៀវ​អាស៊ាន​នៅ​ក្នុង​ទិវា​សាធារណរដ្ឋ​របស់​ប្រទេស​ឥណ្ឌា​។​ លោក​ ហ៊ុន​ សែន​ ទំនងជា​នឹង​មាន​កិច្ចចរចា​ទ្វេភាគី​ជាមួយ​សម​ភាគី​ឥណ្ឌា​ លោក​ Narendra​ Modi​ នៅ​ក្រៅ​ជំនួប​កំពូល​នេះ​ ដែល​ក្នុងអំឡុងពេល​នោះ​ មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ទូលំទូលាយ​ពី​បញ្ហា​នានា​រួម​ទាំង​ ចំណង​ទំនាក់ទំនង​ទ្វេភាគី​ កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ និង​គម្រោងការ​ត​ភ្ជាប់​នានា​។​ …

សៅ ផលនិស្ស័យ
https://thediplomat.com/2018/01/cambodias-special-relationship-with-india/