រដ្ឋាភិបាលអាមេរិក ប្រកាសបញ្ឈប់ជំនួយបណ្ដោះអាសន្ន ពាក់ព័ន្ធដំណើរដើរថយក្រោយនៃលទ្ធប្រជាធិបតេយ្យ នៅកម្ពុជា
រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក កាលពីយប់មិ្សលមិញ បានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រកាសបញ្ឈប់បណ្ដោះអាសន្ននូវកម្មវិធីជំនួយមួយចំនួន ដែលជាប់ទាក់ទងទៅនឹងដំណើរការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថ្មីៗនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ សហរដ្ឋអាមេរិក ដោយរួមទាំងការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ដែល «មិនបានតំណាងឲ្យឆន្ទៈពិតប្រាកដរបស់ពលរដ្ឋកម្ពុជា» នោះទេ។ ដំណើរដើរថយក្រោយនៃលទ្ធប្រជាធិបតេយ្យនេះ បានបង្ខិតបង្ខំឲ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ពិនិត្យឡើងវិញ នូវជំនួយរបស់ខ្លួនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យប្រាកដប្រជាថា ជនជាតិអាមេរិក ដែលជាប់ពន្ធនឹងមិនគាំទ្រដល់ការប្រព្រឹត្តប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យទេ»។ …
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2FdoGlu