ក្នុងទិវាអណ្តើកពិភពលោក អណ្តើកយក្សចំនួន ៥៨០ក្បាល ត្រូវបានព្រលែងទៅក្នុងទន្លេមេគង្គ

ដើម្បីប្រារព្ធទិវាអណ្តើកពិភពលោក សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល ប្រារព្ធពិធីអភិរក្សសត្វអណ្តើកយក្សស្នូកទន់ (Cantor’s Giant Softshell Turtles) នៅកម្ពុជា ដោយព្រលែងកូនអណ្តើកញាស់ចំនួន ៥៨០ ក្បាលទៅក្នុងជំរកធម្មជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39HuqEN

កូនអណ្តើក​ហ្លួង​ ៣០ ​ក្បាល​ញាស់​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង

កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង​កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-0857-236738.html

អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ប្រារព្ធ​ទិវា​សត្វក្រៀល ដើម្បី​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ​ផុត​ពូជ

អង្គការ​ដែល​ធ្វើការ​អភិរក្ស​សត្វស្លាប និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​សហគមន៍ សាធារណជន និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ជាង​ ៣០០នាក់ នៃ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​ថ្ងៃទី១៩ ខែ​ឧសភា បាន​ប្រារព្ធ​ទិវា​សត្វក្រៀល​លើក​ទី​៥​ នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-1617-236746.html

ប្រទះ​ឃើញ​សត្វ​ផ្សោត ពេញ​វ័យ​ទម្ងន់ ៩៣​គីឡូក្រាម ១​ក្បាល​ងាប់​នៅ​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វផ្សោត​កាំពី

សត្វផ្សោត​ពេញ​វ័យ​មួយ​ក្បាល​មាន​ទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រ​ត្រូវ​បាន​គេ​ប្រទះ​ងាប់​អណ្តែត​ទឹក​នៅចម្ងាយ​ប្រមាណ ៣៦ គីឡូម៉ែត្រ ពី​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វ​ផ្សោត​កាំពី ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ម្សិលមិញ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-14-1540-236424.html

ភាពជាដៃគូរបស់ USAID-KOICA ដើម្បីពង្រឹងជំនាញដល់អ្នកជំនាន់ក្រោយផ្នែកជំងឺដែលឆ្លងពីសត្វទៅមនុស្សក្នុងប្រទេសកម្ពុជា

អ្នកជំនាញជំនាន់ក្រោយរបស់កម្ពុជាលើជំងឺដែលឆ្លងពីសត្វទៅមនុស្ស បានទទួលការពង្រឹងសមត្ថភាពដោយភាពជាដៃគូរវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3sgTCIx

ប្រទះឃើញ​ខ្លារខិន​​ញីឥណ្ឌូចិន ​នៅ​មណ្ឌលគិរី​

ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន និងអង្គការ WWF នៅសប្តាហ៍នេះ បានបង្ហាញរូបថតដ៏កម្រមួយរបស់ខ្លារខិនញីឥណ្ឌូចិន ពីការអង្កេតតាមកាមេរ៉ារបស់ពួកគេ ដែលធ្វើឡើងនៅក្នុងព្រៃនៃវាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LogT2S

មន្ត្រី​ប្រទះឃើញ​កូន​ផ្សោត​ ១ ​ក្បាល​​ថ្មី​ ងាប់​នៅ​ផ្នែក​ខាងលើ​នៃ​អន្លង់​កាំពី

កូន​ផ្សោត​ញី​ ១ ​ក្បាល​ត្រូវបាន​ក្រុម​ឆ្មាំ​ទន្លេ​នៃ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំ​ពី​ប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក​តាម​ដង​ទន្លេមេគង្គ​កាលពី​រសៀល​ថ្ងៃ​​ទី​ ២៤ ខែមេសា ឆ្នាំ ​២០២២ នៅ​​ក្នុង​ភូមិសាស្ត្រ ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-26-1027-235395.html

អភិបាលខេត្ត​ឱ្យ​មន្ត្រី​ជំនាញ​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ

អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន បាន​ណែនាំ​ដល់​មន្ត្រី​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​រក​ទីតាំង​សមរម្យ​សម្រាប់​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​​ដែល​អាច​ឈានដល់​ការបង្កើត​សួនសត្វ​ព្រៃ​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​មើល​កម្សាន្ត​។ នេះ​​បើតាម​ការ​ឱ្យដឹងពី​លោក ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នក​នាំពាក្យ​ខេត្តមណ្ឌលគិរី​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html

ក្រពើ​កម្រ​ដែល​គេ​លែង​ចូល​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា បង្កើន​ក្តី​សង្ឃឹម​សម្រាប់​ការ​អភិរក្ស​សត្វ​ល្មូន

ក្រពើសៀម ឬ Crocodylus siamensis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាសត្វជិតផុតពូជដែលមានចំនួនប្រហែល២៥០ ក្បាលដែលត្រូវបានគេប៉ាន់ស្មានថាកំពុងរស់រានមានជីវិតនៅក្នុងទន្លេនៃប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3DRadY3

គម្រោង​ព្រៃឡង់​បៃតង​ការពារ​ត្រពាំង​ជាង​ ១០០​ ក្នុង​ដែនជម្រក​សត្វព្រៃ

គម្រោង​ព្រៃឡង់​បៃតង​កំពុង​ការពារ​ត្រពាំង​ដែលមាន​ហានិភ័យ​ខ្ពស់ជាង​ ១០០ ​ត្រពាំង នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រះរកា គូលែន​ព្រហ្មទេព ឆែប និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​ឧសភា ខណៈ​ក្រសួង​បរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​កំពុងបើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​​ធម្មជាតិ ​ដើម្បី​ផ្តល់​សុវត្ថិភាព​បន្ថែម​ដល់​សត្វព្រៃ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-0938-234182.html

សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​រាប់រយ​ក្បាល​បាន​ងាប់ ដោយសារ​អាកាសធាតុ​ក្ដៅ

សត្វ​ស្លាប​រាប់រយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ឈឺ​ងាប់​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​​ទួលពាន់​តាឡី ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ខណៈ​មន្ត្រី​ជំនាញ​បាន​ដើរ​ប្រមូល​សត្វ​ងាប់​ទាំងនោះ​ទៅ​កប់​ចោល​ដើម្បី​បញ្ចៀស​ក្លិនស្អុយ​​រាលដាល​ទៅ​សត្វ​ផ្សេងទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-30-1336-234134.html

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​ប្រកាស​ជា​ផលិតផល GI

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) ក្នុង​គោលដៅ​ផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា លើកកម្ពស់​គុណភាព​សម្បក​វេចខ្ចប់ និង​កេរ្តិ៍ឈ្មោះ ព្រមទាំង​បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។   ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-28-1136-233973.html

​ហ្វូង​ដំរី​​៨​​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ដែន​ជម្រក​​ស្រែ​ពក​

​ដំរី​មួយ​ហ្វូង​ចំនួន​ប្រាំ​បី​ត្រូវ​បាន​ប្រទះឃើញ​ដោយ​អ្នក​អភិ​រក្ស​មកពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ ​និង​អ្នកស្រាវជ្រាវ​របស់​អង្គការ​ ​W​W​F​ ​កាល​ពីម្សិលមិញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​។​ ...

សុន មិនា
https://bit.ly/3qCK6Pt

ក្រសួង​បរិស្ថានរំពឹង​ថា ​ចំនួន​ដំរី​អាស៊ីដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ

ក្រសួង​បរិស្ថានរំពឹង​ថា​ ចំនួន​ដំរី​អាស៊ីដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ ស្រប​ពេលដែល​មន្ត្រី​ឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF ​ប្រទះ​ឃើ​ញ​ហ្វូងដំរី នៅ​ក្នុង​តំបន់​ដែន​​ជម្រក​សត្វ​ព្រៃ​ស្រែពក ក្នុង​នោះ​មាន​វត្ដមាន​កូនដំរី​ជាច្រើន​ កាលរសៀលថ្ងៃទី ១៦ ខែមីនា អំឡុងពេលពួកគេ​​ដើរល្បាត និង​​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ជីវៈចម្រុះ។ នេះ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1915-233465.html

ក្រុម​អ្នក​អភិរក្ស​ប្រទះឃើញ​កូន​ផ្សោត​ទន្លេមេគង្គ​ ១​ ក្បាល​ ទើបនឹង​កើត​នៅ​ស្រុក​សំបូរ

​ក្រុម​អ្នកស្រាវជ្រាវ​អំពី​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​ប្រទះឃើញ​កូន​ផ្សោត​ ១ ​ក្បាល ដែល​ទើប​កើត​ថ្មី​នៅក្នុង​ស្រុក​សំបូរ​ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​​របស់​នាយកដ្ឋាន​អភិរក្ស​ជលផល​នៅ​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២២​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-09-1027-233006.html

WCS និង​ក្រសួងយុត្តិធម៌​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ព្រះរាជអាជ្ញា ចៅក្រម ​ពី​ជំនាញ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា WCS និង​ក្រសួងយុត្តិធម៌​បានរៀបចំ​វគ្គបណ្តុះបណ្តាល​លើកដំបូង​ស្តីពី «​ជំនាញ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​អន្តរជាតិ​សម្រាប់​ព្រះរាជអាជ្ញា និង​ចៅក្រម​កម្ពុជា​»​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-25-1305-232354.html

Wildlife​ Alliance​ ជួយ​សង្គ្រោះ​សត្វព្រៃ​ជាង​ ៧២០០០​ ប្រភេទ​ពី​អ្នកប្រមាញ់​

​ក្នុងអំឡុងពេល​ ២១​ ឆ្នាំ​នៃ​បេសកកម្ម​នៅ​កម្ពុជា​ អង្គការ​ Wildlife​ Alliance​ បាន​ជួយ​អភិរក្ស​សត្វព្រៃ​ និង​ជួយ​សង្គ្រោះ​សត្វព្រៃ​ជាង​ ៧០០០០​ ប្រភេទ​ដែល​សត្វ​ខ្លះ​ជា​សត្វ​ផុត​ពូជ​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501030662/wildlife-alliance-rescues-more-than-72000-species-of-wildlife-from-perpetrators/

មន្ត្រី៖ ពង្រូល​ជា​សត្វ​ដែល​ត្រូវបាន​គេ​ជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក

មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​បញ្ជាក់ថា សត្វ​ពង្រូល​ជា​ប្រភេទ​ថនិកសត្វ​ដែល​ត្រូវបាន​គេ​ជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក ជាពិសេស​គឺ​ការជួញដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​ខុសច្បាប់ ដើម្បី​យកទៅ​ធ្វើជា​ឱសថ​បុរាណ ថ្នាំ​ប៉ូវ​សុខភាព​ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងៗ ខណៈ​នៅ​កម្ពុជា​ប្រភេទ​សត្វ​នេះ​រងគ្រោះ​ដោយសារ​ការបរបាញ់​ដាក់​អន្ទាក់ និង​ធ្វើ​អាជីវកម្ម ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-23-1418-232212.html

មន្ត្រី​ឧទ្យានុរក្ស​សំឡូត ​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទៅ​ពិនិត្យមើល​សកម្មភាព​សត្វព្រៃ

មន្ត្រី​ឧទ្យានុរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​សហការ​ជាមួយ​មន្ត្រី​ល្បាត MJP និង​មន្ត្រី​មកពី​ក្រសួងបរិស្ថាន​បានរួម​គ្នា​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​តាមដាន​សត្វព្រៃ​ចំនួន ៤ ​ទីតាំង​ផ្សេងគ្នា ដើម្បី​ពិនិត្យមើល​សកម្មភាព​សត្វព្រៃ ដោយបាន​ប្រទះឃើញ​សត្វព្រៃ​កម្រៗ​ជាច្រើន​ប្រភេទ ដែល​កំពុង​រស់នៅ​ទីនោះ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1427-232119.html

WCS និង​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ បាន​​ដោះលែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៣៥ ​ក្បាល

អង្គការ​ WCS សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៣៥ ​ក្បាល​ផ្សេងទៀត ចូលក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អង្គការ WCS នៅ​ថ្ងៃ​សុក្រ​ទី​ ១៨ ខែកុម្ភៈ​នេះ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0927-232016.html

ប្រធាន​ស្តីទី​ព្រៃសង្ឃ​សហគមន៍​រុក្ខវ័ន​ ស្នើ​អាជ្ញាធរ​ចាប់​ជនល្មើស​ដាក់​អន្ទាក់​បង្ក​ឱ្យ​សត្វ​ទន្សោង​ងាប់

ព្រះសង្ឃ​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​ជំនាញ​បរិស្ថាន​ស្វែងរក​ជន​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វព្រៃ ដែល​បណ្តាលឱ្យ​សត្វ​ទន្សោង​ ១ ​ក្បាល​ងាប់ កាលពី​ថ្ងៃទី ​១៨ ខែកុម្ភៈ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-1030-232032.html

អង្គការ WWF សោកស្ដាយចំពោះការស្លាប់របស់សត្វផ្សោតចុងក្រោយនៅក្នុងទន្លេក្បែរព្រំទល់កម្ពុជា

អង្គការ WWF បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់សត្វផ្សោតទន្លេដែលត្រូវបានគេស្គាល់សត្វផ្សោតចុងក្រោយនៅក្នុងអាងទឹកឆ្លងទន្លេមេគង្គរវាងប្រទេសឡាវ និងកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Iigg9m

ត្រី​ផ្សោត​ អ៊ី​រ៉ា​វ៉ា​ត​ឌី​ចុង​ក្រោយ​នៅ​តំបន់​អន្លង់​ឈើទាល​នៃ​ទន្លេមេគង្គ​ងាប់​

​នៅ​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​ ត្រី​ផ្សោត​ អ៊ី​រ៉ា​វ៉ា​ត​ឌី​ដែល​ស្គាល់​ចុង​ក្រោយ​បាន​ងាប់​ហើយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ដោយសារ​ជាប់​ក្នុង​សំណាញ់​ ​ ...

ប៉ូ សុភា និងម៉េង សៀវម៊ី
https://cambodianess.com/article/last-irrawaddy-dolphin-in-anlong-chheuteal-section-of-mekong-river-dies

មន្ត្រី៖ ជ្រូកពោន ឬ ជ្រូកព្រុល​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភពលោក កំពុង​បន្ត​មាន​វត្តមាន​នៅកម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង បរិស្ថាន អះអាង​ថា ជ្រូកពោន ឬ​ជ្រូកព្រុល​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភពលោក​កំពុង​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា ប៉ុន្តែ​មិនមាន​ការ​សិក្សា​លម្អិត​អំពី​ចំនួន​សត្វ​នេះ​ឡើយ។ សត្វនេះ​មាន​នៅ​តាម​តំបន់​ព្រៃ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគនិរតី ភាគឦសាន និង​ភាគ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-05-1221-231183.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NGj5U
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!