បរិស្ថាន និងធនធានធម្មជាតិ
ជីវៈចម្រុះ
អ្នកអភិរក្សបរិស្ថានបានព្រមានថាវិថីថ្មីអាចមានផលប៉ះពាល់ដល់សត្វស្លាប
អ្នកអភិរក្សបរិស្ថានបានព្រមានថាគម្រោងវិថីថ្មីមួយដែលឆ្លងកាត់តំបន់អភិរក្សអាចមានផលប៉ះពាល់ដល់សត្វស្លាបជិតផុតពូជនៅតំបន់អភិរក្សសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង។ ...
គង់ មេត្តា និងIgor Kossov
http://www.phnompenhpost.com/national/conservationists-caution-road-through-sanctury-may-harm-birds
WWF៖ ប្រភេទសត្វព្រៃកម្ពុជា «មានការធ្លាក់ចុះយ៉ាងខ្លាំង»
ប្រភេទសត្វព្រៃជាច្រើនកំពុង «មានការធ្លាក់ចុះយ៉ាងខ្លាំង» នៅក្នុងតំបន់វាលភាគខាងកើតនៃប្រទេសកម្ពុជា ដោយសារតែការបាត់បង់ជម្រក ការចូលធ្វើផ្លូវ ការខ្វះការអនុវត្តច្បាប់ និងការបរបាញ់ខុសច្បាប់។ នេះបើតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ។ ...
Igor Kossov
http://bit.ly/1U6XfJ4
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើការងារអភិរក្សបានស្តីបន្ទោសលើការបាត់បង់ជីវិតរបស់សត្វក្រពើរដែលជិតផុតពូជ
ក្រុមការពារបរិស្ថានមួយបានចោទប្រកាន់ពីការធ្លាក់ចុះនៃសត្វក្រពើទឹកសាបខ្នាតតូចដែលកំពុងតែជិតផុតពូជនៅក្នុងជ្រលងអារ៉ែង ខេត្តកោះកុង ដែលមូលហេតុចម្បងនោះមកពីអន្ទាក់ដែលគេជឿថាបានសម្លាប់ក្រពើញីមួយដែលកំពុងពេញវ័យបន្តពូជនៅក្នុងតំបន់នេះ។ ...
Janelle Retka
https://www.cambodiadaily.com/news/conservation-ngo-blamed-for-death-of-endangered-crocodile-113521/
ការិយាល័យគយជួយសង្គ្រោះដល់សត្វអណ្តើក ពស់ ប្រមាណ ៧០០គីឡូក្រាមនៅក្បែរព្រំប្រទល់
មានការដឹកជញ្ជូនធំមួយដែលរួមមានអណ្តើក និងពស់ដែលត្រូវបានរកឃើញដាក់ចោលកាលពីព្រឹកថ្ងៃសៅរ៍នៅច្រាំងទន្លេតូចមួយក្បែរប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសវៀតណាម នេះបើយោងតាមមន្ត្រីគយ។ ...
ទំនប់វារីអគ្គិសនីទន្លេមេគង្គគំរាមកំហែងដល់ប្រភេទត្រីផ្សោតដ៏កម្រ ព្រមទាំងអ្នកភូមិផងដែរ
ទំនប់វារីអគ្គិសនី Don Sahong កំពុងគំរាមកំហែងដល់ត្រីផ្សោតដែលរស់នៅក្នុងទន្លេមេគង្គ យ៉ាងហោចណាស់ ៨០ក្បាល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលនៅផ្នែកខាងក្រោមនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធាននៃទន្លេនេះ។ ...
Pratch Rujivanarom
http://www.nationmultimedia.com/national/Mekong-dam-a-threat-to-rare-dolphins--and-villager-30286974.html
សាច់សត្វព្រៃត្រូវបានរឹបអូសបន្ទាប់ពីការប្រមាញ់
សាច់សត្វជ្រូកព្រៃ និងក្តាន់ប្រហែល ១០០ គីឡូក្រាមត្រូវបានរឹបអូសកាលពីយប់ថ្ងៃពុធ បន្ទាប់ពីប៉ូលីសបានដេញតាមរថយន្តទំនើបមួយនៅក្នុងឃុំអូរឬស្សី ខេត្តក្រចេះ នេះបើឱ្យដឹងពីស្នងការរងនៃអង្គភាពនគរបាលសេដ្ឋកិច្ចខេត្ត លោក រិន វាសនា។ ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/25478/meat-seized-after-wild-chase/
កម្ពុជានឹងអង្កេតសត្វខ្លាក្នុងព្រៃរបស់គេមុនពេលនាំចូលសត្វខ្លាជាថ្មីមកពីប្រទេសឥណ្ឌា
មុនពេលដែលប្រទេសកម្ពុជាចាប់ផ្តើមយុទ្ធនាការនាំចូលសត្វខ្លាជាថ្មីពីប្រទេសឥណ្ឌា រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា នឹងមានបេសកម្មពិសេសមួយ ត្រួតពិនិត្យមើលសត្វខលាក្នុងព្រៃរបស់ប្រទេសគេ បើទោះបីជាមានរបាយការណ៏ថា សត្វខ្លាបានដាច់ពូជទៅហើយ។ ...
ពលរដ្ឋកំពុងនាំគ្នាសង្គ្រោះស្វាខ្មៅដែលនៅរស់ក្រោយពីភ្លើឆេះព្រៃ
លោកទូចត្រេនអាយុ៥៧ ឆ្នាំជាអ្នកនេសាទដែលតែងតែទៅរកត្រីនៅតាមបឹងព្រៃលិចទឹកនៅ តំបន់បឹងទន្លេសាប នៃឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប៉ុន្តែលោកបានប្តូរទម្លាប់របស់លោក ដោយបូមទឹកដាក់ប៊ីដុង ដើម្បីដឹកតាមគោរយន្តយកទៅដាក់ឲ្យសត្វស្វាដែលកំពុងប្រឈមនឹង អាកាសធាតុក្តៅ អត់ទឹក បន្ទាប់ពីរូបលោកបានឃើញសត្វស្វាខ្មៅប្រមាណជាង៣០ក្បាលងាប់នៅ ក្នុងព្រៃដោយសារតែអាកាសធាតុក្តៅ និងអត់ទឹកផឹក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1NoWU4T
ប្រភេទសត្វស្វាដ៏កម្រត្រូវបានប្រទះនៅក្នុងព្រៃ
លោក Robin Loveridge បានងើបពីអង្រឹងរបស់គាត់ពេលព្រលឹមស្រាងៗដើរចេញទៅមាត់ទន្លេរសេកុង ដែលស្ថិតនៅក្នងព្រៃសៀមប៉ាង ពេលដែលគាត់បានឃើញសត្វស្វាមានរោមពណ៌មាសភ្លឺចុះពីមែកឈើមករកគាត់។ ...
Jonathan Cox
http://www.khmertimeskh.com/news/24674/rare----costumed-ape----sighted-in-forest/
កំដៅ, ការខ្វះទឹកប៉ះពាល់ដល់ជីវិតបក្សីកម្រ
អ្នកអភិរក្សកំពុងសម្តែងការព្រួយបារម្ភថា សត្វបក្សីដែលជិតផុតពូជមួយចំនួនរបស់កម្ពុជាទំនងមិនបង្កាត់ពូជទេក្នុងឆ្នាំនេះដោយសារតែភាពតានតឹងកំដៅខ្លាំង, អសមត្ថភាពក្នុងការស្វែងរកអាហារឱ្យបានគ្រប់គ្រាន់ និងការបាត់បង់ជម្រកដោយសារភ្លើងឆេះព្រៃ និងការទន្ទ្រានរបស់មនុស្ស។ ...
Igor Kossov
http://www.phnompenhpost.com/national/heat-water-shortages-affecting-rare-bird-life
សត្វដែលជិតផុតពូជត្រូវបានដោះលែងឱ្យមានសេរីភាពដោយមន្ត្រីប៉ូលីស
សត្វសំពោច ៥ក្បាលត្រូវបានជួយសង្គ្រោះកាលពីព្រឹកម្សិលមិញ បន្ទាប់ពីមន្ត្រីយោធាខេត្តសហការជាមួយនឹងបុគ្គលិកអង្គការ Wildlife Alliance បានឃាត់ខ្លួនបុរសម្នាក់ ដែលបានប៉ុនប៉ងនាំសត្វទាំងនេះតាមម៉ូតូយកទៅលក់នៅផ្សារវាលរេញ ក្នុងខេត្តព្រះសីហ ...
ប៊ុត រស្មីគង្គា
http://www.khmertimeskh.com/news/24611/endangered-animals-freed-by-police/
ឃាត់រថយន្តជួញដូរសត្វស្វាមួយនៅព្រំប្រទល់កម្ពុជា-វៀតណាម
មានសត្វស្វាច្រើនជាង ៤០ក្បាលត្រូវបានជួយសង្គ្រោះដោយមន្ត្រីគយនៅព្រំប្រទល់កម្ពុជា-វៀតណាម មេមត់កាលពីម្សិលមិញ នេះបើយោងតាមលោកវរសេនីយ៍ទោ ជួន ផល្លី មេបញ្ជាការរងជំរំយោធាត្បូងឃ្មុំ។ ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/24316/monkey-business-stopped-at-border/
អណ្តើកហ្លួងរបស់កម្ពុជាដែលជាប្រភេទសត្វជិតផុតពូចមានប្រមាណ ១០ជាងទៀតប៉ុណ្ណោះនៅក្នុងព្រៃ
អណ្តើកហ្លួងរបស់កម្ពុជា គឺកំពុងស្ថិតក្នុងដំណាក់ការជិតផុតពូជហើយ វាប្រមាណ ១០ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ ដោយសារតែការកើនឡើងនៃបូមយកខ្សាច់ និងការរានយកដីព្រៃលិចទឹកបានធ្វើឱ្យបាត់បង់ទីជំរកសត្វបន្តិចម្តងៗ ...
The Star Team
http://www.thestar.com/news/world/2016/04/25/cambodias-royal-turtle-nearly-extinct-as-fewer-than-10-remain.html
បុរសមួយក្រុមត្រូវបានចាប់ខ្លួនបន្ទាប់ពីបានសម្លាប់គោព្រៃមួយក្បាល
កសិករបួននាក់ ត្រូវបានចាប់ខ្លួន និងដាក់ទោសកាលពីម្សិលមិញពីបទល្មើស សម្លាប់សត្វទន្សោងដែលជិតផុតពូជមួយក្បាល ដែលវាត្រូវបានចាត់ទុកថាជាប្រភេទសត្វគោព្រៃដែលស្អាតជាងគេ នៅក្នុងតំបន់ព្រៃអភិរក្សក្នុងខេត្តមណ្ឌលគិរី នេះបើឱ្យដឹង ...
ប៊ុត រស្មីគង្គា
http://www.khmertimeskh.com/news/24152/men-detained-after-killing-endangered-ox/
អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមព្រួយបារម្ភដោយសារការស្លាប់សត្វប្រចៀវរាប់រយក្បាល
សាកសពប្រចៀវរាប់រយក្បាលត្រូវបានរកឃើញនៅក្នុងប្រាសាទភ្នំបូក នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បន្ទាប់ពីប៉ូលីសស្រុក និងមន្ត្រីបរិស្ថានត្រូវបានគេជូនដំណឹងដោយអ្នកស្រុកកាលពីថ្ងៃអង្គារ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24097/social-media-users-in-a-flap-as-hundreds-of-bats-die/
សត្វកេងកងត្រូវបានជួយសង្គ្រោះនៅក្នុងតំបន់ព្រៃការពារសីមា
ការល្បាតតំបន់ព្រៃការពារសីមានៅក្នុងខេត្តមណ្ឌលគិរីមួយកាលសប្តាហ៍មុនបានរកឃើញសត្វកេងកងតូចមួយក្បែរទីតាំងកាប់ឈើខុសច្បាប់។ ការមើលឃើញសត្វកេងកងកាន់តែកម្រជាងមុនដោយសារតែស្ថិតិនៃសត្វបក្សីបានធ្លាក់ចុះ ...
Jonathan Cox
http://www.khmertimeskh.com/news/23925/hornbill-rescued-in-seima-protected-forest/
អ្នកជំនាញនិយាយថាគម្រោងនាំចូលសត្វខ្លានឹងបរាជ័យ
ជនអភិរក្សឈានមុខនិងអ្នកជំនាញសត្វខ្លាសញ្ជាតិឥណ្ឌាមួយរូបបានព្រមានថាគម្រោងតម្លៃរាប់លានដុល្លារសម្រាប់នាំចូលសត្វខ្លាមកកាន់ប្រទេសកម្ពុជាវិញនឹងបរាជ័យយ៉ាងខ្លាំងដែលអាចប៉ះពាល់ដល់អាយុជីវិត ហើយជនដែលអំពាវនាវអំពីគម្រោង ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/expert-says-tiger-reintroduction-plan-sure-to-fail-111330/
ការកើនឡើងចំនួនសត្វខ្លាលើពិភពលោកជាលើកដំបូងនៅក្នុងរយៈពេល ១០០ឆ្នាំ
ចំនួនសត្វខ្លានៅក្នុងព្រៃបានកើនឡើងជាលើកដំបូងសម្រាប់រយៈពេល ១០០ឆ្នាំ ជាចំណុចរបត់មួយយ៉ាងសំខាន់ដែលគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចការប្រឆាំងនឹងការបរបាញ់ និងការបាត់បង់ជម្រកប្រភេទសត្វឆ្មាធំ។ តួរលេខដែលប្រមូល ...
ឥណ្ឌាអាចនាំសត្វខ្លាទៅកាន់ប្រទេសកម្ពុជា
វានឹងមានការពិភាក្សានៅសន្និសីទអាស៊ីលើកទី៣ស្តីពីការអភិរក្សខ្លា ថាតើសត្វខ្លាមួយចំនួនអាចត្រូវបានផ្លាស់ប្តូរទីលំនៅពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា។ គ្មានភស្តុតាងនៃសត្វខ្លា ត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាចាប់តាំងឆ្នាំ ២០០៧ ហើយមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ ដែលទើបប្រកាសថា សត្វខ្លាជា “ប្រភេទសត្វផុតពូជ” នៅទីនោះ។ ...
Jayashree Nandi
http://timesofindia.indiatimes.com/home/environment/flora-fauna/India-may-send-tigers-to-Cambodia/articleshow/51786692.cms
អណ្តើករត់ពន្ធរកឃើញនៅក្នុងខេត្តកំពង់ឆ្នាំង
ជំនួយការអ្នកបើកបរម្នាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធអណ្តើកចំនួន ១៨ក្បាលលាក់នៅក្នុងគម្របពូកក្នុងរថយន្តពីប្រទេសថៃកាលពីថ្ងៃសៅរ៍ នៅក្នុងភូមិកំពង់ឆ្នាំង ភូមិទួលក្រលាញ់ នេះបើយោងតាមមន្រ្តី។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/23814/smuggled-turtles-discovered-in-kampong-chhnang-province/
សត្វខ្លានឹងត្រូវបាននាំចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៩
សត្វខ្លាចំនួន៨ក្បាលនឹងត្រូវដោះលែងទៅក្នុងព្រៃកម្ពុជាក្នុងគម្រោងថ្មីមួយដែលមានតម្លៃពី២០ទៅ៥០លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មនិងអង្គការWWFប្រចាំនៅកម្ពុជា ក្នុងពិធីមួយនៅរាជធានី ...
ខេង សុធា និងPeter Ford
https://www.cambodiadaily.com/news/tigers-to-be-reintroduced-to-cambodia-in-2019-110954/
ក្រុមមន្ត្រីព្រៃឈើខេត្តកណ្តាលរកឃើញសត្វជាច្រើនក្បាលនៅក្នុងរថយន្តដឹកពោត
រថយន្តដឹកពោតមួយដែលធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តព្រៃវែង ត្រូវបានរឹបអូសដោយក្រុមមន្ត្រីព្រៃឈើកាលពីល្ងាចថ្ងៃច័ន្ទ បន្ទាប់ពីអណ្តើក និងពង់ថ្លាន់រាប់រយក្បាលត្រូវបានរកឃើញលាក់ទុកក្នុងរថយន្តនោះ នេះបើតាមឱ្យដឹងពីមន្ត្រី ...
ប៊ាវ ស៊ុយ
http://www.khmertimeskh.com/news/23350/kandal-forestry-officials-find-zoo-inside-corn-truck/
មន្ត្រីក្រសួងបរិស្ថានលើកទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមសត្វព្រៃនៅតាមសហគមន៍របស់ខ្លួន
មន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថាក្រសួងសូមធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមសហគមន៍ឬតាមតំបន់ព្រៃការពារឲ្យមានការចូលរួមចិញ្ចឹមនិងថែរក្សាសត្វព្រៃនិងមិនត្រូវបរិភោគសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ។ ដោយក្រសួងបានចាប់ផ្ដើម ...
មុំ គន្ធា
http://bit.ly/1RJ7rsW
ការប្រមាញ់សត្វស្វាកន្ទុយវែង
អ្នកភូមិនៅភ្នំក្រវាញបានឱ្យដឹងថាកាលពីដើមខែនេះ បទល្មើសចាប់យកសត្វស្វាកន្ទុយវែងនៅព្រៃគឺមានភាពសកម្ម បើទោះជាមានការហាមឃាត់ពីរដ្ឋាភិបាល។ ការប្រព្រឹត្តនេះត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់នៅក្នុងឆ្នាំ ២០១០ បន្ទាប់ពីការតាមប្រមាញ់បានធ្វើឱ្យប៉ះពាល់ដល់ចំនួនសត្វស្វានៅកម្ពុជា ប៉ុន្តែតម្រូវការខ្ពស់ពីអន្ដរជាតិសម្រាប់ការសិក្សាស្រាវជ្រាវជីវវេជ្ជសាស្ត្រពិសោធន៍នៅតែបន្តជំរុញមានការជួញដូរតាមរយៈទីផ្សារងងឹត។ ...
Jonathan Cox
http://www.khmertimeskh.com/news/21783/the-hunt-for-long-tailed-macaques/