ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
ផលិតផលដំណាំ និងទំនិញ
សហព័ន្ធស្រូវអង្ករកម្ពុជា និង ហ្គ្រីនត្រេដនឹងបញ្ចេញអង្ករលក់ក្នុងថ្ងៃនេះ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន ហ្គ្រីនត្រេដ បញ្ចេញអង្ករលក់ដំបូងនៅថ្ងៃនេះដែលខ្លួនរំពឹងថានឹងរួមចំណែកដល់ការទប់ស្កាត់ការឡើងថ្លៃស្បៀង និងរម្ងាប់ក្តីព្រួយបារម្ភរបស់ប្រជាជននៅក្នុងទីក្រុងបណ្តាលមកពីវីរុសកូវីដ ...
ធូ វិរៈ
http://bit.ly/3aLmuh7
ក្រសួងជំរុញអនុវត្តគោលនយោបាយព្រាងសម្រាប់ផលិតកម្មគ្រាប់ស្វាយចន្ទី
ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ...
ដំណឹងល្អសម្រាប់កសិករដាំស្រូវនៅកម្ពុជា
បន្ទាប់ពីមានការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការព្យួរផ្នែកខ្លះនៃ EBA របស់គណៈកម្មការអឺរ៉ុបទៅលើឧស្សាហកម្មនាំចេញអង្កររបស់កម្ពុជាមក មានព័ត៌មានជាវិជ្ជមានបានឱ្យដឹងថា អង្ករផ្កាម្លិះ និងអង្ករក្រអូប ដែលជាប្រភេទដំណាំ ...
សុខ ចាន់
https://www.khmertimeskh.com/50694317/future-is-bright-for-nations-rice-farmers
ការនាំចេញកៅស៊ូរបស់កម្ពុជានៅខែមករាបានកើនឡើង ១៧ ភាគរយ
កម្ពុជាបាននាំចេញកៅស៊ូចំនួន ២៧ ៤៤៥ តោន ដែលមានតម្លៃ ៤០ លានដុល្លារ នៅខែមករា ឆ្នាំ ២០២០ កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានកៅស៊ូ។ ...
ធូ វិរៈ
https://bit.ly/3bVFb2S
ទិន្នផលផលិតកម្មអំបិលបានឈានដល់កម្រិតទាបមួយផ្សេងទៀតនៅឆ្នាំនេះ
តួលេខពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បង្ហាញថា ផលិតកម្មអំបិលកាលពីឆ្នាំទៅមានកម្រិតទាបមួយទៀតដោយសារអាកាសធាតុមិនអំណោយផល និងកង្វះកម្លាំងពលកម្ម។ អំបិលដែលផលិតបានសរុបចំនួន ១៨.៤៣០ តោន ដែលនាំឱ្យការអំពាវនាវឱ្យមានការនាំចូលអំបិលបន្ថែម។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50692903/salt-production-yields-hit-another-record-low-year
ក្រសួងកសិកម្មប្រកាសឲ្យក្រុមហ៊ុននាំចេញអង្ករ ដាក់ពាក្យត្រួតពិនិត្យមកអគ្គនាយកដ្ឋានកសិកម្
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសឲ្យដឹងថា អ្នកនាំចេញអង្ករ និងផលិតផលកសិឧស្សាហកម្មអាចមកដាក់ពាក្យស្នើសុំត្រួតពិនិត្យភូតគាមអនាម័យនៅច្រកចេញចូលតែមួយនៅអគ្គនាយកដ្ឋានកសិកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងបានឲ្យដឹងកាលពីថ្ងៃពុធ។ ការសម្រេចនេះធ្វើឡើងតាមសំណើរបស់សហព័ន្ធស្រូវអង្ករ ...
ធូ វិរៈ
https://bit.ly/2vMBcoM
ការនាំចេញផ្លែស្វាយកំពុងជួបការលំបាកខណៈវីរ៉ុសណូវែលកូរ៉ូណាកំពុងប៉ះពាល់ដល់ទីផ្សារផ្លែឈើស្រស់
ចេកស្រស់នៅតែត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយផ្លែស្វាយស្រស់ទៅកាន់ទីផ្សារកូរ៉េខាងត្បូងត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយឥទ្ធិពល Novel Coronavirus នៅលើទីផ្សារផ្លែឈើស្រស់។ ...
ក្រុមហ៊ុនបន្លែប្រើ QR កូដ ដើម្បីសម្គាល់ប្រភពដើម
ក្រុមហ៊ុនបន្លែធម្មជាតិ Natural Agriculture Village បានប្រើប្រាស់ QR កូដលើផលិតផលដែលធ្វើឲ្យអតិថិជនអាចដឹងពីប្រភពផលិតផល ដើម្បីធានាសុវត្ថិភាពស្របនឹងគោលការណ៍រដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពស្បៀងអាហារដល់អតិថិជន។ លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village និងជាសមាជិករបស់ក្រុមហ៊ុន Green Gold ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃសៅរ៍ថា កសិករដែល ...
ធូ វិរៈ
https://bit.ly/39Jqka3
ប្រទេសកម្ពុជាគ្រោងនាំចេញអង្ករទៅប្រទេសគុយវ៉ែត
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជាគ្រោងនាំចេញអង្ករទៅប្រទេសគុយវ៉ែតតាមអ្វីដែលត្រូវបានពិពណ៌នាថា ជាការធ្វើពិពិធកម្មទីផ្សារ។ ក្រសួងក៏បានប្រកាសដែរថា កិច្ចព្រមព្រៀងទិញនេះគ្រោងនឹងចុះហត្ថលេខានៅខែក្រោយ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50688095/cambodia-plans-to-export-rice-to-kuwait
តម្លៃដំឡូងមីនៅរដូវប្រមូលផលនៅឆ្នាំនេះ កើនឡើងតិចតួច
តម្លៃដំឡូងមីនៅតាមបណ្តាខេត្តជាប់នឹងព្រំដែនថៃនារដូវប្រមូលផលឆ្នាំ ២០១៩-២០២០ កើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន ខណៈការប្រមូលផលនៅពេលនេះសម្រេចបានប្រមាណ ៦០ ភាគរយហើយ។ នេះបើយោងតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្ត។ ដំឡូងមីត្រូវបានគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា ...
ហ៊ឹន ពិសី
https://bit.ly/2tysJox
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ ២០១៩ កើនឡើងជិត ១០០ ភាគរយ ខណៈគុណភាពកាន់តែល្អ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេស កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោនកាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនប្រហែល ១០១ ៩៧៣ តោន។ លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែ ...
ធូ វិរៈ
https://bit.ly/2tUse80
រដ្ឋាភិបាលនឹងសិក្សាលើដំណាំកៅស៊ូគ្រួសារ ដើម្បីស្វែងរកបញ្ហាប្រឈម
រដ្ឋាភិបាលគ្រោងនឹងបង្កើតការសិក្សាស្រាវជ្រាវមួយដោយផ្តោតលើដំណាំកៅស៊ូគ្រួសារ ខណៈការធ្លាក់ចុះតម្លៃកៅស៊ូដែលកើតមានឡើងក្នុងរយៈពេលជិត ១ ទសវត្សរ៍ចុងក្រោយនេះ បានបង្កបញ្ហាប្រឈមខ្លាំងដល់អ្នកដាំដុះកៅស៊ូ។ អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ការសិក្សាស្រាវជ្រាវនេះធ្វើឡើង ...
ធូ វិរៈ
https://bit.ly/35IfkXW
ការនាំចេញពោតធ្លាក់ចុះជាង ៤០ ភាគរយ
ការនាំចេញពោតក្រហមសរុបក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះប្រមាណជាង ៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា បណ្តាលមកពីភាពរាំងស្ងួត និងការបំផ្លាញពីសត្វល្អិត។ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាក្នុងឆ្នាំ ២០១៩ កម្ពុជានាំចេញពោតសរុបជាង ១១៩ ៩៩៣ តោនធ្លាក់ចុះ ៤១,២៣ ភាគរយពីចំនួនជាង ២០៤ ១៨៤ តោនកាលពីឆ្នាំ ២០១៨ ...
ហ៊ឹន ពិសី
https://bit.ly/2tzTJDH
ឈ្មួញបន្ទាបតម្លៃស្រូវពេលការនាំចេញអង្ករទៅ EU ធ្លាក់ចុះ៣៣ភាគរយ
កសិករមួយចំនួននៅក្នុងខេត្តបាត់ដំបងនិងមន្រ្តីសង្គមស៊ីវិលដែលធ្វើការជាមួយកសិករខ្មែរបានអះអាងថាឈ្មួញកណ្តាលបានប្រើប្រាស់ព័ត៌មាននៃការយកពន្ធនៃការនាំចេញអង្ករទៅសហភាពអឺរ៉ុបមកបន្ទាបតម្លៃស្រូវរបស់ពួកគេ។ ការ ...
ការលក់ម្រេចកំពតមិនសូវមានទីផ្សារ
ម្រេចកំពតប្រហែល ១២០ តោនដែលទទួលបានការបញ្ជាក់ភូមិសាស្ត្រ (GI)ពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៩ ត្រូវបានប្រមូលផលកាលពីឆ្នាំមុន ប៉ុន្តែទិន្នផលតិចជាងពាក់កណ្តាលត្រូវបានលក់តាមរបៀបប្រពៃណីតាមរយៈសមាគមផ្សព្វផ្សាយម្រេចកំពត។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50676343/special-status-pepper-sales-not-so-spicy
ជំរុញផលិតកម្មបន្លែក្នុងស្រុកដើម្បីទប់ស្កាត់ការនាំចូល
នៅចុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានដាំបន្លែជាច្រើនប្រភេទលើផ្ទៃដីសរុប ៥៨,០០០ ហិកតានៅទូទាំងប្រទេស ដែលផលិតបាន ៦៨ ភាគរយនៃតម្រូវការទីផ្សារក្នុងស្រុក។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី។ លោកបន្តថា នៅឆ្នាំ ២០២៣ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50676080/boosting-domestic-vegetable-production-to-curb-imports
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យកសិករងាកទៅដាំដំណាំកសិកម្មផ្សេងក្រៅពីស្រូវ នៅរដូវប្រាំង
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍អំពាវនាវឲ្យកសិករផ្លាស់ប្តូរការដាំដំណាំកសិកម្មផ្សេងទៀតជាជាងគ្រាន់តែដាំដុះស្រូវនៅក្នុងរដូវប្រាំង ដោយសារតែបញ្ហានៃការធ្លាក់ចុះកម្រិតទឹកនឹងប៉ះពាល់គុណភាពស្រូវ និងអាចបណ្តាលឲ្យតម្លៃធ្លាក់ចុះ។ ...
ម៉ៃ គុណមករា
https://bit.ly/2MtTRen
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចង់បានការវិនិយោគបរទេសលើការកែច្នៃកសិឧស្សាហកម្ម
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាកំពុងអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតលើឧស្សាហកម្មកែច្នៃកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យានៅកម្ពុជា។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស្រូវជាង ២ លានហិកតាត្រូវបានប្រមូលផលក្នុងចំណោម ...
សុខ ចាន់
https://www.khmertimeskh.com/50674133/hun-sen-wants-foreign-money-to-invest-in-agro-processing
លោកហ៊ុនសែនថ្លែងការពារការកំណត់តម្លៃស្រូវក្នុងទីផ្សារសេរីនៅកម្ពុជា
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងការពារជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើទីផ្សារសេរីទៅលើការកំណត់តម្លៃស្រូវ និងបានរិះគន់ថា កម្ពុជាមិនមែនជាប្រទេសកុម្មុយនិស្តទេ។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50674238/hun-sen-defends-free-market-rice-pricing-in-the-kingdom
អ្នកនាំចេញជំរុញឱ្យកសិករដាំម្រេចកំពតយកចិត្តទុកដាក់លើគុណភាព
អ្នកនាំចេញបានស្នើសុំឱ្យកសិករផ្តោតលើការផលិតម្រេចដែលមានគុណភាពខ្ពស់ដោយធ្វើតាមស្តង់ដារតឹងរឹងដើម្បីពង្រឹងតំរូវការផលិតផលរបស់ពួកគេនៅបរទេស។ យោងតាមសមាគមផ្សព្វផ្សាយម្រេចកំពត ៥០ ភាគរយនៃម្រេចកំពតត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបខណៈ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50673130/exporter-urges-kampot-pepper-farmers-to-focus-on-quality
WFP និង Green Trade បង្ហាញជោគជ័យលើគម្រោងលាយអង្ករធម្មតាជាមួយអង្ករមីក្រូសារជាតិ
អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា (WFP) និងក្រុមហ៊ុនGreen Trade កាលពីថ្ងៃព្រហស្បត្តិ៍ បានបង្ហាញពីភាពជោគជ័យលើគម្រោងលាយអង្ករធម្មតាក្នុងស្រុក ជាមួយអង្ករមីក្រូសារជាតិ ជាលើកដំបូងនៅកម្ពុជា។ ជាមួយគ្នានេះដែរ WFP ក៏គ្រោងនឹងយក ...
ប៉ិច សុធារី
https://bit.ly/2Qbnnqt
ក្រសួង ជំរុញឲ្យវិនិយោគលើរោងចក្រសម្អាតស្វាយ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឲ្យវិស័យឯកជនធ្វើការវិនិយោគលើការបង្កើតរោងចក្រវេចខ្ចប់ និងសម្លាប់មេរោគលើផ្លែស្វាយ ដើម្បីបំពេញតម្រូវការស្តង់ដានាំចេញស្វាយទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាទទួលបានភ្លើងខៀវនាំចេញស្វាយទៅកូរ៉េខាងត្បូង និងកំពុងសិក្សាពីលទ្ធភាពនាំចេញទៅទីផ្សារចិន។ ...
ធូ វិរៈ
https://bit.ly/2sSXwMd
ក្រុមហ៊ុននាំចេញអង្ករ ជំរុញឲ្យកសិករចូលរួមកសិកម្ម កិច្ចសន្យា
ការធ្វើកិច្ចសន្យាកសិកម្ម រវាងសហគមន៍ផលិតស្រូវជាមួយក្រុមហ៊ុនប្រមូលទិញ និងរោងម៉ាស៊ីនកិនស្រូវកំពុងជួយឲ្យកសិករទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសទីផ្សារ និងតម្លៃ។ នេះបើតាមអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ «កិច្ចសន្យាកសិកម្ម» សំដៅដល់ការធ្វើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ជាមួយនឹងសហគមន៍កសិកម្មណាមួយទាក់ទង ...
ហ៊ឹន ពិសី
https://bit.ly/33TQTFZ
ក្រុមហ៊ុនចិនស្វែងរកការវិនិយោគលើដំណាំដូងនៅកម្ពុជា
វិនិយោគិនមួយក្រុមមកពីខេត្តហាយណាន ប្រទេសចិន ឥឡូវនេះកំពុងស្វែងរកឱកាសសម្រាប់ដំណាំដូង។ កាលពីម្សិលមិញ គណៈប្រតិភូបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅទីក្រុងភ្នំពេញដើម្បីពិភាក្សាពីវិស័យដូងនៅក្នុងប្រទេស ...
ជា វណ្ណៈ
https://www.khmertimeskh.com/50667072/chinese-firms-seek-investments-in-coconut-farming-in-cambodia/