គ្រោះមហន្តរាយ

ទឹកជំនន់

កូនព្យុះតាឡាសនឹងបង្កឲ្យទឹកទន្លេកើនឡើង

កាលពី​ម្សិលមិញ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ព្រមាន​ពី​កូន​ព្យុះ​ តា​ឡាស​ (Tropical Storm​ Talas)​ ដែល​នឹង​បង្ក​ឲ្យ​ទឹកទន្លេ​សាប​ និង​ទន្លេមេគង្គ​កើនឡើង​ និង​ធ្វើឲ្យលិចតំបន់ទំនាប ដែលស្ថិតនៅអមសងខាងដងទន្លេ។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5065734/tropical-storm-brings-flood-warning/

ពលរដ្ឋមិនព្រមចាកចេញខណៈបិទទំនប់សេសាន

ខណៈកម្ពស់ទឹកនៅក្បាលទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើង១ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកទាំង១០នោះ មានពលរដ្ឋខ្លះកំពុងតែដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគាត់បានប្រកាន់ជំហរមិនព្រមចាកចេញទេ ដោយនាំគ្នាកាប់ឫស្សីបណ្តែតផ្ទះបន្តរស់នៅលើទឹក។ ...

ផាក់ ស៊ាងលី
http://bit.ly/2utSNPL

រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន

មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38167

ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន

អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling

ពលរដ្ឋ​ត្រៀម​ទួល​សុវត្ថិភាព​មុន​បិទ​ទំនប់​វារីអគ្គិសនី

ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០ ​គ្រួសារ​បាន​កំពុង​តែ​ត្រៀម​ខ្លួន​ចាកចេញ​ពី​លំនៅឋាន​ចាស់​ជា​បណ្ដោះអាសន្ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដោយសារ​ទឹកជំនន់​នឹង​កើត​មាន​នៅ​ក្នុង​ភូមិ​ ដែល​ពួកគាត់​​កំពុង​រស់នៅ ​ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​ចុង​សប្ដាហ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2tEVqf0

ពលរដ្ឋ​ ៣ ​ស្រុក​នាំ​គ្នា​ទម្លាយ​ខ្នង​ទំនប់​សង្គ្រោះ​ដំណាំ​ពី​ជំនន់​ទឹកភ្លៀង

​ពលរដ្ឋ​ប្រមាណ​ ១០០ ​នាក់​​រស់នៅ​ស្រុក​ចំនួន​បី​នៃ​ខេត្ត​ព្រៃវែង​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​រួម​មាន​ស្រុក​ស្វាយអន្ទរ ស្រុក​ពារាំង​ និង​ស្រុក​កញ្ច្រៀច កាលពី​ម្សិលមិញ​បាន​នាំ​គ្នា​ជីក​ខ្នង​ទំនប់​អូរក្រចាប​ដើម្បី​រំដោះ​​ទឹក​ចេញ​ពី​ស្រែ​ដោយសារ​បារម្ភ ...

ឃុត សុភចរិយា
http://bit.ly/2u05LSH

អ្នក​ភូមិ​នៅ​ក្បែរ​ទំនប់​សេ​សាន​ព្រមាន​ពី​ការ​ប្រឈម​គ្រោះ​ទឹកជំនន់​

​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នៅ​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ព្រមាន​ថា​​នឹង​មាន​ទឹកជំនន់​នៅ​ក្នុងភូមិ​របស់​ពួក​គេ​នា​ពេល​ឆាប់ៗ​នេះ​ ដោយ​​សារ​​ប្រតិបត្តិ​ករ​នៃ​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង ...

សែន ដាវីត
http://www.khmertimeskh.com/news/39566/villagers-near-sesan-dam-warned-to-brace-for-floods/

កសិករ​នៅ​ត្បូងឃ្មុំ​ ជួប​ការ​លំបាក​ដោយ​ខ្មុលស៊ី​ស្រូវ និង​ទឹក​ជន់​លិច

ប្រជាកសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បាន​រអ៊ូរទាំ​អំពី​បញ្ហា​សត្វ​ខ្មុលស៊ី​ស្រូវ​ពង្រោះ និង​សំណាប​របស់​ពួកគេ​សរុប​ជាង ១០០ ហិកតា ខណៈ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ពេញ​មួយ​សប្ដាហ៍​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ ជន់​លិច​ស្រូវ​សន្ទូង​ និង​ស្រូវ​ពង្រោះ​ដែល​ទើប​សាប​ថ្មីៗ​។ ...

ឃុត សុភចរិយា
http://bit.ly/2sdTqeX

ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ប៉ៃលិន​ លិច​ផ្ទះ​ពលរដ្ឋ​ ៥៥ ​ខ្នង

យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ៥៥ ​ខ្នង​នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ខណៈ​អាជ្ញាធរ​កំពុង​ជួយ​អន្តរាគមន៍​​ជម្លៀស​គ្រួសារ​មួយ​ចំនួន​មក​កាន់​ទីទួល​សុវត្ថិភាព នៅ​ពេល​ដែល​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​ហើយ​បញ្ហា​នេះ​កំពុង ...

ឃុត សុភចរិយា
http://bit.ly/2qtP83K

អាជ្ញាធរ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ពី​ការ​បិទ​ទំនប់​វារី​អគ្គិសនី សេសាន

អាជ្ញាធរ​ខេត្ត​ ស្ទឹងត្រែង ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​​រស់​នៅ​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​ សេសាន ក្រោម ២ ឲ្យ​ត្រៀម​លក្ខណៈ​បង្ការ​ការ​ជន់លិច នៅ​ពេល​ក្រុម​ហ៊ុន​សាក​ល្បង​បិទ​ទំនប់​នៅ ៤ ខែ​ខាង​មុខ។ ...

ផាក់ ស៊ាងលី
http://bit.ly/2qMBrcM

មនុស្ស​១៣២​នាក់​​បាត់​បង់​ជីវិត​ក្នុង​​គ្រោះ​ធម្មជាតិ​ឆ្នាំ​២០១៦

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាមនុស្ស​ចំនួន​១៣២​នាក់​បាន​បាត់​បង់​ជីវិតនិង ​២៩៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិដែល​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋនិង​ឯកជន​ជា​ច្រើន​ទៀត​ផង​ដែរ ក្នុង​ឆ្នាំ​២០១៦ ​នេះ។ ...

មុំ គន្ធា
http://bit.ly/2hYBvSg

ជំនន់​ទឹក​ភ្លៀង​ដ៏​កម្រ​ ប៉ះពាល់​ស្រូវ​ច្រើន​នៅ​ ពោធិ៍សាត់ រីឯ​ខេត្ត​ផ្សេង​ប៉ះ​តិច​តួច

ស្រូវ​ទុំ​រាប់​រយ​ ហិកតា និង​ដំណាំ​រួម​ផ្សំ​ជាច្រើន​ហិកតា​ព្រម​ទាំង​ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​របស់​ពលរដ្ឋ​នៅ​ស្រុក ភ្នំ​ក្រវាញ ​ក្រុង​ ពោធិ៍សាត់​ និង​ស្រុក​ កណ្ដៀង ដែល​នៅ​តាម​បណ្ដោយ​ដង​ស្ទឹង​ ពោធិ៍សាត់ បាន​រង​ការ​ជន់​លិច​និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​ឥទ្ធិពល​ភ្លៀង​នៃ ...

ឃុត សុភចរិយា
http://bit.ly/2gVZHCK

ដំណាំស្រូវត្រូវបានរងការខូតខាតដោយសារគ្រោះទឹកជំនន់

វាលស្រែ​យ៉ាង​ហោច​ណាស់​ ១៧,៥៧១​ ហិ​កតា​ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដែល​វាលស្រែ​ប្រមាណ​ ៣,១៨៦​ ហិ​កតា​ ត្រូវ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ នេះ​បើ​យោង​តាម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃ​ម្សិលមិញ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31368/rice-crop-damaged-by-floods/

ស្រូវ​ជាង ២ ម៉ឺន​ហិកតា​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់

ដំណាំ​ស្រូវ​ជាង ២ ម៉ឺន​ហិកតា​កំពុងរង​ផល​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់​ដែល​កំពុង​បន្ត​វាយ​ប្រហារ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា។ នេះ​បើតាម​លោក មែន សុទ្ធី ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​ក្រសួង​កសិកម្ម​ឲ្យដឹង​កាលពី​ម្សិលមិញ ខណៈ​សហគមន៍​ធានារ៉ាប់​រង​កសិករ​កំពុង​សិក្សា​ពីការ​ចំណាយ​លើ​សំណង លោក​បានឲ្យ​ដឹងថា បម្រែ​បម្រួល​អាកាសធាតុ ...

ចេង សុខហ័ង
http://bit.ly/2e60sbS

ការប្រកាសអាសន្នគ្រោះទឹកជំនន់រហូតដល់ចុងខែតុលា

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​សៅរ៍​ ពី​សក្តានុពល​នៃ​គ្រោះ​ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ព្យុះ​ត្រូពិច​ហៃ​ម៉ា​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣​ នាក់​នៅ​ប្រទេស​ហ្វី​លី​ពិន​ និង​ភាគ​ខាងត្បូង​ឈាង​ខាងកើត​ប្រទេស​ចិន​កាលពី ...

មុំ គន្ធា
http://www.khmertimeskh.com/news/31162/flood-warning-until-october-31/

ផ្លូវក្នុងរាជធានីដែលត្រូវទឹកជន់លិចត្រូវបានបិទ

ផ្លូវ​ធំ​មួយ​ដែល​ទឹក​ហូរ​កាត់​នៃ​ខណ្ឌដង្កោ​ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31115/flooded-street-closed-in-capital/

ប្រជាពលរដ្ឋ​ច្រើនគ្រួសារ​ទៀត​ត្រូវ​បានជម្លៀស​ទៅទីទួល​សុត្ថិភាព​ ​បន្ទាប់ពី​​ការ​ជន់លិច​នៅ​តែ​បន្ត​

ទឹកជំនន់បានធ្វើឱ្យប្រជាពលរដ្ឋចំនួន៧៤គ្រួសារទៀតជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅជាយរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ កាលពីម្សិលមិញនៅពេលកម្រិតទឹកបន្តកើនឡើង នេះបើយោងតាមការឱ្យដឹងពីលោក ណុប ពុទ្ធា ប្រធានរដ្ឋបាលសាលាខណ្ឌ។ ការជន់លិចនេះបានចាប់ផ្ដើមកាលពីយប់ថ្ងៃអាទិត្យ នៅពេលទំនប់មួយក្នុងខេត្តកំពង់ស្ពឺ បានបាក់បន្ទាប់ពីភ្លៀងធ្លាក់រាប់សប្ដាហ៍។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/34933

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​​ជម្លៀស​ចេញពី​ផ្ទះ​សំបែង​​ខណៈតំបន់ជាយក្រុង​រង​ការ​ជន់លិច

ប្រជាពលរដ្ឋជាង២៣០គ្រួសារនៅតែជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅឡើយកាលពីយប់មិញ នៅតំបន់ជាយក្រុងភ្នំពេញដែលរងការជន់លិច ខណៈកម្រិតទឹកបន្តហក់ឡើងអំឡុងពេលមានការបាក់ទំនប់ ហើយភ្លៀងនៅតែបន្តធ្លាក់។ ...

ឆន ភារុណ និង Rayna Stackhouse
http://www.cambodiadailykhmer.com/34897

ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដំណាំ​ស្រូវ​តិច​តូច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន

ការ​ប្រមូល​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថាអាច​រង​ផល​ប៉ះពាល់​តិច​តូច​ដោយសារ​ទឹក​ជំនន់​តាម​បណ្ដា​ខេត្ត​ផលិត​ស្រូវ​សំខាន់ៗ ខណៈដែល​ក្រសួង​កសិកម្ម​ អះអាង​ថា ​នៅ​មិន​ទាន់​មាន​ទំហំ​ខូច​ខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹក​ជំនន់​ប៉ុន្មាន​ថ្ងៃ​នេះ​ឡើយ​ទេ។ ...

ជា វណ្ណៈ
http://bit.ly/2e4uteV

ជំនន់​ហូរ​ច្រោះ​ទំនប់​ព្រែក​ត្នោត ​ធ្វើឲ្យ​ផ្នែក​ខ្លះ​នៃ​រាជធានី និង​ខេត្ត​កណ្ដាល ​ប្រឈម​ការ​លិច​លង់

ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ខេត្ត​កំពង់ស្ពឺ​កំពុង​គំរាម​កំហែង​ដែល​អាច​ជន់លិច​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​​ខេត្ត​កណ្ដាល​ និង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ទំនប់​សណ្ដ​ស្ទឹង​ព្រែកត្នោត​មួយ​កន្លែង​ត្រូវ​បាន​ទឹក​ហូរ​បុកបាក់​ និង​មួយ​កន្លែង​ទៀត​កំពុង ...

ឃុត សុភចរិយា
http://bit.ly/2dwBPan

ហាម​ឡាន​ធំ​បើក​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ​ខណៈ​ទឹកជំនន់​បាន​ហូរ​កាត់​ផ្លូវ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កាលពី​​ព្រឹក​ម្សិលមិញ​បាន​ចេញ​បម្រាម​ជា​បន្ទាន់​មួយ​ដោយ​ហាមឃាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏សំខាន់​នេះ​ឡើយ​ដោយ​បង្វែរ​ឲ្យ​ទៅ​ធ្វើ​ចរាចរណ៍​នៅ​តាម ...

ឃុត សុភចរិយា
http://bit.ly/2eHsfDi

ជំនន់​បង្ក​ការ​ខូចខាត​សន្ទូង​ក្នុង​ខេត្ត ២ ធ្ងន់ធ្ងរ

ស្រូវ​ពង្រោះ​ប្រមាណ​ជាង​ ១ ​ពាន់​ហិកតា​នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​បាន​រង​ការ​ខូចខាត​ទាំង​ស្រុង​ខណៈ​សន្ទូង​​ជិត​មួយ​ម៉ឺន​ហិកតា​នៅ​ខេត្ត​ត្បូងឃ្មុំ​កំពុង​រង​ផលប៉ះពាល់​គួរ​ឲ្យ​បារម្ភ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក​ កែវ វី អ្នក​នាំពាក្យ ...

ឃុត សុភចរិយា
http://bit.ly/2e5ZfS9

ក្រសួង​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទឹកជំនន់​ដោយសារ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ទៀត

ចាប់ពី​ថ្ងៃ​សុក្រ​នេះ​រហូត​ដល់​ថ្ងៃ​ចន្ទ​សបា្ត​ហ៍​ក្រោយ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ចុះ​ខ្លាំង​ទូ​ទាំង​ប្រទេស​ដែល​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ...

មុំ គន្ធា
http://bit.ly/2dAmSC0

ផ្ទះ​ជាង ៨០០ ខ្នង​នៅ​ស្វាយរៀង​ត្រូវ​ទឹក​ជន់លិច

ផ្ទះ​ពលរដ្ឋ​ប្រមាណ​ជាង​ ៨០០ ​ខ្នង​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​ហើយ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​ក៏​ទទួល​រង​ការ​ខូចខាត​ខណៈ​អ្នក​នៅ​ជាប់​ស្ទឹងព្រែក​ត្នោត​ជាយ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន។​ នេះ ...

ឃុត សុភចរិយា
http://bit.ly/2dYXf18

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

uygeL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!