ការព្រមានសម្រាប់សប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានថា តំបន់ភាគច្រើននៃប្រទេសអាចប្រឈមនឹងទឹកជំនន់ដោយសារតែភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃពុធ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា កម្ពុជានឹងរងផលប៉ះពាល់ដោយប្រព័ន្ធសម្ពាធទាបដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។ ...

មុំ គន្ធា
http://www.khmertimeskh.com/5083788/warning-week-heavy-rain-floods/

អភិបាលស្រុកបារម្ភថាទឹកជំនន់អាចបំផ្លាញស្ពាន

ផ្នែកខ្លះនៃផ្លូវជាតិលេខ ៥ នៅស្រុកថ្មគោល ខេត្តបាត់ដំបងបានជន់លិចដោយទឹកជំនន់ ដោយលោកអភិបាលស្រុកបានព្រមានថា ស្ពានក៏រងការគំរាមកំហែងផងដែរ។  ...

Zahron Sokry
http://www.khmertimeskh.com/5080431/district-governor-fears-floods-may-damage-bridge/

ការព្យាករណ៍ពីព្យុះនាំមកនូវការប្រុងប្រយ័ត្នពីទឹកជំនន់

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ លោក លឹម គានហោ បានជំរុញអាជ្ញាធរមូលដ្ឋាន និងសាធារណជនអោយប្រុងប្រយ័ត្នចំពោះទឹកជំនន់ ដែលនឹងកើតមានឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ដែលគេរំពឹងថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអាទិត្យ។ ...

មុំ គន្ធា
http://www.khmertimeskh.com/5078539/storms-forecast-brings-flood-alert/

ផ្លូវទីពីរទៅឃុំដែលជន់លិចត្រូវបានបិទ

ផ្លូវ​ទី​ពីរសម្រាប់ទៅសហគមន៍​ស្រែ​គ​ឃុំ​ ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈមនឹង​​ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់វារីអគ្គិសនី ​ត្រូវ​បាន​បិទដោយ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​។​ ...

សែន ដេវិដ
http://www.khmertimeskh.com/5076789/second-road-flooded-dam-commune-blocked/

ច្រាំងទន្លេបានបាក់នៅជិតកន្លែងបូមខ្សាច់

ការ​បាក់​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់​បាន​វាយប្រហារ​សហគមន៍​មួយ​ក្នុងស្រុក​ស្អាង​ ខេត្តកណ្តាល​ ដែល​មានផ្ទះ​ជា​ច្រើន​ស្ថិត​នៅ​ជិត​ទីតាំង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ចំនួន​បួន​នោះ​ បាន​បាក់​ធ្លាក់​ចូល​ទន្លេបាសាក់​។​ ​ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/more-riverbank-collapses-near-sand-dredging-site

គ្រួសារសេសានដែលវិលត្រឡប់ត្រូវបានព្រមានពីទឹកជំនន់កាន់តែច្រើនឡើងពីទំនប់

ក្រុមគ្រួសារនៅក្នុងខេត្តស្ទឹងត្រែងដែលបានវិលត្រឡប់ទៅកាន់ភូមិមួយក្បែរទំនប់សេសានក្រោម២ បន្ទាប់ពីទឹកជំនន់ស្រកចុះបណ្តោះអាសន្ន កំពុងត្រូវបានគេព្រមានថា ពួកគេនឹងត្រូវបង្ខំឱ្យចាកចេញម្តងទៀត ពេលមានទឹកជំនន់កាន់តែធ្ងន់ធ្ងរទៅៗ។ ...

អូន ភាព
https://www.cambodiadaily.com/news/returning-sesan-families-warned-of-greater-floods-from-dam-133141/

ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំត្រូវបានជម្លៀសចេញខណៈទឹកជំនន់ទន្លេមេគង្គហូរទៅទិសខាងត្បូង

ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅតាមដងទន្លេក្នុងខេត្តត្បូងឃ្មុំកាលពីម្សិលមិញត្រូវបានជម្លៀសចេញពីដងទន្លេមេគង្គដែលរងការជន់លិច រីឯខេត្តមួយចំនួនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះត្រូពិកឈ្មោះថា “Sonca” កាលពីសប្តាហ៍មុននោះ បានត្រឡប់មកកាន់សភាពធម្មតាវិញ ហើយអ្នកដែលត្រូវបានជម្លៀសចេញ បានត្រឡប់មកកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38379

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ចាប់ផ្តើម​ជួសជុល​ផ្លូវ​ បន្ទាប់ពី​គ្រោះ​ទឹកជំនន់

មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​កាលពី​ម្សិលមិញ​បាន​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ផ្លូវ​ចំនួន​ ៩​ កន្លែង​ដែល​មាន​ប្រវែង​សរុប​ជាង​ ១៤​ គីឡូម៉ែត្រ​ព្រមទាំង​ស្ពាន​ និង​លូ​កាត់​ទទឹង​ផ្លូវ​មួយ​ចំនួន​ដែល​បាន​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ជាង​មួ​យស ...

គុត សុភចរិយា
http://bit.ly/2hiG90O

ទឹកជំនន់ធ្វើឲ្យមានការខូចខាតប្រមាណ ១លានដុល្លារ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា​ ទឹកជំនន់​ដែល​បាន​វាយប្រហារ​ខេត្តព្រះវិហារ​ និង​ខេត្ត​ឧត្ត​មាន​ជ័យ បាន​បំផ្លាញ​ផ្ទះ​ជាង​២០០០​ខ្នង​ សម្លាប់​មនុស្ស​២​នាក់​ និង​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាង​ហោច​ណាស់​ ១​លាន​ដុល្លារ​។​ ​ ...

Mom Kunthear
http://www.khmertimeskh.com/5075657/floods-cause-1-million-damages/

ទឹកទន្លេ​នៅ​ខេត្ត​ភាគ​ឦសាន ​នឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន

នៅឯ​ខេត្ត​ភាគឦសាន​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​សម្រាប់​ខេត្ត​ស្ទឹងត្រែង​នឹង​ហក់​ឡើង​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាសអាសន្ន ១០,៧០ ​ម៉ែត្រ​ ខណៈ​នៅ​ខេត្ត​ក្រចេះ​កម្ពស់​ទឹក​នឹង​ឡើង​ដល់​កម្រិត​ប្រកាសអាសន្ន ២២,០០ ម៉ែត្រ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​។ ជាមួយ​គ្នា​នេះ​លោក​នាយក ...

ឃុត សុភចរិយា
http://bit.ly/2vP3fPR

អ្នកភូមិជាច្រើនទៀតត្រូវបានជម្លៀស ខណៈទឹកជំនន់នៅតែបន្ត

កាលពី​ម្សិលមិញ​ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ ១៩០​គ្រួសារ​ នៅ​ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ដោយសារ​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ​ មួយ​ថ្ងៃក្រោយ​ពី​បាន​បញ្ជូន​១០០​គ្រួសារ​ទៅ​រក​សុវត្ថិភាព​នៅ​ខេត្តព្រះវិហារ​ ដែល​ក្នុង​នោះ​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​។​ ...

សែន ដេវិដ និង វ៉េន រដ្ឋាវង្ស
http://www.khmertimeskh.com/5075386/villagers-evacuated-floods-continue/

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការសាងសង់អគារដើម្បី​ការពារ​ពី​គ្រោះ​អគ្គីភ័យ

កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បាន​អនុម័ត​សេចក្តី​ព្រាង​អនុក្រឹត្យ​មួយ​ ដែល​រៀបរាប់​លំអិត​អំពី​ច្បាប់​សាងសង់​អគារ​ដើម្បី​ការពារ​ពី​គ្រោះ​អគ្គី​ភ័យ​ និង​បទបញ្ញត្តិ​សម្រាប់​អាជីវកម្ម​ដែល​លក់​វត្ថុធាតុដើម​ដែល​អាច​ឆេះ​បាន​។​ ​ ...

ឡេង ឡែន
https://www.cambodiadaily.com/news/interior-minister-approves-draft-of-fire-safety-building-codes-132932/

ជនជាតិភាគតិចត្រូវបានបង្ខំឲ្យធ្វើដំណើរពីភូមិសេសាន

សមាជិក​ជនជាតិភាគតិច​ជាង ១០០​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យធ្វើ​ដំណើរ​១២​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​ពុធ​ ដើម្បីចាកចេញពី​ភូមិ​ស្ទឹង​ត្រែង​មួយ​ដែល​ជិត​នឹង​ត្រូវ​បាន​ជន់​លិច​ដោយ​ទំនប់​វា​រី​អគ្គិសនី​ថ្មី​ និង​បន្ទាប់​ពី​អាជ្ញាធរ​បាន​បិទផ្លូវ​។​ ..​. ...

អូន ភាព
https://www.cambodiadaily.com/news/minorities-forced-to-trek-from-sesan-village-132930/

មនុស្សម្នាក់លង់ទឹកស្លាប់ ខណៈមានទឹកជំនន់នៅខេត្តព្រះវិហារដែលបង្កឡើងដោយសារខ្យល់ព្យុះ

អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញ យុវជនម្នាក់បានលង់ទឹកស្លាប់ និងប្រជាពលរដ្ឋយ៉ាងតិច៣០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលកំរិតទឹកស្ទឹងសែនបានហក់ឡើងលើសកម្រិតប្រកាសអាសន្នជាង១ម៉ែត្រនៅខេត្តព្រះវិហារ ខណៈខេត្តយ៉ាងតិចចំនួន៥ទៀតបានរងការជន់លិចដោយសារខ្យល់ព្យុះត្រូពិចសុនកា (Sonca)។ ...

បេន សុខហ៊េន
http://www.cambodiadailykhmer.com/38325

ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រឈម​មុខ​គ្នា​រឿង​ចូលរួម​ការ​សែនព្រេន

ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់ និង​កម្លាំង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជា​ ៣ ​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សេសាន​បាន​ឃាត់​អ្នកភូមិ​ ២៤ ​នាក់​មិន​ឲ្យ​ចូល​ទៅក្នុង​ភូមិ​ដើម្បី​ធ្វើ​ពិធី​សែនព្រេន និង​ធ្វើ​ក្បូន​ឫស្សី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ...

ផាក់ ស៊ាងលី
http://bit.ly/2tSoE8T

កម្រិតទឹកទន្លេហក់ឡើងខ្លាំងនៅភូមិក្នុងតំបន់ទំនប់សេសាន ខណៈប្រជាពលរដ្ឋមិនព្រមចាកចេញ

ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះថ្វើតេស្តសាកល្បងក្តី។ ...

អូន ភាព
https://www.cambodiadaily.com/news/waters-rising-in-sesan-dam-villages-as-holdouts-sit-tight-132614/

កូនព្យុះតាឡាសនឹងបង្កឲ្យទឹកទន្លេកើនឡើង

កាលពី​ម្សិលមិញ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ព្រមាន​ពី​កូន​ព្យុះ​ តា​ឡាស​ (Tropical Storm​ Talas)​ ដែល​នឹង​បង្ក​ឲ្យ​ទឹកទន្លេ​សាប​ និង​ទន្លេមេគង្គ​កើនឡើង​ និង​ធ្វើឲ្យលិចតំបន់ទំនាប ដែលស្ថិតនៅអមសងខាងដងទន្លេ។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5065734/tropical-storm-brings-flood-warning/

ពលរដ្ឋមិនព្រមចាកចេញខណៈបិទទំនប់សេសាន

ខណៈកម្ពស់ទឹកនៅក្បាលទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើង១ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកទាំង១០នោះ មានពលរដ្ឋខ្លះកំពុងតែដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគាត់បានប្រកាន់ជំហរមិនព្រមចាកចេញទេ ដោយនាំគ្នាកាប់ឫស្សីបណ្តែតផ្ទះបន្តរស់នៅលើទឹក។ ...

ផាក់ ស៊ាងលី
http://bit.ly/2utSNPL

រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន

មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38167

ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន

អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling

ពលរដ្ឋ​ត្រៀម​ទួល​សុវត្ថិភាព​មុន​បិទ​ទំនប់​វារីអគ្គិសនី

ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០ ​គ្រួសារ​បាន​កំពុង​តែ​ត្រៀម​ខ្លួន​ចាកចេញ​ពី​លំនៅឋាន​ចាស់​ជា​បណ្ដោះអាសន្ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដោយសារ​ទឹកជំនន់​នឹង​កើត​មាន​នៅ​ក្នុង​ភូមិ​ ដែល​ពួកគាត់​​កំពុង​រស់នៅ ​ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​ចុង​សប្ដាហ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2tEVqf0

ស្លាប់​ ២ ​របួស​ ៨ ​នាក់​ដោយសារ​គ្រោះ​ធម្មជាតិ

យ៉ាង​ហោចណាស់​បុរស​ ២ ​នាក់​បាន​ស្លាប់ និង​ ៨ ​នាក់​រងរបួស​ដោយសារ​ភ្លៀង​ខ្យល់ និង​ផ្គរ​រន្ទះ​នៅ​ខេត្ត-ក្រុង​ចំនួន​​ ៣ ​កាលពី​ថ្ងៃ​អាទិត្យ​។ ​នេះ​បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​ពី​ម្សិលមិញ​។ ...

ឃុត សុភចរិយា
http://bit.ly/2tDQgCi

ពលរដ្ឋ​ ៣ ​ស្រុក​នាំ​គ្នា​ទម្លាយ​ខ្នង​ទំនប់​សង្គ្រោះ​ដំណាំ​ពី​ជំនន់​ទឹកភ្លៀង

​ពលរដ្ឋ​ប្រមាណ​ ១០០ ​នាក់​​រស់នៅ​ស្រុក​ចំនួន​បី​នៃ​ខេត្ត​ព្រៃវែង​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​រួម​មាន​ស្រុក​ស្វាយអន្ទរ ស្រុក​ពារាំង​ និង​ស្រុក​កញ្ច្រៀច កាលពី​ម្សិលមិញ​បាន​នាំ​គ្នា​ជីក​ខ្នង​ទំនប់​អូរក្រចាប​ដើម្បី​រំដោះ​​ទឹក​ចេញ​ពី​ស្រែ​ដោយសារ​បារម្ភ ...

ឃុត សុភចរិយា
http://bit.ly/2u05LSH

រន្ទះបាញ់​សម្លាប់​មនុស្ស​ ៤៧​ នាក់​ក្នុង​រយៈពេល​៦​ខែ​

​មាន​មនុស្ស​ ៤៧​ នាក់​ត្រូវ​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​នៅ​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​  ​ដែល​ចំនួន​នេះ​ធ្លាក់​ចុះ​ពី​ ៦០​ នាក់​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ ...

មុំ គន្ធា
http://www.khmertimeskh.com/news/39689/lightning-kills-47-in-six-months/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7UKKU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!