គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

ក្រសួង​ធនធានទឹក​ ស្នើ​ធនាគារពិភពលោក​បង្កើត​ផែនការ​គ្រប់គ្រង​អាង​ទន្លេសាប​ និង​ទន្លេមេគង្គ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ស្នើ​ធនាគារពិភពលោក​ បង្កើត​ផែនការ​គ្រប់គ្រង​ទន្លេសាប​ និង​ទន្លេមេគង្គ​ ដើម្បី​ធានា​ធនធានទឹក​ កែ​លម្អ​ការ​កាត់​បន្ថយ​ទឹកជំនន់​ និង​ស្ដារ​ទន្លេ​ដែល​ងាយ​រង​គ្រោះ​។​ ... ...

ហង្ស ពណ្ណរាយ
http://rb.gy/erali

សាលារៀន​ជាង​៤០​ រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​ និង​ផ្អាក​ដំណើរការ​សិក្សា​ជា​បន្តបន្ទាប់​

សាលារៀន​សរុប​ចំនួន​៤៣​ ក្នុង​ខេត្តកំពង់ធំ​ បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​ និង​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​សាលារៀន​បណ្ដោះអាសន្ន​ជា​បន្តបន្ទាប់​ ឯ​អាជ្ញាធរ​មូលដ្ឋាន​ និង​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ និង​ចុះ​អន្តរាគមន៍​។​ ... ...

ហង្ស ពណ្ណរាយ
http://rb.gy/qmyp5

កាកបាទក្រហម ​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដាក់ចេញ​ផែនការ​កសាង​សមត្ថភាពសហគមន៍ ឱ្យមាន​ភាពធន់​ទៅនឹងគ្រោះ​មហន្តរាយ

បន្ទាប់ពីដំណើរការ​កិច្ចប្រជុំ​អស់រយៈ​ពេល ២ ថ្ងៃ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ថ្នាក់ដឹកនាំ​នៃសមាគម​ជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ទាំង១១ ភូមិភាគអាស៊ីអាគ្នេយ៍ បានចុះហត្ថ​លេខាលើ​សេចក្តីថ្លែង​ការណ៍មួយ ក្នុងគោលដៅ​ចម្បង ដើម្បីកសាង​សមត្ថភាព​សហគមន៍ ឱ្យមានភាពធន់​ទៅនឹងគ្រោះ​មហន្តរាយ។ ... ...

សុខ រក្សា
https://www.postkhmer.com/national/2023-09-23-0952-254697.html

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ណែនាំ​អាជ្ញាធរ​ឲ្យ​ត្រៀមខ្លួន​ជួយ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ទឹកជំនន់​

លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ណែនាំ​ដល់​អាជ្ញាធរ​ និង​កងកម្លាំងប្រដាប់អាវុធ​ ត្រូវ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ពី​គ្រោះ​មហន្តរាយ​ ជា​ពិសេស​ទឹកជំនន់​ ដែល​តែងតែ​កើត​មាន​ឡើង​នៅ​ចុងរដូវ​វស្សា​។​ ... ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501364286/pm-hun-manet-instructs-authorities-to-be-ready-to-help-the-people-from-flood-disaster/

​កម្ពុជា​ ស្នើ​ឥណ្ឌា​ ផ្តល់​រូបភាព​ពី​ផ្កាយ​រណប​សម្រាប់​ព្យាករ​ធាតុអាកាស​ និង​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​

​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ស្នើ​រដ្ឋាភិបាល​ឥណ្ឌា​ ផ្ដល់​រូបភាព​ពី​ផ្កាយ​រណប​សម្រាប់​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​បណ្ដុះ​បណ្ដា​ធនធានមនុស្ស​លើ​វិស័យ​ពាក់ព័ន្ធ​របស់​ក្រសួង​បន្ថែម​។​ ... ...

ហង្ស ពណ្ណរាយ
https://tinyurl.com/4nv6c7wa

ទឹកស្ទឹង​សែន​អាច​នឹង​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ បើ​មាន​ភ្លៀង​បន្តទៀត​

លោក​ សុក ហៃ អភិ​បាល​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋ​​បាល​ខេត្តកំពង់ធំ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ​ស្ថានភាព​កម្រិត​ទឹកស្ទឹង​​សែន​នៅ​ស្ថានីយ​កំពង់ធំ នៅ​រក្សា​កម្ពស់ ១៣,៤១​ ម៉ែត្រ​ដដែល ព្រោះ​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​នោះទេ ប៉ុន្តែ​កម្រិត​ទឹក​អាច​នឹង​ឈានដល់​ការប្រកាសអាសន្ន​បើ​មាន​ភ្លៀង​ ២-៣​ ថ្ងៃ​ទៅមុខទៀត​។ ... ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-18-0839-254512.html

ក្រសួង​ធនធានទឹក​ដាក់​ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​ចេញពី​ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានដាក់​ចេញ ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​បំផុត ចេញពី​ភូមិ​សា​ស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​ទៅតាម​គ្រប់​ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និង​តាម​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ​ដែល​ធានា​យ៉ាងណា​កុំឱ្យ​មានការ​ជន់​លិច​នៅពេល​មាន​ភ្លៀង​នា​រដូវវស្សា​។​ ... ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-08-0919-254304.html

អ្នកជំនាញ​ឱ្យ​គិតគូរ​ពី​គ្រោះមហន្ដរាយ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​

អ្នកជំនាញ​បាន​ណែ​នាំឱ្យ​គិតគូរ​ពី​បញ្ហា​គ្រោះ​មហន្ត​​រាយ​នៅក្នុង​កិច្ចការ​អភិវឌ្ឍន៍​ ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អា​កាស​ធាតុ ក្នុងន័យ​ធានា​និរន្តរ​ភាព និង​បញ្ចៀស​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ ខណៈ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ងាយ​រងគ្រោះ​មួយ​ដែល​តែងតែ​ជួប​គ្រោះមហន្តរាយ​។ ... ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-09-06-1045-254240.html

ក្រសួង​ធនធានទឹក​ស្នើឱ្យ​ជប៉ុន​ជួយ​លើ​គម្រោង​មួយចំនួន ដើម្បី​ដោះស្រាយ​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត​

ក្នុងជំនួប​ពិភាក្សា​លើ​វិស័យ​ធនធានទឹក​ជាមួយ​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ​ថោ ជេដ្ឋា បានស្នើ​ជប៉ុន​ឱ្យជួយ​ដល់​គម្រោង​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​។​ ... ...

ជា សុខនី
https://www.postkhmer.com/national/2023-09-06-0934-254233.html

​អាជ្ញាធរ​សាងសង់​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ពលរដ្ឋ​ក្នុង​តំបន់​ប្រឈម​ទឹកជំនន់​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (​គ​.​ជ​.​គ​.​ម​.)​ បាន​និង​កំពុង​សាងសង់​ទីទួល​សុវត្ថិភាព​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ប្រឈម​រង​គ្រោះ​ទឹកជំនន់​ ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ និង​ការពារ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ពី ...

ហង្ស ពណ្ណរាយ
http://tinyurl.com/434vtuf4

​ទឹកជំនន់​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​ ២​ម៉ឺន​គ្រួសារ​ នៅ​ក្នុង​ខេត្ត​/​ក្រុង​ចំនួន​ ១៩

ភ្លៀង​ធ្លាក់​ខ្លាំង​ និង​កម្ពស់​ទឹក​ឡើង​ខ្ពស់​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មកនេះ​ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជាង​ ២០,០០០​គ្រួសារ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​៤​ នាក់​ស្លាប់​ និង​ខូចខាត​ដល់​ផលិតកម្ម​កសិកម្ម​រាប់​ម៉ឺន​ហិ​កតា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/2hztvrvc

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​បណ្តាល​មក​ពី​អាកាសធាតុ​មិនល្អ​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ក្រើនរំលឹក​សាធារណជន​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/cc2of

អភិបាល​រាជធានី​ភ្នំពេញ​គ្រោង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​គម្រោង​ធំ​មួយ​ដើម្បី​ដោះស្រាយ​ទឹកជំនន់​

អាជ្ញាធរ​រាជធានី​ភ្នំពេញ​អាច​ស្នើ​ទៅ​រាជរដ្ឋាភិបាល​នូវ​គំនិត​ផ្តួចផ្តើម​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​រយៈពេល​វែង​ ដែល​ជា​យន្តការ​សម្រាប់​ដោះស្រាយ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501352470/phnom-penh-governor-plans-to-ask-the-royal-government-to-establish-a-major-project-to-solve-flooding/

កាកបាទក្រហមកម្ពុជា​ នាំ​ស្នាមញញឹម​ជូន​គ្រួសារ​ក្រីក្រ​ជិត​ ៥៦​ ០០០​ គ្រួសារ​

កាកបាទក្រហមកម្ពុជា​ បាន​ជួយ​ដល់​គ្រួសារ​ងាយ​រង​គ្រោះ​ចំនួន​ ៥៥​ ៣៥៩​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ ៧​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ ... ...

ហង្ស ពណ្ណរាយ
https://www.khmertimeskh.com/501348690/cambodian-red-cross-brings-smiles-to-nearly-56000-poor-families/

​ផែនការ​គ្រាអាសន្ន​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ ខណៈ​ដែល​កម្រិត​ទន្លេមេគង្គ​កើនឡើង​ និង​ធ្លាក់​ចុះ​

​គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ថា​ កម្ពស់​ទឹក​ក្នុង​ទន្លេមេគង្គ​ចាប់ពី​ស្ទឹង​ត្រែង​ ដល់​ខេត្តក្រចេះ​ ទំនងជា​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។​ ការ​ថយ​ចុះ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ពី​ ០.២០ម៉ែត្រ ទៅ​ ១ម៉ែត្រ​ ក្នុង​រយៈពេល​ប្រាំ ...

រី សុចន័្ទ
https://www.phnompenhpost.com/national/emergency-plan-place-mekong-levels-rise-and-fall

ជំនន់​ទឹក​ភ្លៀង​ប៉ះ​ពាល់​ផ្ទះ​ ១៩០​ ខ្នង ​នៅ​តំបន់​រុន​តា​ឯក​ តែ​អាជ្ញាធរ​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ​

ទឹក​ជំនន់​ទឹក​ភ្លៀង​ បានធ្វើ​ឱ្យ​ប៉ះ​ពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​សរុប​ ១៩០ ​ខ្នង នៅ​តំបន់​អភិវ​ឌ្ឍន៍​រុន​តា​ឯក ក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី ខេ​ត្ត​សៀមរាប​។ ... ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-08-08-1806-253345.html

ភ្លៀង​រួម​នឹង​ខ្យល់​កន្ត្រាក់​នឹង​ជះ​ឥទ្ធិពល​ នៅ​ស​ប្តា​ហ៍​នេះ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ អំពី​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​ រួម​នឹង​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​១៥​ ខែសីហា​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/2k9pn

​កោះកុង​ផ្អាក​ការ​ទៅ​លេង​តំបន់​អេកូ​ទេសចរណ៍​ដោយសារ​ភ្លៀង​ធ្លាក់​

​អភិបាលខេត្ត​កោះកុង​ លោក​ជំទាវ​ មិថុនា​ ភូ​ថង​ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេសចរណ៍ធម្មជាតិ​ដាច់​ស្រយាល​ ដោយសារ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​អាកាសធាតុ​ប្រែប្រួល​ភ្លាមៗ​។​ ... ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501337912/koh-kong-suspends-visits-to-eco-tourist-sites-due-to-rains/

​គណៈកម្មការ​ទន្លេមេគង្គ​ បើក​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សព្វផ្សាយ​ពី​ហានិភ័យ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​

គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​បាន​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​លើ​ Facebook​ និង​ YouTube​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ហានិភ័យ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​ (LMB)​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc3drazn

សាលា​បាន​បិទ​ជា​បណ្ដោះអាសន្ន​ក្នុង​ខេត្ត​ចំនួន​ពីរ​ ដោយសារ​ទឹកជំនន់​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ សាលារៀន​ចំនួន​៧​ ក្នុង​ខេត្តរតនគិរី​ និង​កំពង់ធំ​ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ ដោយសារ​ទឹកជំនន់​។​ ... ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501336641/schools-temporarily-closed-in-two-provinces-due-to-floods/

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ ៩​ខេត្ត​ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៩​ ​បាន​រងគ្រោះ​ជំនន់​ទឹក​ភ្លៀង​ ​ដែល​បណ្ដាល​ឱ្យ​លិច​ផ្ទះ​ ​លិច​សាលារៀន​ ​ស្លាប់​មនុស្ស​ ​និង​មាន​មនុស្ស​រង​របួស​មួយ​ចំនួន​។​ ... ...

​ហង្ស​ ​ពណ្ណរាយ
http://rb.gy/ehqfh

កាកបាទក្រហម ​ស្នើ​សាខា​ខេត្ដ​គោលដៅ​បន្ដសកម្មភាព​មនុស្សធម៌​ឱ្យមាន​និរន្ដរភាព​

កាកបាទក្រហម​កម្ពុជា​ជំរុញ​សាខា​របស់ខ្លួន​ក្នុង​ខេត្ត​គោលដៅ​ចំនួន ​៤ រួមមាន ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និង​ប៉ៃលិន​បន្ត​អនុវត្ត​ឱ្យមាន​និរន្តរភាព​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​បន្ទា​ប់​ពី​សហគមន៍​អឺរ៉ុប​បានបញ្ចប់​ប្រតិបត្តិការ​កម្មវិធី​នេះ​។​ ... ...

រី សុចាន់
https://www.postkhmer.com/national/2023-08-01-1019-253015.html

រន្ទះបាញ់​ អគ្គិភ័យ​ ខ្យល់ព្យុះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ៩០​ នាក់​ ពី​ខែមករា​ដល់​ខែកក្កដា​

​កាលពី​ថ្ងៃ​អង្គារ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​និយាយ​ ថា​ រន្ទះបាញ់​ អគ្គិភ័យ​ និង​ខ្យល់ព្យុះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​៩០​ នាក់​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៧​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/vptvc

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក្រើនរំលឹក​អំពី​ទឹកជំនន់​ដែល​អាច​កើត​មាន​ ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​កើនឡើង​

កាលពី​ថ្ងៃ​ចន្ទ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ក្រើនរំលឹក​សាធារណជន​អំពី​ទឹកជំនន់​ដែល​អាច​កើត​មាន​ ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ជា​ពិសេស​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://rb.gy/c1ew1

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CT2g8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!