សេដ្ឋកិច្ច និងពាណិជ្ជកម្ម
សេវាកម្មធនាគារ និងហិរញ្ញវត្ថុ
សហគ្រាសធនតូច និងមធ្យមសម្លឹងរកមូលនិធិពីផ្សារហ៊ុន
សហគ្រាសធនតូច និងមធ្យមនៅកម្ពុជាអាចនេងចាប់ផ្តើមប្រមូលហ៊ុនពីសាធារណជន តាមរយៈផ្សារភាគហ៊ុន ប្រសិនបើរដ្ឋាភិបាលប្រឹងប្រែងក្នុងការធ្វើវិសោធនកម្មលើបទប្បញ្ញត្តិហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធនតូច និងមធ្យមអាចចុះបញ្ជីជាផ្លូវការ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27409/smes-eye-bourse-for-funds/
IMF សន្និដ្ឋានពីដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញក្នុងការសន្និដ្ឋានស្តីពីការពិគ្រោះយោបល់ប្រចាំឆ្នាំលើអត្ថបទទី ៤ ថាសេដ្ឋកិច្ចរបស់កម្ពុជាបន្តដំណើរយ៉ាងខ្លាំងប៉ុន្តែកំណើនឥណទានរហ័សត្រូវតែទប់ដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងអស្ថិរភាពហិរញ្ញវត្ថុហើយត្រូវធានាឲ្យប្រាកដពីការ «ធ្លាក់ចុះសន្សឹមៗ» មកវិញនៃឥណទាននេះ។ ...
Cam McGrath
http://bit.ly/2ackbJr
ទិញសេវាធានារ៉ាប់រងកម្ចីខា្នតតូច កំពុងកើនឡើង
អ្នកទទួលកម្ចីខ្នាតតូចនៅកម្ពុជាកាន់តែច្រើនឡើងបាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងលើកម្ចីនៅពេលពួកគេខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីការពារភាពងាយរងគ្រោះណាមួយក្នុងអំឡុងពេលនៃការសងត្រឡប់មកវិញ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29NUnnq
ធនាគារជាតិបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ Fast ជាផ្លូវការ
សាធារណជនទូទៅអាចចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រហ័សដែលឆ្លងពីធនាគារមួយទៅធនាគារមួយទៀតបានហើយគិតចាប់ពីថ្ងៃចន្ទនេះតទៅបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការសេវាទូទាត់រហ័សជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុនដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ១៣។ ...
ហ៊ គឹមសាយ
http://bit.ly/2a0SRws
ការរាប់បញ្ជូលប្រជាជនក្រីក្រនៅក្នុងប្រព័ន្ធអេកូហិញ្ញវត្ថុ
ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាចាំបាច់ត្រូវបម្រើដល់ប្រជាជនឱ្យបានច្រើនជាងនេះ ជាពិសេសប្រជាជនក្រីក្រ ជាមួយនឹងផលិផលច្រើនដែលមានតម្លៃទាប និងការប្រឈមដ៏សំខាន់ដែលបានបង្កើតរបាំងរារាំងដល់ការភា្ជប់ទំនាក់ទំនងនៃប្រព័ន្ធអេកូហិរញ្ញវត្ថុដែលអាចផ្តល់ដល់ប្រជាពលរដ្ឋទាំងឡាយណាដែលមិនមានលទ្ធភាពប្រើប្រាស់សេវាធនាគារ នេះបើតាមប្រសាសន៍របស់អ្នកជំនាញខាងឧស្សាហកម្ម។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27265/including-the-poor-in-a-financial-ecosystem/
MFI ពង្រីកសេវាធនាគារចល័តតាមភូមិ
និន្នាការសេវាធនាគារចល័តកំពុងកើនឡើងខ្លាំងនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាដែលកំពុងជួយដល់ស្ថាប័នទាំងនេះចែកចាយផលិតផលរបស់ពួកគេដោយងាយស្រួល និងតម្លៃសមរម្យដល់ប្រជាជននៅតាមតំបន់ជនបទ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29DNbEx
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ផ្ដើមអនុវត្តគោលការណ៍គាំពារអតិថិជន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា(MFIs)ចាប់ផ្តើមអនុវត្តគោលការណ៍គាំពារអតិថិជនក្នុងគោលបំណងបញ្ចៀសអតិថិជនពីបំណុលវ័ណ្ឌកដោយបន្តឹងនូវការវាយតម្លៃលើកម្ចីនិងការផ្តល់កម្ចីទៅកាន់អតិថិជន ដែលវាអាចជួយលើកស្ទួយដល់ជីវភាពប្រជាជន នឹងរក្សាបាននូវកំណើនរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://bit.ly/29wYoXC
មីក្រូហិរញ្ញវត្ថុនឹងធ្វើការពង្រីកសេវាតាមធនាគារគ្មានសាខា
ធនាគារដែលគ្មានសាខា រួមមានធនាគារតាមប្រព័ន្ធទូរស័ព្ទដៃគឺជានិន្នាការថ្មីបំផុតនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលបានជួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់សេវារបស់ពួកគេប្រកបដោយភាពងាយស្រួលនិងក្នុងតម្លៃទទួលយកបានទៅកាន់ប្រជាជនដែលរស់នៅក្នុងទីជនបទ នេះបើយោងតាមពាក្យសម្តីរបស់អ្នកជំនាញក្នុងវិស័យ។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/mfis-extend-reach-branchless-banking
ឧបករណ៍ថ្មីក្នុងការបញ្ជ្រាបសេវាហិរញ្ញវត្ថុ
ការស្ទាបស្ទង់មតិដោយល្អិតល្អន់ទីមួយនៃការទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ប្រមាណ១៧ភាគរយនៃប្រជាជនពេញវ័យក្នុងប្រទេសបានប្រើប្រាស់សេវាធនាគារ ដោយមានការទទួលយកក្នុងកម្រិតទាបទៅកាន់សេវាហិរញ្ញវត្ថុជាឧសគ្គចម្បងនៃការបញ្ជ្រាបសេវាហិរញ្ញវត្ថុទៅកាន់អ្នកដែលរស់នៅទីជនបទ។ ...
Cam McGrath
http://www.phnompenhpost.com/business/new-tool-financial-inclusion
កម្ពុជាប្រមូលពន្ធគយជាង $៨០០ លាននៅត្រីមាសទី ១
ការប្រមូលប្រាក់ចំណូលពន្ធគយរបស់នាយកដ្ឋានគយ និងរដ្ឋាករ បានកើនឡើងជិត ២០ ភាគរយនៅឆមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/29DBHEe
កម្ចីសងមិនទាន់ពេល កើនឡើងគួរឲ្យបារម្ភ
ទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់ទាន់ពេលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាកើនឡើងពីរដងនៅឆមាសទីមួយឆ្នាំនេះដែលកំពុងបង្កជាសញ្ញាមិនល្អសម្រាប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បើទោះបីវានៅមានចំណែកតូចបើធៀបនឹងទំហំកម្ចីសរុបក៏ដោយ។ ...
ហ៊ គឹមសាយ
http://bit.ly/2a570Gy
វិនិយោគិនជាតិជប៉ុនទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FUDF
ពាណិជ្ជករជនជាតិជប៉ុនបានទិញភាគហ៊ុន ៩០ ភាគរយនៃភាគហ៊ុនសរុបនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Farmer Union Development Fund (FUDF) ហើយគ្រោងនឹងពង្រីកកម្ចីនៅក្នុងវិស័យអចលនទ្រព្យព្រមទាំងសហគ្រាសធុនតូច និងមធ្យម (SME) ផងដែរ។ ...
ហ៊ គឹមសាយ
http://bit.ly/29I8cQV
ការប្រើកាតដើម្បីទូទាត់នៅកម្ពុជាកំពុងកើន
MasterCard ដែលជាយីហោកាតទូទាត់មួយរបស់ក្រុមហ៊ុនសេវាហិរញ្ញវត្ថុពិភពលោក MasterCard Worldwide មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០១ ប៉ុន្តែមកដល់ពេលនេះប្រជាជនកម្ពុជាភាគច្រើនមិនស្គាល់នោះទេ។ ...
Cam McGrath and ហ៊ គឹមសាយ
http://bit.ly/29jpJgv
ធនាគារ Maybank ណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទនៅកម្ពុជា
ធនាគារ Maybank បានណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួននៅកម្ពុជា ដែលរួមបញ្ជូលទាំងសមត្ថភាពជាក់ស្តែងដែលកើនឡើង និង QR code reader សម្រាប់អតិថិជនងាយស្រួលក្នុងការស្វែងរកទីតាំងសាខាធនាគារ Maybank ដែលនៅជិតពួកគេ។ ...
ក្រុមការងារ The Star Online
http://www.thestar.com.my/business/business-news/2016/07/05/maybank-introduces-mobile-banking-app-to-cambodia/
ក្រសួងពាណិជ្ជកម្មសហការជាមួយវីងលើសេវាទូទាត់
ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីងលើសេវាទូទាត់ដែលនឹងធ្វើឲ្យវីងក្លាយជាធនាគារទីបួនលើការទូទាត់សេវាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម។ ...
Hor Kimsay
http://bit.ly/29kFBAn
អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់
អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/
សេវាផ្ទេរប្រាក់ E-money
សេវាកម្មផ្ទេរប្រាក់ E-money ដែលប្រតិបត្តិការក្រោមក្រុមហ៊ុនទូរស័ព្ទ Metfone, និងក្រុមហ៊ុន Pay&Go SEA (Cambodia) ដែលបានចូលជាដៃគូសហការសម្រាប់សេវាផ្ទេរប្រាក់ បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទ និងការទូរទាត់សាច់ប្រាក់នានា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26522/e-money--pay-amp-go-alliance/
ការស្ទង់មតិៈ សេវាធនាគារត្រូវការកែលម្អ
ទោះបីវិស័យធនាគាររបស់កម្ពុជាកំពុងទទួលបានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយជាមួយស្ថាប័នជាច្រើនកំពុងព្យាយាមបង្កើនភាពខ្លាំងរបស់ពួកគេនៅក្នុងទីផ្សារដែលតូចចង្អៀតនេះក្តីក៏នៅមានការមិនពេញចិត្តច្រើនលើសេវាធនាគារក្នុងចំណោមអតិថិជនដែលនេះជាឧបសគ្គមួយសម្រាប់ទំនុកចិត្ត និងកំណើនផងដែរ។ ...
Kali Kotoski
http://bit.ly/28YBPkg
ប្រតិបត្តិការសកលកាន់តែងាយស្រួលជាមួយអេស៊ីលីដាម៉ាស្ទ័រកាត
ធនាគារពាណិជ្ជដែលឈានមុខគេនៅកម្ពុជា អេស៊ីលីដា បានចូលជាដៃគូជាមួយម៉ាស្ទ័រកាតអាស៊ីប៉ាស៊ីហ្វិក បានបើកសម្ភោធជាផ្លូវការកាលពីសប្តាហ៍មុននូវកាតអេឡិចត្រូនិចអេស៊ីលីដាម៉ាស្ទ័រកាតដើម្បីអនុញ្ញាតឱ្យអតិថិជនដកប្រាក់តាមរយៈម៉ាស៊ីន ATM ក៏ដូចជាធ្វើការទូទាត់សាច់ប្រាក់នៅទូទាំងពិភពលោកដែលមានសញ្ញា MasterCard នៅទីនោះ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26520/global-transactions-easier-with-acleda-mastercard/
មជ្ឈមណ្ឌលទូទាត់ពន្ធថ្មី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាដែគូជាមួយធនាគារកម្ពុជាសាធារណៈភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយកាលពីម្សិលមិញ ដើម្បីចាត់តាំងធនាគារនេះជាស្ថាប័នចម្បងមួយនៃក្រសួងដើម្បីប្រមូលពន្ធនៅទូទាំងប្រទេស។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26108/new-tax-payment-center/
ចចាមអារ៉ាមមិនយកដុល្លារធ្វើឲ្យប៉ះពាល់ទីផ្សាររូបិយប័ណ្ណ
ខណៈមានពាក្យចចាមអារ៉ាមពីការមិនទទួលយកប្រាក់ដុល្លារដែលមានស្នាមប្រឡាក់ ឬមានត្រាពីស្ថាប័នហិរញ្ញវត្ថុឯកជនប៉ុន្មានថ្ងៃមកនេះអ្នកសេដ្ឋកិច្ចលើកឡើងថាអាជ្ញាធរគួរតែចេញបំភ្លឺដើម្បីបំបាត់ការសង្ស័យពីសាធារណជន។ ...
ហ៊ គឹមសាយ
http://bit.ly/1VYDBkK
KB Financial Group របស់កូរ៉េណែនាំសេវា Global Digital Banking ដល់កម្ពុជា
សេវាធនាគារ KB Global Digital គឺជាសេវាធនាគារតាមកាបូបលុយតាមទូរស័ព្ទចល័ត ដែលរួមបញ្ចូលគ្នានូវទាំងការផ្តល់សេវាហិរញ្ញវត្ថុ ដូចជា គណនី, ផ្ទេរប្រាក់ , ផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ P2P, និងសេវាមិនមែនហិរញ្ញវត្ថុ ដូចជាការ ផ្ញើសារ។ ...
Gmoney និង វីង ផ្តល់សេវាផ្ទេរពីកូរ៉េមកកម្ពុជា
ក្រុមហ៊ុន GmoneyTrans ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសរបស់កូរ៉េខាងត្បូងនឹងបើកដំណើរការសេវាផ្ទេរប្រាក់តាមទូរស័ព្ទពីកូរ៉េមកកម្ពុជានៅខែក្រោយដោយធ្វើដៃគូជាមួយវីង។ ...
ហ៊ គឹមសាយ
http://bit.ly/1XTQ4bp
ធនាគារអេស៊ីលីដាបង្កើនដើមទុនរបស់ខ្លួន
ធនាគារពាណិជ្ជដែលនាំមុខគេនៅកម្ពុជា អេស៊ីលីដា បានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួនបានដាក់បញ្ជូលដើមទុនបន្ថែម ៤២ លានដុល្លារ ដើម្បីបង្កើនដើមទុនបច្ចុប្បន្ន ២៦៥.៧លានដុល្លារ ដែលធ្វើឱ្យទុនដែលបានចុះបញ្ជីជាសរុបកើនបាន ៣០៧.៧លានដុល្លារ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26026/acleda-increases-share-capital/