ព័ត៌មាន​

អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​បារម្ភ​ការ​នាំចូល​​ផ្តួល​តម្លៃ​អង្ករ​ក្នុង​ស្រុក​

អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...

ជា វណ្ណៈ
http://bit.ly/2ciX3qs

សហព័ន្ធ​ស្រូវ​អង្ករ​រំពឹងការ​​ផ្គត់ផ្គង់​អង្ករ​នៅ​ទីផ្សារ​ឥណ្ឌូណេស៊ី

សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ការរំពឹងផ្គត់ផ្គង់អង្ករទៅទីផ្សារប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សារធំបំផុតមួយនៅក្នុងតំបន់។ហើយការផ្គត់ផ្គង់នេះរំពឹងថាត្រូវការអង្ករកម្ពុជា ប្រមាណជិត ២០ម៉ឺនតោន ស្របពេលភាគីទាំងពីរមានអនុស្សរណៈយោគយល់ស្ដីពីការនាំអង្ករចូលឥណ្ឌូណេស៊ី។ ការដាក់ការរំពឹងនាំចេញអង្ករកម្ពុជា ទៅក្នុងប្រទេសក្នុងតំបន់ បន្ទាប់ពីកម្ពុជា ទើបតែបរាជ័យជាថ្មីម្តងទៀតដណ្តើមទីផ្សារប្រទេសហ្វីលីពីន ដែលបញ្ជាទិញប្រភេទអង្ករសប្រមាណ ២៥ម៉ឺនតោន។ ការបរាជ័យនេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជា មិនអាចដណ្តើមទីផ្សារនាំអង្កររបស់ខ្លួនទៅប្រទេសជិតខាងថៃ និងវៀតណាម។ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌូណេស៊ី ជាទីផ្សារមួយធំក្នុងតំបន់ដែលនាំចូលអង្ករច្រើនពីបរទេស។ «ទាំងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅអាស៊ាន ជាទីផ្សារសក្ដានុពលធំ បើប្រទេសនីមួយៗអាចនាំចូលអង្ករក្នុងកម្រិតខ្ទង់សែនតោន»។ ...

ជា វណ្ណៈ
http://bit.ly/2cqiiqY

ឥណទាន​សង្គ្រោះ​លើ​វិស័យ​ស្រូវ​អង្ករ​រំពឹង​ធ្លាក់​មុន​រដូវ​ប្រមូល​ផល

វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...

ជា វណ្ណៈ
http://bit.ly/2cmOews

ធនាគារ​ស្រូវ​ត្រូវការ​ទុន​បន្ថែម $៧០ លាន

បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ...

ចេង សុខហ័ង
http://bit.ly/2bV36ju

ក្រសួង​នឹង​ដាក់​ផលិតផល ១០ ប្រភេទ​ដើម្បី​លើក​កម្ពស់​កសិកម្ម​ខ្នាត​តូច

ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...

ចេង សុខហ័ង
http://bit.ly/2bfWnCZ

គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ

សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/

កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ទី​ម័រ​ឡេស្តេ ធ្វើ​ការ​នាំចូល​អង្ករ និង​ស្ករ​

កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/2bayVqn

កម្ចីសម្រាប់សាងសង់ឃ្លាំងជម្រុកស្រូវ

វាហាក់មើលទៅមិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៃកម្ចីប្រាក់ ៣០០ លានដុល្លារពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ឃ្លាំងជម្រុកធំមួយដើម្បីស្តុកស្រូវសម្រាប់កិន ដែលនឹងត្រូវផ្តល់ឱ្យមកប្រទេសកម្ពុជានោះទេ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28139/loan-for-silos-in-limbo/

ការក្ស័យធនក្នុងវិស័យស្រូវអង្ករកាន់តែកើនឡើង

ប្រផ្នូរនៃការក្ស័យធនយ៉ាងច្រើននៅក្នុងអាជីវកម្មរោងកិនស្រូវនៅកម្ពុជាកាន់តែកើនឡើង ដោយសារតែមានការអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ដើម្បីជួយស្រោចស្រង់វិស័យនេះ ដែលបច្ចុប្បន្ននេះ វិស័យនេះកំពុងមានភាពមិននឹងនរបន្ទាប់ពីរងឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមក រួមទាំងការប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងដោយសារការហូរចូលនូវអង្ករដែលមានគុណភាពអន់ពីប្រទេសវៀតណាមក្នុងទីផ្សារនៅប្រទេសកម្ពុជា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27470/insolvency-looms-in-rice-sector/

មានការភ័ណ្ឌច្រឡំច្រើនអំពីឈ្មោះស្រូវ

ការភ័ណ្ឌច្រឡំពីឈ្មោះនៅក្នុងវិស័យឧស្សាហកម្មស្រូវអង្ករបានកំពុងបន្ត។ បន្ទាប់ពីការដាក់ឈ្មោះប្រភេទអង្ករផ្ការំដួល និងផ្កាច័ន្ទសែនស ជាឈ្មោះស្តង់ដារសម្រាប់អង្ករដែលមានក្លិនក្រអូប និងលំដាប់លេខមួយនៃព្រះរាជាណាចក្រកម្ពុជាកាលពីសប្តាហ៍មុន ក្រុមប្រឹក្សាស្តង់ដាជាតិបាននិយាយកាលពីម្សិលមិញថា មិនមានការដាក់បញ្ជូលប្រភេទអង្ករ “អង្គរម្លិះ” ជាឈ្មោះស្តង់ដារអង្ករកម្ពុជានោះទេ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27410/more-rice-name-confusion/

កម្ពុជា​ ​សម្រេច​ដាក់​ឈ្មោះ​ឲ្យ​​អង្ករ​ ពីរ​ប្រភេទ​ជា​អង្ករ​ស្តង់ដារ​របស់​ជាតិ

ក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា បានសម្រេចគាំទ្រស្តង់ដារជាតិនៃអង្ករផ្ការំដួល និងផ្កាសែនស ជាឈ្មោះស្តង់ដារអង្ករជាតិកម្ពុជា ក្នុងគោលបំណងជំរុញការនាំចេញ តាមរយៈភ្ជាប់ទៅនឹងការកំណត់អត្តសញ្ញាណជាតិ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2a1nZuB

រដ្ឋាភិបាលយល់ព្រមផ្តល់ប្រាក់កម្ចីសម្រាប់ស្រូវ

រដ្ឋាភិបាលបានចូលមកជួយសង្គ្រោះដល់ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករ ដែលពេលថ្មីៗនេះពួកគេជាប់គាំងដោយវិបត្តហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដល់សហព័ន្ធស្រូវងអង្ករកម្ពុជាចន្លោះពី ២០ ទៅ ៣០ លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីនេះនឹងជួយជាដើមទុនសម្រាប់ការទិញស្រូវពីប្រជាកសិករ បន្ទាប់ពីការប្រមូលផលនៅខែវិច្ឆិកានេះ ដើម្បីស្ទុកទុកនៅក្នុងឃ្លាំង និងកែច្នៃស្រូវទាំងនោះសម្រាប់នាំចេញ នេះបើឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26615/govt-approves-rice-loans/

ការ​នាំ​ចេញ​អង្ករ​បន្ត​ធ្លាក់​ចុះ​ ៣ ខែ​ជាប់ៗ​គ្នា

ការនាំចេញអង្កររបស់កម្ពុជាបន្តធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នាក្នុងឆ្នាំ ២០១៦ បើធៀបនឹងឆ្នាំមុនដែលជាការបារម្ភដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ។ នេះបើយោងតាមមន្ត្រីមកពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/1VNspHK

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គ្រោង​បោះឆ្នោត​រើសក្បាល​ម៉ាស៊ីន​​​ថ្មី ក្រោយ​ជួប​វិបត្តិ

សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងបោះឆ្នោតរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ស្របពេលដែលជំនួញហិរញ្ញប្បទានដើម្បីស្តារវិស័យស្រូវអង្ករដែលស្នើឲ្យភាគីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នៅមានស្រពិចស្រពិលនៅឡើយ។ ...

http://bit.ly/1XjHClt
http://www.khmertimeskh.com/news/25665/rice-body-elections-come-at-crucial-time/

រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា

រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/

កម្ពុជា​នឹង​ប៉ះពាល់​តិចតួច​ពី​ការ​បញ្ចេញ​អង្ករ​ពី​ស្តុក​របស់​ថៃ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​អ្នក​ឧស្សាហកម្ម​នេះ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គា​រថា​ផែនការ​នាំ​ចេញ​យ៉ាង​គំហុក​នៃ​ស្តុក​អង្ករ​របស់​ប្រទេស​ថៃ​ក្នុង​រយៈពេល​ពីរ​ខែ​ក្រោយ​នេះ​នឹង​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​សកល​ និង​ការ ...

ម៉ៃ គុណមករា
http://bit.ly/1Nyos7B

កម្ពុជាដេញថ្លៃសម្រាប់កិច្ចសន្យាផ្គត់ផ្គង់អង្ករឱ្យហ្វីលីពីន

នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ កម្ពុជា​មិន​រំពឹង​ថា​នឹង​ឈ្នះ​បាន​កិច្ចសន្យា​ផ្គត់ផ្គង់​អង្ករ​កន្លះ​លាន​តោន​ឱ្យ​ហ្វី​លី​ពី​ន​ក្នុងអំឡុងពេល​ដែល​ដំណើរការ​នៃ​ការ​ដេញថ្លៃ​នឹង​ចាប់ផ្តើម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ដោយ​លើក​ឡើង ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23965/cambodia-to-bid-for-philippines-rice-contract--for-show/

ផលិតផល​ជាង​៥០០០​ម៉ាក ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម

ក្នុង​រយៈពេល​ជិត​មួយ​ត្រីមាស​ឆ្នាំ​២០១៦​ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ម៉ាក​ផលិតផល​បន្ត​បាន​ប្រមាណ​ជាង​៥០០០​ម៉ាក​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ការពារ​នូវ​ស្លាក​យីហោ​ឬ​កម្មសិទ្ធិបញ្ញា​នៃ​ផលិតផល​របស់​អាជីវករ​ ឬ​ក្រុមហ៊ុន​ទាំង​ជាតិ​ និង​អន្តរជាតិ​។​ នេះ​បើ​តាម ...

សុខ ចាន់
http://bit.ly/1UofGeo

កម្ពុជា​សុំ​ឲ្យ​ចិន​​ទទួល​​ផលិតផល​កសិកម្ម

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​សុំ​ឲ្យ​ប្រទេស​ចិន​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដោយហេតុ​ថា​ប្រទេស​ទាំង​ពីរ​នឹង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រហូត​ដល់​ ៥​ ពាន់ ...

ជា វណ្ណៈ
http://bit.ly/1RCqllp

អ្នកជំនួញ​ស្រូវ​ក្នុង​ស្រុក​បារម្ភ​ពី​ទិសដៅ​នាំអង្ករ​ចេញ​របស់​​ឡាវ

រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​និង​ក្រុមហ៊ុននាំចេញ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​លើ​គោលដៅ​របស់​រដ្ឋាភិបាល​ឡាវ​ ក្នុង​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​ក្នុងឆ្នាំនេះ​ ខណៈ​ដែល​បញ្ហា​ប្រឈម​ និង​បញ្ហា​នៃ​ឧស្សាហកម្ម​មួយ​នេះ​មិន​ទាន់​បាន​ដោះស្រាយ​រួចរាល់​។​ ​ ...

ម៉ៃ គុណមករា
http://bit.ly/1R5g9v9

វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ប្រឈម​នឹង​ការ​ដួល​រលំ

យ៉ាង​ហោច​ណាស់​ក៏​មាន​ចំនួន​រោង​ម៉ាស៊ីនកិនស្រូវ​និង​ក្រុមហ៊ុន​ក្នុងស្រុក​និង​ក្រុមហ៊ុននាំចេញ​ស្ទើរ​ពាក់កណ្ដាល​ត្រូវ​បាន​បិទទ្វារ​កាលពី​ឆ្នាំ​មុន​ ហើយនឹង​នៅ​តែ​បន្ត​មានការ​បិទទ្វារ​បន្ថែម​ទៀត​ក្នុង​រយៈ​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​ប្រសិនជា​គ្មាន​វិធានការ​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ ...

ម៉ៃ គុណមករា
http://bit.ly/217jj7c

ការធ្លាក់ចុះតម្លៃស្រូវអង្ករធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញ

ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​អង្ករ​នៅ​ក្នុង​តំបន់​អាស៊ី​ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល​និង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​ គឺជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុននាំចេញ​ និង​កសិករ​កម្ពុជា​ បើ​ទោះបីជា​ការ​នាំ​ចេញ​កាលពី​ខែ​មុន​បាន​កើនឡើង​ជាង​ ២០​ ភាគរយ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/21838/falling-rice-price-taking-a-toll-on-exporters/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DDKzG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!