សេដ្ឋកិច្ច និងពាណិជ្ជកម្ម
សេវាកម្មធនាគារ និងហិរញ្ញវត្ថុ
ប្រាក់បញ្ញើ MFI មានចំនួន $៨៩៧ លាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំ ៧ (MFI) បានទទួលប្រាក់បញ្ញើសន្សំពីអតិថិជនសរុប ៨៩៧ លានដុល្លារកាលពីដំណាច់ ឆ្នាំ២០១៤ កើនឡើងទ្វេដងធៀបនឹងចំនួនប្រាក់បញ្ញើសន្សំកាលពីចុង ឆ្នាំ២០១៣ ដែលមាន ៤៤៥ លានដុល្លារ។ នេះបើតាមទិន្នន័យចុងក្រោយពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ គិតមកទល់ពេល ...
ហ៊ គឹមសាយ
http://bit.ly/1z92UVz
គ.ប.ក ពិភាក្សាលើកិច្ចសន្យាទិញលក់ពេលអនាគត
គណៈកម្មការមូលបត្រកម្ពុជា (គ.ប.ក) កាលពីម្សិលមិញបានរៀបចំកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងប្រកាសទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងការជួញដូរទំនិញតាមកិច្ចសន្យាតម្លៃអនាគត (និស្សន្ទ) លើ ...
ហ៊ គឹមសាយ
http://bit.ly/1FxGXo5
ធនាគារជប៉ុន សហការជាមួយកម្ពុជា
ធនាគារជប៉ុនប្រចាំតំបន់ ស៊ីហ្ការប៊ែង (Shiga Bank) បាននិយាយថានៅចុងខែនេះខ្លួននឹងសហការជាមួយធនាគារកាណាឌីយ៉ា ដែលជាធនាគារធំមួយរបស់កម្ពុជា ដើម្បីទទួលបាននូវលទ្ធភាពទទួលបានព័ត៌មានសេដ្ឋកិច្ចក្នុងប្រទេសនៅ ...
បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/business/news/446702/japan-bank-to-form-tie-up-with-cambodia-bank
CRF កំពុងស្វែងរកហិរញ្ញប្បទានពីធនាគារចិន
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃអង្គារថា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កំពុងស្វែងរកការផ្ដល់ហិរញ្ញប្បទានកាន់តែច្រើនពីធនាគារ Ex-Im របស់ចិន ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនសម្រាប់នាំចេញអង្ករឲ្យបានច្រើន និងដើម្បីអភិវឌ្ឍវិស័យអង្ករកម្ពុជា។ លោកបានថ្លែងថា បច្ចុប្បន្ន CRF បានបង្កើត ...
ម៉ៃ គុណមករា
http://bit.ly/1sA3bt7
ប្រាក់ចំណេញរបស់កម្ពុប៊ែងកើនឡើង៤០%
ប្រាក់ចំណេញធនាគារកម្ពុជាសាធារណៈ(កម្ពុប៊ែង) ជាធនាគារពាណិជ្ជគ្រប់គ្រងដោយវិនិយោគិនម៉ាឡេស៊ីឈានមុខគេមួយនៅកម្ពុជាបានកើនឡើងជាង៤០ភាគរយគិតត្រឹមចុងខែកញ្ញាធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ កម្ពុប៊ែង ជាធនាគារបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយធនាគារ Public Bank។ ...
ម៉ៃ គុណមករា
http://bit.ly/10hQ21h
កាមកូស៊ីធីពុះពារដើម្បីឆ្លងឲ្យផុតពីការដួលរលំរបស់ធនាគារកូរ៉េខាងត្បូង
តាំងពីដើមដំបូង គម្រោងនេះហាក់ដូចជាមានមហិច្ឆតាដែលមិនអាចទៅរួចឡើយ នោះគឺជាទីក្រុងរណបកូរ៉េខាងត្បូងដែលមានតម្លៃទឹកប្រាក់២ពាន់លានដុល្លារ ដែលរួមមានអគារខុនដូ ការិយាល័យធ្វើការ ភូមិគ្រឹះប្រណិតៗ ផ្សារទំនើប ក្លីនិកសុខភាព ធនាគារ និងព្រលានយន្តហោះមួយកន្លែង ស្ថិតនៅជាយទីក្រុងភ្នំពេញ។ យោងតាមលោក ម៉ូនីន ឲ្យដឹង ...
ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20363/
ផ្សារមូលបត្រថៃអនុញ្ញាតឲ្យកម្ពុជាបោះលក់មូលបត្របំណុល
គម្រោងអភិវឌ្ឍន៍របស់ស្ថាប័នរដ្ឋនៅកម្ពុជាអាចមានលទ្ធភាពប្រមូលប្រភពទុនពីទីផ្សារហិរញ្ញវត្ថុថៃចាប់ពីពេលនេះទៅ ខណៈអាជ្ញាធរហិរញ្ញវត្ថុថៃទើបបានសម្រេចអនុញ្ញាតឲ្យប្រទេសជិតខាងខ្លួនរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម អាចបោះលក់មូលបត្របំណុលរដ្ឋក្នុងទីផ្សារ ...
ហ៊ គឹមសាយ
http://bit.ly/12232Ju
វីង ចុះ MOU ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត
វីង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេតាមរយៈទូរស័ព្ទចល័តនៅ ប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife សម្រាប់ការបង់ប្រាក់បុព្វលាភធានារ៉ាប់រងអាយុជីវិតរបស់ពួកគេតាមរយៈភ្នាក់ងារ វីង និងបណ្ដាញ ...
ភ្នំពេញប៉ុស្តិ៍
http://bit.ly/ZMkhNj
សូណាត្រា ផ្អាកប្រតិបត្តិការអាជីវកម្មផ្សារហ៊ុន
ក្រុមហ៊ុនជើងសាមូលបត្រ សូណាត្រា ស៊ីឃ្យូរីធី បានប្រកាសផ្អាកដំណើរការអាជីវកម្មបណ្តោះអាសន្នរបស់ខ្លួនពីទីផ្សារមូលបត្រកម្ពុជារយៈពេល ១២ ខែ។ បើទោះបីជាបានប្រកាសផ្អាកដំណើរការបណ្តោះអាសន្នក៏ដោយ ក៏ក្រុមហ៊ុនជើងសាមូលប័ត្រនេះ មិនបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៃការ ...
ហ៊ គឹមសាយ
http://bit.ly/1qKYwck
កម្ពុជាធ្លាក់ចុះខាងភាពប្រកួតប្រជែងខ្លាំងបំផុត
កម្ពុជា បានជាប់ចំណាត់ថ្នាក់អន់បំផុតលើភាពប្រកួតប្រជែងនៅលើពិភពលោកខណៈការសិក្សាបង្ហាញថា អំពើពុករលួយនៅតែជាឧបសគ្គចម្បងជាងគេសម្រាប់ការធ្វើពាណិជ្ជកម្មនៅប្រទេសនេះ។ នេះបើតាមវេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់ ឆ្នាំ២០១៤-២០១៥។ របាយការណ៍របស់វេទិកា ...
ហ៊ គឹមសាយ
http://bit.ly/1t7Iruu
ប្រទេសកម្ពុជាងាយរងគ្រោះបំផុតដោយសារការលាងលុយ
យោងតាមស្ថាប័នសន្ទស្សន៍ពិភពលោកដែលចេញផ្សាយកាលពីខែមុនបានឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសទី៣ដែលងាយរងគ្រោះបំផុតដោយសារការសម្អាតលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្មនៅលើពិភពលោក ពោលគឺនៅលំដាប់បន្ទាប់ពីប្រទេសអីុរ៉ង់ និងប្រទេសអាហ្វហ្គានីស្ថាន។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/19091/
ធនាគារ ANZ Royal បដិសេធមិនជួយអ្នកភូមិដែលត្រូវគេបណ្តេញចេញពីដីធ្លីរបស់ខ្លួន
អ្នកភូមិប្រហែល១០០នាក់ ដែលបាត់បង់ដីធ្លីរបស់ខ្លួនដោយសារក្រុមហ៊ុនចម្ការអំពៅ ...
ហ្សមប៊រ ភីធឺរ៍ និង អូន ភាព
http://www.cambodiadailykhmer.com/news/18585/
អ្នកជំនាញគ្រោងពិភាក្សាអំពីទំនើបកម្មវិស័យហិរញ្ញវត្ថុ
ប្រតិបត្តិករហិរញ្ញវត្ថុកម្ពុជានឹងរៀបចំសិក្ខាសាលាស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាលើក ទី៦ នៅថ្ងៃ ទី២៦ ខែមិថុនា ដោយផ្តោតកិច្ចពិភាក្សាជាសំខាន់លើការធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ ហើយបានសហការរៀបចំឡើងដោយសមាគមគ្រឹះស្ថានមីក្រូ ...
ហ៊ គឹមសាយ
http://bit.ly/1w0ASIv
អេស៊ីលីដា ត្រូវបានបញ្ចូលជាសមាជិក GGC
អេស៊ីលីដា ដែលជាធនាគារឈានមុខគេរបស់ កម្ពុជា បើគិតពីទ្រព្យសកម្ម និងបណ្ដាញការងារត្រូវបានដាក់ទៅក្នុងក្រុម Global Growth Companies (GGC) របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ WEF កាលពីម្សិលមិញបានប្រកាសថា ក្រុមហ៊ុនចំនួន ២០ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានបន្ថែមក្នុងបញ្ជីនៃក្រុមហ៊ុន ៣៦០ រួមមាន ៦ ក្រុមហ៊ុនមកពី ប្រទេសជប៉ុន ៣ ក្រុមហ៊ុនមកពី ប្រទេស ...
Eddie Morton
http://www.postkhmer.com/business/business/114616--ggc
អម្រឹតទទួលបានកម្ចី $១០ លាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងទទួលកម្ចី ១០ លានដុល្លារពីតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW ដើម្បីពង្រឹងលទ្ធភាពផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជន។ កម្ចីនេះមានរយៈពេលសងប្រាំឆ្នាំ ហើយអម្រឹតទទួលបានរយៈពេលអនុគ្រោះ ២ ឆ្នាំផ្សេងទៀតពី KfW។ ទឹកប្រាក់នៃកម្ចី ...
ហ៊ គីមសាយ
http://www.postkhmer.com/business/business/114554-2014-05-20-04-30-27
ធនាគារពិចារណាបង្កើតនូវមូលនិធិបណ្តុះបណ្តាលបុគ្គលិក
ធនាគារពាណិជ្ជ និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា កំពុងពិចារណាបង្កើតមូលនិធិដើម្បីជួយប៉ះប៉ូវតម្លៃនៃការបណ្តុះបណ្តាលបុគ្គលិកនិងទប់ស្កាត់ការអូសទាញបុគ្គលិកពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal និងជាប្រធានក្រុមការងារអប់រំនៅក្នុងសមាគមធនាគារកម្ពុជា (ABC) បានថ្លែង ...
Eddie Morton និង Daniel de Carteret
http://postkhmer.com/business/business/114107-2014-05-09-01-52-46
ការដាក់ប្រាក់បញ្ញើចាប់ផ្តើមកើនឡើងវិញ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅកម្ពុជាបានទទួលប្រាក់បញ្ញើ សន្សំសរុបជិត៩១លានដុល្លារក្នុងត្រីមាសទីមួយ កើនប្រមាណ១៣% ធៀបនឹងត្រីមាសមុន។ នេះបើតាមទិន្នន័យពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA)។ កំណើននេះជាសញ្ញាវិជ្ជមានបង្ហាញពីទំនុក ចិត្តសាធារណជនទៅលើការដាក់ប្រាក់សន្សំ ...
ហ៊ គីមសាយ
http://www.postkhmer.com/business/business/113876-2014-05-05-04-06-04
Oxfam: ធនាគារធំបួនរបស់អូស្រ្តាលីជាប់ពាក់ព័ន្ធនឹងកម្ចីរំលោភសិទ្ធិ
ការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារ ANZ ដល់ក្រុមហ៊ុនចម្ការអំពៅដ៏ចម្រូងចម្រាសរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ស្ថិតក្រោមការរិះគន់ជាថ្មីម្តងទៀត។ នៅពេលនេះគឺស្ថិតនៅក្នុងការស៊ើបអង្កេតមួយដោយអង្គការ Oxfam ទៅលើធនាគារធំៗចំនួន ៤ របស់ ប្រទេសអូស្ដ្រាលី និងទំនាក់ទំនងរបស់ពួក ...
Daniel de Carteret
http://www.postkhmer.com/business/business/113613-oxfam-
AFD ផ្តល់$២៤លានសម្រាប់អគ្គិសនី-ទឹកស្អាត
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)បានផ្តល់ហិរញ្ញប្បទានជាង២៤លានដុល្លារសម្រាប់គម្រោងសេវាទឹកស្អាត និងអគ្គិសនីនៅកម្ពុជា។ កម្ចី នេះត្រូវបានផ្តល់តាមរយៈធនាគារពាណិជ្ជក្រៅប្រទេសនៃ កម្ពុជា (FTB) ដើម្បីផ្តល់កម្ចីដល់វិស័យឯកជនដែលផ្គត់ផ្គង់សេវាទឹកស្អាត និងអគ្គិសនីទៅដល់ប្រជាជននៅតាមទីជនបទ។ ពិធី ...
ចាន់ មុយហុង
http://www.postkhmer.com/business/business/113615-afd-
ធ្វើបដិដុល្លារ ត្រូវផ្តល់ទំនុកចិត្តដល់ប្រាក់រៀល
សេដ្ឋវិទូជាន់ខ្ពស់និយាយថា ទឹកប្រាក់៣២០លានដុល្លារកំពុងខាតបង់ប្រចាំឆ្នាំដែលជា លទ្ធផលនៃទំនុកចិត្តរបស់ប្រជាជនកម្ពុជាលើប្រាក់ដុល្លារ អាមេរិក ខណៈការមិនមានទំនុកចិត្តលើប្រាក់រៀលដែលមានជាយូរមកនោះ មានន័យថា មានរូបិយប័ណ្ណក្នុងស្រុកចំនួនតិចតួចកំពុងត្រូវ ...
Eddie Morton
http://www.postkhmer.com/business/business/113546-2014-04-28-04-52-52
RDB តម្កល់ប្រាក់កម្ចី ៦៤ លានដុល្លារសម្រាប់វិស័យកសិកម្ម
មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានឲ្យដឹងថា ធនាគារនេះនៅរក្សាទំហំទឹកប្រាក់ ៦៤ លានដុល្លារជាកម្ចីដល់វិស័យកសិកម្មដដែលនៅឆ្នាំនេះ ដែលមួយភាគធំត្រូវផ្តល់ឲ្យទៅឧស្សាហកម្ម ស្រូវ អង្ករ។ ទោះជាយ៉ាងណា វិស័យឯកជននិយាយ ...
ចាន់ មុយហុង
http://www.postkhmer.com/business/business/112967-rdb-
ធនាគារពិភពលោកលើកឡើងអំពីការព្យាករណ៏កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ ២០១៤
ធនាគារពិភពលោកបានត្រួតពិនិត្យឡើងវិញ អំពីការព្យាករណ៏កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនសម្រាប់ប្រទេសកម្ពុជានៅឆ្នាំនេះដែលមានចំនួន ៧,២ ភាគរយដោយកើនឡើងពីការព្យាករណ៏ខែតុលាចំនួន ៧,0 ភាគរយ។ ...
បុគ្គលិកសារព័ត៌មាន Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=13&token=YjY5Zjc3MTUwZDg
AEON នឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AEON របស់ជប៉ុនគ្រោងពង្រីកសាខាប្រតិបត្តិការនៅកម្ពុជា និងធ្វើពិពិធកម្មផលិតផលឲ្យកាន់តែសម្បូរបែបនៅឆ្នាំនេះ បន្ទាប់ពីដំណើរការអស់រយៈពេលពីរឆ្នាំជាមួយនឹងលទ្ធផលល្អ។ មក ទល់ពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Aeon ប្រតិបត្តិការនៅកម្ពុជាដោយផ្តោតលើការផ្តល់កម្ចីបង់រំលោះ សម្រាប់ការទិញសម្ភារ ...
ហ៊ គីមសាយ
http://postkhmer.com/business/business/112607-aeon-
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បញ្ជាក់ពី ការផ្តល់ជូនរបស់ខ្លួនដល់ធនាគារ អេ អ៊ិន ហ្ស៊ិត (ANZ)
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឱ្យដឹងកាលពីថ្ងៃ អង្គារ ថាខណៈពេលដែលវាបានប្តេជ្ញាចំពោះការបង្កើតភាពជាដៃគូរបស់ខ្លួនជាមួយធនាគារ ដែលមានមូលដ្ឋាននៅ ប្រទេសអូស្ត្រាលី ក្រុមហ៊ុននេះនឹងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ អេ ...
Joshua Wilwohl
http://www.cambodiadaily.com/business/royal-group-affirms-its-commitment-to-anz-54904/