សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ការនាំចេញផ្លែស្វាយស្រស់ និងផលិតផលពីផ្លែស្វាយមានចំនួនជាង ២៦,៥ ម៉ឺនតោន
ផ្លែស្វាយស្រស់ និងផលិតផលកែច្នៃពីស្វាយជាង ២៦,៥ ម៉ឺនតោនត្រូវបានគេនាំពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២១ ដោយក្នុងនោះប្រទេសវៀតណាមបានគ្របដណ្តប់ចំណែកទីផ្សារប្រមាណ ៧៦ ភាគរយ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-20-1029-230330.html
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចមូលដ្ឋាន ប្រជាពលរដ្ឋក្នុងតំបន់
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ តម្លៃជាង ១,២លានដុល្លារត្រូវបានរំពឹងថានឹងផ្តល់ប្រយោជន៍យ៉ាងធំធេងទៅដល់សេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋនៅខេត្តកែប ទាំងផ្នែកទេសចរណ៍ កសិកម្ម និងនេសាទ ខណៈកំពង់ផែមួយនេះអាចអនុញ្ញាតឱ្យនាវាមានចំណុះក្រោម ៣០០ នាក់ចូលចតបានយ៉ាងងាយស្រួល។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-20-1127-230328.html
សភាពាណិជ្ជកម្មសហការជាមួយ JETRO ទាក់ទាញវិនិយោគ
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JETRO) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឯកភាពគ្នាជាគោលការណ៍ ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នានៅពេលខាងមុខ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើងមួយកម្រិតទៀត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-21-1138-230426.html
កម្ពុជាក្នុងចំណោមប្រទេសធំៗមានការអភិវឌ្ឍប្រព័ន្ធឌីជីថលរហ័ស
ប្រទេសកម្ពុជារួមជាមួយប្រទេសចិន និងកូរ៉េស្ថិតក្នុងចំណោមប្រទេសដែលមានរូបិយប័ណ្ណឌីជីថល ធនាគារកណ្ដាល (CBDC) លក់រាយដែលចាស់ទុំជាងគេបំផុតទាំង ១០ ខណៈដែលប្រព័ន្ធទូទាត់ បាគង របស់ប្រទេសកម្ពុជាផ្តល់ជាករណីជាក់ស្តែងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចែកចាយ (DLT) ជាលក្ខណៈឯកជននៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូទាត់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-01-21-1117-230423.html
ចិនក្លាយជាទីផ្សារដ៏ធំជាងគេក្នុងការស្រូបទាញផ្លែចេកស្រស់របស់កម្ពុជា
កម្ពុជាបានធ្វើការនាំចេញផ្លែចេកស្រស់នៅក្នុងឆ្នាំ ២០២១ មានចំនួន ៤២៣ ១៦៨,៩៧ តោន កើនឡើងជាង ២៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិនមានចំនួនច្រើនជាងគេ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-21-1121-230425.html
ព្រះរាជាណាចក្រកម្ពុជា បន្តពង្រឹងទំនាក់ទំនងកសិកម្មជាមួយប្រទេសចិន
បើទោះបីជាការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិនចូលមកកម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មកើនឡើងក៏ដោយ ក៏ផលិតផលកសិកម្មកម្ពុជាត្រូវបានគេរំពឹងថានឹងមានការផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិកាន់តែច្រើន ជាពិសេសទីផ្សារប្រទេសចិន។ ...
Anthony McGonigle
https://www.khmertimeskh.com/501009473/kingdom-to-further-strengthen-agricultural-ties-with-china/
CDC អនុម័តគម្រោងវិនិយោគ ១០ មានតម្លៃសរុបជិត $១,៩ ពាន់លាន
គម្រោងវិនិយោគវិស័យចម្រុះចំនួន ១០ ដែលមានតម្លៃសរុប ១ ៨៩៧,៥ លានដុល្លារនឹងអាចបង្កើតការងារបាន ៦ ៩១៤ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តចុះបញ្ជីជាផ្លូវការ ខណៈអ្នកសេដ្ឋកិច្ចអះអាងថា ការទទួលបានគម្រោងវិនិយោគចម្រុះបែបនេះនឹងជួយធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-19-1129-230282.html
UN បានវាយតម្លៃកម្ពុជាថា បានបំពេញលក្ខខណ្ឌមួយចំនួន ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងថា តំណាងអង្គការសហប្រជាជាតិនៅកម្ពុជាបានវាយតម្លៃជាលើកដំបូងថា កម្ពុជាបានបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីចាកចេញពីចំណាត់ក្រុមនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច ដោយហេតុប្រទេសនេះមានផលទុនជាតិសរុបខ្ពស់ជាងលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ (CDP) នៃអង្គការសហប្រជាជាតិ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-19-0909-230246.html
អារម្មណ៍ច្របូកច្របល់ ខណៈសហភាពអឺរ៉ុបដកពន្ធនាំចូលលើអង្ករប្រភេទគ្រាប់វែងកម្ពុជា
ខណៈសហភាពអឺរ៉ុបដកពន្ធនាំចូលប្រភេទអង្ករគ្រាប់វែងពីកម្ពុជា និងមីយ៉ាន់ម៉ា អ្នកទីផ្សាររំពឹងថានឹងមានការកើនឡើងនៃការនាំចេញពីកម្ពុជា ប៉ុន្តែនៅតែមានមន្ទិលដោយសារតម្លៃដឹកជញ្ជូនបន្តកើនឡើងខ្ពស់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AedfDO
ទីផ្សារនាំចេញផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ បានបង្ហាញភាពល្អប្រសើរ
ស្ថានភាពទីផ្សារផលិតផលដំឡូងមីកម្ពុជា ក្នុងឆ្នាំ ២០២១ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបរិមាណ និងតម្លៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិសុទ្ធតែមានភាពល្អប្រសើរបើធៀបនឹងឆ្នាំ ២០២០។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-18-1117-230220.html
ការដោះដូរទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់ជាង $៩៥៦ លាន
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៩៥៦ លានដុល្លារ កើនឡើង ៨ ភាគរយបើធៀបនឹងឆ្នាំ២ ០២០ ក្នុងនោះចំនួនទឹកប្រាក់នាំចេញពីកម្ពុជា កើនជាង ៧ ភាគរយ និងការនាំចូលកើន ១០ ភាគរយ។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-18-1647-230219.html
កម្ពុជាមានតម្លៃប្រតិបត្តិការទាបជាងគេក្នុងចំណោម ៩ ប្រទេស
កម្ពុជាមានតម្លៃប្រតិបត្តិការទាបបំផុតនៅអាស៊ី ប៉ុន្តែក៏ទាបបំផុតទី ២ ទាក់ទងទៅនឹងការប្រកួតប្រជែង ដោយសារតែបញ្ហាប្រឈមនានាដូចជា ទេពកោសល្យ ឡូជីស្ទិក និងឌីជីថលូបនីយកម្ម។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-01-18-1133-230223.html
គម្រោងវិនិយោគចំនួន ១០ ដែលមានដើមទុនសរុបជិត ១,៩ ពាន់លានដុល្លារ ទទួលបានការគាំទ្រ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ បានប្រកាសអនុម័តគម្រោងវិនិយោគចំនួន ១០ ដែលមានដើមទុនសរុបជិត ១,៩ ពាន់លានដុល្លារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501008916/ten-investment-projects-with-a-total-capital-of-nearly-1-9-billion-receive-nod/
ការនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនកើនឡើងខ្លាំង
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នៅខេត្តកំពង់ធំ គ្រោងនឹងពង្រីកបរិមាណគ្រាប់ស្វាយចន្ទីកែច្នៃសម្រាប់នាំចេញទៅប្រទេសជប៉ុននៅឆ្នាំនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំចេញកាលពីឆ្នាំមុន ដែលមានការគាំទ្រយ៉ាងច្រើននៅក្នុងទីផ្សារជប៉ុន។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3GCVbFQ
ឧស្សាហកម្មធនាគាររបស់កម្ពុជាមានកំណើនផលិតផលក្នុងស្រុកសរុប៣% កាលពីឆ្នាំមុន បើទោះបីជាមានជំងឺរាតត្បាតរាតត្បាតក៏ដោយ ដោយមានប្រាក់បញ្ញើ៣៨.៥ ពាន់លានដុល្លារអាមេរិក
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ឧស្សាហកម្មធនាគាររបស់កម្ពុជាមានពកំណើនដ៏រឹងមាំនៃប្រាក់កម្ចី និងប្រាក់បញ្ញើក្នុងឆ្នាំ២០២១ ទោះបីជាមានរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/33sCbLX
ក្រសួងពាណិជ្ជកម្ម ចុះ MoU ជាមួយ Swisscontact លើការអនុវត្តគម្រោង “Improving Small Package e-Trade for SMEs (SeT4SME)”
ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គការ Swisscontact ដែលជាតំណាងរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា MoU ដើម្បីអនុវត្តគម្រោងរួមគ្នាមួយដែលមានឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”។ ...
ហុឹន ពិសី
https://www.postkhmer.com/business/2022-01-14-1207-230083.html
ក្រុមហ៊ុនចុះបញ្ជីតាម «Single Portal» កើនដល់ ១០ ៥៣៦ ក្រុមហ៊ុន
បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការបានរយៈពេល ១ឆ្នាំកន្លះ ចំនួនក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» បានកើនដល់ ១០ ៥៣៦ក្រុមហ៊ុនហើយ បើគិតត្រឹមរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-15-1146-230112.html
វាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺជាសសរស្តម្ភសំខាន់នៃការនាំចេញរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺជាវិស័យសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយនៅតែជាវិស័យនាំចេញដ៏សំខាន់បំផុតរបស់ប្រទេស ជាមួយនឹងកំណើនប្រចាំឆ្នាំ ជាមធ្យមប្រហែល ១០ ភាគរយក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GCgQhF
ធនាគារជាតិនៃកម្ពុជាដាក់ចេញនូវគោលនយោបាយចំនួន ១០ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២
ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ១០ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការងើបឡើងវិញនៅឆ្នាំ ២០២២។ គោលនយោបាយទាំង ១០ ចំណុចនឹងគាំទ្រយ៉ាងពេញទំហឹងដល់កំណើនសេដ្ឋកិច្ចជាតិ ដែលបន្តរងការគំរាមកំហែងដោយជំងឺរាតត្បាតកូវីដ-១៩ និងវីរុសបំលែងរបស់វា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tyQ45R
ពាណិជ្ជកម្មកម្ពុជា ជប៉ុនឆ្នាំ ២០២១ មានតម្លៃជាង ១ ៧០០ លានដុល្លារ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២១ កន្លងមកសម្រេចបានក្នុងទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើង ០,៤៩ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-14-1412-230073.html
កម្ពុជាអះអាងថា គឺជាគោលដៅទេសចរណ៍សុវត្ថិភាពនៅក្នុងតំបន់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍នៅក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ ហើយក៏នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ថាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ ...
ហំ ផានិត
https://www.phnompenhpost.com/national-politics/hun-sen-meets-un-envoy-heyzer-myanmar
ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងដល់ ៤,៥% នៅឆ្នាំ ២០២២ និង ៥,៥ %នៅឆ្នាំ ២០២៣
ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤.៥% នៅឆ្នាំនេះ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតដល់ ៥.៥% នៅឆ្នាំ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rh6flC
កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ៩ ដែលមានទុនវិនិយោគជាង ៤៣ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានប្រកាសគម្រោងវិនិយោគថ្មីចំនួន៩ ដែលត្រូវបានអនុម័ត។ គម្រោងវិនិយោគទាំង ៩ មានទុនវិនិយោគជាង ៤៣ លានដុល្លារ និងអាចបង្កើតការងារបានជាង ១ ម៉ឺននាក់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HZIHZf
Aeon Mall នឹងបើកកន្លែងស្តុកទំនិញលក្ខណៈអន្តរជាតិនៅឆ្នាំក្រោយ
មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំដំបូងគេរបស់ផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែភាគខាងត្បូងខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមខែកុម្ភៈឆ្នាំនេះ ដោយនឹងអាចចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំ ២០២៣។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-12-1059-229913.html