សេដ្ឋកិច្ច និងពាណិជ្ជកម្ម
វិនិយោគិនជាតិជប៉ុនទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FUDF
ពាណិជ្ជករជនជាតិជប៉ុនបានទិញភាគហ៊ុន ៩០ ភាគរយនៃភាគហ៊ុនសរុបនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Farmer Union Development Fund (FUDF) ហើយគ្រោងនឹងពង្រីកកម្ចីនៅក្នុងវិស័យអចលនទ្រព្យព្រមទាំងសហគ្រាសធុនតូច និងមធ្យម (SME) ផងដែរ។ ...
ហ៊ គឹមសាយ
http://bit.ly/29I8cQV
ក្រុមពាណិជ្ជករ ICT ផ្ដុំសម្លេងត្រៀមសម្រេចគោលដៅសេដ្ឋកិច្ចឌីជីថល
លោក Steven Path ប្រធានសហព័ន្ធ ICT កម្ពុជា បាននិយាយប្រាប់ VOA ថា ខាងវិស័យឯកជនបានត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាក្បាលរថភ្លើង ដែលជួយអូសទាញឲ្យវិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ឈានទៅកម្រិតមួយដែលមានសមត្ថភាពផ្នែកធនធាន និងបច្ចេកទេស ហើយអាចប្រកួតប្រជែងក្នុងតំបន់។ ស្របពេលដែលការប្រើប្រាស់ផលិតផល និងកម្មវិធីបច្ចេកវិទ្យាទំនើបដើម្បីការប្រាស្រ័យទាក់ទងគ្នាកាន់តែមានសភាពផុសផុលនៅក្នុងប្រទេសកម្ពុជា ក្រុមពាណិជ្ជករធំៗនៃបច្ចេកវិទ្យាសារគមនាគមន៍ បាននឹងកំពុងឯកភាពជាសម្លេងតែមួយ ត្រៀមជួយរុញច្រានសេដ្ឋកិច្ចប្រើពុទ្ធិដែលដាក់គោលដៅដោយរដ្ឋាភិបាលខ្មែរ។ ...
អូន ឆេងប៉រ
http://khmer.voanews.com/a/cambodia-united-ict-industry-seeks-bigger-impacts/3399300.html
ឯកអគ្គរដ្ឋទូតស៊ុយអែដធ្វើបទបង្ហាញពីឱកាសពាណិជ្ជកម្មនៅកម្ពុជា
សហគមពាណិជ្ជកម្មស៊ុយអែដ-ថៃត្រូវបានផ្តល់ឱកាសដ៏កម្រមួយដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមអធិបតីភាពរបស់លោកស្រី Anna Maj Hultgård ឯកអគ្គរដ្ឋទូតស៊ុយអែដប្រចាំនៅកម្ពុជា។ ...
Joakim Persson
http://scandasia.com/swedens-ambassador-presents-cambodia-business-opportunities/
អាមេរិកផ្តល់ការអនុគ្រោះពន្ធដល់ទំនិញថ្មីពីកម្ពុជា
ទំហំទឹកប្រាក់នៃការនាំចេញទំនិញប្រើប្រាស់ផ្ទាល់ខ្លួនពីកម្ពុជាទៅអាមេរិកនឹងកើនឡើងបួនដងក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះបន្ទាប់ពីកម្ពុជាទទួលបានការលើកលែងពន្ធពីអាមេរិក។ នេះបើតាមមន្ត្រី និងអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29Esa1E
អ្នកជំនាញ៖ ច្បាប់សហជីពដែលចូលជាធរមានផ្តល់ទំនុកចិត្តដល់អ្នកទិញផលិតផល
អ្នកជំនាញបានឲ្យដឹងថាច្បាប់ស្ដីពីសហជីពដែលត្រូវបានអនុម័តនិងចូលជាធរមានបន្ទាប់ពីការជជែកដេញដោលពីសំណាក់អ្នកសហជីពនិងកម្មករលើសេចក្តីព្រាងច្បាប់រំពឹងថានឹងធ្វើឲ្យមានទំនុកចិត្តសម្រាប់អ្នកទិញផលិតផល សំលៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជា។ លោកស្រី Sandra D’Amico អនុប្រធានសហព័ន្ធនិយោជក និងសមាគមអាជីវកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ច្បាប់សហជីព នឹងជួយក្នុងការកសាងទំនាក់ទំនងឲ្យបានល្អប្រសើរជាងមុននៅតាមបណ្តារោងចក្រ ព្រោះវានឹងធ្វើឲ្យនិយោជក និងអ្នកសហជីពមានការទទួលខុសត្រូវបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29vvFYB
កម្ពុជា និងឥណ្ឌាចូលរួមកិច្ចសហប្រតិបត្តិការជាមួយគ្នា
កិច្ចប្រជុំកំពូលគណៈកម្មាធិការចម្រុះកម្ពុជា និងឥណ្ឌាស្តីពីការធ្វើពាណិជ្ជកម្មទ្វេរភាគី និងការផ្លាស់ប្តូរបច្ចេកវិទ្យានឹងត្រូវបានប្រារព្ធនៅក្នុងទីក្រុង New Delhi នៅថ្ងៃសុក្រ នេះបើយោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់អ្នកយកពត៌មានកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26883/cambodia-india-joint-cooperation/
ការប្រើកាតដើម្បីទូទាត់នៅកម្ពុជាកំពុងកើន
MasterCard ដែលជាយីហោកាតទូទាត់មួយរបស់ក្រុមហ៊ុនសេវាហិរញ្ញវត្ថុពិភពលោក MasterCard Worldwide មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០១ ប៉ុន្តែមកដល់ពេលនេះប្រជាជនកម្ពុជាភាគច្រើនមិនស្គាល់នោះទេ។ ...
Cam McGrath and ហ៊ គឹមសាយ
http://bit.ly/29jpJgv
ធនាគារ Maybank ណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទនៅកម្ពុជា
ធនាគារ Maybank បានណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួននៅកម្ពុជា ដែលរួមបញ្ជូលទាំងសមត្ថភាពជាក់ស្តែងដែលកើនឡើង និង QR code reader សម្រាប់អតិថិជនងាយស្រួលក្នុងការស្វែងរកទីតាំងសាខាធនាគារ Maybank ដែលនៅជិតពួកគេ។ ...
ក្រុមការងារ The Star Online
http://www.thestar.com.my/business/business-news/2016/07/05/maybank-introduces-mobile-banking-app-to-cambodia/
ក្រសួងពាណិជ្ជកម្មសហការជាមួយវីងលើសេវាទូទាត់
ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីងលើសេវាទូទាត់ដែលនឹងធ្វើឲ្យវីងក្លាយជាធនាគារទីបួនលើការទូទាត់សេវាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម។ ...
Hor Kimsay
http://bit.ly/29kFBAn
ក្រុមហ៊ុន blue-chip របស់ថៃកំពុងសម្លឹងមើលឱកាសនៅកម្ពុជា
ប្រទេសកម្ពុជា គឺជាជម្រើសមួយដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុន blue chip មួយដែលមានមូលដ្ឋាននៅប្រទេសថៃដែលចង់ពង្រីកក្រុមហ៊ុនរបស់ខ្លួននៅក្នុងតំបន់អាស៊ាន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26836/thai-blue-chip-eyes-cambodia/
កិច្ចពិភាក្សានៅទីក្រុងសេអ៊ូលពីវិស័យកសិកម្មនៅកម្ពុជា
មជ្ឈមណ្ឌលអាស៊ានកូរ៉េបានធ្វើជាម្ចាស់ផ្ទះសម្រាប់សិក្ខាសាលាមួយដើម្បីលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ដោយសហការរៀបចំជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាស្តីអំពី”បរិស្ថានវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា” ត្រូវបានប្រារព្ធនៅសណ្ឋាគារ Shilla ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៩ មិថុនា។ មានអ្នកចូលរួមជនជាតិកូរ៉េប្រមាណ ៧០នាក់។ ...
លី រ៉ាឆែល
http://www.koreatimes.co.kr/www/news/nation/2016/07/176_208500.html
និន្នាការមូលនិធិទុនវិនិយោគកំពុងកើនក្នុងតំបន់
ក្រុមហ៊ុន Golden Gate Ventures ថ្មីៗនេះបានបិទមូលនិធិថ្មី ៦០ លានដុល្លារដែលប្រើប្រាស់សម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រព័ន្ធអេកូស៊ីស្ដែមដែលកំពុងកើនឡើងយ៉ាងរហ័សរបស់អាស៊ីអាគ្នេយ៍។ ...
ថៃ នឹងតភ្ជាប់ផែអន្តរជាតិជាមួយកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម
រដ្ឋាភិបាលថៃបានអនុម័តឲ្យសាងសង់ច្រករបៀងសមុទ្រសេដ្ឋកិច្ចខាងកើត(EEC)ដែលភ្ជាប់កំពង់ផែទឹកជ្រៅDaweiរបស់ប្រទេសមីយ៉ាន់ម៉ាទៅនឹងកំពង់ផែខេត្តព្រះសីហនុនៅក្នុងប្រទេសកម្ពុជានិងកំពង់ផែ Vung Tau របស់ប្រទេសវៀតណាម។ នេះបើយោងតាម របាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណេត
http://bit.ly/299xC9x
ហុងកុង បើកសមាគមពាណិជ្ជកម្មជាផ្លូវការនៅកម្ពុជា
វិនិយោគិនក្នុងស្រុកស្វាគមន៍ទៅនឹងវត្តមានសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា(HKBAC)ដែលបានសម្ពោធជាផ្លូវការកាលពីថ្ងៃចន្ទសបា្តហ៍នេះដែលជាការត្រួសត្រាយផ្លូវបន្ថែមទៀតក្នុងការទាក់ទាញវិនិយោគិនហុងកុង កាន់តែច្រើនមកកាន់កម្ពុជា។ ...
សុខ ចាន់
http://bit.ly/29i93uz
អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់
អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/
កម្ពុជាស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយហុងកុង
ក្រសួងសេដ្ឋកិច្ចបានជួបជាមួយលោក Bruno Luk ប្រតិភូទស្សនកិច្ចពាណិជ្ជកម្ម និងជាប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ហុងកុងប្រចាំនៅប្រទេសសីង្ហបុរី នេះបើយោងតាមលោក Pao Hengdara ប្រធានគណរដ្ឋមន្ត្រីនៃក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-eyes-more-trade-hong-kong
រដ្ឋាភិបាលយល់ព្រមផ្តល់ប្រាក់កម្ចីសម្រាប់ស្រូវ
រដ្ឋាភិបាលបានចូលមកជួយសង្គ្រោះដល់ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករ ដែលពេលថ្មីៗនេះពួកគេជាប់គាំងដោយវិបត្តហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដល់សហព័ន្ធស្រូវងអង្ករកម្ពុជាចន្លោះពី ២០ ទៅ ៣០ លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីនេះនឹងជួយជាដើមទុនសម្រាប់ការទិញស្រូវពីប្រជាកសិករ បន្ទាប់ពីការប្រមូលផលនៅខែវិច្ឆិកានេះ ដើម្បីស្ទុកទុកនៅក្នុងឃ្លាំង និងកែច្នៃស្រូវទាំងនោះសម្រាប់នាំចេញ នេះបើឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26615/govt-approves-rice-loans/
ប្រាក់ចំនេញរដ្ឋាករទឹកស្វយ័តភ្នំពេញធ្លាក់ចុះ ៦៥%
ផ្សារមូលបត្រកម្ពុជា មើលឃើញថាប្រាក់ចំនេញរបស់រដ្ឋាករទឺកស្វយ័តភ្នំពេញធ្លាក់ចុះលើសពី ៦៥%នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះជាមួយនឹងប្រាក់ចំណូលសរុបធ្លាក់ចុះជាង ២០%នៅក្នុងរយៈពេលដូចគ្នា។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26616/ppwsa-profits-plunge-65-/
លោកហ៊ុនសែនមើលឃើញសញ្ញាណនៃការលូតលាស់សេដ្ឋកិច្ចខ្លាំង
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយកាលពីម្សិលមិញថា សេដ្ឋកិច្ចប្រទេសកម្ពុជានឹងកើនឡើង៧.១ភាគរយក្នុងឆ្នាំ២០១៦ ខណៈប្រាក់ចំណូលនឹងកើនឡើងដល់១,៣០១ក្នុងឆ្នាំនេះ ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/hun-sen-sees-signs-strong-economy
អាមេរិក ជំរុញឲ្យប្រទេសកម្ពុជា ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគី
ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញបានជំរុញភាគីកម្ពុជាពន្លឿនឯកសារមួយចំនួនឲ្យបានឆាប់សម្រាប់ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងអាមេរិកដើម្បីបើកផ្លូវនឹងទាក់ទាញវិនិយោគិនអាមេរិក កាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ ...
សុខ ចាន់
http://bit.ly/297lpFW
កម្ពុជា និងឡាវ ឯកភាពជំរុញវិនិយោគសេដ្ឋកិច្ច ពាណិជ្ជកម្ម
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើសុំកម្ពុជាដើម្បីបន្តជំរុញពាណិជ្ជកម្មនិងវិនិយោគនៅប្រទេសឡាវ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺមិនទាន់មានទំហំធំនៅឡើយ។ ...
ជា វណ្ណៈ
http://bit.ly/292A17U
សេវាផ្ទេរប្រាក់ E-money
សេវាកម្មផ្ទេរប្រាក់ E-money ដែលប្រតិបត្តិការក្រោមក្រុមហ៊ុនទូរស័ព្ទ Metfone, និងក្រុមហ៊ុន Pay&Go SEA (Cambodia) ដែលបានចូលជាដៃគូសហការសម្រាប់សេវាផ្ទេរប្រាក់ បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទ និងការទូរទាត់សាច់ប្រាក់នានា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26522/e-money--pay-amp-go-alliance/
ការស្ទង់មតិៈ សេវាធនាគារត្រូវការកែលម្អ
ទោះបីវិស័យធនាគាររបស់កម្ពុជាកំពុងទទួលបានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយជាមួយស្ថាប័នជាច្រើនកំពុងព្យាយាមបង្កើនភាពខ្លាំងរបស់ពួកគេនៅក្នុងទីផ្សារដែលតូចចង្អៀតនេះក្តីក៏នៅមានការមិនពេញចិត្តច្រើនលើសេវាធនាគារក្នុងចំណោមអតិថិជនដែលនេះជាឧបសគ្គមួយសម្រាប់ទំនុកចិត្ត និងកំណើនផងដែរ។ ...
Kali Kotoski
http://bit.ly/28YBPkg
ប្រតិបត្តិការសកលកាន់តែងាយស្រួលជាមួយអេស៊ីលីដាម៉ាស្ទ័រកាត
ធនាគារពាណិជ្ជដែលឈានមុខគេនៅកម្ពុជា អេស៊ីលីដា បានចូលជាដៃគូជាមួយម៉ាស្ទ័រកាតអាស៊ីប៉ាស៊ីហ្វិក បានបើកសម្ភោធជាផ្លូវការកាលពីសប្តាហ៍មុននូវកាតអេឡិចត្រូនិចអេស៊ីលីដាម៉ាស្ទ័រកាតដើម្បីអនុញ្ញាតឱ្យអតិថិជនដកប្រាក់តាមរយៈម៉ាស៊ីន ATM ក៏ដូចជាធ្វើការទូទាត់សាច់ប្រាក់នៅទូទាំងពិភពលោកដែលមានសញ្ញា MasterCard នៅទីនោះ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26520/global-transactions-easier-with-acleda-mastercard/