សេដ្ឋកិច្ច និងពាណិជ្ជកម្ម
សហគ្រាសជាង ១ពាន់ទទួលបានប្រាក់កម្ចីជាង ២២១លានដុល្លារ
ធនាគារ សហគ្រាសធនតូច និង មធ្យមនៃកម្ពុជា បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SME) ចំនួន១៨៣៤ សហគ្រាសបានទទួលអត្ថប្រយោជន៍ពីកម្ចីក្រោមគម្រោងហិរញ្ញប្បទានដំណាក់កាលទី ...
សុក សិទ្ធិការ្យ
https://bit.ly/3MD20d2
កកជ និង WFP រៀបចំផ្សព្វផ្សាយយុទ្ធសាស្ត្រស្តីពីបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កកជ) សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ រៀបចំកម្មវិធីសម្ពោធផ្សព្វផ្សាយយុទ្ធសាស្ត្រស្តីពីបណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភកាលពីចុងខែឧសភា តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានអ្នកចូលរួមប្រមាណ ១១៥ នាក់។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-06-06-1002-237368.html
រោងចក្រឧស្សាហកម្មថ្មីបន្ថែមទៀតចុះបញ្ជី ខណៈសកម្មភាពសេដ្ឋកិច្ចកើនឡើងនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា រោងចក្រឧស្សាហកម្មថ្មីមួយចំនួនដែលបានចុះបញ្ជីក្នុងដំណាក់កាលដំបូងឆ្នាំ២០២២ បានកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ ...
ជា វណ្ណយុទ្ធ
https://bit.ly/3MfGJ95
រដ្ឋាភិបាលនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ ៣០០ លានដុល្លារក្នុងខែនេះ
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ១,២ទ្រីលានរៀល ស្មើនឹងប្រមាណ ៣០០ លានដុល្លារជាលើកដំបូងក្នុងខែនេះ សម្រាប់ការបង្កើតប្រភពហិរញ្ញវត្ថុសាធារណៈថ្មី និងឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគក្នុងទីផ្សារ ...
សុក សិទ្ឋិការ្យ
https://bit.ly/3amxTZV
ការមកដល់របស់ភ្ញៀវទេសចរបរទេសកើនឡើង ១៩១ ភាគរយនៅក្នុងត្រីមាសទី១
ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំងដល់ ១៩១ ភាគរយ ឬ ២៤១,៤៨៥នាក់ ក្នុងរយៈពេលពីខែមករាដល់ខែមេសាឆ្នាំនេះ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ចាប់តាំងពីប្រទេសកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញពេញលេញនៅក្នុងខែវិច្ឆិកាឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3NetIO8
CDC អនុម័ត ៧២ គម្រោង មានទុនជាង $២,៦ ពាន់លាន
ខណៈសកម្មភាពសេដ្ឋកិច្ចកាន់តែមានភាពប្រសើរចាប់តាំងពីកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោកបើកប្រទេសឡើងវិញ លំហូរវិនិយោគពីក្នុងស្រុក និងក្រៅស្រុកត្រូវបានរដ្ឋាភិបាលកម្ពុជាបន្តអនុម័តជាបន្តបន្ទាប់ដែលនេះឆ្លុះបញ្ចាំងអំពីទំនុកចិត្តអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-06-02-1037-237268.html
សហគ្រិនភាព ការចាប់ផ្តើមអាជីវកម្មដំបូង និង មន្ទីរពិសោធន៍ចំណេះដឹងនិងនវានុវត្តន៍បានចាប់ផ្តើម
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ក្នុងភាពជាដៃគូជាមួយបណ្តាញអាស៊ី បានចាប់ផ្តើមកាលពីសប្តាហ៍មុននូវគំនិតផ្តួចផ្តើម ERIA ថ្មី ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តាមរយៈសហគ្រិនភាព និងនវានុវត្តន៍នៅទូទាំងអាស៊ាន និងអាស៊ីបូព៌ា៖ មន្ទីរពិសោធន៍ចំណេះដឹង E-S-I Knowledge Lab ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/391ddpS
ទីផ្សារចិនស្រូបយកអង្ករនាំចេញរបស់កម្ពុជាជាង ៥០ ភាគរយ
ប្រទេសចិននៅបន្តឈរលំដាប់ទី ១ ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេដោយមានបរិមាណជិត ១៥ ម៉ឺនតោននៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជាដែលមានជាង ២៨ ម៉ឺនតោន នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-02-1022-237265.html
វេទិកាបារាំង-កម្ពុជានឹងរៀបចំជាលើកដំបូង ដើម្បីជំរុញកំណើនពាណិជ្ជកម្ម
«វេទិកាធុរកិច្ចបារាំង-កម្ពុជា» នឹងត្រូវរៀបចំឡើងជាលើកដំបូងនៅប្រទេសកម្ពុជា ក្នុងរយៈពេល ២ ថ្ងៃ នាខែមិថុនានេះ ដើម្បីជំរុញការវិនិយោគ, ការបង្កើនកិច្ចសហប្រតិបត្តិការ, និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យបានកាន់តែធំ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-02-1042-237269.html
ការនាំចេញសណ្តែកសៀង និងសណ្តែកបាយមានទឹកប្រាក់ ជាង $៥០០ លាន
កម្ពុជានាំចេញគ្រាប់សណ្តែកសៀង និងសណ្តែកបាយ ចំនួន ៦៤ ៦៦០ តោន នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនឡើងប្រមាណ ១០០ ភាគរយរៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈប្រទេសវៀតណាម គឺជាទីផ្សារទទួលទិញធំជាងគេ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-06-01-1030-237226.html
កម្ពុជា-ហុងគ្រី ប្តេជ្ញាលើកកម្ពស់ទំហំពាណិជ្ជកម្ម
កម្ពុជា-ហុងគ្រី បានប្តេជ្ញាចិត្តនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ក្រោយពីទំហំពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះនៅក្នុងឆ្នាំ ២០២១ ដោយសារវិបត្តិជំងឺកូវីដ ១៩ នៅទូទាំងសកលលោក។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-06-01-1041-237227.html
កម្ពុជានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកវិស័យឌីជីថលបន្ថែមទៀត
មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យឌីជីថលនៅទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩បានបង្កើនល្បឿនដំណើរការនេះ។ កម្ពុជាក៏បង្កើនការវិនិយោគ ...
កង សុធា
https://bit.ly/3GRJRHb
ក្រសួងហិរញ្ញវត្ថុ៖ ការបោះផ្សាយមូលបត្រចំនួន ៣០០ លានដុល្លារត្រូវបានគ្រោងធ្វើនៅខែមិថុនា
រាជរដ្ឋាភិបាលកម្ពុជាគ្រោងចេញមូលបត្រជាផ្លូវការចំនួន ៣០០លានដុល្លារក្នុងខែនេះ។ នេះបើតាមលោក ម៉ាង សុភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកនៃក្រុមការងារបច្ចេកទេសដើម្បីរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍មូលបត្រ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GA20Jc
កម្ពុជា និងហុងគ្រី នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម
កម្ពុជា និងហុងគ្រីបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅក្រសួងពាណិជ្ជកម្ម បន្ទាប់ពីពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ បានស្ទុះងើបឡើងវិញនៅឆ្នាំនេះ ...
កង សុធា
https://bit.ly/3azE0Ko
ក្រុមវិនិយោគិនរួមគ្នាលើកកម្ពស់បរិយាកាសវិនិយោគ
ក្រុមវិនិយោគិនឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាបានរួមគ្នា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការពង្រឹង «ច្បាប់បរធនបាលកិច្ច» របស់កម្ពុជាក្នុងការជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនកាន់តែច្រើន។ ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2022-05-30-1508-237117.html
កម្ពុជាលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចសម្រាប់អ្នកមិននៅក្នុងវិស័យសេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជាកំពុងលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចសម្រាប់អ្នកមិននៅក្នុងវិស័យសេដ្ឋកិច្ច។ សិក្ខាសាលារយៈពេល ១១ ថ្ងៃលើប្រធានបទនេះត្រូវបានធ្វើឡើងនាពេលថ្មីៗនេះក្នុងទម្រង់កូនកាត់ដោយសាស្រ្តាចារ្យ និងអ្នកជំនាញមកពីសាលា Crawford School of Public Policy នៃសកលវិទ្យាល័យAustralian National University (ANU)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3PKrpUR
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា RCEP ជាឧទាហរណ៍ដ៏ល្អបំផុតនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ បរិយាប័ន្ន និងផ្អែកលើគោលការណ៍ច្បាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាប័ន្ន និងផ្អែកលើគោលការណ៍ច្បាប់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GszRDX
ក្រុមហ៊ុនចំនួនពីរសហការគ្នាផលិតអ៊ីដ្រូសែនពីវារីអគ្គិសនីនៅកម្ពុជា និងម៉ាឡេស៊ី
ក្រុមហ៊ុន PESTECH International Berhad និង Hydrogene De France SA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីសហការផលិតអ៊ីដ្រូសែនបៃតងពីរោងចក្រវារីអគ្គីសនីនៅកម្ពុជា និងនៅម៉ាឡេស៊ី។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/38QqBNu
គម្រោងវិនិយោគចំនួនបួនផ្សេងទៀតដែលមានតម្លៃជាង ៨ លានដុល្លារត្រូវបានអនុម័តដោយ CDC
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានដើមទុនសរុប ៨,៤ លានដុល្លារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wQFs3F
ក្រុមហ៊ុនចិនគ្រោងនឹងវិនិយោគ ៣០០លានដុល្លារចូលទៅក្នុងរោងចក្រសំបកកង់ធំជាងគេរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ក្រុមហ៊ុនចិន “Jiangsu General Science Technology Co Ltd” បានវិនិយោគជិត ៣០០ លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតសំបកកង់ធំជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នេះបើយោងតាមស្ថានទូតរបស់ទីក្រុងប៉េកាំងនៅទីក្រុងភ្នំពេញ។ ...
ហំ ផាណែត
https://www.phnompenhpost.com/business/chinese-firm-set-invest-300m-sville-sezs-largest-tyre-plant
ពន្ធដាររកចំណូលបានជាង $១,៥ ពាន់លាន ស្មើនឹងជាង ៥៣% នៃផែនការ
កម្ពុជារកចំណូលបានជាង ១ ៥០០ លានដុល្លារពីការប្រមូលពន្ធ-អាករក្នុងរយៈពេល ៤ ខែឆ្នាំ ២០២២ កើនឡើងជាង ២៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកសេដ្ឋកិច្ចឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងមក។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-05-25-1116-236926.html
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង៖ បង្កើនសក្តានុពលសម្រាប់វិស័យពាណិជ្ជកម្ម
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង អាចជួយជំរុញការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/39YOKSl
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង៖ បង្កើនសក្តានុពលសម្រាប់វិស័យពាណិជ្ជកម្ម
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង អាចជួយជំរុញការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LWLvI5
មីយ៉ាន់ម៉ា និងកម្ពុជា ពន្លឿនកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មចំនួនពីរ
ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីទាប មីយ៉ាន់ម៉ា និងកម្ពុជាកំពុងពន្លឿនកិច្ចពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងចំនួនពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ នាពេលថ្មីៗនេះ បានអំពាវនាវឱ្យភាគីទាំងពីរពិភាក្សាបន្ថែមទៀតអំពីវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម «ក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគី សំដៅជំរុញទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ»។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3lEXpf5