ផលិតកម្មអគ្គិសនី

ទំនប់​វា​រី​អគ្គិសនី​

ពលរដ្ឋ​​​នៅ​​​ទំនប់សេសាន​ដាក់ញត្តិ​សុំ​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍

តំណាងពលរដ្ឋជាច្រើនគ្រួសារដែលមិនព្រមជម្លៀសចេញពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចដោយទំនប់វារីអគ្គិសនីសេសានក្រោម២នោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ញត្តិសុំឲ្យក្រសួងរ៉ែ និងថាមពលជួយកាលពីថ្ងៃសុក្រ។ ...

អូន ភាព
http://bit.ly/2iBZQ4i

អ្នកភូមិនៅទំនប់សេសានប្រាប់មន្រ្តីខេត្តឲ្យចាកចេញ

​កាលពី​ម្សិលមិញ អ្នក​ភូមិ​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​អ្នក​សាងសង់​ទំនប់​សេ​សាន​ក្រោម​ពីរនៅ​ខេត្តស្ទឹងត្រែង ​បាន​ទាមទារ​ឲ្យមន្ត្រីខេត្ត​ចាក​ចេញពី​វត្ត​មួយ​ដែល​ពួក​គេ​បាន​កាន់កាប់​ជា​ការិយាល័យ​។​ ​ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5078289/sesan-dam-villagers-tell-officials-leave/

ពលរដ្ឋ​រស់នៅ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ត្រូវ​បាន​ឃាត់​ ដើម្បី​ធ្វើការ​ឆែកឆេរ​ដោយ​បារម្ភ​ខ្លាច​មាន​ ‘​អំពើ​ភេរវកម្ម​’​

អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​ទំនប់​សេ​សាន​ក្រោម​២​ក្នុង​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ក្រុម​ មន្ត្រី​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​នៅ​កន្លែង​បា​រ៉ា​ស់​តាម​ផ្លូវ​ដោយ​បារម្ភ​ខ្លាច​មានការ​វាយប្រហារ​ ”​ភេរវកម្ម​” ​នៅ​សំណង់​ទំនប់​វា​រី​អគ្គិ​ស​នី​នោះ​។ ...

អូន ភាព
http://www.cambodiadailykhmer.com/38460

ផ្លូវទីពីរទៅឃុំដែលជន់លិចត្រូវបានបិទ

ផ្លូវ​ទី​ពីរសម្រាប់ទៅសហគមន៍​ស្រែ​គ​ឃុំ​ ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈមនឹង​​ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់វារីអគ្គិសនី ​ត្រូវ​បាន​បិទដោយ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​។​ ...

សែន ដេវិដ
http://www.khmertimeskh.com/5076789/second-road-flooded-dam-commune-blocked/

គ្រួសារសេសានដែលវិលត្រឡប់ត្រូវបានព្រមានពីទឹកជំនន់កាន់តែច្រើនឡើងពីទំនប់

ក្រុមគ្រួសារនៅក្នុងខេត្តស្ទឹងត្រែងដែលបានវិលត្រឡប់ទៅកាន់ភូមិមួយក្បែរទំនប់សេសានក្រោម២ បន្ទាប់ពីទឹកជំនន់ស្រកចុះបណ្តោះអាសន្ន កំពុងត្រូវបានគេព្រមានថា ពួកគេនឹងត្រូវបង្ខំឱ្យចាកចេញម្តងទៀត ពេលមានទឹកជំនន់កាន់តែធ្ងន់ធ្ងរទៅៗ។ ...

អូន ភាព
https://www.cambodiadaily.com/news/returning-sesan-families-warned-of-greater-floods-from-dam-133141/

ជនជាតិភាគតិចត្រូវបានបង្ខំឲ្យធ្វើដំណើរពីភូមិសេសាន

សមាជិក​ជនជាតិភាគតិច​ជាង ១០០​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យធ្វើ​ដំណើរ​១២​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​ពុធ​ ដើម្បីចាកចេញពី​ភូមិ​ស្ទឹង​ត្រែង​មួយ​ដែល​ជិត​នឹង​ត្រូវ​បាន​ជន់​លិច​ដោយ​ទំនប់​វា​រី​អគ្គិសនី​ថ្មី​ និង​បន្ទាប់​ពី​អាជ្ញាធរ​បាន​បិទផ្លូវ​។​ ..​. ...

អូន ភាព
https://www.cambodiadaily.com/news/minorities-forced-to-trek-from-sesan-village-132930/

ជនជាតិ​ភាគតិច​ពី​ ៧ ​ខេត្ត​ទៅ​គាំទ្រ​អ្នក​មិន​ព្រម​ចេញ​ពី​តំបន់​សង់​ទំនប់

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង ២០០ នាក់​មកពី​ ៧ ​ខេត្ត​បាន​ជួបជុំ​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ភូមិ​ក្បាលរមាស ដើម្បី​គាំទ្រ និង​បង្ហាញ​ជំហរ​មិន​ព្រម​ចាកចេញ​ពី​ភូមិឋាន ខណៈ​ដែល​មន្ត្រី UN ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2v4LYV7

ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រឈម​មុខ​គ្នា​រឿង​ចូលរួម​ការ​សែនព្រេន

ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់ និង​កម្លាំង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជា​ ៣ ​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សេសាន​បាន​ឃាត់​អ្នកភូមិ​ ២៤ ​នាក់​មិន​ឲ្យ​ចូល​ទៅក្នុង​ភូមិ​ដើម្បី​ធ្វើ​ពិធី​សែនព្រេន និង​ធ្វើ​ក្បូន​ឫស្សី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ...

ផាក់ ស៊ាងលី
http://bit.ly/2tSoE8T

កម្រិតទឹកទន្លេហក់ឡើងខ្លាំងនៅភូមិក្នុងតំបន់ទំនប់សេសាន ខណៈប្រជាពលរដ្ឋមិនព្រមចាកចេញ

ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះថ្វើតេស្តសាកល្បងក្តី។ ...

អូន ភាព
https://www.cambodiadaily.com/news/waters-rising-in-sesan-dam-villages-as-holdouts-sit-tight-132614/

ពលរដ្ឋមិនព្រមចាកចេញខណៈបិទទំនប់សេសាន

ខណៈកម្ពស់ទឹកនៅក្បាលទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើង១ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកទាំង១០នោះ មានពលរដ្ឋខ្លះកំពុងតែដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគាត់បានប្រកាន់ជំហរមិនព្រមចាកចេញទេ ដោយនាំគ្នាកាប់ឫស្សីបណ្តែតផ្ទះបន្តរស់នៅលើទឹក។ ...

ផាក់ ស៊ាងលី
http://bit.ly/2utSNPL

រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន

មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38167

ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន

អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling

ទំនប់វារីអគ្គីសនីនឹងបើកឆាប់ៗនេះ

យោង​តាម​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ បាន​ឲ្យ​ដឹង​ថា​ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ (Lower​ Sesan​ II)​ នឹង​ចាប់ផ្តើម​ផលិត​ថាមពល​ ៥០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខែតុលា​ ឆ្នាំ​២០១៧​នេះ​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/news/40152/hydropower-dam-to-open-early/

ពលរដ្ឋ​ត្រៀម​ទួល​សុវត្ថិភាព​មុន​បិទ​ទំនប់​វារីអគ្គិសនី

ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០ ​គ្រួសារ​បាន​កំពុង​តែ​ត្រៀម​ខ្លួន​ចាកចេញ​ពី​លំនៅឋាន​ចាស់​ជា​បណ្ដោះអាសន្ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដោយសារ​ទឹកជំនន់​នឹង​កើត​មាន​នៅ​ក្នុង​ភូមិ​ ដែល​ពួកគាត់​​កំពុង​រស់នៅ ​ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​ចុង​សប្ដាហ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2tEVqf0

អ្នកស្រុក​ភ័យ​ខ្លាច​បាត់បង់​ស្ពាន​

​អ្នក​ភូមិ​ជិត​ ២០០​ នាក់​មក​ពី​ឃុំ​ចំនួន​បី​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ម្សិលមិញ​បាន​ធ្វើការ​តវ៉ា​នៅ​លើ​ស្ពាន​ស្រែ​ពក​ដើម្បី​ទាមទារ​ស្រែ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រុះរើ​វា​នៅ​ពេល​ដែល​ទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​បិទ ...

សែន ដាវីត
http://www.khmertimeskh.com/news/39858/residents-fear-bridge-loss/

អ្នក​ភូមិ​នៅ​ក្បែរ​ទំនប់​សេ​សាន​ព្រមាន​ពី​ការ​ប្រឈម​គ្រោះ​ទឹកជំនន់​

​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នៅ​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ព្រមាន​ថា​​នឹង​មាន​ទឹកជំនន់​នៅ​ក្នុងភូមិ​របស់​ពួក​គេ​នា​ពេល​ឆាប់ៗ​នេះ​ ដោយ​​សារ​​ប្រតិបត្តិ​ករ​នៃ​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង ...

សែន ដាវីត
http://www.khmertimeskh.com/news/39566/villagers-near-sesan-dam-warned-to-brace-for-floods/

NGO បាន​ជំរុញ​ឲ្យ​ពង្រីក​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​​ ពី​ទំនប់​វារីប៉ាក់បេង

ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន​សម្រាប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់ បេង (Pak Beng) ដ៏​ចម្រូងចម្រាស​ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​ឡាវ​បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក​ដំណើរការ​វាយតម្លៃ​ផលប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង​នេះ​។ ...

Andrew Nachemson
http://bit.ly/2rF0SN5

ប្រជា​នេសាទ​ខ្មែរ​​បារម្ភ​ខ្លាំង​ឡើង​ក្រោយ​កិច្ច​ពិគ្រោះ​យោបល់​គម្រោង​ប៉ាក់ បេង​​របស់​ឡាវ​បញ្ចប់

​ក្រុម​ប្រជា​នេសាទ​កម្ពុជា​រស់​នៅ​ជុំវិញបឹងទន្លេសាប​ដែល​ជា​ផ្នែក​មួយ​នៃ​អាង​ទន្លេ​មេគង្គ​ ​ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​ ទម្លាក់​គម្រោង​នេះ​ចោល។ ...

ហ៊ុល រស្មី
http://bit.ly/2tcsD4a

សហគមន៍​នឹង​សង្គម​ស៊ីវិល​ចង់​ឲ្យ​បញ្ឈប់​គម្រោង​សង់​ទំនប់​ ១ ​ទៀត​នៅ​ឡាវ

​ក្រុម​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​វេទិកា​មួយ​ដោយ​បាន​លើកឡើង​ពី​ក្តីកង្វល់​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់​បេង​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ឡាវ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែ​ខ្លាំង​ថែម​ទៀត​ដល់ ...

សុទ្ធ គឹមសឿន
http://bit.ly/2s4sii1

អ្នក​រង​ផលប៉ះពាល់​ពី​ការ​សង់​ទំនប់ ​ត្រូវ​បាន​ភ្ជាប់​អគ្គិសនី​ឲ្យ​ប្រើ

បន្ទាប់ពី​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​មធ្យម ៣៥ គីឡូវ៉ុល​ស្ថិត​ក្នុង​ភូមិ​ស្រែគថ្មី ឃុំ​ស្រែគ ស្រុក​សេសាន ត្រូវ​បាន​សាងសង់​រួច​នាពេល​ថ្មីៗ​នេះ​មក​អគ្គិសនី​ស្ទឹងត្រែង​បាន​ធ្វើការ​តភ្ជាប់​ចរន្ត​អគ្គិសនី​ពី​ចំណុច​វារីអគ្គិសនី​សេសាន​ក្រោម ២ ទៅ​កាន់​ភូមិ​ស្រែគថ្មី​ចាប់​តាំង​ពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​តទៅ​។ នេះ ...

ផាក់ ស៊ាងលី
http://bit.ly/2rXuqJ0

របាយការណ៍​មួយ​អំពី​ឧកញ៉ា​ គិត​ ម៉េ​ង​ នៅ​ក្នុង​បទល្មើស​ឈើ​ត្រូវ​បាន​ដក​ចេញ​

​កាលពី​ម្សិលមិញ​ អ្នកនាំពាក្យ​នគរបាល​ជាតិ​ម្នាក់​បាន​ប្រាប់​ថា​ របាយការណ៍​មួយ​ ដែល​ចោទប្រកាន់​ថា​ ឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឈើ​ គឺ​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​ទំព័​រវេ​ប​សាយ ...

ផាក ស៊ាងលី
http://www.phnompenhpost.com/national/report-fingering-tycoon-timber-crime-taken-down

អាជ្ញាធរ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ពី​ការ​បិទ​ទំនប់​វារី​អគ្គិសនី សេសាន

អាជ្ញាធរ​ខេត្ត​ ស្ទឹងត្រែង ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​​រស់​នៅ​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​ សេសាន ក្រោម ២ ឲ្យ​ត្រៀម​លក្ខណៈ​បង្ការ​ការ​ជន់លិច នៅ​ពេល​ក្រុម​ហ៊ុន​សាក​ល្បង​បិទ​ទំនប់​នៅ ៤ ខែ​ខាង​មុខ។ ...

ផាក់ ស៊ាងលី
http://bit.ly/2qMBrcM

កម្ពុជា​ត្រូវការ​ឯកសារ​បន្ថែម​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​នៃ​គម្រោង​ទំនប់​ប៉ាក់ បេង​របស់​ឡាវ

លោក សូ សុភ័ទ្ទ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ បាន​ថ្លែង​​ថា ​កម្ពុជា​កំពុង​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ឯកសារ​ដែល​ផ្តល់​ដោយ​ភាគី​ឡាវ នៅ​មុន​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​ដែល​មាន​តួនាទី​សម្រប​សម្រួល​លើ​ការ​អភិវឌ្ឍ​នានា​នៅ​ទន្លេ​មេគង្គ ​រៀប​ចំ​វេទិកា​ពិភាក្សា​ជា​លើក ...

ស៊ុន ណារិន
http://khmer.voanews.com/a/Cambodia-says-laos-lacks-supporting-documents-on-trans-boundary-impacts-of-proposed-pak-beng-dam/3836522.html

ក្រុម​ការពារ​បរិស្ថាន​​បារម្ភ​ឡាវ​ បិទ​ផ្លូវ​ទន្លេ​ សង់​​វារី​អគ្គិសនី​ដនសាហុង

ក្រុម​យុវជន​ការពារ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​លើក​ឡើង​ថា អាជ្ញាធរ​ឡាវ​ បាន​បិទ​ផ្លូវ​ទន្លេ​តែ​មួយ​គត់​សម្រាប់​ត្រី​ធ្វើ​ចរាចរ ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជីវចម្រុះមច្ឆា​ជាតិនិង​សត្វ​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2nvFBa5

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ubPa6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!