ថាមពល

ផលិតកម្មអគ្គិសនី

ការ​អភិវឌ្ឍ​សូឡា​នៅ​កម្ពុជា​ មាន​សម្ទុះ​តែ​នៅ​ជួប​បញ្ហា

ការ​ប្រើប្រាស់​ថាមពល​​សូឡា​កំពុង​ទទួល​បាន​សន្ទុះ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ប្រភព​​អគ្គិសនី​ដែល​អាច​​ឲ្យ​កម្ពុជា​សម្រេច​បាន​​ទិសដៅ​កំណើន​ថាមពល​ដែល​មាន​កម្រិត​​​របស់​ប្រទេស​នេះ​ ទោះបី​​ជា​ភាគី​ពាក់ព័ន្ធ​ចង់​មើល​ឃើញ ...

Matthieu de Gaudemar
http://bit.ly/2qlbv6W

ADB ផ្តល់​កម្ចី​ជាង​៩ លាន​ដុល្លារ​ទៅ​ដល់​គម្រោង​សូឡា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​នឹង​ផ្ដល់​កម្ចី​ ៩,២ ​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ផ្គត់​ផ្គត់​ថាមពល Sunseap Group មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​សម្រាប់​ការ​សាងសង់​កសិដ្ឋាន​សូឡា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​នៅ​កម្ពុជា​។ ...

Matthieu de Gaudemar
http://bit.ly/2oO3S8v

GE ផ្គត់​ផ្គង់​ឧបករណ៍​សាងសង់​រោងចក្រ​ថាមពល​នៅ​កម្ពុជា

ក្រុមហ៊ុន​ផលិត​ថាមពល​ដ៏​ធំ​មួយ​របស់​អាមេរិក GE Power ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ក្រុង​ញូវយ៉ក កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ច​សន្យា​ផ្គត់ផ្គង់​ឧបករណ៍​ដល់​ក្រុមហ៊ុន​ជប៉ុន Toshiba Plant System & Services Corporation (TPSC) ដើម្បី​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​មាន​អានុភាព ១៣៥ មេហ្គាវ៉ាត់​ក្នុង​ខេត្ត​ព្រះសីហនុ​។ ...

ហ៊ គឹមសាយ
http://bit.ly/2oywzds

ក្រុមហ៊ុន​អា​មេ​រិ​ក​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថាមពល​

​កិច្ចព្រមព្រៀង​នានា​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ម្សិលមិញ​សម្រាប់​ការ​ផ្គត់ផ្គង់​គ្រឿង​បង្គុំ​សំខាន់ៗ​សម្រាប់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​កម្ពុជា​ដើរ​ដោយ​ចំហេះ​ធ្យូងថ្ម​ទី​២​ (CEL2)​ នៅ​ក្នុងស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/37829/us--japan-firms-sign-milestone-energy-deals/

ADB​ នឹង​គាំទ្រ​ដល់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ផ្តល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គម្រោង​របស់​ក្រុមហ៊ុន​សិង្ហ​បុរី​ Sunseap​ Group​ ដើម្បី​សាងសង់​គ្រោង​ការណ៍​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ខ្នាត​ធំ​ដំបូង​បង្អស់​មួយ​នៅ​កម្ពុជា​ ក្រោម​កិច្ចព្រមព្រៀង​រយៈពេល​យូរ​មួយ​ជាមួយនឹង​រដ្ឋ​ករ​អគ្គិសនី​កម្ពុជា​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37758/adb-gets-behind-solar-project/

រោង​ចក្រ​ថាមពល​ធ្យូង​ថ្ម​មួយ​ទៀត ​នឹងចំណាយ​ ៦០០ លាន​ដុល្លារ​

ក្រុមហ៊ុន ​Cambodian​ Energy​ II​ (CEL2) ​ដែល​ជា​ក្រុមហ៊ុន​ថាមពល​ម៉ា​ឡេ​ស៊ី​ គ្រោង​នឹង​វិនិយោគទុន​ ៦០០ លាន​​ដុល្លារ​​ ក្នុង​ការ​កសាង​រោងចក្រ​ថាមពល​ធ្យូងថ្ម​​ទំហំ ​១៥០​មេ​ហ្គា​វ៉ា​ត់​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ រោងចក្រ​នេះ​នឹង​ក្លាយទៅជា​រោងចក្រ​ថាមពល​ដើរ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/new-coal-fired-plant-billed-600-million

ក្រុម​ការពារ​បរិស្ថាន​​បារម្ភ​ឡាវ​ បិទ​ផ្លូវ​ទន្លេ​ សង់​​វារី​អគ្គិសនី​ដនសាហុង

ក្រុម​យុវជន​ការពារ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​លើក​ឡើង​ថា អាជ្ញាធរ​ឡាវ​ បាន​បិទ​ផ្លូវ​ទន្លេ​តែ​មួយ​គត់​សម្រាប់​ត្រី​ធ្វើ​ចរាចរ ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជីវចម្រុះមច្ឆា​ជាតិនិង​សត្វ​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2nvFBa5

NGO ​​​ប្រយ័ត្ន​​​ប្រយែងចំពោះ​ការ​​​សន្យា​​​លុប​​​គម្រោង​​​វារី​​​អគ្គិសនី​​​​​​

ក្រុមអភិរក្សនៅតែមានការប្រយ័ត្នប្រយែងចំពោះការសន្យារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះថានឹងទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែងដ៏ចម្រូងចម្រាស បន្ទាប់ពីរកឃើញថា គម្រោងនេះស្ថិតក្នុងបញ្ជីថ្មីដែលត្រូវអភិវឌ្ឍរបស់ក្រសួងរ៉ែនិងថាមពល។បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋាភិបាលបានប្រកាសថា ផែនការសាងសង់ទំនប់វារីអគ្គិសនីនៅចំកណ្ដាលភ្នំក្រវាញ ក្នុងខេត្តកោះកុង ត្រូវបានផ្អាកដោយមិនកំណត់ ហើយជំនួសដោយការកែលម្អរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់វិញ។ នៅពេលនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់អភិរក្សកន្លែងនេះសម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36848

ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​ មិន​ព្រម​យក​សំណង

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ទំបន់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជាង ១០ ភាគរយ​នៅ​តែ​មិន​ព្រម​ទទួល​សំណង​ជា​គោលនយោបាយ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ដោយ​អះអាង​ថា​ពួកគាត់​អាច​ប្រឈម​នឹង​ការ​បាត់បង់​មុខរបរ និង​វប្បធម៌​ប្រពៃណី ខណៈ​ដែល​តំបន់​វារីអគ្គិសនី​នេះ​រំពឹង​ថា​ដំណើរការ ...

ទូច សុខា
http://bit.ly/2mrF0ol

សហគមន៍​រង​ផល​ប៉ះពាល់​ពី​ ​ទំនប់​វារី​អគ្គិសនី​មិន​ព្រម​ចាក​ចេញ

តំណាង​ប្រជា​សហគមន៍​ជិត​២០០​គ្រួសារដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែងបាន​បង្ហាញ​ជំហរ​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​ចាស់​ទៅ​កាន់​ភូមិ​ថ្មីនិង​បាន​ទទូច​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ចុះ​បញ្ជី​កំណត់​ព្រំ​ដី​ឲ្យ​ពួក​គាត់ខណៈ ...

ប៉ិច សុធារី
http://bit.ly/2lJv7DV

ក្រុម​ហ៊ុន Toshiba​​ សាងសង់​រោងចក្រ​ថាមពល​​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះ​សីហនុ​

ក្រុមហ៊ុន​Toshiba​ ទទួល​បានក្រុមហ៊ុន​ Toshiba​ Plant​ Systems​ & ​Services​ Corporation​ (TPSC)​ របស់​ប្រទេស​ជប៉ុន​ ទទួល​បាន​សិទ្ធ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សាងសង់​គម្រោង​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​។ ...

ម៉ៃ គុណមករា
http://bit.ly/2m0l6Bb

ឡាវ​​ព្យាយាម​បន្ធូរ​ការ​ព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ខ្លួន

មន្ត្រី​ជាន់​ខ្ពស់​និង​មន្ត្រី​ជំនាញ​របស់ប្រទេស​ឡាវ​ បាន​អះអាង​ថាគម្រោង​ស្ថាបនាទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​របស់​ខ្លួនគឺ​ទំនប់ ប៉ាក់ បេង (Pak Beng) មិន​មាន​ផល​ប៉ះពាល់​ធំ​ដុំ​ដល់​ប្រទេស​ជិត​ខាង​នោះ ​ទេ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ទំនប់​វារីអគ្គិសនី​នេះ ​នឹង​ធ្វើ​ឡើង​ដូច​នឹង​ទំនប់ ...

ស៊ុន ណារិន
http://khmer.voanews.com/a/laos-attempts-to-ease-concern-on-the-new-dam-construction/3735178.html

សំណើរ​សាងសង់​ទំនប់​វារី​អគ្គីសនី​ធំទី​៣របស់​ឡាវ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពិច័យ

ប្រទេស​ជា​សមាជិក​នៃ​គណកម្មការ​ទន្លេ​មេគង្គ ក៏​ដូច​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង ហ្លួង​ព្រះបាង ប្រទេស​ឡាវ​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្នុង​តំបន់​មួយ​នៅ​ថ្ងៃ​ទី២២ និង​២៣ ខែ​កុម្ភៈ​នេះ ពាក់​ព័ន្ធ​នឹង​សំណើរ​របស់​ប្រទេស​ឡាវ ...

ស្រេង លក្ខិណា
http://khmer.voanews.com/a/pak-beng-dam-proposal-in-laos-under-scrutiny/3731165.html

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ឲ្យ​​បដិសេធ​សំណើ​ធ្វើ​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ឡាវ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​សំណើ​របស់​ប្រទេស​ឡាវ​ដើម្បី​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ប៉ាក់ បេង (Pak Beng)។ ​ពួកគេ​លើក​ឡើង​ថា​ទំនប់​នេះ ​នឹង​ប៉ះពាល់ ...

ស៊ុន ណារិន
http://khmer.voanews.com/a/Cambodian-environmental-groups-ask-gov-to-reject-laos-new-dam-project/3728874.html

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ​បង្កើន​ថាមពល​ទាក់ទាញ​វិនិយោគ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថាមពល​ពី​ប្រទេស​ថៃ ក្នុង​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ថៃ​ផ្គត់ផ្គង់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសដើម្បី​ធានា​អគ្គិសនី​មាន​គុណភាពទាក់ទាញ​វិនិយោគបង្កើត​រោងចក្រ​ឧស្សាហកម្ម​បន្ថែម​ទៀត។ ...

ជា វណ្ណៈ
http://bit.ly/2kG4n6A

រដ្ឋាភិបាល​ឲ្យ​សង់​បណ្តាញ​អគ្គិសនី​ពី​ ស្ទឹង​តាតៃ

ទីស្តីការ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃ​​សុក្រ​បាន​ផ្តល់​ភ្លើង​ខៀវ​​​ឲ្យ​មាន​ការ​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​ពី​ទំនប់​វារីអគ្គិសនី​​ស្ទឹង​តាតៃ​ក្នុង​ខេត្ត​​កោះកុង​មក​រាជធានី​ភ្នំពេញ បើ​ទោះបី​ជា​មាន​ក្តី​បារម្ភ​​ពី​ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​ចំពោះ ...

Ananth Baliga and គង់ មេត្ដា
http://bit.ly/2kCJGsc

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង

គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនីនិង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​១៣៥​មេហ្គាវ៉ាត់ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ការ​វិវត្តន៍​ថ្មី​នៃ​វិស័យ​ថាមពល ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ជំរុញ និង​ទាក់ទាញ សកម្មភាព ...

ជា វណ្ណៈ
http://bit.ly/2ll4663

ក្រុមអង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាននិង​បណ្ដាញ​ប្រជា​នេសាទ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​សកម្មភាព​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែល​ជា​គម្រោង​ថ្មី​មួយ​ទៀត​នៅ​លើ​ដង​ទន្លេ​មេគង្គដោយ​ពួក​គេ​លើក​ឡើង​ថាទំនប់​នេះ​នឹង​មាន ...

ប៉ិច សុធារី
http://bit.ly/2mcVoGu

រដ្ឋាភិបាល​ប្ដេជ្ញា​រក្សា​ស្ថិរភាព​ថាមពល​ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម

គុណភាព​និង​ស្ថិរភាព​ថាមពល​អគ្គិសនីគឺ​ជា​អាទិភាព​ស្នូល​ក្នុង​ចំណោម​អាទិភាព​និង​វិធានការ​ផ្សេងៗ​ដើម្បី​ទាក់ទាញ​ឧស្សាហកម្ម​ដែល​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ៗ​មក​កម្ពុជាប៉ុន្តែ​បញ្ហា​គុណភាព​អគ្គិសនី​នៅ​តែ​ប្រឈម​ចំពោះ​វិនិយោគិន​នៅ​កម្ពុជា ខណៈ​ការ​ធ្វើ​ពិពិធ​កម្ម​ពី​ឧស្សាហកម្ម ផលិត​សំលៀកបំពាក់ និង​វាយនភ័ណ្ឌទៅ ...

សុខ ចាន់
http://bit.ly/2la6kFi

វិស័យ​ឯកជន​នៅ​តែ​ប្រឈម​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់

ជាការ​លើក​ឡើង​ដដែល​ពី​វិស័យ​ឯកជន ដែល​នៅតែ​បង្ហាញ​ក្តីបារម្ភ​ពី​តម្លៃ​អគ្គិសនី​ដ៏​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ឧបសគ្គ​រយៈពេល​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អន្តរជាតិ (IBC) នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​មាន ...

Kali Kotoski
http://bit.ly/2lknzWR

Pestech ពង្រីក​កិច្ច​ព្រម​ព្រៀង​ថាមពល​នៅ​កម្ពុជា

Pestech (Cambodia) Ltd (PCL) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី បាន​ពង្រីក​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Alex Corporation របស់​កម្ពុជា ដើម្បី​អភិវឌ្ឍ​ខ្សែ​បញ្ជូន​ថាមពល និង​ស្ថានីយ​ថាមពល​។ ...

Post Staff
http://bit.ly/2kZ9sUj

សង្គម​ស៊ីវិល​កម្ពុជា​ជំរុញមិនឲ្យ​មាន​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិ​សនី​ថ្មី Pak Beng ​របស់​ឡាវ

នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តី​អំពីការ​ស្នើ​សុំ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ប្រទេស​ឡាវ​ឈ្មោះ Pak Beng​ ដែល​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែកបរិស្ថាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ កុំ​ឲ្យ​គាំទ្រ​ការ​ស្ថាបនា​ទំនប់​នេះ។ ពួកគេលើក​ឡើង​ថា ...

ស៊ុន ណារិន
http://khmer.voanews.com/a/cambodia-groups-urge-to-reject-new-laos-dam-at-talks/3714509.html

តម្រូវការ​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​ផ្គត់ផ្គង់​ក្នុង​ស្រុក​​ថយ​ចុះ

​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា ​ការ​ជាវ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​បាន​ធ្លាក់​ចុះ​ពី ចំនួន ​២៥,៧៣​ភាគរយ​នៅ​ឆ្នាំ​មុន មក​ត្រឹម​តែ ​២០​ភាគរយ​ក្នុង​ឆ្នាំ​នេះ ពីព្រោះ ...

សុខ ចាន់
http://bit.ly/2keI0l4

រោង​ចក្រ​ថាមពល​ធ្យូង​ថ្ម​មួយ​ទៀត​អាច​បើក​នៅ​ត្រី​មាស​នេះ

រោងចក្រ​ទី៣​នៃ​គម្រោង​ថាមពល​ដ៏​ធំ​ដែល​ដំណើរ​ការ​ដោយ​ធ្យូង​ថ្ម​ទំហំ ៧០០​មេហ្គាវ៉ាត់​របស់​ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) បាន​ចាប់​ផ្ដើម​ដំណាក់​កាល​សាកល្បង​រចនា​សម្ព័ន្ធ​របស់​ខ្លួន ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ពេល​ណា​មួយ​ក្នុង​អំឡុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ...

Kali Kotoski
http://bit.ly/2klfQaU

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8vthT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!