ឧស្សាហកម្មព្រៃឈើ

ការកាប់​ឈើ និង​ឈើ​មានតម្លៃ​

មន្ដ្រី​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​នឹង ​បទល្មើស​​ព្រៃឈើ ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​តុលាការ

មន្ដ្រី​គ្រាក់ៗ​ជាង​ ១០ ​រូប​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម​ចូល​កាប់​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​ជា​ថ្នូរ​នឹង​ប្រាក់​យ៉ាង​ហោច​ ១៧ ​ម៉ឺន​ដុល្លារ​នោះ​កំពុង​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បន្ត​ចាត់ការ​លើ​សំណុំ​រឿង​នេះ​ជា​បន្តបន្ទាប់​ហើយ​ដោយ​អតីត​មេបញ្ជាការ​កងរាជ ...

ផាក់ ស៊ាងលី
http://bit.ly/2ARgTVm

ឈើ​ប្រណីត ១២៤ ដុំ ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ

 ឈើ​ប្រ​ណីត​ជាង ១០០ ដុំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទឹក​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ជិត​ទី​បញ្ជា​ការ​កងទ័ព បន្ទាប់ពី​ត្រូវគេ​ដឹក​យក​ទៅ​លាក់​ទុក​កាល​ពី​រដូវ​ទឹក​ឡើង​ក្នុង​ឃុំ​ណង​ឃី​លិ​ក ស្រុក​កោះ​ញែក។ ...

ផាក់ ស៊ាងលី
http://bit.ly/2yAYMl2

ឧកញ៉ា​ ស៊ឹង សំអុល នៅ​តែ​មិន​ចូល​បំភ្លឺ​តុលាការ​រឿង​រកស៊ី​ឈើ

ឧកញ៉ា​ ស៊ឹង សំអុល ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​រឿង​រកស៊ី​ឈើ​នោះ​ត្រូវ​បាន​តុលាការ​ខេត្ត​មណ្ឌលគិរី​កោះហៅ​ទៅ​សួរនាំ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ឈើ​ប្រណីត តែ​ឈ្មួញ​ឈើ​ដុះ​ស្លែ​រូប​នេះ​មិន​ទាន់​បាន​ចូល​បំភ្លឺ​នោះ​ទេ​ដោយ​អះអាង​ថា​មាន​ជំងឺ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2htRaxh

ឃុំ​ខ្លួន​​ ៤ ​នាក់​រឿង​ជួញ​ឈើ​នៅ​ក្រុមហ៊ុន Metfone

មនុស្ស​ប្រុស-ស្រី​ជាតិ​វៀតណាម​ ៣ ​នាក់ និង​ខ្មែរ​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​សម្រេច​ឃុំ​ខ្លួន​កាលពី​ម្សិលម្ង៉ៃ មួយ​ថ្ងៃ​បន្ទាប់ពី​សមត្ថកិច្ច​ចាប់​បញ្ជូន​ពេល​ចុះ​បង្ក្រាប​ផ្ទះ​​ជួល​របស់​ក្រុមហ៊ុន​ Metfone ​ដោយ​បាន​រកឃើញ​ស្ដុក​ឈើ​ប្រណីត​គ្មាន​ច្បាប់​ និង​ឃាត់​ខ្លួន​ជនសង្ស័យ​ ១៩ ...

សុទ្ធ គឹមសឿន
http://bit.ly/2zFE5FS

ក្រុម​មន្ត្រី​បាន​ឈូស​ឆាយ​​ដីនៅ​តាម​ព្រំ​ដែន​វៀតណាម​

​ភាព​មិន​ប្រក្រតី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋបាល​ខេត្តមណ្ឌលគិរី​នៅ​លើ​ដី​រដ្ឋ​ ដែល​ផ្តល់​ឱកាស​ឱ្យ​មានការ​ឈូស​ឆាយ​ផ្លូវ​សម្រាប់​រត់ពន្ធ​ឈើ​ទៅ​កាន់​ប្រទេស​វៀតណាម​។​ ​ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ដំណើរការ​ក្នុង​ការ​ស្វែងរក​មន្ត្រី ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5089736/officials-clear-land-vietnamese-border/

នគរបាល​ខេត្ត​ក្រចេះ​រង​ការ​រិះគន់​មិន​បង្ក្រាប​ឡាន​ដឹក​ឈើ

នគរបាល​ដាក់​ប៉ុស្តិ៍​ពេល​យប់​នៅ​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​រិះគន់​ថា មិន​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ដែល​បើក​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់​ខ្លួន ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​បង្ក្រាប​ព្រោះ​អ្នក​ដឹក​ឈើ​ញៀន​ថ្នាំ និង​មាន​ដាវ​សាមូរ៉ៃ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2hekRyP

បុរស​ប្រាំពីរ​នាក់​ ត្រូវ​បានចាប់​​ខ្លួន​ពីបទ​កាប់​​ឈើ​ខុស​ច្បាប់​របស់​ថៃ​

​នៅ​ថ្ងៃ​សុក្រ​ ទ័ពថៃ​បាន​ចាប់​ បុរស​កម្ពុជា​៧នាក់ដែល​បាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ តាម​ខេត្ត​បៃ​លិន ទៅកាប់​ឈើ​ខុស​ច្បាប់។ លោក ឈុន ឆើយ ​អធិការស្ដី​ទី​ក្រុង​ប៉ៃលិនដែល​មាន​ព្រំ​ប្រទល់​ជា​មួយ​ ស្រុក​​ពុង​​ណាម​រុន​ ខេត្ត​ចាន់​បុរី ​បាននិយាយ​​ថា​ក្រុម ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5088195/seven-men-arrested-illegal-thai-logging/

បទល្មើសក្នុងព្រៃឡង់ថយចុះ៦៥%តែសិប្បកម្មមិនថយ

ក្រុមអ្នកស្រាវជ្រាវ និងនិស្សិតនៃសកលវិទ្យាល័យ Copenhegen នៅប្រទេសដាណឺម៉ាកបានចេញរបាយការណ៍ជាចុងក្រោយឱ្យដឹងថា បទល្មើសព្រៃឈើនៅព្រៃឡង់បានថយចុះរហូតដល់ទៅ ៦៥ ភាគរយ បើទោះបីសកម្មភាពកាប់ឈើនៅតែបន្តកើតមានជាមធ្យមជាង ៧០ ករណីក្នុងមួយខែៗ និងសិប្បកម្មកែច្នៃឈើនៅតែដំណើរការយ៉ាងគគ្រឹកគគ្រេងដដែល។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/forest-clearing-rampant-prey-lang

អាជ្ញាធរ​បង្កើត​ក្រុម​ការងារ​​ ចុះ​បង្ក្រាប​សិប្បកម្ម​ច្នៃ​ឈើ​នៅ​ព្រះវិហារ

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​មួយ​ហើយ​នៅ​ថ្ងៃ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​តិច​ជាង​ ១០ ​កន្លែង​ដែល​បាន​និង​កំពុង​កាប់​ឈើ​ពី​ព្រៃ​ព្រះរកា​យក​ទៅ​កែច្នៃ​ខុស​ច្បាប់​។ ការ​បង្កើត​ក្រុម​ការងារ​នេះ​គឺ ...

ផាក់ ស៊ាងលី
http://bit.ly/2zEwlmk

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ​ចូល​កាប់​ព្រៃ​អភិរក្ស

ពលរដ្ឋ​រស់នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ថា បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា ដោយ​មិន​ត្រឹម​តែ​មិន​មាន​ចំណាត់​ការ​ទប់​ស្កាត់ ថែម​ទាំង​បាន​ឃុបឃិត​គ្នា​ប្រមូល​លុយ​ពី​ឈ្មួញ​ដែល​ចូល​ទៅ ...

សុទ្ធ គឹមសឿន
http://bit.ly/2lbdltm

លទ្ធផល​ទិន្នផល​នេសាទ​ត្រី​ និង​ការ​បង្ក្រាប​ព្រៃឈើ​

​ជិត​ ៣,០០០​ ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ និង​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ ​លទ្ធផល​ទាំងនេះ​មាននៅ​ក្នុង​របាយការណ៍​របស់​ក្រសួងកសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​បាន​ចេញផ្សាយ​កាលពី ...

សែន ដាវីត
http://www.khmertimeskh.com/5087200/fishing-forest-crackdown-yields-results/

PM ​បង្ក្រាប​បាន​ឈើ​ហុប ​១០០ ​ដើម​និង​ឃាត់​ខ្លួន​វៀតណាម​ ៦ ​នាក់

កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ​បាន​ឆ្មក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ដោយ​បាន​រកឃើញ​ឈើ​ហុប​ចំនួន​ ១០០ ​ដើម គ្រឿងចក្រ និង​រថយន្ត​ដឹក​ឈើ​ជាង​ ១០ ​គ្រឿង​សម្រាប់​ដឹកឈើ​ទៅ​វៀតណាម និង​ជនជាតិ​វៀតណាម​ចំនួន​ ៦ ​នាក់​។ ...

ផាក់ ស៊ាងលី
http://bit.ly/2gp1QsY

ក្រសួងបដិសេធទិន្នន័យពីការបាត់បង់ព្រៃឈើ

​ក្រសួងបរិស្ថាន​បាន​បដិសេធ​ចោល​ទិន្នន័យ​ស្តី​ពី​ការ​បាត់បង់​ព្រៃឈើ​កម្ពុជា​កើនឡើង​ដល់​ប្រមាណ​ជា​ ២​ សែន​ហិ​កតា​ កាលពី​ឆ្នាំ​២០១៦​ ដែល​សកល​វិទ្យាល័យ​ Maryland​ នៅ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​នា​ពេល​ថ្មីៗ​នេះ​ ខណៈ​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រាប់​ថា​ ការ ...

ផាក់ ស៊ាងលី
http://bit.ly/2ykHdrP

ការ​បំផ្លាញ​ព្រៃឈើ​នៅ​ឆ្នាំ​មុន​កើនឡើង​ ៣០%

ទិន្នន័យ​ថ្មី​នេះ​ត្រូវ​បាន​ចេញ​ដោយ​សាកលវិទ្យាល័យ Maryland ដែល​តាមដាន​ការ​បាត់បង់​គម្រប​ព្រៃឈើ​ទូទាំង​ពិភពលោក​ក្នុង​រយៈកាល​ពី​ ១៦ ​ឆ្នាំ​ចុង​ក្រោយ​ដោយ​ប្រើ​រូបភាព​ផ្កាយរណប​បង្ហាញ​ថា​តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​មាន​ការ​កាប់​ព្រៃឈើ​សម្រាប់​ការ​នាំ​ចេញ​ឈើ ...

ផាក់ ស៊ាងលី និង Ananth Baliga
http://bit.ly/2g7VPo0

មន្ត្រី​ជំនាញ​បាន​រឹបអូស​ឈើ​ប្រណីត​ខុស​ច្បាប់​ ៣០០ ​កំណាត់

ឈើ​ប្រភេទ​លេខ ១ ជិត​ ៣០០ កំណាត់​ត្រូវ​បាន​មន្ត្រី​ជំនាញ​រកឃើញ និង​រឹបអូស​តែ​ម្ចាស់​ឈើ និង​អ្នក​ពាក់ព័ន្ធ​បាន​គេច​ខ្លួន​បាត់​មុន​ពេល​ដែល​ក្រុម​សមត្ថកិច្ច​ទៅ​ដល់​។ ...

ផាក់ ស៊ាងលី
http://bit.ly/2xZZVDg

ប៉ូ​លី​សបាន​ឆ្មក់​ចូល​ឃ្លាំង​ឈើ​ខុសច្បាប់

​​ប៉ូ​លី​សបាន​ឆ្មក់​ចូល​ឃ្លាំង​មួយ​នៅ​ក្នុងស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​សុក្រ​ ដោយ​រឹបអូស​បាន​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​តោន​បន្ទាប់​ពី​ម្ចាស់​បាន​រត់គេច​ខ្លួន​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5084032/police-raid-illegal-timber-warehouse/

ឈើ​ប្រមាណ​ ២០ ​ម៉ែត្រគុប​ត្រូវ​បាន​រឹបអូស

កងរាជ​អាវុធហត្ថ​ស្រុក​គងពិសី និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​បាន​រឹបអូស​ឈើ​ប្រណីត​ប្រមាណ​ ២០ ​ម៉ែត្រគុប​នៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​ឡែក​ពី​គ្នា​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ហើយ​បាន​ឃាត់​ខ្លួន​បុរស​ ២ ​នាក់​ និង​រថយន្ត​ខណៈ​ដែល​កំពុង​ដឹក​ឈើ​ដោយ ...

សុទ្ធ គឹមសឿន
http://bit.ly/2w3oDAC

កម្លាំង​ចម្រុះ​រក​ឃើញ​ឈើ​ឥត​ច្បាប់​រក្សា​ទុក​ប្រហែល​ ២០ ​តោន

កាលពី​ម្សិលមិញ​កម្លាំង​ចម្រុះ​ជាង​ ១០ ​នាក់​បាន​ឆែកឆេរ​ឃ្លាំង​មួយ​កន្លែង​ក្នុង​ស្រុក​កៀនស្វាយ​ដែល​ជា​របស់​ឈ្មួញ​ស្រី​ម្នាក់​ឈ្មោះ លី ហួ ហើយ​បាន​រកឃើញ​គ្រញូង និង​ឈើ​ប្រណីត​យ៉ាង​ហោច​ណាស់​ ២០ ​តោន​។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2etKCNN

សមាគម​វៀតណាម​ថា​ ឈើ​ចាប់​មិនមែន​របស់​ខ្លួន

តំណាង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម​នៅ​ខេត្ត​រតនគិរី​កាលពី​ម្សិលមិញ​បាន​បដិសេធ​ថា​ឈើ​គ្រញូង និង​ធ្នង់​ប្រមាណ​ជាង​ពីរ​ម៉ែត្រគុប​ដែល​សមត្ថកិច្ច​ឆែក​ឃើញ និង​រឹបអូស​កាលពី​ថ្ងៃ​អង្គារ​នោះ​មិន​​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ថា​រឿង​នេះ​ក៏​មិន​ពាក់ព័ន្ធ​នឹង​សមាគម​ដែរ​។ ...

ឃុត សុភចរិយា
http://bit.ly/2ir48eW

ក្រសួងជំទាស់នឹងរបាយការណ៍កាប់ឈើខុសច្បាប់

ក្រសួងបរិស្ថានបានជំទាស់ទៅនឹងរបាយការណ៍អង្គការក្រៅរដ្ឋាភិបាលផ្នែកបរិស្ថានមួយ ដែលថាការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្តមិនមានការឈប់សម្រាក ដោយមានឈើជាច្រើនត្រូវបានដឹកជញ្ជូនទៅប្រទេសវៀតណាម។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5078976/ministry-disputes-illegal-logging-report/

ការនាំឈើទៅវៀតណាម១ឆមាសកើនស្ទើរស្មើនឹង១ឆ្នាំមុន

ការនាំចេញឈើកម្ពុជាទៅប្រទេសវៀតណាមសរុបឆមាសទី១នៃឆ្នាំនេះស្ទើរស្មើនឹងចំនួននាំចេញឈើសរុបនៃឆ្នាំមុន។ នេះបើតាមទិន្នន័យគយវៀតណាម ខណៈការវិភាគមួយចំនួននិយាយថាការហាមប្រាមរបស់កម្ពុជាមិនឱ្យមានចេញឈើទៅប្រទេសវៀតណាម “បានបរាជ័យទាំងស្រុង” ដោយសារបន្តពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានដុល្លារនេះ។ ...

Shaun Turton
http://bit.ly/2uHqzlS

ការនាំចេញឈើដោយសម្ងាត់

ឯកសារបានបង្ហាញថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនឯកជនក្នុងការដឹកជញ្ជូនឈើខុសច្បាប់ចំនួន ១៥ លានដុល្លារ ដែលបានទិញនៅឯការដេញថ្លៃមួយកាលពីឆ្នាំមុនទៅឱ្យប្រទេសវៀតណាម។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5077733/timber-exported-secret/

មន្ត្រីដែនជម្រកសត្វព្រៃ និងអ្នកភូមិរបួសទាំងសងខាងក្នុងជម្លោះចាប់ឈើ

នាយកដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ និងអ្នកភូមិម្នាក់បានរបួសយ៉ាងដំណំខណៈអ្នកផ្សេងទៀតរបួសស្រាលដោយសារភាគីទាំង២មានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប៉ុន្តែមូលហេតុនៃជម្លោះហិង្សានេះ ត្រូវបានមន្ត្រីបិស្ថាននិងអ្នកភូមិអះអាងផ្សេងៗគ្នា។ ...

នៀម ឆេង
http://www.phnompenhpost.com/national/villagers-attack-officials-after-logging-bust

កិច្ចសន្យា​លក់​ឈើ​ក្នុង​ជម្រក​សត្វព្រៃ​ឲ្យ​វៀតណាម ​បែកធ្លាយ

​កិច្ចសន្យា​លក់​ឈើ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ឈើ​យ៉ាង​តិច ៥០០ ដើម​ក្នុង​តម្លៃ​ត្រឹមតែ​ ១៥ ០០០ ដុល្លារ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ទៅ​ឲ្យ​វៀតណាម​នោះ​ត្រូវ​បាន​បែកធ្លាយ​នៅ​សប្តាហ៍​នេះ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បទល្មើស​លក់​ឈើ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ...

ផាក់ ស៊ាងលី
http://bit.ly/2h7CtyP

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jvM6V
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!