ព្រៃឈើ និងរុក្ខាប្រមាញ់

ការការពារព្រៃឈើ

ផែនការដោះលែងសត្វខ្លាចំនួន ៨ ក្បាល

រដ្ឋាភិបាលកំពុងធ្វើការជាមួយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) លើផែនការដើម្បីដោះលែងសត្វខ្លាចំនួន ៨ ក្បាលចូលក្នុងព្រៃនៅខេត្តមណ្ឌលគិរីនាឆ្នាំ ២០២២។ លោក អ៊ុច ចរិយា ប្រធានផ្នែកទំនាក់ទំនងអង្គការ WWF ប្រចាំនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ពួកគេកំពុងធ្វើការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ក្នុងចំណោមអង្គការដទៃទៀត។ ...

មុំ គន្ធា
http://www.khmertimeskh.com/5074022/growling-prowlers-rumble-jungle/

ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ

កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary

ប្រទះ​ឃើញ​ពង​ ទាព្រៃ​ស្លាប ស​​ ១ ​សម្បុក

សម្បុក​សត្វ​ទាព្រៃ​ស្លាបស ដែល​មាន​ពង​ចំនួន ៧ ​គ្រាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហើយ​បាន​ជូន​ដំណឹង​ដល់​មន្ត្រី​អភិរក្ស ដែល​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​គេ​ប្រទះ​ឃើញ​ប្រភេទ​សត្វព្រៃ​ដ៏កម្រ​នៅ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ...

ទូច សុខា
http://bit.ly/2souGhs

​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០​​០​​​គ្រួសារ​​​នឹ​​​ង​​​ត្រូវ​​​ឲ្យ​​​រើ​​​លំដៅ​ចេញ​​​ពី​​​លើ​​​ភ្នំ​​​គូលែន​​​​​​ទៅរស់នៅ​​​តាម​​​ជើងភ្នំ

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា អ្នកភូមិប្រហែល១.០០០ គ្រួសារដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងខេត្តសៀមរាបនឹងត្រូវឲ្យរើលំនៅដើម្បីទប់ស្កាត់កុំឲ្យពួកគាត់បន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារការកាប់ទន្ទ្រាន ព្រៃយកដី ការសាងសង់ផ្ទះ ការលក់ដូររបស់របរផ្សេងៗ និងដោយសារកាកសំណល់។ ...

អូន ភាព
http://www.cambodiadailykhmer.com/37948

អាជ្ញាធរ​អប្សរា​​​​ចុះ​​​រុះរើ​​​ផ្ទះ​​​ និង​​​តូប​​​សាងសង់​​​ខុស​​​ច្បាប់​​​នៅ​​​​​​ឧទ្យាន​​​អង្គរ​​​

កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...

អូន ភាព
http://www.cambodiadailykhmer.com/37895

អ្នក​បរបាញ់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សម្លាប់សត្វ​ស្វា​ដែល​ជិត​ផុត​ពូជ​

​កសិករ​ពីរ​នាក់​បាន​ចាប់ខ្លួន​ជាមួយនឹង​សាកសព​សត្វ​ស្វា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរបាញ់​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​។​ ​ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/alleged-poachers-charged-with-killing-endangered-monkeys-131318/

ការ​ផ្តល់​សិទ្ធិ​ឲ្យ​រក​រ៉ែ​ ក្នុង​ព្រៃ​អភិរក្ស​ ធ្វើ​ឲ្យ​បារម្ភ

លិខិត​អនុញ្ញាត​មួយ​ក្នុង​ចំណោម​លិខិត​អនុញ្ញាត​រុករក​រ៉ែ​ថ្មី​ចំនួន​បួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​សប្តាហ៍​នេះ​គឺ​ស្ថិត​នៅក្នុង​ផែនទី​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​ដែល​នេះ​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ក្នុង​ចំណោម​សកម្មជន និង​សមាជិក​សហគមន៍​អំពី​ភាព​រឹងមាំ​នៃ​ច្បាប់ ...

Shaun Turton និង ផាក់ ស៊ាងលី
http://bit.ly/2qaKowq

ទូត​កូរ៉េ​មិន​ទទួល​ញត្តិ​សហគមន៍​ព្រៃ​ឡង់

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ទទួល​យក​ញត្តិ ដែល​ដាក់​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ជាង​៣​ម៉ឺន​ហិកតា​នៅតាម​ដង​ទន្លេ​មេគង្គ និង​ជម្រក​សត្វ​ព្រៃរបស់​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ស៊ីង​បាយ​អូធិក​(Think Biotech Cambodia)​។ សហគមន៍​ព្រៃ​ឡង់​១៤​នាក់ តំណាង ...

ផាក់ ស៊ាងលី
http://bit.ly/2q0SjOi

មន្ត្រី​អនុរក្ស​ និង​មេភូមិ​ត្រូវ​តុលាការ​ហៅ​សួរ​រឿង​រំលោភ​ដីព្រៃ​អភិរក្ស

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ និង​លោក​មេភូមិ​ម្នាក់​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្រោម​ការ​សង្ស័យ​ពី​ការ​រំលោភ​យក​ដី​អភិរក្ស​សំឡូត​ជាង​ ២១ ​ហិកតា​ដោយ​ខុស​ច្បាប់​ហើយ​បាន​លក់​ឲ្យ​មន្ត្រី​អាវុធហត្ថ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2pX6iop

មន្ត្រីខ្មែរ និងវៀតណាមបានសំណូករាប់លានដុល្លារពីឈ្មួញដោយឃុបឃិតឲ្យដឹកឈើទៅវៀតណាម

មន្ត្រីកម្ពុជា និងមន្ត្រីវៀតណាមបានទទួលសំណូក «រាប់លានដុល្លារ» ពីឈ្មួញឈើវៀតណាមជាផ្នែកនៃការ «ឃុបឃិត» ឆ្លងព្រំដែនដើម្បីកាប់ឈើជាច្រើនក្នុងខេត្តរតនគិរីយកទៅប្រទេសវៀតណាម។ នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលចេញនៅថ្ងៃនេះ។ ...

Shaun Turton
http://bit.ly/2pl7ONE

អង្គការ​មួយ​គ្រោង​ដាក់​លិខិត​ទៅ​ខេត្ត​ពី​រឿង​បំផ្លាញ​ព្រៃ នៅ​ឧទ្យាន​ជាតិ​ បទុមសាគរ

អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​គ្រោង​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត​កោះកុង ​នៅ​ថ្ងៃ​ស្អែក​ ដើម្បី​សុំ​អន្តរាគមន៍​រឿង​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ឧទ្យាន​ជាតិ​ បទុម​សាគរ បន្ទាប់​ពី​អង្គ​ការ​នេះ បាន​ចុះ​ដល់​ទីតាំង​នោះ​ កាល​ពី​ថ្ងៃ ...

ផាក់ ស៊ាងលី
http://bit.ly/2olJpYn

នាយក​រដ្ឋមន្ត្រី​៖​ សង្គ្រោះ​ព្រៃ​លិច​ទឹក​

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឲ្យ​ក្រសួងកសិកម្ម​ បង្កើន​កិច្ច​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ដណ្តើម​យក​ដី​ នៅ​តំបន់​ព្រៃ​លិច​ទឹក​នៃ​ប្រទេស​កម្ពុជា​។​​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​នៃ​កិច្ចប្រជំុប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម​ កាលពី​ម្សិលមិញ​ លោកនាយ​ករដ្ឋមន្ត្រី​ ហ៊ុន​ សែន ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37427/pm--save-our-flooded-forests/

អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ចោទ​ទន្ទ្រាន​ដី​ដែន​ជម្រក​សត្វព្រៃ​លំផាត់​លក់

ប្រជាពលរដ្ឋ​ និង​មន្ត្រី​អាជ្ញាធរ​ឃុំ​ត្រូវ​បាន​​ចោទប្រកាន់​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​ឆ្ការ​យក​​ដី និង​ឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​​នៅ​ក្នុង​ខេត្ត​រតនគិរី​ប្រមាណ​ជា​ ២០០ ​ហិកតា​ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ​ដែល​សកម្មភាព​នេះ​បាន​​គំរាម​កំហែង ...

ផាក់ ស៊ាងលី
http://bit.ly/2oT3dCu

ដំរីព្រៃ ១១ ក្បាល​ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ

សត្វ​ដំរីព្រៃ ១១ ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​តំបន់​ការពារ​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​បាន​ជាប់​ក្នុង​រណ្តៅ​គ្រាប់បែក​ដោយ​គ្មាន​អ្វី​ស៊ី​អស់​ពេល ៤ ថ្ងៃ ប៉ុន្តែ​ក្រុម​អ្នក​ល្បាត​នឹង​បន្ត​តាមដាន​ហ្វូង​ដំរី​នេះ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ហ្វូង​ដំរី​នេះ​អាច ...

ម៉ិច ដារ៉ា
http://bit.ly/2n8CC3A

មន្ត្រី​សមត្ថកិច្ច​ ត្រូវ​បាន​ហៅ​សួរ​រឿង​ទទួល​សំណូក​ពី​ឈ្មួញ​ឈើ ​វៀតណាម

មេបញ្ជាការ និង​ស្នងការ​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​គណៈកម្មការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​ហៅ​សួរ​នាំ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ​ដែល​​ឈ្មួញ​​វៀតណាម​សូកប៉ាន់​​មន្ត្រី​ខ្មែរ​មាន​​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ ១៧ ​​​ម៉ឺន​ដុល្លារ​ដើម្បី​កាប់​ឈើ​ក្នុង ...

ផាក់ ស៊ាងលី
http://bit.ly/2nKWIVC

កសិករ​​​ចង​បិទ​​​​មុខ​​​នាំ​​​គ្នា​​​ឆ្មក់​​​​និង​​​ដុត​​​កម្ទេច​​​​​​ការិយាល័យ​​​​​​​​​ការពារ​​​​ព្រៃ​​​សហគម​​ន៍​​​នៅខេត្ត​​​មណ្ឌល​​​គិរី​​​

កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីកំពុងសើុបអង្កេត នៅឡើយលើហេតុការណ៍ការដុតបំផ្លាញការិយាល័យឃ្លាំមើលព្រៃសហគមន៍ក្នុងខេត្តមណ្ឌលគិរីដែលបង្កឡើងដោយកសិករចងបិទមុខរាប់សិបនាក់ នៅក្នុងអ្វីដែលមន្ត្រីរដ្ឋាភិបាលសង្ស័យថា ជាការសងសឹកចំពោះការរារាំងមិនឲ្យដាំដុះដំឡូងមីនៅក្នុងតំបន់ការពារ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/36887

ក្រុម​សកម្មជន​ថា​ ឈើ​នៅ​ព្រៃឡង់​ នៅ​តែ​ត្រូវ​គេ​កាប់​ដឹក​គគ្រឹក គគ្រេង

ក្រុម​សកម្មជន​ដែល​ល្បាត​ព្រៃឡង់​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ជិត ៣០០ កំណាត់ និង​សកម្មភាព​ដឹកជញ្ជូន​​ឈើ​តាម​រថយន្ត​យី​ឌុប​ និង​​តាម​គោយន្ត​យ៉ាង​គគ្រឹក​គគ្រេង​ដែល​សកម្មភាព​បទល្មើស​ទាំង​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ក្រុម​ទាហាន​​​ និង​មន្ត្រី​មួយ​ចំនួន ...

ផាក់ ស៊ាងលី
http://bit.ly/2mLC7z0

រថយន្ត​ឡង់គ្រីស័រ​ដឹក​ឈើ​ ជាប់​ផុង ​ត្រូវ​សមត្ថកិច្ច​រឹបអូស​ពេល​ល្បាត​ឃើញ

ក្រុម​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រឹបអូស​រថយន្ត Land Cruiser មួយ​គ្រឿង​ និង​ឈើ​ប្រណីត​ជាង​ ១០ ​ដុំ​ដែល​ត្រូវ​បាន​ជនសង្ស័យ​ចត​ចោល​​តាម​បណ្ដោយ​ផ្លូវលំ​មួយ​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី។ ...

ឃុត សុភចរិយា
http://bit.ly/2mJ3qe4

សមត្ថកិច្ច​រកឃើញ​ឈើ​ជាង​ ៧០០ ​ដុំ​តែ​រក​មិន​ឃើញ​ម្ចាស់

ឈើ​ជាង ៧០០ ដុំ-ដើម​ ដែល​ភាគច្រើន​ជា​​ប្រភេទ​ឈើ​ប្រណីត​ត្រូវ​បាន​រកឃើញ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ប៉ុន្តែ​ម្ចាស់​ឈើ និង​​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ​មិន​ទាន់​ត្រូវ​បាន​កម្លាំង​ចម្រុះ​រកឃើញ​នោះ​ទេ។ ...

ផាក់ ស៊ាងលី
http://bit.ly/2m6Mon2

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​រក​កិច្ចអន្តរាគមន៍​ បន្ទាប់ពី​មន្ត្រី​បរិស្ថាន​ប្តឹង

ពលរដ្ឋ​ជាង ៤០០ នាក់​បាន​​​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល ដើម្បី​ទាមទារ​ដី ៣៥៥៥ ​ហិកតា បន្ទាប់ពី​ពួកគាត់​ត្រូវ​បាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប្តឹង និង​ហាមឃាត់​មិន​ឲ្យ​រស់នៅ និង​បង្ក​បង្កើន​ផល​លើ​ដី​នោះ​ជា​ដី​ដែល​​ខាង​បរិស្ថាន​ថា ពលរដ្ឋ​បាន​ទន្ទ្រាន​ដី​ដែន ...

ផាក់ ស៊ាងលី
http://bit.ly/2lNhHWV

ក្រសួងកសិកម្ម​ឲ្យ​ក្រុមហ៊ុន Lim Royal Joint Stock ​កែច្នៃ​ឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់និង​នេសាទបាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Lim Royal Joint Stock Company Limitedបង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿង​សង្ហារិម​ជា​បណ្ដោះអាសន្ន​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះលើ​ផ្ទៃដី​ទំហំ៨​ហិកតារដោយ​មាន​រយៈពេល​១​ឆ្នាំខណៈ​រដ្ឋមន្ត្រី​ក្រសួង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2kIT2kF

មាន​ការ​រកឃើញ​ថា​មន្ត្រី​ម្នាក់​កាប់​រាន​ដី​ព្រៃ​ ៥០ ​ហិកតា​យក​ធ្វើ​កម្មសិទ្ធិ

បន្ទាប់ពី​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​បឋម មន្ត្រី​បរិស្ថាន កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​មក​ថ្នាក់​លើ​របស់​ខ្លួន ករណី​ដែល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​នេះ​បាន​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​ប្រមាណ ៥០ ហិកតា​ស្ថិត​នៅ​ក្រុង​សែនមនោរម្យ​យក​ទៅ​​ធ្វើ​ជា​កម្មសិទ្ធិ​របស់ ...

ឡាយ សាមាន
http://bit.ly/2kZyswM

សកម្មជន​ព្រៃ​ឈើ​ ស្នើ​​បោះ​បង្គោល​ព្រំ​ដី​នៅ​តំបន់​ការពារ

សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​តំណាង​សហគមន៍​មក​ពី​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន បោះ​បង្គោល​ព្រំ​ដី​ឲ្យ​បាន​ច្បាស់​លាស់​នៅ​តំបន់​ការពារ​ធនធាន​ធម្មជាតិ ទប់ស្កាត់​ការ​នាំ​ចូល​រណា​យន្ត​អា ...

ប៉ិច សុធារី
http://bit.ly/2ldyi5O

ក្រសួង​កសិកម្ម​ ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ

កាលពី​ថ្ងៃ​ចន្ទ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ណែនាំ​មួយ​​ដែល​មាន​ប្រាំពីរ​ចំណុច​ដើម្បី​អនុវត្ត​វិធានការណ៍​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ ប៉ុន្តែ​សេចក្តី​លម្អិត​ស្តីពី​ការ​អនុវត្ត​នៅ​ខ្វះខាត​ហើយ​អ្នក​សង្កេតការណ៍​រំពឹង​តិចតួច​ប៉ុណ្ណោះ​លើ​សេចក្តី​ណែនាំ​ថ្មី​នេះ​ក្នុង​ការ ...

Alessandro Marazzi Sassoon
http://bit.ly/2jTQ5L2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KztLt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!