បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
ផ្ទៃដីជាង ១ ៧០០ហិកតា ដែលត្រូវបានកាប់ទន្រ្ទាន នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីដកហូត
ផ្ទៃដីទំហំជាង១ ៧០០ហិកតា ដែលត្រូវបានដកហូតពីការទន្រ្ទានយកដោយខុសច្បាប់ នាពេលកន្លងមក នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ តាមរយៈថវិកាគាំទ្រពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-28-1523-262197
បន្ទាប់ពីត្រូវដោះលែងឱ្យនៅក្រៅឃុំ លោកអ៊ុក ម៉ៅអះអាងបង្កើនសកម្មភាពការពារព្រៃឈើ
ការរួមរឹតដោយពាក្យបណ្តឹងជាង១០ រហូតដល់ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈពេល១០ថ្ងៃ មិនបានធ្វើឱ្យលោកអ៊ុក ម៉ៅភ័យខ្លាច ហើយបោះបង់ឆន្ទះ ការពារធនធានធម្មជាតិចោលនោះទេ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-26-1520-262171
អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ប្តេជ្ញាលាតត្រដាងពីការកាប់ឈើខុសច្បាប់ ក្រោយដោះលែងឱ្យនៅក្រៅឃុំ
អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដែលជាជនជតិដើមភាគតិច បានសន្យាបន្តការពារព្រៃឈើ និងបង្ហាញសកម្មភាពកាប់ឈើខុសច្បាប់ បន្ទាប់ពីលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ ដែលជាការប្តេជ្ញាចិត្តរបស់គាត់ដែលត្រូវបានកោតសរសើរដោយអង្គការសង្គមស៊ីវិល និងក្រុមសេរីភាពសារព័ត៌មាន។ ...
ក្រសួងព័ត៌មានចោទអង្គការសង្គមស៊ីវិល និងសមាគមកាសែតថា យករឿង លោក អ៊ុក ម៉ៅ ធ្វើជារឿងនយោបាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានរិះគន់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមអ្នកសារព័ត៌មានថាបាន «បង្កប់របៀបវារៈនយោបាយ» ដោយមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងផ្លូវអវិជ្ជមាន ក្រោយមានការឃុំខ្លួនអ្នកសារព័ត៌មានបរិស្ថានលោក អ៊ុក ម៉ៅ។ ...
អ្នកសារព័ត៌មានបរិស្ថានម្នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ
អ្នកសារព័ត៌មានអនឡាញ លោក អ៊ុក ម៉ៅ ដែលតែងតែរាយការណ៍ពីបញ្ហាបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានតុការចោទប្រកាន់ពីបទញុះញង់ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ...
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានដកមន្រ្តី ដែលកាប់ដើមឈើ យកទៅធ្វើហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្នងផ្សារ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានព្រមានដកមន្រ្តីបរិស្ថានចេញពីមុខតំណែង ប្រសិនបើមានការកាប់ឈើយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្នងផ្សារ ហើយបានជំរុញឱ្យប្រជាសហគមន៍ចូលរួមអភិរក្ស និងដាំដើមឈើ សម្រាប់គោលដៅលម្ហែបៃតង។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-16-1647-262089
សកម្មជនបរិស្ថានបន្តរក្សាជំហរ ទោះរងការគំរាមកំហែងផ្នែកច្បាប់បន្ទាប់ពីលាតត្រដាងករណីកាប់ឈើក្នុងដែនជម្រកសត្វព្រៃព្រះរកា
សកម្មជនបរិស្ថានដែលនិយាយឥតសំចៃ រក្សាការតាំងចិត្តក្នុងការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន បើទោះបីជាមានការគំរាមកំហែងផ្នែកច្បាប់ បន្ទាប់ពីលាតត្រដាងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់អភិរក្សស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក៏ដោយ។ ...
រដ្ឋមន្រ្តី ប្រាប់មន្ទីរបរិស្ថានគ្រប់ខេត្ត ឱ្យពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងធនធានធម្មជាតិ
បន្ទាប់ពីមានការផ្សព្វផ្សាយ ពីបទល្មើសព្រៃឈើនៅក្នុងតំបន់ការពារនាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានណែនាំឱ្យថ្នាក់គ្រប់គ្រងមន្ទីរបរិស្ថាននៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-13-930-262059
អ្នកវិភាគស្នើឱ្យចុះអង្កេតរួមគ្នា ឬសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល ដើម្បីបញ្ចប់រឿងកាប់ឈើនៅព្រៃឡង់
ក្រុមអ្នកវិភាគ និងតាមដានបញ្ហាសង្គមបានលើកយោបល់ឱ្យភាគីពាក់ព័ន្ធចុះទៅស្រាវជ្រាវផ្ទាល់រួមគ្នា ឬស្នើកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល ដើម្បីបញ្ចប់ការសាចទឹកដាក់គ្នា រវាងសកម្មជនបរិស្ថាន ឈ្មោះម៉ា ចិត្រា និងស្ថាប័នបរិស្ថាន លើករណីបទល្មើសព្រៃឈើក្នុងព្រៃឡង់ខេត្តព្រះវិហារ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-12-1052-262047
សហគមន៍ ជារណាំងការពារធនធានធម្មជាតិ មិនមែនជាអ្នកចូលរួមបំផ្លាញនោះទេ
សហគមន៍មូលដ្ឋាន គឺជារនាំងការពារធនធានធម្មជាតិ តាមរយៈការចូលរួមទប់ស្កាត់បទល្មើស និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើធនធានព្រៃឈើ ដោយការផ្តល់ជម្រើសមុខរបរថ្មី។ ប៉ុន្តែសមាជិកសហគមន៍ មួយចំនួនកំពុងតែប្រព្រឹត្តផ្ទុយពីនេះទៅវិញ ដែលប្រឈមទៅនឹងវិធានការច្បាប់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-8-1326-262028
សហគមន៍ព្រៃឡង់ អង្គការមិនមែនរដ្ឋាភិបាល លើកឡើងពីការបែងចែកដីព្រៃ ៩៩ហិកតា ឱ្យរោងចក្រស៊ីម៉ងត៍បើទោះជាសន្យាបង្កើនគម្របព្រៃឈើក៏ដោយ
សកម្មជនបរិស្ថាន និងសហគមន៍បានបើកយុទ្ធនាការជំរុញឱ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រស៊ីម៉ងត៍លើផ្ទៃដីព្រៃការពារ ៩៩ ហិកតា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ...
សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/prey-lang-community-ngos-cry-foul-over-99ha-forest-land-allocation-to-cement-factory-despite-pledge-to-increase-forest-cover/
ការរុះរើត្រូវបានបញ្ចប់ ការដាំដើមឈើ១២ម៉ឺនដើម ដើម្បីស្តារភាពបៃតង បានចាប់ផ្តើមនៅតំបន់អន្ទង់អាំង
ដើមឈើចម្រុះប្រមាណជា១២ម៉ឺនដើមត្រូវបានចាប់ផ្តើមដាំ នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្ទៃដីជាង២០០ហិកតា ក្នុងស្រុកវាលវែង ដើម្បីស្តារបរិស្ថានធម្មជាតិបៃតងឡើងវិញ ក្រោយពីការរុះរើលំនៅដ្ឋានរបស់អ្នកដែលជំទាស់មិនព្រមចាកចេញ ត្រូវបានបញ្ចប់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-5-1617-261996
ឈើជន្លង់ម្រេចរាប់ម៉ឺនដើម ត្រូវបានកាប់ និងដឹកជញ្ជូនចេញពីតំបន់ការពារធម្មជាតិ ដោយខុសច្បាប់
ឈើជន្លង់ម្រេចប្រមាណជា៤ពាន់ដើម ដែលជាប្រភេទឈើលេខ១ ក្នុងចំណោមឈើរាប់ម៉ឺនដើមត្រូវបានកម្លាំងចម្រុះខេត្តមណ្ឌលគិរី ធ្វើការរឹបអូស ក្នុងរយៈពេល៤ថ្ងៃនៃចុងខែមេសាកន្លងមក ក្រោយពីត្រូវបានកាប់ចេញពីក្នុងតំបន់ការពារធម្មជាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-5-950-261988
អាជ្ញាធរកំពុងស្រាវជ្រាវរកពួកព្រានព្រៃ បន្ទាប់ពីផ្ទុះអាវុធAK ជាមួយមន្រ្តីឧទ្យានុរក្ស ជិត៤០គ្រាប់
ក្រសួងបរិស្ថានកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកព្រានព្រៃជាច្រើននាក់ ដែលបានបាញ់តដៃជាមួយនឹងមន្រ្តីឧទ្យានុរក្សបរិស្ថានជាច្រើនគ្រាប់ ដោយប្រើប្រាស់អាវុធAKនាពេលថ្មីៗនេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-4-9-1137-261827
ការកាប់ដើមសំរ៉ងយកផ្លែនៅតែបន្តកើតមាន ដែលធ្វើឱ្យមានការបារម្ភពីផុតពូជនាពេលអនាគត
សហគមន៍បានសំដែងក្តីបារម្ភពីការបន្តបាត់បង់ដើមសំរ៉ង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការកាប់ដើមយកផ្លែ ខណៈពេលដែលក្រសួងបរិស្ថាន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការ ក្នុងការចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវសកម្មភាព កាប់ផ្ដួលដើមសំរ៉ងល្មើសច្បាប់គ្រប់រូបភាព។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-4-8-942-261817
គម្រោងចំនួន១០ ធ្វើឱ្យកម្ពុជាទទួលចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក
វត្តមានគម្រោងរេដបូកយ៉ាងហោចណាស់១០ បានធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក ហើយនាពេលអនាគត កម្ពុជានឹងទទួលបានមូលនិធិ៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-27-1558-261731
«ទេ ទឹកពុះ»កំពុងប្រែក្លាយ ទៅជាតំបន់សហគមន៍ការពារធម្មជាតិ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងមរតកវប្បធម៌
រមណីយដ្ឋានធម្មជាតិ«ទេ ទឹកពុះ»កំពុងតែត្រូវបានរៀបចំអភិវឌ្ឍ ឱ្យក្លាយជាតំបន់សហគមន៍ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ ដែលបន្ថែមទៅលើសហគមន៍ ដែលមានស្រាប់ជិត២០០ ក្នុងខេត្តចំនួន១៥ របស់ក្រសួងបរិស្ថាន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-25-1127-261703
តំណាងសហគមន៍ការពារដីព្រៃមេត្តាធម្មជាតិ សុំឱ្យតុលាការទម្លាក់បទចោទប្រកាន់
តំណាងសហគមន៍៥នាក់ ដែលកំពុងតែជាប់បណ្តឹងនៅតុលាការខេត្តកំពង់ស្ពឺ ក្នុងទំនាស់ដីព្រៃមេត្តាធម្មជាតិ រវាងសហគមន៍ជាមួយ និងតំណាងក្រុមគ្រួសារទាហាន បានស្នើសុំឱ្យមានការពិចារណា ទម្លាក់បទចោទលើពួកគាត់ ខណៈបទល្មើសព្រៃឈើកំពុងបន្តកើតមានក្នុងតំបន់នោះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-21-1154-261677
អាជ្ញាធរឈប់ពន្យាពេល ឱ្យពលរដ្ឋ២៤គ្រួសារ ដែលមិនព្រមចាកចេញ ពីតំបន់អន្ទង់អាំងទៀតនោះទេ
ពលរដ្ឋចំនួន២៤គ្រួសារ ក្នុងចំណោមសរុប៩៨គ្រួសារនៅមិនទាន់ចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង នោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលក្នុងនោះក៏មានមេធាវី ប៉ូលិស និងជាគ្រូបង្រៀននៅភ្នំពេញ បានទៅចាប់ដីនៅតំបន់នោះផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-13-167-261603
រដ្ឋបាលខេត្តពោធិ៍សាត់ព្រមានប្រើប្រាស់វិធានច្បាប់ ចំពោះអ្នកមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង ក្នុងរយៈពេល១៥ថ្ងៃ
រដ្ឋបាលខេត្តពោធិ៍សាត់បានព្រមានប្រើប្រាស់វិធានច្បាប់ ចំពោះអ្នកដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង (ភ្នំ១៥០០)ក្នុងរយៈពេល១៥ថ្ងៃ ដែលក្នុងនោះប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ និង ពិន័យ៥០០លានរៀលផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-11-2329-261578
កោងកាងមានឫសជ្រោងច្រាង ដូចជាក្រុមស្រ្តី ដែលតែងជួយគ្នា តែមិនជែងគ្នា
កោងកាងមានឫសជ្រោងច្រាង ប្រៀបដូចជាក្រុមស្រ្តី ដែលតែងតែជួយគ្នា ជ្រោមជ្រែងគ្នា តែមិនជែងគ្នា ហើយរួមគ្នាការពារឧត្តមប្រយោជន៍ស្រ្តី និងក្មេងស្រីឈានឆ្ពោះទៅមុខជានិច្ច ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីម៉ុម ថានី។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-10-1216-261553
ឈើខុសច្បាប់ តម្លៃជិត១ម៉ឺនដុល្លារ របស់ឈ្មួញដុះស្លែ ត្រូវបានបង្រ្កាប
រថយន្តសាំយ៉ុងកែច្នៃដឹកឈើប្រហែលជា២០ម៉ែត្រគូបដែលមានតម្លៃទាបបំផុតជិត១ម៉ឺនដុល្លារ ត្រូវបានបង្រ្កាប បើទោះបីជាមានឡានជួយរត់ការ ដើម្បីបើកផ្លូវឱ្យយ៉ាងណាក៏ដោយ។ ឈើមួយរថយន្តនេះ ត្រូវបានគេរកឃើញថា ជារបស់ឈ្មួញឈើ ដុះស្លែប្រចំាខេត្តក្រចេះម្នាក់ ដែលគ្មានអ្នកបង្រ្កាបនាពេលកន្លងមក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-4-1443-261501
ដើមកោងកាងជិត៦ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញ នៅក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០២៤មក
ដើមកោងកាងជិត៦ម៉ឺនដើម ត្រូវបានដាំនៅក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ថ្ងៃអាទិត្យ ទី២ ខែមីនានេះ ហើយកូនកោងកាងជាង២ម៉ឺនកូនទៀត កំពុងតែត្រូវបណ្តុះនៅដើមឆ្នាំ២០២៥នេះ ដើម្បីបន្តសកម្មភាពដាំបន្ថែមទៀត ក្នុងការការពារតំបន់ឆ្នេរ និងជីវៈចម្រុះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-3-95-261480
លោក បេនទទួលបានថវិកាជាង១ម៉ឺនដុល្លារហើយ សម្រាប់បន្តសកម្មភាពការពារព្រៃឈើ
ទឹកប្រាក់ជាង១៤ ០០០ដុល្លារហើយត្រូវបានបរិច្ចាគជូនសកម្មជនព្រៃឈើ ដើមកំណើតអាមេរិកកាំង លោក បេន ដេវីសគិតត្រឹមរសៀលថ្ងៃច័ន្ទ ទី២៤កុម្ភៈនេះ សម្រាប់លោកបន្តសកម្មភាពការពារព្រៃឈើទំហំជាង៥ម៉ឺនហិកតា ជាពិសេសទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុងរដូវប្រាំងនេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-24-1730-261426