បរិស្ថាន និងធនធានធម្មជាតិ
ពលរដ្ឋ៥០០នាក់ត្រូវបានបង្គាប់ឱ្យចាកចេញពីតំបន់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជាបន្ទាន់
ប្រជាជនប្រមាណ៥០០នាក់ត្រូវបានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រកាសឱ្យពួកគេចាកចេញជាបន្ទាន់ពីដែនជម្រសត្វព្រៃភ្នំសំកុស ស្ថិតនៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការប្រកាសឱ្យចាកចេញនេះ គឺធ្វើឡើងក្រោយពីពួកគេធ្វើចំណាកស្រុកមកពីបណ្ដាខេត្តមួយចំនួនចូលទៅកាប់ទន្ទ្រានយកដី ...
តន វិបុល
https://bit.ly/3NdsVMQ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិផ្តល់ប្រាក់ចំនួន ២៤លានដុល្លារ ដល់គម្រោង climate-smart នៅកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅថ្ងៃទី ១៦ ខែមិថុនា បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោង USAID Morodok Baitang ដែលជាគម្រោងថ្មីរយៈពេល ៥ ឆ្នាំ តម្លៃ ២៤ លានដុល្លារ នៅតំបន់អភិរក្សចំនួន ៤ គឺកែវសីមា លំផាត់ សៀមប៉ា ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/usaid-commits-24m-climate-smart-project-cambodia
រដ្ឋបាលរាជធានីភ្នំពេញព្រមានបិទអាជីវកម្ម និងបង្ហាញឈ្មោះអ្នកមិនបង់ថ្លៃសេវាសំរាម
រដ្ឋបាលរាជធានីភ្នំពេញ ព្រមានផ្សព្វផ្សាយឈ្មោះជាសាធារណៈ បិទអាជីវកម្ម និងអនុវត្តវិធានការចាំបាច់ចំពោះអ្នកមិនបានបង់ថ្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹង ដែលបានដាក់ឱ្យអនុវត្តតាមតារាងកម្រៃសេវាប្រមូលសំរាមកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ...
ហង្ស ពណ្ណរាយ
https://bit.ly/3mW6fFT
យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ អភិរក្សធនធានធម្មជាតិ
ជីវចម្រុះ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ត្រូវតែរក្សា និងការពារដោយប្រជាជនរបស់ប្រទេស ជាពិសេសយុវជនកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3twgg0r
ក្រុមអ្នកស្រាវជ្រាវអបអរក្នុងការរកឃើញសត្វត្មាតនៅដែនជម្រកសត្វព្រៃស្រែពក
ក្រុមអ្នកស្រាវជ្រាវដែលសិក្សាអំពីសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពក មានសេចក្តីរំភើបរីករាយក្នុងការរាយការណ៍ពីការបានរកឃើញសត្វត្មាតចំនួន៩ក្បាលនៅក្នុងដែនជម្រកសត្វព្រៃ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Hj25Bn
សត្វព្រៃជាង៧០ប្រភេទរកឃើញនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
ការស្ទង់មតិសត្វព្រៃនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ ត្រូវបានកត់ត្រាជាង ៧០ប្រភេទ រួមទាំងសត្វជិតផុតពូជផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/39o7V7X
សត្វព្រៃជាង ៧០ ប្រភេទ ត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ
តាមរយៈគម្រោង USAID ព្រៃឡង់បៃតង បានរកឃើញសត្វព្រៃចំនួន ៧៣ ប្រភេទ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ ក្នុងនោះក៏ឃើញវត្តមានសត្វព្រៃជិតផុតពូជនៅកម្ពុជាផងដែរ ប៉ុន្តែសត្វព្រៃទាំងនោះកំពុងរងការគំរាមកំហែងពីការបរបាញ់ និងការទន្ទ្រានដីព្រៃ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-06-08-1604-237476.html
រដ្ឋាភិបាលត្រៀមកាត់ដីជិត ១៤ ០០០ ហិកតាជូនពលរដ្ឋជិត ៧ ពាន់គ្រួសារនៅជុំវិញបឹងទន្លេសាប
គិតមកទល់ពេលនេះផ្ទៃដីក្នុងតំបន់ ២ និងតំបន់ ៣ ជិត ១៤ ០០០ ហិកតា ត្រូវបានរាជរដ្ឋាភិបាលត្រៀមកាត់ឆ្វៀលផ្ដល់ជូនពលរដ្ឋជិត ៧ ពាន់គ្រួសារក្នុងខេត្តជុំវិញបឹងទន្លេសាបដែលបានរស់នៅ និងអាស្រ័យផលមុនឆ្នាំ ២០១២។ នេះបើតាមទិន្នន័យបឋមដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ៧ ខែមិថុនា ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-06-09-1434-237498.html
ព្រះសង្ឃ និងនិស្សិតធ្វើធម្មយាត្រាថ្មើរជើង ដើម្បីចូលរួមអភិរក្សបរិស្ថាន និងព្រៃឈើ
ព្រះសង្ឃ សាស្ដ្រាចារ្យ និងនិស្សិតប្រមាណ ៣០ អង្គ/នាក់ ដឹកនាំដោយព្រះសង្ឃមុនីកោសលបណ្ឌិតយ៉ន សេងយៀត សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ នឹងធ្វើធម្មយាត្រាថ្មើរជើងចម្ងាយ ២៦៥ គីឡូម៉ែត្រ នៅតំបន់ជួរភ្នំក្រវាញរយៈពេល ១៩ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ខែមិថុនា ដើម្បីចូលរួមចំណែកលើការអភិរក្សបរិស្ថាន និង ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-06-07-0903-237410.html
រដ្ឋបាលរាជធានីរំឭកពលរដ្ឋដែលមិនទាន់បង់ថ្លៃប្រមូលសំរាម ឱ្យរួសរាន់មកបង់ថ្លៃកុំឱ្យហួសថ្ងៃ ១៥ មិថុនា
រដ្ឋបាលរាជធានីភ្នំពេញបានក្រើនរំឭកពលរដ្ឋដែលខកខានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងឱ្យរួសរាន់ទៅបង់ប្រាក់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ បើពុំនោះទេ នឹងប្រឈមការកត់ត្រាជាបំណុល ឬការបិទអាជីវកម្មជាដើម ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-06-06-1735-237406.html
ក្រុមហ៊ុន Huadian ជួយកម្ពុជាសម្រេចបាននូវគោលដៅផ្លាស់ប្តូរបៃតង
សហគ្រាសរដ្ឋ (SOE) ផលិតថាមពលស្អាតជាង ៨.៤ ពាន់លានគីឡូវ៉ាត់ម៉ោង ចាប់តាំងពីការបើកដំណើរការរបស់អង្គភាពដំបូងក្នុងឆ្នាំ២០១៣។ ស្ថានីយ៍វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម កម្លាំង ៣៣៨ មេហ្គាវ៉ាត់ ដែលមានទីតាំងនៅស្ទឹងឬស្សីជ្រុំ ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍កាបូនទាបក្នុងស្រុក និងការផ្លាស់ប្តូរថាមពលបៃតង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Q6nMsz
ក្រុមអភិរក្ស និងអង្គការបង្ហាញមោទនភាព បន្ទាប់ពីរកឃើញសម្បុកអណ្ដើកសមុទ្រថ្មី
ក្រុមការងារសិក្សាស្រាវជ្រាវ និងអភិរក្សធនធានជលផលនៃរដ្ឋបាលជលផល និងក្រុមការងារកម្មវិធីអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្ររបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា (FFI- Cambodia Program) បានបង្ហាញក្ដីសង្ឃឹម និងមោទនភាព បន្ទាប់ពីបានរកឃើញទីតាំងសម្បុកពងកូនរបស់អណ្ដើកសមុទ្រដំបូងគេមួយនៅលើឆ្នេរខ្សាច់នៃដែន ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-31-1012-237172.html
កាវ៉ាន់ ធ្លាប់ជាដំរីឯកកោជាងគេលើពិភពលោក ឥឡូវនេះមិនឯកកោរទៀតទេ ព្រោះវាមានជម្រកនៅដែនជម្រកសត្វព្រៃកម្ពុជា
ដំរីអាយុ ៣៧ ឆ្នាំឈ្មោះ កាវ៉ាន់ ត្រូវបានគេមើលឃើញថាវាកំពុងងរីករាយនឹងការស្នាក់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលមានទំហំ ២៥,០០០ ហិចតា ក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3M2A8yC
ទីតាំង ៤ នៅខេត្តកោះកុង ត្រូវបានកំណត់សម្រាប់កន្លែងដំឡើងផ្ទាំងប៉ាណូ មានន័យ «តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក»
អាជ្ញាធរខេត្តកោះកុងកំណត់យកទីតាំងសំខាន់ៗចំនួន ៤ សម្រាប់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” សំដៅផ្សព្វផ្សាយជូនដល់សាធារណជនឱ្យមានការយល់ដឹងពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងភូមិសាស្ត្រខេត្តកោះកុង។ នេះបើតាមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-26-1451-236961.html
ក្រុមអភិរក្សលែងបបែលយក្ស ១ ក្បាល ចូលក្នុងទន្លេមេគង្គវិញ ក្រោយពីដោះផ្លែសន្ទូចចេញពីមាត់វា
ត្រីបបែលយក្ស ១ ក្បាលថ្មីទៀត ត្រូវបានគម្រោងអច្ឆរិយភាពទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) លែងចូលក្នុងទន្លេវិញ បន្ទាប់ពីវាបានជាប់សន្ទូចរបស់ប្រជានេសាទនៅឃុំកោះព្រះ ស្រុកសៀមបូក ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-24-1842-236890.html
ក្នុងទិវាអណ្តើកពិភពលោក អណ្តើកយក្សចំនួន ៥៨០ក្បាល ត្រូវបានព្រលែងទៅក្នុងទន្លេមេគង្គ
ដើម្បីប្រារព្ធទិវាអណ្តើកពិភពលោក សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល ប្រារព្ធពិធីអភិរក្សសត្វអណ្តើកយក្សស្នូកទន់ (Cantor’s Giant Softshell Turtles) នៅកម្ពុជា ដោយព្រលែងកូនអណ្តើកញាស់ចំនួន ៥៨០ ក្បាលទៅក្នុងជំរកធម្មជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/39HuqEN
ភ្ញៀវទេសចរជាច្រើនចូលទស្សនាសួនរុក្ខជាតិអង្គរដែលទើបសម្ពោធ
ទេសចរជាតិ អន្តរជាតិជាច្រើន បានចូលទស្សនាសួនរុក្ខជាតិអង្គរ នៃរមណីយដ្ឋានអង្គរ ក្រោយសួនច្បារដ៏ធំ និងចម្រុះបែបនេះ សម្ពោធកាលពីចុងសប្ដាហ៍កន្លងទៅ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Nto5vl
កូនអណ្តើកហ្លួង ៣០ ក្បាលញាស់នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង
កូនអណ្តើកហ្លួងចំនួន ៣០ ក្បាលបានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងកាលពីសប្តាហ៍កន្លងទៅ ហើយនេះគឺជាលើកទី ២ ហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។ នេះបើតាមការបញ្ជាក់ពីអង្គការសមាគមអភិរក្សសត្វព្រៃនៅ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-21-0857-236738.html
អង្គការសង្គមស៊ីវិល និងអាជ្ញាធរប្រារព្ធទិវាសត្វក្រៀល ដើម្បីអភិរក្សសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅផុតពូជ
អង្គការដែលធ្វើការអភិរក្សសត្វស្លាប និងអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀតជាង ៣០០នាក់ នៃស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៩ ខែឧសភា បានប្រារព្ធទិវាសត្វក្រៀលលើកទី៥ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីលើកកម្ពស់ការចូលរួមអភិរក្សសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-21-1617-236746.html
សមត្ថកិច្ចចុះដកហូតដីសម្បទានរបស់រដ្ឋជាង ២៣ ហិកតា ពីបុគ្គលម្នាក់ដែលចូលកាន់កាប់ដោយខុសច្បាប់
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ បានចុះដកហូតដីទំហំ ២៣,៤ ហិកតាដែលជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋពីបុគ្គលឈ្មោះ ជា សេងគន តាមអំណាចសាលក្រមសាលាដំបូងខេត្តព្រះវិហារ ក្រោយពីបុគ្គលរូបនេះបានចូលទៅកាន់កាប់ដោយខុសច្បាប់នាពេលកន្លងមក។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-17-0918-236482.html
រដ្ឋបាលខេត្តព្រមានចាត់វិធានការចំពោះអ្នកចូលទន្ទ្រានកាន់កាប់ដីក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
រដ្ឋបាលខេត្តពោធិ៍សាត់បានព្រមានចាត់វិធានការរដ្ឋបាលដោយគ្មានការលើកលែង ចំពោះជនទាំងឡាយណាដែលបានចូលកាប់ទន្ទ្រាននិងកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-16-1853-236477.html
អាជ្ញាធរស្រុកគិរីសាគរ និងដៃគូពាក់ព័ន្ធ ចេញផ្សព្វផ្សាយអប់រំដល់ពលរដ្ឋអ្នកទេសចរកុំចោលសំរាមនៅតាឆ្នេរ ឬចូលសមុទ្រ
អាជ្ញាធរស្រុកគិរីសាគរនៃខេត្តកោះកុង សហការជាមួយដៃគូពាក់ព័ន្ធ បានចេញល្បាត និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលធ្វើដំណើរទៅលេងកោះស្តេច កុំឱ្យចោលសំរាមនៅតាមឆ្នេរ ឬចូលសមុទ្រ ដែលនាំឱ្យប៉ះពាលដល់បរិស្ថាន និងបាត់បង់សោភណភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1847-236476.html
ក្រុមអ្នកអភិរក្សអំពាវនាវឲ្យមានការអនុវត្តច្បាប់បញ្ចប់ការបរបាញ់ ការដាក់អន្ទាក់នៅកម្ពុជា
កាលពីថ្ងៃច័ន្ទ ក្រុមអ្នកអភិរក្សបានអំពាវនាវឱ្យមានវិធានការជាបន្ទាន់ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិដើម្បីបញ្ចប់ការបរបាញ់ និងការដាក់អន្ទាក់ដែលកំពុងគំរាមកំហែងដល់សត្វព្រៃនៅកម្ពុជានេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wlAZ8I
មន្ត្រីបរិស្ថានជំរុញឱ្យសហគមន៍ក្នុងតំបន់ការពារធម្មជាតិខេត្តបាត់ដំបងចិញ្ចឹមសត្វបន្ថែម ដើម្បីសេដ្ឋកិច្ចកាន់តែប្រសើរ
ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបញ្ជាក់ថា លោកកំពុងធ្វើការជំរុញប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិទាំងអស់នៃខេត្តបាត់ដំបងឱ្យបង្កើនការចិញ្ចឹមសត្វបន្ថែមលើចម្ការដំណាំដែលមានស្រាប់ ជាពិសេសការចិញ្ចឹមសត្វព្រៃកម្រមួយចំនួន ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-16-1023-236457.html