អាជ្ញាធរ​អប្សរា​ថា​ស្វា​នៅ​តំបន់​ប្រាសាទ​កាន់តែ​កាច​ និង​បង្ក​គ្រោះថ្នាក់​

​អាជ្ញាធរ​ជាតិ​អប្សរា​ នា​ថ្ងៃ​ទី​២២​ កុម្ភៈ​ នេះ​បាន​ចុះ​ផ្សាយ​ថា​ ស្វា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ មានការ​កើនឡើង​ ហើយ​វា​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ និង​ថ្ម​ប្រាសាទ​។​ តាម​ការ​ចុះ​ផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ចំនួន​សត្វ​ស្វា​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​ ជីវិត​បែប​ធម្មជាតិ​ពី​ស្វា​ព្រៃ​ មក​ជា​ស្វា​ស្រុក​ ដែល​ហាក់​មាន​ភាព​សុំា​ជាមួយ​មនុស្ស​។​ ពួក​វា​លែង​ចូល​ព្រៃ​ ដើម្បី​ស្វែងរក​ចំណី​ទៀត​ហើយ​ គឺ​រង់ចាំ​ចំណី​ពី​មនុស្ស​ និង​ពេល​ខ្លះ​ឆក់​ចំណី​ពី​ភ្ញៀវ​ទេសចរ​ ដែល​បង្ក​ហានិភ័យ​ផ្សេងៗ​។​ …

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xKypsX