បរិស្ថាន និងធនធានធម្មជាតិ
ការបំពុលបរិស្ថាន និងកាកសំណល់
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច កំពុងធ្វើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងសំរាម
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងធ្វើសេចក្តីព្រាងគោលនយោបាយស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨» ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្នុងការលើកកម្ពស់សុខភាពសាធារណៈសោភណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ី។ ...
វ៉ន ដារ៉ា
https://bit.ly/2QV39To
រដ្ឋមន្ត្រីបរិស្ថាន ស្វាគមន៍បំណងវិនិយោគការគ្រប់គ្រងសំណល់ពីប្រទេស ម៉ាឡេស៊ី
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ីដែលមានបំណងឱ្យអ្នកវិនិយោគរបស់ខ្លួនមកវិនិយោគលើការគ្រប់គ្រងសំណល់ និងការរៀបចំរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅទីក្រុងមួយចំនួននៅកម្ពុជា។ ការប្រកាសស្វាគមន៍បែបនេះធ្វើឡើង ខណៈលោក សាយ សំអាល់ ជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំ ...
រី សុចាន់
https://bit.ly/3892dAx
ការវិនិយោគលើគម្រោងប្រែក្លាយសំណល់ទៅថាមពលត្រូវបានលើកទឹកចិត្ត
ការវិនិយោគលើការបំលែងសំណល់ទៅជាថាមពលនៅកម្ពុជាត្រូវបានជំរុញជាផ្នែកមួយនៃការគ្រប់គ្រងសំរាមក្នុងទីក្រុង នេះបើតាមប្រសាសន៍របស់មន្ត្រីរដ្ឋាភិបាល លោកបានបន្ថែមទៀតថា វានឹងជួយធ្វើឱ្យប្រទេសស្អាត ហើយអាចបង្កើតថាមពលសម្រាប់ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50679839/investment-on-waste-to-energy-boosted
គម្រោងកាត់បន្ថយការប្រើប្លាស្ទិក ត្រូវអនុវត្តតាមសាលានៅខេត្តសៀមរាប
អង្គការជំនឿលើសិស្សជនបទកម្ពុជាសហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំអនុវត្ដគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនក្នុងខេត្ដសៀមរាប ខណៈជំហានដំបូងនេះមានសាលារៀនចំនួន ២០ នឹងត្រូវជ្រើសរើសជាកន្លែងគ្មានប្លាស្ទិកដោយប្រើប្រាស់ដបទឹកជំនួសវិញ។ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជា ...
វ៉ន ដារ៉ា
https://bit.ly/305KcR3
នាយករដ្ឋមន្ត្រី ណែនាំឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការបំពុលខ្យល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ និងកែលម្អសោភណភាពនៅតាមរាជធានី-ខេត្ត។ សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដែលចុះហត្ថលេខាដោយលោក ...
រី សុចាន់
https://bit.ly/36sbmE5
រដ្ឋាភិបាលចេញសេចក្តីណែនាំមួយដើម្បីទប់ស្កាត់ការបំពុលបរិយាកាសនៅក្នុងប្រទេសកម្ពុជា
ដោយមានការព្រួយបារម្ភអំពីការកើនឡើងនៃការបំពុលបរិយាកាសដែលអាចនឹងប៉ះពាល់ដល់សុខភាពប្រជាជនរដ្ឋាភិបាលកាលពីម្សិលមិញបានចេញសេចក្តីណែនាំអោយស្ថាប័នទាំងអស់ធ្វើការការពារ និងកាត់បន្ថយការបំភាយ។ យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ...
សែន ដាវិដ
https://www.khmertimeskh.com/50676086/government-issues-a-directive-to-curb-air-pollution-in-kingdom
រដ្ឋាភិបាល និងដៃគូ ប្ដេជ្ញារួមគ្នាប្រឆាំងទៅនឹងបញ្ហាប្លាស្ទិក
រដ្ឋាភិបាល សង្គមស៊ីវិល រួមទាំងដៃគូពាក់ព័ន្ធដទៃទៀតបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើតសកម្មភាពជាវិជ្ជមាន ដើម្បីរួមគ្នាប្រឆាំងនឹងវិបត្តិប្លាស្ទិកដែលកំពុងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ភពផែនដី ជាពិសេសមនុស្ស និងសត្វ ខណៈការប្រើប្រាស់ប្លាស្ទិកកំពុងមានការកើនឡើងខ្លាំងទាំងក្នុងប្រទេស កម្ពុជា និងពិភពលោក។ ការប្រកាសពីការប្ដេជ្ញាចិត្តរួមគ្នា ...
ឡុង គីមម៉ារីតា
https://bit.ly/2YfmAbz
កម្ពុជា-ហុងគ្រី នឹងអនុវត្តគម្រោងសាកល្បងដោះស្រាយបញ្ហាទឹកកខ្វក់
ក្រសួងបរិស្ថានកម្ពុជា និងប្រទេសហុងគ្រីនឹងសហប្រតិបតិ្តការគ្នាលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីអនុវត្តគម្រោងសាកល្បងដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទីក្រុងនៅតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថានក្នុងទំព័រហ្វេសប៊ុកកាលពីចុងសប្តាហ៍មុន។ ក្នុងជំនួបកាលពីថ្ងៃសុក្ររវាង ...
រី សុចាន់
https://bit.ly/2RgVO0X
វិទ្យាស្ថានបង្ហាញគម្រោងដើម្បីដោះស្រាយវិបត្តិសំរាម
កាលពីម្សិលមិញ វិទ្យាស្ថានរីកចម្រើនបៃតងសកល (GGGI) បានធ្វើបទបង្ហាញមួយនៅចំពោះមុខអាជ្ញាធរមូលដ្ឋានស្តីពីគម្រោងមួយដែលមានគោលបំណងដោះស្រាយវិបត្តិសំរាមដែលប្រទេសកម្ពុជាកំពុងប្រឈម។ ...
Poovenraj Kanagaraj
https://www.khmertimeskh.com/50665270/institute-unveils-project-to-tackle-waste-crisis/
ពលរដ្ឋផ្អាកប្រើទឹកអូរបណ្ដោះអាសន្ន ក្រោយមានត្រីងាប់
លោក សុខ យឿន មេភូមិអូរពោរ ឬអូរត្រូននៃខេត្តក្រចេះបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ ប្រឈមក្នុងបញ្ហាខ្វះទឹកប្រើប្រាស់ ក្រោយពីរកឃើញថា ទឹកដែលប្រើប្រាស់ជាប្រចាំនៅតាមដងអូរត្រូន និងអូរក្លិកក្លក់ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ មានការប្រែប្រួលបណ្ដាលឲ្យប្រភេទត្រីមួយចំនួនងាប់អណ្ដែតទឹកដោយ ...
ឡុង គីមម៉ារីតា
https://bit.ly/33olTxR
ក្រុមហ៊ុនចិន គ្រោងវិនិយោគលើថាមពលពីសំរាមនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនចិន Li Yu Heng Cambodia Construction បានបង្ហាញផែនការការវិនិយោគការកែច្នៃសំរាមបំប្លែងទៅជាថាមពលនៅខេត្តព្រះសីហនុ ដើម្បីរួមចំណែកដល់ការបង្កើនតម្រូវការអគ្គិសនី ខណៈសកម្មភាពអាជីវកម្ម និងការវិនិយោគកំពុងកើនឡើងនៅខេត្តនេះ។ ...
ម៉ៃ គុណមករា
https://bit.ly/2XJNyb0
ក្រសួងបរិស្ថានកំពុងរៀបចំអនុក្រឹត្យហាមឃាត់ការនាំចូលផលិតផលធ្វើពីប្លាស្ទិកមួយចំនួន
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំអនុក្រឹត្យ ដើម្បីហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិកមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល (Single use plastic) ដើម្បីកាត់បន្ថយការប្រើប្រាស់ និងកាត់បន្ថយការបំពុលដោយប្លាស្ទិក ...
ប៉ិច សុធារី
https://bit.ly/2qNv0un
ក្រសួងចាត់វិធានការបង្ក្រាបគំនរសំរាម
កាលពីម្សិលមិញក្រសួងបរិស្ថានបានព្រមានថាខ្លួននឹងអនុវត្តច្បាប់ដើម្បីបញ្ឈប់ការចោលសំរាម រួមទាំងការផាកពិន័យជនដែលប្រព្រឹត្តល្មើសផងដែរ។ អ្នកនាំពាក្យក្រសួងលោក នេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនថា ច្បាប់មួយចំនួនមានរួចហើយដើម្បីដោះស្រាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/
ប្រមុខរដ្ឋាភិបាលកាត់ផ្តាច់ថ្លៃសេវាប្រមូលសំរាមចេញពីអគ្គិសនី ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្ររបស់អគ្គិសនីកម្ពុជាតាមសំណើរបស់ស្ថាប័នអគ្គិសនីដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២០ ខាងមុខដោយសារការបញ្ចូលគ្នាតែមួយក្នុងវិក្កយបត្រនេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ការសម្រេចដកថ្លៃសេវាប្រមូល ...
ឡុង គីមម៉ារីតា
https://bit.ly/2MIFVOs
កម្ពុជាអំពាវនាវឲ្យរដ្ឋមន្ត្រីបរិស្ថានអាស៊ានសហការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវឱ្យរដ្ឋមន្ត្រីបរិស្ថានអាស៊ានជំរុញកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បីដោះស្រាយលំហូរកាកសំណល់ដែលឆ្លងកាត់ព្រំដែនខុសច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសកាកសំណល់ប្លាស្ទិក។ ...
រី សុចាន់
https://bit.ly/30YSsRF
អាស៊ានបានជំរុញឱ្យដោះស្រាយបញ្ហាផ្សែងអ័ព្ទ
កាលពីម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា អាស៊ានគួរតែបង្កើនការសម្របសម្រួលការគ្រប់គ្រង និងបង្កើនធនធានដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ និងការបំពុលផ្សែងអ័ព្ទឆ្លងដែន។ លោកបានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រី ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50649194/asean-urged-to-tackle-issue-of-haze/
អភិបាលខេត្តស្វែងរកជំនួយពីធនាគារពិភពលោកដើម្បីដោះស្រាយបញ្ហាសំរាម
ដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ បរិមាណសំរាមដែលកំពុងត្រូវបានផលិតប្រចាំថ្ងៃបានហក់ឡើងពី ១០០ ទៅ ២០០ តោនក្នុងមួយថ្ងៃក្នុងឆ្នាំ ២០១៥ ដល់ចំនួន ១០០០ តោនក្នុងពេលបច្ចុប្បន្ន ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50649191/governor-seeks-world-banks-help-to-tackle-waste-woes/
រដ្ឋាភិបាល និងEU អំពាវនាវឲ្យកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក
ក្រសួងបរិស្ថាន និងសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង និងជៀសវាងការបោះចោលសំណល់ប្លាស្ទិកពាសវាលពាសកាល ខណៈដែលប្លាស្ទិកផលិត ...
ប៉ិច សុធារី
https://bit.ly/31ReoPL
ជប៉ុនផ្តល់ជំនួយឥតសំណងជិត $២៦ លាន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់
ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ...
រី សុចាន់
https://bit.ly/2nZaZQc
ខេត្តកណ្តាលត្រូវបានលើកមកពិចារណាជាកន្លែងចាក់សំរាមជំនួសខណ្ឌដង្កោ
មន្ត្រីជាន់ខ្ពស់មួយរូបបានឱ្យដឹងកាលពីម្សិលមិញថា អាជ្ញាធររាជធានីកំពុងស្វែងរកទីតាំងដែលអាចជំនួសកន្លែងចាក់សំរាមខណ្ឌដង្កោ ដែលនៅជាយទីក្រុង។ ...
សុខ ចាន់
https://www.khmertimeskh.com/50644895/kandal-site-considered-to-replace-dangkor-dumpsite/
ប្រទេសកម្ពុជាបញ្ជូនសំណល់ប្លាស្ទិក ៨៣ កុងតឺន័រ ទៅប្រទេសដើមវិញ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជាបានប្រគល់កាកសំណល់ប្លាស្ទិកទាំងអស់ចំនួន ៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញហើយ។ ...
Mu Xuequan
http://www.xinhuanet.com/english/2019-09/18/c_138399358.htm
សាលាក្រុងកំពុងស្វែងរកកន្លែងចាក់សំរាមថ្មី
សាលារាជធានីភ្នំពេញកំពុងធ្វើការសិក្សាអំពីលទ្ធភាពនៃកន្លែងចាក់សំរាមមួយទៀត ដើម្បីកាត់បន្ថយបន្ទុកនៅកន្លែងចាក់សំរាមបច្ចុប្បន្នក្នុងខណ្ឌដង្កោ ដែលនឹងត្រូវបំពេញទាំងស្រុងក្នុងរយៈពេលពីរឆ្នាំ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី កាលពីម្សិលមិញបាន ...
ឃួន ណារីម
https://www.khmertimeskh.com/50640937/city-hall-looking-for-new-dumpsite/
សំណល់ប្លាស្ទិក ១៤ ទូ ត្រូវបានដឹកចេញ ខណៈ ៦៩ ទូ ទៀតសុំពន្យារពេល
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃសុក្រចេញសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិកមេនូហ្វេកឈ័រ ដែលម្ចាស់ឈ្មោះ សួន ឡុក ជនជាតិខ្មែរបាននាំត្រឡប់នូវកុងតឺន័រដឹកសំរាមចំនួន ១៤ ទូ ទៅប្រទេសដើមវិញ និងបានបង់ប្រាក់ពិន័យដល់រាជរដ្ឋាភិបាលរួចរាល់ហើយជាមួយគ្នានេះដែរក្រុមហ៊ុនក៏ ...
ឡុង គីមម៉ារីតា
https://bit.ly/2zmiOBI
ក្រុងព្រះសីហនុ ត្រូវការថវិកា១៧០លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់និងជំនន់ទឹកភ្លៀង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុងព្រះសីហនុ ត្រូវការថវិកាប្រមាណ ១៧០លានដុល្លារ ដើម្បីរៀបចំកែសម្រួលប្រព័ន្ធចម្រោះទឹកកខ្វក់ និងដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ...
ប៉ិច សុធារី
https://bit.ly/2ZssS6T