ឧស្សាហកម្មនិស្សារណកម្ម
រោងចក្រចម្រាញ់ប្រេងចាប់ផ្តើមការសាងសង់
ការសាងសង់ដំណាក់កាលទីមួយនៃរោងចក្រចម្រាញ់ប្រេងដែលមានតំលៃ៣ពាន់លានដុល្លារ ចាប់ផ្តើមដំណើរការនៅថ្ងៃនេះហើយនៅខេត្តព្រះសីហនុ បន្ទាប់ពីបានពន្យារពេលច្រើនដង ចាប់តាំងពីក្រុមហ៊ុនបានប្រកាសពីផែនការសាងសង់ក្នុងខែធ្នូឆ្នាំ ២០១២។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38015/start-up-for-refinery-construction/
Emerald:គម្រោងអូរខ្វាវ មានរ៉ែមាស ១ លានអោនស៍
ក្រុមហ៊ុនរុករករ៉ែអូស្រា្ដលីដែលវិនិយោគគម្រោងរ៉ែមាសអូរខ្វាវ នៅក្នុងខេត្តមណ្ឌលគិរីបានចេញផ្សាយការសិក្សាលទ្ធភាពច្បាស់លាស់ (DFS ) របស់ខ្លួនកាលពីម្សិលមិញដោយបញ្ជាក់ពីការព្យាករពីកំណប់រ៉ែមាស ១,១៤ លានអោនស៍ក្នុងគម្រោងនេះ។ ...
Kali Kotoski
http://bit.ly/2qrOaBb
Gazprom ពិចារណាអភិវឌ្ឍឧស្ម័ននៃតំបន់ ថៃ និងកម្ពុជា
ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលឈានមុខគេគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសរុស្ស៊ី កំពុង ពិចារណាការផលិតឧស្ម័ននៅតំបន់ដែលមិនទាន់ត្រូវបានប្រើប្រាស់នៃប្រទេសថៃ និងកម្ពុជា។ នេះបើយោងតាមសារព័ត៌មានរបស់ប្រទេសរុស្ស៊ីរាយការណ៍កាលពីថ្ងៃសុក្រ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2oZSmpK
KrisEnergyត្រៀមចុះកិច្ចសន្យាបែងចែកធនធានប្រេង
ក្រុមហ៊ុនប្រេងនិងឧស្ម័នKrisEnergyរបស់សិង្ហបុរីបាននិយាយថា ក្រុមហ៊ុនត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទាញយកធនធានប្រេង បន្ទាប់ពីបានបញ្ចប់ការធ្វើសេចក្ដីលម្អិតនៃកិច្ចសន្យាបែងចែកធនធានប្រេងសម្រាប់អណ្ដូងប្រេង ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37316/krisenergy-set-to-sign-oil-agreement/
ការចរចាបែងចែកចំណូលពីប្រេងនឹងធ្វើនៅខែនេះ
KrisEnergy Ltd ជាក្រុមហ៊ុនថាមពល ចុះបញ្ជីនៅសិង្ហបុរីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែកប្រាក់ចំណូលថ្មី ជាមួយរដ្ឋាភិបាលកម្ពុជានៅខែនេះ ដែលបើកផ្លូវសម្រាប់ការទាញយកប្រេង និងឧស្ម័នធម្មជាតិនៅក្នុងប្លុកA ទំហំ ៤ ៧០៩ គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ។ នេះបើតាម ...
Kali Kotoski
http://bit.ly/2mRdO4h
ការសិក្សារបស់ Emerald នឹងបញ្ចប់នៅចុងខែនេះ
ក្រុមហ៊ុនរុករករ៉ែអូស្ដ្រាលី Emerald Resources កំពុងស្ថិតលើដំណាក់កាលបញ្ចប់ការសិក្សាពីលទ្ធភាពសម្រាប់គម្រោងរ៉ែមាសអូរខ្វាវ នៅខេត្តមណ្ឌលគិរី ចុងខែនេះ ។ នេះបើតាមក្រុមហ៊ុនដែលបានរាយការណ៍ក្នុងឯកសារពាក់កណ្ដាលឆ្នាំផ្ញើទៅផ្សារហ៊ុនអូស្រា្ដលី (ASX)។ ...
Post Staff
http://bit.ly/2mGB7bY
Angkor Gold បានការយល់ព្រមរុករករ៉ែ ៥ កន្លែង
ក្រុមហ៊ុន រុករករ៉ែរបស់កាណាដា Angkor Gold Corp បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដោយបានប្រកាសថា ខ្លួនបានទទួលការយល់ព្រមពីក្រសួងរ៉ែ និងថាមពលកម្ពុជា ដើម្បីបន្តអាជ្ញាប័ណ្ណការរុករករ៉ែ ៥ កន្លែង របស់ខ្លួនរយៈពេលបន្ថែម ៣ ឆ្នាំ ជាមួយនឹងជម្រើសបន្តទៅ ៤ ឆ្នាំបន្ទាប់ ...
Post Staff
http://bit.ly/2n5tX4B
Angkor Gold យល់ព្រមលើការបង់រំលស់ពី Mesco
ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសកាណាដា Angkor Gold បានឲ្យដឹងថា ខ្លួនបានយល់ព្រមទទួលយកការទូទាត់ដោយការបង់រំលស់លើចំណែកចុងក្រោយរបស់ក្រុមហ៊ុន Mesco Gold សម្រាប់ការទិញអណ្ដូងរ៉ែមាសរបស់ខ្លួននៅភាគឦសានប្រទេសកម្ពុជា។ ...
Post Staff
http://bit.ly/2mCfRqX
KrisEnergy ពិចារណាលក់ភាគហ៊ុនអណ្តូងរ៉ែប្លុក A នៅកម្ពុជា
ក្រុមហ៊ុន KrisEnergy Ltd ដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី កំពុងពិចារណាលក់ភាគហ៊ុនរបស់ខ្លួន ឬផ្ដល់កិច្ចសន្យាឲ្យក្រុមហ៊ុនផ្សេងទៀតដំណើរការប្រតិបត្តិការនៅក្នុងប្លុករ៉ែ A ក្នុងសមុទ្ររបស់កម្ពុជា ដើម្បីកាត់បន្ថយបន្ទុកបំណុល ...
Matthieu de Gaudemar
http://bit.ly/2mja8Ex
ក្រុមអ្នករុករករ៉ែប្រដាប់អាវុធខុសច្បាប់តតាំងនឹងកិច្ចខិតខំប្រឹងប្រែងផ្លូវច្បាប់របស់ក្រសួង
ក្រុមអ្នករុករករ៉ែខុសច្បាប់នៅក្នុងតំបន់ដាច់ស្រយ៉ាលនៅក្នុងប្រទេសកម្ពុជា កំពុងរុញច្រានភ្នាក់ងារត្រួតពិនិត្យរបស់រដ្ឋាភិបាលជាមួយនឹងក្រុមឈ្មួញកណ្តាលប្រដាប់អាវុធ ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងកាលពីថ្ងៃពុធនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងរាជធានីភ្នំពេញ។ ...
រដ្ឋាភិបាល ផ្អាកការនាំខ្សាច់ចេញទៅបរទេស
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា មកដល់ពេលនេះ រាជរដ្ឋាភិបាល នៅតែបន្តផ្អាកការនាំខ្សាច់ចេញទៅបរទេសជាបណ្ដោះអាសន្ន ដោយពុំទាន់កំណត់កាលបរិច្ឆេទបើកឲ្យមានការនាំចេញជាថ្មីទេ ក្រោយពីមានអង្គការសង្គមស៊ីវិលមួយចំនួន បានដាក់មន្ទិល ...
ប៉ិច សុធារី
http://bit.ly/2jXo2gz
ប្រទេសសិង្ហបុរី និងកម្ពុជានិយាយថា ការនាំចេញខ្សាច់បានផ្អាកហើយ
ទីបំផុតការនាំចេញដ៏ចម្រូងចម្រាសនូវខ្សាច់កម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី បានបញ្ឈប់ជាបណ្តោះអាសន្នហើយ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមកពីប្រទេសទាំងពីរ ស្របពេលមានការរិះគន់ជាយូរមកហើយជុំវិញភាពខុសគ្នានៅក្នុងកំណត់ត្រាដឹកជញ្ជូន និងការប៉ះពាល់ដល់បរិស្ថាន។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/36286
ប្រទេសសិង្ហបុរីបំបែកភាពស្ងប់ស្ងាត់ទាក់ទិនរឿងអាស្រូវនាំចូលខ្សាច់ពីប្រទេសកម្ពុជា
ជាការឆ្លើយក្រោយរក្សាភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែជុំវិញការចោទប្រកាន់ដែលថា “ខ្លួនបាននាំខ្សាច់ចូលរាប់ម៉ឺនតោននោះ កាលពីម្សិលមិញ រដ្ឋាភិបាលសិង្ហបុរីអះអាងថាខ្លួនមិនមានកំហុសទេ ជាការឆ្លើយតបដែលប្រធានអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានចាត់ទុកថា ជាការ “ភូតកុហកទាំងស្រុង”។ ...
Ben Paviour
http://www.cambodiadailykhmer.com/36213
ក្រុមហ៊ុនពីរត្រូវបានរកឃើញថាបានរុករករ៉ែស្ពាន់ខុសច្បាប់
ម្ចាស់ក្រុមហ៊ុនរុករករ៉ែចិនចំនួនពីរ ដែលបានព្យាយាមដឹកជញ្ជូនរ៉ែស្ពាន់ខុសច្បាប់ពីខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញ ត្រូវបានពិន័យជាប្រាក់ និងកាត់ទោសដាក់ពន្ធនាគារ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃព្រហស្បត្តិ ...
អូន ភាព
https://www.cambodiadaily.com/news/firms-found-guilty-of-illegal-copper-mining-123372/
តម្លៃសាំងបន្តកើនឡើងបន្តិចម្តងៗ រយៈពេលពីរខែមកហើយ
តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីខែវិច្ឆិកា ឆ្នាំមុន រហូតមកដល់ថ្ងៃនេះដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយពិភពលោក និងស្របពេលដែលកំណើនថ្លៃប្រេងឥន្ធនៈពិភពលោកកំពុងតែស្ទុះងើប ...
សុខ ចាន់
http://bit.ly/2j94KVp
សមត្ថកិច្ច បង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យនៅមណ្ឌលគិរី
ទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យ ទ្រង់ទ្រាយមធ្យមមួយកន្លែង ស្ថិតក្នុងភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ច អះអាងបង្ក្រាបបានក្នុងប្រតិបត្តិការស៊ើបអង្កេតជាង ២សបា្តហ៍ ហើយជនល្មើស ២នាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈដែល ២នាក់ទៀត បានរត់គេចខ្លួនបាត់។ តាមរយៈ ...
តាំង វីដា
http://bit.ly/2jnyESx
ប្រធានាធិបតីសិង្ហបុរីមិនពិភាក្សាអំពីខ្សាច់ និងស្ត្រីជំនួយការមេផ្ទះ
ដំណើរទស្សនកិច្ចរបស់លោក តូនី តាន់ កេង យាំ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរីមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងពីរលើវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែមិនបានលើកឡើងអំពីការនាំចូលខ្សាច់ដ៏ចម្រូងចម្រាស ឬបញ្ហាស្ត្រីជំនួយការមេផ្ទះនោះទេ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36133
ប្រធានាធិបតីសិង្ហបុរី មកទស្សនកិច្ចកម្ពុជា ចំពេលមានបញ្ហាទិន្នន័យខ្សាច់
មន្រ្តីកាលពីម្សិលមិញ នៅតែមិននិយាយអំពីថាតើ គម្លាតដ៏ធំ លើទិន្នន័យនៃការនាំចេញខ្សាច់កម្ពុជាទៅសិង្ហបុរី នឹងត្រូវបានពិភាក្សាដែរឬអត់នោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី សិង្ហបុរី មកកម្ពុជានាចុងសប្តាហ៍នេះដែរឬអត់នោះឡើយ បើទោះបីជា មន្រ្តី ...
Yesenia Amaro
http://bit.ly/2j7Xoih
សិង្ហបុរីអាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់លើការនាំចូលខ្សាច់
អង្គការផ្នែកបរិស្ថាន Mother Nature បានជួលក្រុមហ៊ុនផ្នែកច្បាប់សិង្ហបុរីមួយ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការនាំចូលខ្សាច់ពីប្រទេសកម្ពុជា ស្ថាបនិករបស់អង្គការនេះបានឱ្យដឹងនៅថ្ងៃពុធ។ ...
Ben Paviour
https://www.cambodiadaily.com/news/singapore-could-face-legal-action-over-sand-importation-122978/
មានការនាំខ្សាច់ទៅឥណ្ឌា ខណៈកម្ពុជាមិនមានទិន្នន័យ
កម្ពុជាបាននាំចេញខ្សាច់ជាង ១០៨ ០០០ តោនទៅប្រទេសឥណ្ឌាជាមួយការដឹកចេញចំនួន ៣៦ លើកផ្សេងគ្នាក្នុងចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥។ នេះបើតាមទិន្នន័យគយឥណ្ឌាដែលកាសែតទទួល ...
Alex Willemyns និង ម៉ិច ដារ៉ា
http://bit.ly/2j2ZseX
ក្រុមហ៊ុនភាពីម៉ិច ជាមូលហេតុនៃការព្រួយបារម្ភ
សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានរកឃើញថា ក្រុមហ៊ុន Alex Corporation ជាក្រុមហ៊ុននៅពីក្រោយខ្នងសំណើលើគម្រោងរុករករ៉ែមហិច្ឆតាមួយនៅខេត្តមណ្ឌលគិរី ចុងបញ្ចប់ទំនងជាកាន់កាប់ដោយ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច ឡាវ ម៉េងឃីន និង ភរិយារបស់លោក លោកស្រី ឆឹង ...
Jack Davies
http://www.phnompenhpost.com/national/pheapimex-ties-cause-concern
ទ្រី ភាព ដាក់សំណើ $៤០០លានបង្កើតរោងចក្រចម្រាញ់ប្រេងនិងកំពង់ផែអន្តរជាតិ
ឈ្មួញឈើដ៏ល្បីល្បាញនៅកម្ពុជាបានដាក់សំណើវិនិយោគទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយតម្លៃ៤០០លានដុល្លារនៅខេត្តកំពត ដែលរួមមានរោងចក្រចម្រាញ់ប្រេង និងកំពង់ផែនាំចូលប្រេងឆៅ។ នេះបើតាមការអះអាងពីមន្ត្រីពាណិជ្ជកម្ម។ ...
Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2htvs7j
ជនជាតិភាគតិច កំពុងព្រួយបារម្ភយ៉ាងខ្លាំងរឿងផ្តល់ដីជាង ២ ម៉ឺនហិកតា ឲ្យក្រុមហ៊ុនចិនរករ៉ែ
ក្រុមហ៊ុនចិនមួយទទួលបានអាជ្ញាប័ណ្ណរុករករ៉ែបុកស៊ីតលើផ្ទៃដីជាង ២ ម៉ឺនហិកតានៅក្នុងខេត្តមណ្ឌលគិរីធ្វើឲ្យប្រជាពលរដ្ឋប្រមាណ ៩០% ក្នុងតំបន់នោះមានការបារម្ភយ៉ាងខ្លាំងថាគម្រោងដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារនេះនឹងបង្កផលប៉ះពាល់ ...
ផាក់ ស៊ាងលី
http://bit.ly/2hl1i61
អ្នកខេត្តកំពង់ចាម ជំទាស់នឹងការបូមខ្សាច់
ខណៈមានភាពចម្រូងចម្រាសពីរឿងនាំខ្សាច់ទៅសិង្ហបុរីនោះពលរដ្ឋជាង ២០០ គ្រួសារបានជំទាស់នឹងគម្រោងបូមខ្សាច់របស់ក្រុមហ៊ុនមួយនៅទន្លេមេគង្គក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយបារម្ភខ្លាចបាក់ច្រាំងរលំផ្ទះហើយគ្មានសំណងសមរម្យ ...
ផាក់ ស៊ាងលី
http://bit.ly/2hKYjoy