កសិកម្ម​ និង​ ការ​នេ​សាទ​

ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

ក្រុម​អ្នករុករក​ដែល​បាន​ចុះទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​កម្ពុជា​ជម្រៅ ​៧៥​ ម៉ែត្រ ចាត់ទុកថា​ អាចជា​ជម្រក​ត្រី​ទឹកសាប​ចុងក្រោយ​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​

ក្រុម​អ្នករុករក​ក្រោម​ទឹក​ដ៏​ល្បីល្បាញ​មួយក្រុម​បាន​ចុះទៅ​ក្នុង​ទឹក​ជម្រៅ​ប្រហែល ​៧៥​ ម៉ែត្រ​នៅក្រោម​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្នុងប្រទេស​កម្ពុជា ដែលជា​តំបន់​សំខាន់​នៃ​ពពួក​មច្ឆជាតិ និង​ការ​ចិញ្ចឹមជីវិត ដែល​ត្រូវបាន​ចាត់ទុកថា​ប្រហែល​អាចជា​ជម្រក​ចុងក្រោយ​នៃ​ត្រី​ទឹកសាប​ដែលមាន​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-30-0852-235707.html

សហគមន៍​នេសាទ​នៅ​ខេត្ត​ជាប់​សមុទ្រ​ចំនួន២​ប្រឈម​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ

សហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប បន្តរងការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍នានានៅតំបន់ឆ្នេរ ដោយសារតំបន់អាស្រ័យផលរបស់ពួកគេរងការទន្ទ្រានយក និងបំផ្លិចបំផ្លាញដោយមហិច្ឆតាចង់បង្កើតជាតំបន់ទេសចរណ៍។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/04/22/two-coastal-fishing-communities-face-impacts-of-coastal-development-projects/

ដាក់ចេញនូវបំរាមហាមនេសាទ​រយៈពេល ​៥​ ខែ​ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​ឲ្យ​ត្រី​ពង

អាជ្ញាធរខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ប្រជានេសាទទាំងអស់ រួមទាំងអ្នកធ្វើខុសច្បាប់ទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពនេសាទចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ខណៈដែលរដូវចាប់ត្រីបានចប់ជាមួយនឹងរយៈពេលពងកូនត្រីចាប់ផ្តើម។ ...

យិ​ន​ សឿ​ម
https://www.khmertimeskh.com/501063706/five-month-fishing-ban-in-stung-treng-to-enable-fish-to-spawn/

អាជ្ញាធរខេត្តកំពតបង្ក្រាប​បទល្មើស​នេសាទ​ចំនួន ២១​ករណី

អាជ្ញាធរខេត្តកំពតបានបង្រ្កាបបទល្មើសនេសាទចំនួន ២១ ករណីក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ហើយអះអាងថា បទល្មើសភាគច្រើនប្រព្រឹត្តដោយជនជាតិខ្មែរ-ឥស្លាម ខណៈអ្នកនេសាទវៀតណាមហាក់គេចពីការនេសាទខុសច្បាប់នៅកម្ពុជា។ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501060881/kampot-authorities-crack-down-on-21-fishing-crimes/

ត្រីមាស​ទី​ ១ មន្ត្រីជលផល​ខេត្ត​បង្ក្រាប​បទល្មើស​នេសាទ​បាន​ ៣៨ ​ករណី និង​បញ្ជូន​មនុស្ស​ ៥ ​នាក់ ទៅ​តុលាការ

​ក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ ​២០២២​ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៨ ​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​ ៥​ នាក់​បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូស​​របាំង​សាច់​អួន និងរ​បាំងសាច់​ស្បៃមុង​សរុប​ប្រវែង ១៨ ៥៦០ ​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-18-1029-234973.html

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២​ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៨​ ករណី​

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​៣៨​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​នាក់ បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូសរ​បាំងសាច់​អួន និង របាំង​សាច់​ស្បៃ​មុង សរុប ១៨៥៦០​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ទៀត​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-16-0900-234902.html

​រដ្ឋាភិបាល​កំណត់​ទីតាំង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​​ទន្លេសាប​

​ក្រុម​ការងារ​ចម្រុះ​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ ​ដើម្បី​ទប់​ស្កាត់​ការ​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​ ​បាន​ប្រើប្រាស់​កំពង់ផែ​កំពង់​ភ្លុក​ ​ជា​ចំណុច​ប្រជុំ​ ​ដើម្បី​សម្របសម្រួល​ការ​ប​ង្រ្កា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ដ៏​ធំ​មួយ​នេះ​។ ...

ទិន​ ​សុខា​វុ​ធ​
https://bit.ly/3uDIXby

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ជាង​ ១០​ នាក់ ​ត្រូវបាន​ចាប់ខ្លួន

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ជាង​ ១០ ​នាក់ ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ទន្លេសាប​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​អន្តរក្រសួង​បាន​ឯកភាព​គ្នា​បង្កើត​ទីបញ្ជាការ​ឈរជើង​ថ្នាក់ជាតិ​ជា​អចិន្រៃ្តយ៍​នៅ​ទីតាំង​សំខាន់ៗ​ចំនួន ២ ​កន្លែង​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-28-0948-233948.html

នាយករដ្ឋមន្ត្រី​បញ្ជា​​អភិបាល​ខេត្ត​បង្ក្រាប​បទល្មើស​​បឹង​ទន្លេសាប​

​អភិបាល​ខេត្ត​ ​នគរបាល​ ​និង​កងទ័ព​ទាំងអស់​ដែល​មាន​យុត្តាធិការ​នៅ​ជាប់​បឹង​ទន្លេសាប​ ​ត្រូវ​បាន​ប្រាប់​ឱ្យ​ប​ង្រ្កា​ប​នេសាទ​ខុសច្បាប់​។​ ...

ស៊ុន​ ​មិនា​
https://bit.ly/3uoxoEN

លោកនាយក​រដ្ឋមន្ត្រី ​បញ្ជា​ឱ្យ​ត្រៀម​ប្រើ​ឧទ្ធម្ភាគចក្រ​កម្ចាត់​ក្រុម​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ត្រៀម​ប្រើ​ឧទ្ធម្ភាគចក្រ កងទ័ពជើងទឹក​កម្ចាត់​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ បំផ្លាញ​ត្រី​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ឱ្យអស់ ដោយ​ចាប់​ក្រុម​ប្រព្រឹត្ត​បទល្មើស​ជលផល​ខ្នាត​ធំ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ដើម្បី​ធានា​ឱ្យបាន​នូវ​និរន្តរភាព​ធនធាន​ជលផល​នៅ​កម្ពុជា​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-24-1020-233753.html

Kep vendors and fishermen worried about land reclamation impacts

Vendors and fishermen in Kep province have expressed their concerns over the development of a new beach as part of a state-owned project, with nearly three kilometers of land being dumped into the sea. They say it’s affecting their businesses and harming natural resources, leaving ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/kep-vendors-and-fishermen-worry-about-the-impact-of-business-and-natural-resources-due-to-land-reclamation/

ក្រុមបច្ចេកទេស​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ ដើម្បី​ចងក្រង​ឯកសារ​

ក្រុមការងារ​បច្ចេក​ទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា ​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​​ភណ្ឌ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​ទន្លេសាប​ ដើម្បី​ចងក្រង​ទុកជា​ឯកសារ​សម្រាប់​ជាការ​សិក្សា​ស្វែងយល់​នៃ​ឧបករណ៍​នេ​​សាទ ​ដែល​មាននៅ​កម្ពុជា​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-14-1555-233282.html

ការ​ព្រួយបារម្ភ​កើតឡើង​ជុំវិញ​ការ​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប​

រាជបណ្ឌិត្យ​ សភា​កម្ពុជា​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប​។​ ប្រធាន​បណ្ឌិតសភា​ សុខ​ ទូច​ មាន​ប្រសាសន៍​ថា​ការ​នេសាទ​កំពុង​កើតឡើង​នៅ​ក្នុង​តំបន់​ការពារ​ដែល​ខុសច្បាប់​ ដែលខុសច្បាប់​ ហើយ​មាន​អ្នកនេសាទ​រាប់រយ​នាក់​ចូលរួម​។​​ ...

សុន មិនា
https://www.khmertimeskh.com/501040745/concern-grows-over-illegal-fishing-in-tonle-sap-lake/

លោក សុខ ទូច និង​​មន្ត្រី​ជំនាញ​កំពុង​តាម​​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល​ក្នុង​បឹង​ទន្លេសាប បង្ក្រាប​បទល្មើស​នេសាទ និង​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយចំនួន និង​កំពុង​បន្ត​ស្វែងរក​ជនសង្ស័យ​ដែល​កំពុង​រត់គេចខ្លួន​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-09-0948-232992.html

អភិបាលខេត្ត​ព្រះ​សីហ​នុ​ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរ​ និង​អ្នកនេសាទ​អំពី​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​

​លោក​ គួ​ច​ ចំរើន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ជា​ពិសេស​អ្នកនេសាទ​អំពី​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​ដែល​នឹង​ឈាន​មក​ដល់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501031709/preah-sihanouk-provincial-governor-notifies-tourists-and-fishermen-on-extreme-weather/

រដ្ឋបាល​ជលផល​បើក​ដំណើរការ​ថ្នាល​ស្រាវជ្រាវ​នវានុវត្តន៍​ និង​បច្ចេកវិទ្យា​លើ​វិស័យ​ជលផល

អង្គការ​ UNIDO (​អង្គការ​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូលផល​) សហការ​ជាមួយ​រដ្ឋបាល​ជលផល​ចុះហត្ថលេខា និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ និង​បច្ចេកវិទ្យា​អាហារ ដើម្បី​លើក​កម្ពស់ និង​ធានា​ដល់​ការកែច្នៃ​សុវត្ថិភាព​ម្ហូបអាហារ​ក្នុង​វិស័យ​ជលផល ដែល​រដ្ឋមន្ត្រី​រំពឹងថា បើ​កម្ពុជា សម្រេច​បាន​នូវ​ការច្នៃ​នៃ​ទិន្នផល​ត្រី​នោះ​នឹង​ឱ្យ​កម្ពុជា​ទទួលបាន​ចំណូល​កាន់តែ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-09-0935-231372.html

រដ្ឋបាល​គយ​ចិន​ បើកភ្លើង​បៃតង​សម្រាប់​ការនាំចេញ​ត្រីប្រា​ក្នុងពេល​ឆាប់ៗ

អគ្គរដ្ឋបាល​គយ​ចិន​បាន​ទុកពេល​ឱ្យ​កម្ពុជា ៣ ​សប្តាហ៍​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​ដែល​ភាគី​ចិន​បាន​តម្រូវ​ជាមុនសិន មុននឹង​ឈានដល់​ការចុះ​ពិធីសារ​ជា​ផ្លូវការ ដើម្បី​អាច​នាំ​ត្រីប្រា​ទៅកាន់​ប្រទេស​ចិន​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1100-230966.html

កម្ពុជារកចំណូលបានជាង ១,៧ ពាន់លានដុល្លារអាមេរិក ពីវិស័យវារីវប្បកម្ម និងជលផលទឹកសាបក្នុងឆ្នាំ ២០២១

កម្ពុជាទទួលបានប្រាក់ចំណូលជាង ១.៧ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុនពីវិស័យវារីវប្បកម្ម និងនេសាទទឹកសាប ជាមួយនឹងទិន្នផលជាង ៣៨០,០០០ តោនពីជលផលទឹកសាប។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3FUGXix

រដ្ឋាភិបាល​គាំទ្រ​ការ​ចិញ្ចឹម​ត្រី​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុនចិន JIN YU TANG (CAMBODIA) FISHERY CO.,LTD បានបង្ហាញពីវឌ្ឍនភាពនៃលទ្ធភាពគម្រោងវិនិយោគចិញ្ចឹមត្រីសមុទ្រក្នុងខេត្តព្រះសីហនុ និងស្វែងរកការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501008716/government-backs-marine-fish-farming-in-preah-sihanouk-province/

ក្រុមហ៊ុន​ ជីន យូ តាំង មាន​ផែនការ​វិនិយោគ​លើ​ការចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ

ក្រុមហ៊ុន ជីន យូតាំង (ខេមបូឌា) ​ហ្វីសឺរី ឯ.ក មាន​ផែនការ​វិនិយោគ​លើ​គម្រោង​វារីវប្បកម្ម​តាមបែប​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ នៅ​ជិត​កោះ​ដែក​គោល និង​កោះ​ថាស​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ទិន្នផល​នៃ​ការផលិត​ត្រី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-12-1506-229920.html

​របាយការណ៍​ស្តី​ពី​ការ​បង្ក្រាប​ការ​នាំ​ចូល​ត្រី​កាលពី​ឆ្នាំ​មុន​ត្រូវ​បាន​ចេញ​ជា​សាធារណៈ​

​ក្រុមការងារ​ស្តី​ពី​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ផលិតផល​ជលផល​នាំ​ចេញ​-​នាំ​ចូល​ខុសច្បាប់​បាន​បញ្ចប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ស្តី​ពី​សមិទ្ធផល​សម្រាប់​ឆ្នាំ​មុន​ ដោយ​លើក​ឡើង​ពី​លទ្ធផល​វិជ្ជមាន​ និង​ផ្តល់​អនុសាសន៍​សម្រាប់​ឆ្នាំ​ថ្មី​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501000764/report-on-last-years-fish-imports-crackdown-released/

អ្នក​នេសាទ​នៅបឹង​ទន្លេសាបផ្តោតលើការនេសាទត្រីបណ្តូលអំពៅ

បឹង​ទន្លេសាប ជា​បឹង​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ ដែល​ត​ភ្ជាប់​ទៅ​នឹង​ទន្លេមេគង្គ​តាមរយៈបឹង​ទន្លេសាប។ បើ​និយាយ​ពី​ភាព​សំបូបែបនៃ​ត្រី បឹង​នេះ​ស្ថិត​ក្នុង​ចំណោម​បឹង​ដែល​មាន​ផលិតភាព​ច្រើន​បំផុត​ក្នុង​ពិភពលោក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Hm22Ug

​កំពត​គ្រោង​ជួយ​អ្នកនេសាទ​ ក្រោយ​ទិន្នផល​ប្រចាំឆ្នាំ​ថយ​ចុះ​

​រដ្ឋបាល​ជលផល​ខេត្តកំពត​បាន​រាយការណ៍​ថា​ ទិន្នផល​នេសាទ​សមុទ្រ​ឆ្នាំ​២០២១​ បង្ហាញ​ការ​ថយ​ចុះ​ជាង​២​ពាន់​តោន​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ បើ​ទោះជា​រដ្ឋបាល​បាន​បង្ក្រាប​ប្រតិបត្តិការ​នេសាទ​ខុសច្បាប់​ជា​ច្រើន​ក្នុង​ខេត្ត​ក៏​ដោយ​។​ ​ ...

សុន មិនា
https://www.khmertimeskh.com/50996053/kampot-plans-to-help-fishermen-after-decrease-in-annual-yield/

កម្ពុជា និង​ឥណ្ឌូណេស៊ី ចែករំលែក​ជំនាញចិញ្ចឹម​ត្រី

បណ្ឌិត Laining បាននិយាយថា “យើងបានរៀន និងយល់ពីរបៀបបង្កើតម៉ូឌុល របៀបរៀបចំរចនាសម្ព័ន្ធម៉ូឌុល និងរបៀបថាតើម៉ូឌុលសំខាន់ប៉ុណ្ណាក្នុងការបង្ហាញផ្លូវក្នុងការរៀន” ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qcpRqA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jdEUJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!