ផ្ទៃដីជាង ១ ៧០០ហិកតា ដែលត្រូវបានកាប់ទន្រ្ទាន នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីដកហូត

ផ្ទៃដីទំហំជាង១ ៧០០ហិកតា ដែលត្រូវបានដកហូតពីការទន្រ្ទានយកដោយខុសច្បាប់​ នាពេលកន្លងមក នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ តាមរយៈថវិកាគាំទ្រពីគម្រោងរេដបូកដែន​ជម្រកសត្វព្រៃលំផាត់​ដែល​អនុវត្ត​ដោយ​អង្គ​ការជីវិតធម្មជាតិនៅកម្ពុជា។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-28-1523-262197

អ្នកសារព័ត៌មានបរិស្ថានម្នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ និង​បរិហារកេរ្តិ៍​ជាសាធារណៈ​

អ្នកសារព័ត៌មាន​អនឡាញ លោក អ៊ុក ម៉ៅ ដែល​តែង​តែរាយការណ៍​ពី​បញ្ហា​បរិស្ថាន និ​ង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើខុស​ច្បាប់​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​តុការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environment-journalist-ouk-mao-charged-with-incitement-public-defamation-after-reporting-on-deforestation/

សកម្មជនបរិស្ថាន​បន្តរក្សាជំហរ ទោះ​រង​ការ​គំរាម​កំហែង​ផ្នែក​ច្បាប់បន្ទាប់ពីលាតត្រដាងករណី​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះ​រកា

 សកម្មជនបរិស្ថានដែលនិយាយឥតសំចៃ រក្សាការតាំងចិត្តក្នុងការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន បើទោះបីជាមានការគំរាមកំហែងផ្នែកច្បាប់ បន្ទាប់ពីលាតត្រដាងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់អភិរក្សស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក៏ដោយ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environmental-activist-stands-firm-despite-legal-action-threat-after-exposing-logging-in-preah-roka-wildlife-sanctuary/

រដ្ឋមន្រ្តី ប្រាប់មន្ទីរបរិស្ថានគ្រប់ខេត្ត ឱ្យពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងធនធានធម្មជាតិ

បន្ទាប់ពីមានការផ្សព្វផ្សាយ ពីបទល្មើសព្រៃឈើនៅក្នុងតំបន់ការពារនាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានណែនាំឱ្យថ្នាក់គ្រប់គ្រងមន្ទីរបរិស្ថាននៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-13-930-262059

សហគមន៍ ជារណាំងការពារធនធានធម្មជាតិ មិនមែនជាអ្នកចូលរួមបំផ្លាញនោះទេ

សហគមន៍មូលដ្ឋាន គឺជារនាំងការពារធនធានធម្មជាតិ តាមរយៈការចូលរួមទប់ស្កាត់បទល្មើស និងកាត់បន្ថយ​ការពឹងផ្អែកទាំងស្រុងលើធនធានព្រៃឈើ ដោយការផ្តល់ជម្រើសមុខរបរថ្មី។ ប៉ុន្តែសមាជិកសហគមន៍ មួយ​ចំនួនកំពុងតែប្រព្រឹត្តផ្ទុយពីនេះទៅវិញ ដែលប្រឈមទៅនឹងវិធានការច្បាប់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-8-1326-262028

សហគមន៍ព្រៃឡង់ អង្គការមិនមែនរដ្ឋាភិបាល លើកឡើងពីការបែងចែកដីព្រៃ ៩៩ហិកតា ឱ្យរោងចក្រស៊ីម៉ងត៍បើទោះជាសន្យាបង្កើនគម្របព្រៃឈើក៏ដោយ

សកម្មជនបរិស្ថាន និងសហគមន៍បានបើកយុទ្ធនាការជំរុញឱ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រស៊ីម៉ងត៍លើផ្ទៃដីព្រៃការពារ ៩៩ ហិកតា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ...

សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/prey-lang-community-ngos-cry-foul-over-99ha-forest-land-allocation-to-cement-factory-despite-pledge-to-increase-forest-cover/

ឈើជន្លង់ម្រេចរាប់ម៉ឺនដើម ត្រូវបានកាប់ និងដឹកជញ្ជូនចេញពីតំបន់ការពារធម្មជាតិ ដោយខុសច្បាប់

ឈើជន្លង់ម្រេចប្រមាណជា៤ពាន់ដើម ដែលជាប្រភេទឈើលេខ១ ក្នុងចំណោមឈើរាប់ម៉ឺនដើម​ត្រូវបានកម្លាំងចម្រុះខេត្តមណ្ឌលគិរី ធ្វើការរឹបអូស ក្នុងរយៈពេល៤ថ្ងៃនៃចុងខែមេសាកន្លងមក ក្រោយពីត្រូវបានកាប់ចេញពីក្នុងតំបន់ការពារធម្មជាតិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-5-950-261988

អាជ្ញាធរឈប់ពន្យាពេល ឱ្យពលរដ្ឋ២៤គ្រួសារ ដែលមិនព្រមចាកចេញ ពីតំបន់អន្ទង់អាំងទៀតនោះទេ

ពលរដ្ឋចំនួន២៤គ្រួសារ ក្នុងចំណោមសរុប៩៨គ្រួសារនៅមិនទាន់ចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង នោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលក្នុងនោះក៏មានមេធាវី ប៉ូលិស និងជាគ្រូបង្រៀននៅ​ភ្នំ​ពេញ​ បានទៅចាប់ដីនៅតំបន់នោះផងដែរ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-13-167-261603

កោងកាងមានឫសជ្រោងច្រាង ដូចជាក្រុមស្រ្តី ដែលតែងជួយគ្នា តែមិនជែងគ្នា

កោងកាងមានឫសជ្រោងច្រាង ប្រៀបដូចជាក្រុមស្រ្តី ដែលតែងតែជួយគ្នា ជ្រោម​ជ្រែងគ្នា តែមិនជែងគ្នា ហើយរួមគ្នាការពារឧត្តមប្រយោជន៍ស្រ្តី និងក្មេងស្រីឈានឆ្ពោះទៅមុខជានិច្ច ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីម៉ុម ថានី។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-10-1216-261553

ឈើខុសច្បាប់ តម្លៃជិត១ម៉ឺនដុល្លារ របស់ឈ្មួញដុះស្លែ ត្រូវបានបង្រ្កាប

រថយន្តសាំយ៉ុងកែច្នៃដឹកឈើប្រហែលជា២០ម៉ែត្រគូបដែលមានតម្លៃទាបបំផុតជិត១ម៉ឺនដុល្លារ ត្រូវបានបង្រ្កាប បើទោះបីជាមានឡានជួយរត់ការ ដើម្បីបើកផ្លូវឱ្យយ៉ាងណាក៏ដោយ។ ឈើមួយរថយន្តនេះ ត្រូវបានគេរកឃើញថា ជារបស់ឈ្មួញឈើ ដុះស្លែប្រចំាខេត្តក្រចេះម្នាក់ ដែលគ្មានអ្នកបង្រ្កាបនាពេលកន្លងមក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-4-1443-261501

យ៉ាងហោចណាស់ឈើខុសច្បាប់ជិត៣០ម៉ែត្រគូបត្រូវបានរឹបអូសពីឃ្លាំងឈើ​២​កន្លែ​ងក្នុងក្រុងសៀមរាប

យ៉ាងហោចណាស់ឈើខុសច្បាប់ជិត៣០ម៉ែត្រគូប ត្រូវបានរកឃើញ និងរឹបអូសពីឃ្លាំងឈើ​២​កន្លែ​ងផ្សេ​ង​គ្នា ក្នុង សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ​ក្នុង​កុ្រងសៀមរាប កាលពីចុងសប្តាហ៍មុន ខណៈ​ដែល​ម្ចាស់​​ទីតាំង​បាន​ រត់​គេច​ខ្លួន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-6-1659-261044

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​មួយ​ទៀត​នៅ​ខេត្ត​មណ្ឌលគិរី

ក្រសួង​បរិស្ថាន​កំពុង​តែរៀ​ប​ចំ​ថ្នាល​បណ្តុះកូន​ឈើ​ថ្នាក់​តំបន់​មួយ​ផ្សេង​ទៀត​នៅ​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី ​ដែល​អាច​ផលិត​កូន​ឈើ​បាន​កន្លះ​លា​នដើម​ សម្រាប់​ចែក​ជូន​ពលរដ្ឋ​យក​ទៅ​ដាំ​ ដើម្បី​ស្តារ​គម្រប​ព្រៃ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-10-9-1647-260433

រដ្ឋាភិបាលបដិសេធការអះអាងរបស់អូឌីស៊ីអំពីការកាប់បំផ្លាញព្រៃឈើដ៏ធំ

ក្រសួងបរិស្ថានបានច្រានចោលការអះអាងដែលថាគម្របព្រៃឈើបានថយចុះពី ៤៣,២១% ក្នុងឆ្នាំ ២០១៥ មក ៣៩,៧៥% នៅឆ្នាំ ២០២៣ ដូចដែលបានរាយការណ៍ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ នៅថ្ងៃទី១ ខែកញ្ញា។ ...

ប៊ុត រស្មីគង់គា
https://www.khmertimeskh.com/501551986/govt-refutes-ocd-claim-of-major-deforestation/

ODC៖ គម្របព្រៃឈើនៅកម្ពុជា ថយចុះមកទាបជាង៤០%នៅឆ្នាំ២០២៣

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (Open Development Cambodia) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញផ្សាយរបាយការណ៍មួយ អំពីគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣។ ក្នុងរបាយការណ៍នេះ អង្គការក្រៅរដ្ឋាភិបាល ODC បានអះអាងថា គម្របព្រៃឈើនៅកម្ពុជា បានថយចុះមកក្រោម៤០% ក្នុងឆ្នាំ២០២៣។ ...

ឡាក់ ច័ន្ទតារា
https://shorturl.at/K2Tgo

អង្គការ​អភិរក្ស​អន្ដរជាតិ​កម្ពុជា និង​រដ្ឋាភិបាល​ខំ​ស្ដារ​ព្រៃលិចទឹក ៦០០​ហិកតា​នៅ​តំបន់​បឹង​ទន្លេសាប

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​​មួយ​ទសវត្សរ៍ អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា (CI Cambodia) បាន​ស្ដារ​ឡើងវិញ​នូវ​ផ្ទៃដី​ប្រមាណ ៦០០ ហិកតា​នៃ​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប ដែល​ជា​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់​នៅ​ក្នុង​បឹង​ទន្លេសាប​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ ...

ហុង រស្មី
https://www.postkhmer.com/national/2024-7-11-121-259900

ប្រធាន​មន្ទីរ​បរិស្ថាន៖ យើង​កំពុង​ស្រាវ​ជ្រាវ​ធ្វើតាម​ច្បាប់​ទាំងអស់ ដោយ​មិន​លើកលែង​ដាច់ខាត

មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បាន​នឹង​កំពុង​តែ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​មួយ​ករណី ក្រោយ​ពី​បង្រ្កាប​បាន​ឈើ​ប្រភេទ​លេខ ៣ ជាង ១៣​ម៉ែត្រ​គុប​នៅ​ជិត​ស្នាក់​ការ​ច្រក​ចង្អៀត ស្ថិត​ក្នុង​ភូមិ​ព្រៃធំ ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត កាល​ពី​ថ្ងៃ​ចន្ទ ទី​១០ ខែ​មិថុនា ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-6-11-1452-259751

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖​ការ​លួច​ដី​របស់​រដ្ឋ​គឺ​មិន​អាច​លាក់បាំង​បាន​ទេ​ សូម​បញ្ឈប់​នូវ​ការ​រំលោភ​បំពាន​ដី​ព្រៃរបស់​រដ្ឋ​ជា​បន្ទាន់​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​អំពាវនាវ​អោយ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​កាប់​រានទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ដោយ​ខុសច្បាប់​ ពីព្រោះ​ទ​ង្វើ​បំពាន​នេះ​ មិន​អាច​លាក់កំបាំង​បាន​ទេ​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​ ៧​នៃ​រដ្ឋសភា​កំពុង​យកចិត្តទុកដាក់​ និង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/amadnfv2

លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ពង្រឹង​ការគ្រប់គ្រង​បទល្មើស​ធនធានធម្មជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​និង​ការ​ពារ​ធនធានធម្មជាតិ​ជាពិសេស​ព្រៃឈើ ​ដើម្បី​កុំឱ្យ​មាន​ជន​ឆ្លៀតឱកាស​បំផ្លាញ ខណៈ​ស្ថាប័ន​មាន​សមត្ថកិច្ច​កង​អាវុធហត្ថ​បញ្ចេញ​កម្លាំង​ ៣០០​​ នាក់ អន្ត​​រាគ​មន៍ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធិ​នៅ ...

សុខ រក្សា
https://www.postkhmer.com/national/2024-3-17-1950-259232

កងរាជអាវុធហត្ថចាប់ខ្លួន​មនុស្ស​​១១នាក់នៅពោធិ៍សាត់​ក្នុងការបង្ក្រាបបទល្មើស​ព្រៃឈើ

កងរាជអាវុធហត្ថកម្ពុជា​បានចាប់ខ្លួន​មនុស្ស ១១នាក់នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជិត ៣០០នាក់ ដើម្បី​បង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ។​ ...

អុឺង ស៊ា
https://khmer.cambojanews.com/royal-gendarmerie-arrests-11-pursat-residents-in-wildlife-crime-crackdown/

ផ្ទៃដី​ព្រៃឈើ​ជាង​ ២៥​ ហិ​កតា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ក្នុង​ខេត្តមណ្ឌលគិរី​ក្នុង​ឆ្នាំ​ ២០២៣

​ក្នុង​ការ​អនុវត្ត​គម្រោង​ស្តារ​ព្រៃឈើ​ជា​ផ្នែក​នៃ​ផែនការ​យុទ្ធសាស្ត្រ​បរិស្ថាន​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អង្គការ​ USAID-Morodok​ Baitangand​ Wildlife​ Conservation​ Society​ (WCS)​ សហការ​ជាមួយ​ក្រសួងបរិស្ថាន​ សម្រេច​បានការ​ស្តារ​គម្រប​ព្រៃឈើ​ចំនួន​ ២៥,៤៤​ ហិ​កតា​ និង​ ២៧,១២៥​ ដើម​ ដែល​ត្រូវ​បាន​ចែកចាយ​ និង​ដាំ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501436558/more-than-25-hectares-of-forest-cover-were-restored-in-mondulkiri-2023/

កម្ពុជា​បាត់បង់​ព្រៃឈើ​ ៣១%​ នៃ​តំបន់​ការពារ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​

​ប្រទេស​កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ចំនួន​ ៣១​ ភាគរយ​ពី​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​របស់​ខ្លួន​ចន្លោះ​ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០២២​ និង​ជាង​ ១០​ ម៉ឺន​ហិ​កតា​ក្នុង​ឆ្នាំ​ ២០២២​ ស្មើនឹង​ ១,២​ ភាគរយ​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ប្រជាពលរដ្ឋ​ចូលរួម​នៅ​ក្នុង​យុត្តិធម៌ ...

ថាំង ស៊ីណន
https://kiripost.com/stories/cambodia-loses-31-of-protected-areas-trees-in-one-decade

រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កែប្រែ និង​ពង្រីក​ផ្ទៃដី​ឧទ្យាន​ជាតិ​

រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្ដីពី​ការកែប្រែ​ដោយបាន​បង្កើន​ទំហំ​ផ្ទៃដី​នៅក្នុង​ឧទ្យាន​ជាតិ​ធំៗ​ចំនួន​ ៣ រួម​មាន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម និង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូក​​គោ​» ​ក្នុង​គោលបំណង​ធានា​ការថែរក្សា ការពារ​សោ​ភណ​​ភាព​ធម្មជាតិ ទេសភាព ប្រព័ន្ធ​​អេកូឡូស៊ី និង​ជីវៈ ដើម្បី​ឆ្លើយតប​ទៅនឹង ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-09-1110-253363.html

រូបភាពពីផ្កាយរណបបង្ហាញថាព្រៃក្នុងតំបន់ការពារត្រូវប្រឈមនឹងការកាប់បំផ្លាញខ្លាំងក្នុងឆ្នាំ២០២២

ទិន្នន័យ​ថ្មី​ពី​​ផ្កាយ​រណប​បង្ហាញ​ថា​តំបន់​ព្រៃ​ស្រោង​របស់​កម្ពុជា​ទទួល​រង​ការ​កាប់​បំផ្លាញ​ខ្លាំង​ជាង​​ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ​តំបន់​ព្រៃ​ការពារ​ធំៗ​ចំនួន​បួន​ និង​ឧទ្យាន​ជាតិ​រង​កា​រ​កាប់​បំផ្លាញ​ច្រើន​ជាង​ឆ្នាំ​២០២១​។​ ...

Andrew Califf
https://khmer.cambojanews.com/satellite-data-shows-protected-areas-faced-brunt-of-deforestation-in-2022/

អភិបាលខេត្ត​ស្ទឹងត្រែង ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការត្រួតពិនិត្យ​លើ​បទល្មើស​ព្រៃឈើ

​អភិបាលខេត្ត​ស្ទឹងត្រែង​លោក ស្វាយ សំ​អ៊ាង បាន​ជំរុញ​និង​ក្រើនរំឭក​ដល់​អាជ្ញាធរ និង​កម្លាំង​ប្រដាប់អាវុធ​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ការបង្ក្រាប​បទល្មើស និង​ត្រួតពិនិត្យ​លើ​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ​។ ការជំរុញ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​រដ្ឋបាល ...

សែម ពិសី
https://www.postkhmer.com/national/2023-05-05-1150-249737.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UuZ5M
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!