បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
មេភូមិត្រូវបានឲ្យសារភាពកំហុស ខណៈពលរដ្ឋ ១០ នាក់ ត្រូវពិន័យ ១២ លានរៀល ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋ
អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានតម្រូវឲ្យមេភូមិម្នាក់សារភាពកំហុស និងផាកពិន័យមនុស្ស ១០ នាក់ផ្សេងទៀតជាទឹកប្រាក់ចំនួន ១២ លានរៀល ដោយទុកពេលឲ្យយកលុយមកបង់ពិន័យត្រឹមថ្ងៃទី ២២ ខែកុម្ភៈនេះ បន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធការកាប់ព្រៃលិចទឹកទន្ទ្រានយកដីរដ្ឋខុសច្បាប់នៅភូមិស្គន់ ឃុំត្បែង ស្រុក ...
សុទ្ធ គឹមសឿន
https://bit.ly/2P4DI0z
ក្រសួងបំផុសយុវជនឱ្យការពារធនធានធម្មជាតិ
ក្រសួងបរិស្ថានបានរៀបចំពិធីដាំដើមឈើនៅខេត្តកំពង់ធំដើម្បីប្រារព្ធទិវានៃក្តីស្រឡាញ់ដោយលើកទឹកចិត្តយុវជនឱ្យស្រឡាញ់និងការពារធនធានធម្មជាតិ។ ពិធីសាសនាមួយត្រូវបានធ្វើឡើងដើម្បីសម្គាល់ដើមឈើធំ ៗ ចំនួន ៥ ដើម និងការពារដើមឈើទាំងនោះពីការកាប់ ...
សែន ដាវិដ
https://www.khmertimeskh.com/50691806/ministry-inspires-youth-to-preserve-natural-resource
ប្រធានដែនជម្រកត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឱ្យកាប់ឈើ
ប្រធានដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគីរីត្រូវបានគេចោទប្រកាន់ថា បានអនុញ្ញាតឱ្យរោងឈើខុសច្បាប់ដំណើរការនៅក្នុងតំបន់អភិរក្ស។ សកម្មជន គ្រឹង តុលា បាននិយាយនៅក្នុងហ្វេសប៊ុកថា ប្រធានតំបន់ដែនជម្រកសត្វព្រៃស្រែពកកំពុងអនុញ្ញាត ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/sanctuary-chief-accused-allowing-logging
រដ្ឋបាលខេត្តកោះកុង និងអភិបាលស្រុកបន្ទាយស្រី ព្រមានបង្ក្រាបការរំលោភរានយកដី
រដ្ឋបាលខេត្តកោះកុងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះពលរដ្ឋណាដែលចូលទៅកាប់ទន្ទ្រានយកដីនៅក្នុងតំបន់ដីទំហំ ៩ ៣០៦ ហិកតានៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខណៈអភិបាលស្រុកបន្ទាយស្រីប្ដេជ្ញាទប់ស្កាត់សកម្មភាពឈូសឆាយកាប់រានដីព្រៃកោងកាងទឹកសាប រំលោភយកដីធ្វើជាកម្មសិទ្ធិ។ តាមលិខិតរដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី ...
សុទ្ធ គឹមសឿន
https://bit.ly/2UGRRVi
សត្វដំរីមួយក្បាលត្រូវបានសង្គ្រោះដោយជោគជ័យ
សត្វដំរីព្រៃមួយក្បាល បានធ្លាក់ផុងជាប់ក្នុងរណ្តៅជាច្រើនម៉ោង នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកជួយសង្គ្រោះបានដោយសុវត្ថិភាព កាលពីថ្ងៃចន្ទ។ ...
ប៉ិច សុធារី
https://bit.ly/2HcKpJB
មនុស្ស ៩នាក់ត្រូវបានមន្ដ្រីឧទ្យានុរក្សឃាត់ខ្លួន ពីបទល្មើសបំផ្លាញធនធានធម្មជាតិ
មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី បានចាប់ឃាត់ខ្លួនមនុស្សចំនួន ៩នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃបទល្មើសធនធានធម្មជាតិ ក្នុងនោះមានមនុស្ស ៧នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ត សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា បុរសជាជនសង្ស័យទាំង ...
ប៉ិច សុធារី
https://bit.ly/2UE3agY
រដ្ឋមន្ត្រីកសិកម្មលើកពីតម្លៃព្រៃឈើ និងជំរុញឲ្យមន្ត្រីត្រូវបង្ក្រាបបទល្មើស
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងថា ធនធានព្រៃឈើបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិដែលបានទាក់ទាញទេសចរ ហើយលោកបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងស្តារព្រៃឈើឡើងវិញ។ លោក វេង សាខុន បានថ្លែងបែបនេះនៅក្នុងពិធីបិទ ...
ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7
សហគមន៍ និងសង្គមស៊ីវិល ប្តឹងអភិបាលស្រុក និងមន្ត្រីមួយចំនួនពីបទរំលោភយកដីព្រៃ
ក្រុមប្រជាសហមន៍ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី និងមន្ត្រីសង្គមស៊ីវិលចំនួន ៨ នាក់បានដាក់ពាក្យប្ដឹងលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងមនុស្ស ៣ នាក់ផ្សេងទៀតទៅសាលាដំបូងខេត្តមណ្ឌលគិរីដោយចោទថា បានរំលោភយកដីព្រៃអភិរក្សចំនួន ៣០០ ហិកតានៅក្នុងភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែចុងចោទបានបដិសេធ។ ...
សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB
មន្ត្រីបរិស្ថាន ច្រានចោលរបាយការណ៍សហគមន៍ព្រៃឡង់
មន្ត្រីក្រសួងបរិស្ថានបានចាត់ទុករបាយការណ៍ចេញផ្សាយលើកចុងក្រោយមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា បានប្រើប្រាស់ទិន្នន័យមិនពិត និងមានបង្កប់របៀបវារៈនយោបាយ ដោយរបាយការណ៍លើកទី ៨ របស់បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងរយៈពេល ១៨ ឆ្នាំ ព្រៃឡង់ទំហំជាង ៤ ម៉ឺនហិកតាត្រូវបានបាត់បង់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួង ...
ខន សាវិ
https://bit.ly/2Ow02jg
សហគមន៍ និងអាជ្ញាធរ អំពាវនាវឲ្យចូលរួមអភិរក្សព្រៃឈើ និងសត្វព្រៃ
សហគមន៍ព្រៃសង្ឃរុក្ខវ័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យកាលថ្ងៃ ២ កុម្ភៈ បានអំពាវនាវដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឲ្យចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។ នៅក្នុងពិធីប្រារព្ធខួបទី ១៩ នៃការបង្កើតទីស្នាក់ការកណ្ដាលនៃសហគមន៍ព្រៃ ...
ឃុត សុភចរិយា
https://bit.ly/391JAz9
សមត្ថកិច្ចចាប់ និងបញ្ជូនមនុស្ស ៥៩ នាក់ ទៅតុលាការក្នុងការបង្ក្រាបបទល្មើសព្រៃឈើឆ្នាំ ២០១៩
យ៉ាងហោចណាស់មនុស្សចំនួន ៥៩ នាក់ ត្រូវបានចាប់ និងបញ្ជូនខ្លួនទៅសាលាដំបូងនៅក្នុងឆ្នាំ ២០១៩ ដែលបានពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មបំផ្លាញធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចេញផ្សាយ ...
Khorn Savi
https://www.phnompenhpost.com/national/forestry-crimes-see-decrease
បទល្មើសព្រៃឈើដឹកតាមរថយន្តនៅរតនគិរីថយចុះ ដោយបែរមកដឹកតូចតាចតាមម៉ូតូ
មន្ត្រី និងសង្គមស៊ីវិលនៅខេត្តរតនគិរីមើលឃើញថាបទល្មើសព្រៃឈើនៅក្នុងខេត្តនេះមានការថយចុះ ដោយជនល្មើសបានផ្លាស់ប្ដូរមធ្យោបាយដឹកជញ្ជូនឈើពីការដឹកតាមរថយន្ត ងាកមកដឹកតាមម៉ូតូកែច្នៃតូចតាចវិញ។ ជាមួយគ្នានោះមន្ត្រីអាវុធហត្ថស្រុកអូរយ៉ាដាវក៏បានបង្ក្រាប និង ...
សុទ្ធ គឹមសឿន
https://bit.ly/36zwZBH
តុលាការខេត្តមណ្ឌលគិរីឃុំខ្លួនជនត្រូវចោទម្នាក់ពីបទល្មើសបំផ្លាញធនធានធម្មជាតិ
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការដាក់អន្ទាក់ចាប់សត្វព្រៃប្រភេទសត្វកម្រជាច្រើនប្រភេទ នៅដែនជម្រកសត្វព្រៃស្រែពក។ «បច្ចុប្បន្ន ចៅក្រមស៊ើបសួរ កំពុងបន្តនិតិវិធីស៊ើបសួរបន្តទៀតទៅលើ ...
ប៉ិច សុធារី
https://bit.ly/315EFKz
សមត្ថកិច្ចកំពុងតាមរកម្ចាស់ឡដុតធ្យូងចំនួន ៩ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុះ
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងពីម្សិលមិញបាននិងកំពុងស្រាវជ្រាវរកម្ចាស់អាជីវកម្មឡធ្យូងចំនួន ៩ ឡ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបង្ក្រាបក្នុងដែនជម្រកសត្វព្រៃភ្នំសំកុះស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ដោយបានរឹបអូសកាំភ្លើងស្នុកដូង ពូថៅ និងខ្សែអន្ទាក់សម្រាប់ទាក់សត្វព្រៃមួយចំនួន ខណៈដែលម្ចាស់ឡធ្យូងបាន ...
សុទ្ធ គឹមសឿន
https://bit.ly/37BkZkf
មន្ទីរកសិកម្មប្រកាសផ្ដល់រង្វាន់ ចំពោះការប្រាប់តម្រុយអ្នកលួចដុតព្រៃពូជគ្រញូង
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ១០ លានរៀល ដល់អ្នកដែលអាចផ្ដល់ព័ត៌មានដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យករណីលួចដុតបំផ្លាញព្រៃពូជឈើគ្រញូងជាង ២០ ហិកតា នៅតំបន់ព្រៃពូជឈើគ្រញូង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបបាន ...
ឃុត សុភចរិយា
https://bit.ly/37rsev6
អាជ្ញាធរខេត្តកំពតឲ្យក្រុមហ៊ុន ១ បញ្ឈប់ចាក់ដីលុបព្រៃកោងកាងជាបន្ទាន់
អភិបាលខេត្តកំពតលោក ជាវ តាយ កាលពីម្សិលមិញបានបញ្ជាឲ្យក្រុមហ៊ុនរបស់ឧកញ៉ា គុយ លៀងគី បញ្ឈប់សកម្មភាពចាក់ដីលុបព្រៃកោងកាងនៅចំណុចភូមិ-ឃុំព្រែកត្នោត ស្រុកទឹកឈូជាបន្ទាន់ បន្ទាប់ពីពិនិត្យឃើញថា មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិ និងជីវចម្រុះ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទនៅក្នុងតំបន់នោះ។ ...
ឃុត សុភចរិយា
https://bit.ly/3aAtPRq
មន្ត្រីបរិស្ថានសាកសួរមេភូមិ និងបុរសម្នាក់រឿងឈូសឆាយព្រៃ
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញបានសាកសួរបុរស ២ នាក់ ក្នុងនោះមានម្នាក់ជាមេភូមិ បន្ទាប់ពីនគរបាលស្រុកវាលវែងឃាត់ខ្លួនពាក់ព័ន្ធនឹងការឈូសឆាយរំលោភដីព្រៃក្នុងតំបន់ការពារធម្មជាតិអស់ប្រហែល ១០ ហិកតា នៅក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើ ២ ស្រុកវាលវែង។ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង ...
ខន សាវិ
https://bit.ly/2v0ne27
តុលាការចោទប្រកាន់បុរសម្នាក់នៅខេត្តស្ទឹងត្រែងពីបទដឹកជញ្ជូនឈើខុសច្បាប់
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកាលពីថ្ងៃអាទិត្យបានបញ្ជូនបុរសម្នាក់ក្នុងចំណោមបុរស ៧ នាក់ដែលត្រូវបានឃុំខ្លួនពីបទដឹកជញ្ជូនឈើខុសច្បាប់ទៅតុលាការ។ ស្នងការនគរបាលខេត្តព្រះសីហនុលោក ម៉ៅ តារា បាននិយាយថា បុរសជនជាតិវៀតណាមម្នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/courts-charge-s-treng-men-transporting-illegal-timber
តុលាការចោទពលរដ្ឋ ៧ នាក់ ទន្ទ្រានយកដីក្នុងតំបន់ការពារ
តុលាការខេត្តព្រះសីហនុបានចោទប្រកាន់ពលរដ្ឋប្រុស និងស្រីចំនួន ៧ នាក់ ដោយហេតុបានរុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ និងបង្ករបួសស្នាមដល់សមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់។ លោក លឹម ប៊ុនហេង អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ពលរដ្ឋទាំង ៧ នាក់ ...
វ៉ន ដារ៉ា
https://bit.ly/36ghAWQ
នគរបាលកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្នាំ ២០២០
កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជាគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងឆ្លងដែនខុសច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃទី ១៩ បានឲ្យដឹងថា លោក ស ខេង រដ្ឋមន្ត្រី ...
ម៉ិច ដារ៉ា
https://bit.ly/376z1tY
ក្រុមហ៊ុនស៊ីងបាយអូថេក ប្តេជ្ញាដាំដើមឈើឲ្យបានជាង ៣០ លានដើម
ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) អះអាងថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងដាំឈើឱ្យបានជាង ៣០ លានដើម នៅលើផ្ទៃដីជាង ៣ ម៉ឺនហិកតា ដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលសម្រាប់ដាំឈើប្រើប្រាស់ជាលក្ខណៈឧស្សាហកម្ម។ លោក លូ ឈូឆាង នាយកប្រតិបត្តិ ក្រុមហ៊ុនស៊ីងបាយអូថេក និងជាប្រធានសមាគមឧស្សាហកម្មកែច្នៃឈើ ...
ខន សាវិ
https://bit.ly/36fTo6Y
ការចាក់ដីនៅព្រៃកោងកាងក្នុងខេត្តកំពតនៅតែបន្ត
ទោះបីជាមានបទបញ្ជាបញ្ឈប់ដែលត្រូវបានចេញឱ្យពាណិជ្ជករលេចធ្លោម្នាក់ក៏ដោយ ព្រៃកោងកាងដែលជាប្រភពដ៏សំខាន់នៃប្រព័ន្ធអេកូក្នុងខេត្តកំពតកំពុងរងការគំរាមកំហែងជាថ្មីទៀត នៅពេលដែលការបំពេញដីបានចាប់ផ្តើមជាថ្មី។ ព្រៃកោងកាង និង ...
CNE
https://www.khmertimeskh.com/50681426/stop-order-but-fulling-of-kampot-mangrove-swamp-continues
ក្រសួងៈ អ្នកបង្កឲ្យមានភ្លើងឆេះព្រៃមានទោសពី ៣ ទៅ ១០ ឆ្នាំ
រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីណែនាំមួយដោយរំឭកចំពោះអ្នកដែលបង្កឲ្យមានករណីភ្លើងឆេះព្រៃ ឬព្រៃលិចទឹកដោយរំឭកថា ពួកគេនឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ដល់ ១០ ឆ្នាំ បន្ទាប់ពីមានឧប្បត្តិហេតុបែបនេះកើតមានជារៀងរាល់ឆ្នាំបណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2NynmfO
ប៉ូលីសប៉ះទង្គិចជាមួយអ្នកភូមិជុំវិញការទន្ទ្រានយកដី
មន្ត្រីសាលាខេត្តព្រះសីហនុកាលពីម្សិលមិញបានប៉ះទង្គិចជាមួយក្រុមអ្នកភូមិមួយក្រុមប្រដាប់ដោយដំបង និងកាំបិតផ្គាក់ ខណៈមន្ត្រីព្យាយាមរុះរើផ្ទះដែលបានសាងសង់ខុសច្បាប់នៅឧទ្យានជាតិរាម។ យោងតាមរបាយការណ៍ប៉ូលីសខេត្តបានឱ្យដឹង ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50680159/police-clash-with-villagers-over-land-encroachment