ការរុករករ៉ែ
ការរុករកត្បូងថ្ម
ការរុករកត្បូងថ្ម
មិនមានការរុករកត្បូង ជាលក្ខណៈឧស្សាហកម្មខ្នាតធំឡើយនៅក្នុងប្រទេសកម្ពុជា ហើយក៏មានកម្មករត្បូងអចិន្ត្រៃយ៍តិចតួចផងដែរ។ ប្រជាជនភាគច្រើន ធ្វើជាកម្មករត្បូងខណៈពេលធ្វើការងារផ្សេងទៀត–ដែលជាទូទៅ ជាការងារកសិដ្ឋាន–ហើយពួកគេភាគច្រើនធ្វើការរ៉ុករកត្បូងដោយគ្មានអាជ្ញាប័ណ្ណ។ អ្នកប្រកបរបររ៉ុករកត្បូងជាញឹកញយមានជីវភាពក្រីក្រ។ មានរ៉ែត្បូងជាច្រើនប្រភេទ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ប្រភេទត្បូងដែលមានតម្លៃបំផុត គឺត្បូងទទឹម និង កណ្តៀង។ទន្ទឹមនឹងនេះ មានត្បូងពណ៌បៃតង ត្បូងអាហ្វីម៉ាទ្រីន ត្បូងជម្ពូរ័ត្ន ត្បូងពណ៌លឿង ត្បូងតូប៉េស ត្បូងគុជក្រហម ថ្មក្រានីត ហ្សីកខន និងត្បូងឬថ្មប្រភេទផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរ។មិនមាន ត្បូងពេជ្រឬត្បូងមរកតត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ។ ...