ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រដ្ឋមន្ត្រីអាស៊ាននឹងធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងចូលរួមជាមួយសមភាគីអាស៊ានរបស់លោកតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបទេសអង់គ្លេសលោក Dominic Raab ពីរបៀបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្លុកទាំង ១០ ប្រទេស និង ...
សុខ សំណាង
https://bit.ly/2PL5jap
រដ្ឋមន្ត្រីក្រសួងការបរទេសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ៣ ឆ្នាំសម្រាប់មន្ត្រីការទូតកម្ពុជាអនុវត្ត និងធ្វើពិពិធកម្មសេដ្ឋកិច្ចការទូត
លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន សម្ពោធដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ដែលផ្ដោតលើវិស័យចំនួន ៤ និងសៀវភៅមុខម្ហូប «រសជាតិនៃអង្គរ» ឬ The Taste of Angkor សម្រាប់មន្ត្រីការទូតកម្ពុជាអនុវត្ត និងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យលើសពីការធ្វើការទូតតាមបែបប្រពៃណី។ ...
នៀម ឆេង
https://bit.ly/3c16P13
នាយករដ្ឋមន្ត្រីនឹងចូលរួមក្នុងកិច្ចប្រជុំមេគង្គ-ឡានឆាង តាមរយៈសន្និសិទវីដេអូ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ ដែលនឹងត្រូវធ្វើឡើងតាមរយៈសន្និសីទវីដេអូនៅថ្ងៃទី ២៤ ខែសីហានេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50755377/pm-to-participate-in-mlc-meeting-via-video-conference/
ការនាំចេញកើនឡើងខណៈការនាំចូលធ្លាក់ចុះ
តម្លៃនាំចេញសរុបរបស់កម្ពុជាមានចំនួន ៥,៩ ពាន់លានដុល្លារពោលគឺកើនឡើង ១១,៧ ភាគរយធៀបនឹងឆ្នាំមុនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ។ តម្លៃនៃការនាំចូលសរុបរបស់កម្ពុជាមានចំនួន ៨,១ ពាន់លានដុល្លារ ...
សុខ ចាន់
https://www.khmertimeskh.com/50749966/exports-rise-in-value-lower-imports/
ប្រទេសអ៊ីតាលីផ្តល់វិភាគទានចំនួន ១០០,០០០ ផោន ដល់ប្រតិបត្តិការរបស់ ARMAC
ប្រទេសអ៊ីតាលីត្រៀមផ្តល់វិភាគទានចំនួន ១០០,០០០ ផោន ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) ។ នេះត្រូវបានលើកឡើងដោយ ARMAC នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដោយដកស្រង់លិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាទៅ ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50742086/italy-to-contribute-e100000-to-armacs-operations/
កូរ៉េខាងត្បូងពិចារណាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
សំណើរបស់រាជរដ្ឋាភិបាលកម្ពុជាសុំការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងត្រូវបានពិចារណាដោយភាគីកូរ៉េ។ ...
ហេង បញ្ញា/AKP
https://www.khmertimeskh.com/50741037/south-korea-considers-construction-of-cambodia-korea-friendship-bridge/
លោករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថាកម្ពុជាហាមមិនឲ្យមានមូលដ្ឋានយោធាបរទេសឡើយ
លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ជាថ្មីថាព្រះរាជាណាចក្រកម្ពុជាហាមឃាត់យ៉ាងខ្លាំងចំពោះការបង្កើតមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងព្រំដែនរបស់ខ្លួន។ ...
ឃួន ណារីម
https://www.khmertimeskh.com/50732612/no-foreign-navy-basing-rights-granted/
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ខែវិច្ឆិកាឆ្នាំ ២០២០
លោក លុយ ដេវីដ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថាប្រទេសកម្ពុជាបានបញ្ជាក់ជាថ្មីថាខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅខែវិច្ឆិកាខាងមុខនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50728976/cambodia-reaffirms-commitment-to-host-the-asia-europe-meeting-asem-nov-2020/
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ នៅកម្ពុជានៅតែបន្តដូចការគ្រោងទុក
លោក លុយ ដេវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក៏ជាប្រធានលេខាធិការដ្ឋានជាតិកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប បានមានប្រសាសន៍ថាកិច្ចប្រជុំកំពូល អាស៊ី - អឺរ៉ុបលើកទី ១៣ (ASEM13) នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជាតាមការគ្រោងទុក ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50725907/13th-asem-summit-in-cambodia-to-continue-as-planned/
កម្ពុជាជ្រើសយកមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» សម្រាប់កិច្ចប្រជុំ ASEM
ដោយកំពុងត្រៀមខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះលើកដំបូងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១៣ នៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ និងចាត់ទុកកិច្ចប្រជុំកំពូលនាពេលខាងមុខជាប្រវត្តិការទូតមួយគឺកម្ពុជាក៏សម្រេចដាក់ចេញ ...
ខន សាវិ
http://bit.ly/2wI4O7o
លទ្ធផលនៃកិច្ចពិភាក្សាអាស៊ាន-នូវ៉ែលហ្សេឡង់នៅខេត្តសៀមរាប
ក្រសួងការបរទេសនៅថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងពីលទ្ធផលនៃកិច្ចពិភាក្សាអាស៊ាន-នូវ៉ែលហ្សេឡង់លើកទី ២៧ ដែលបានធ្វើឡើងនៅថ្ងៃទី ២០-២១ ខែកុម្ភៈនៅខេត្តសៀមរាប។ ...
តាំង វីដា
https://www.khmertimeskh.com/50694085/the-outcome-of-asean-new-zealand-dialogue-in-siem-reap
កម្ពុជាចាត់ទុកការព្យួរផ្នែកខ្លះនៃ EBA របស់ EU ថាជាការយល់ខុសអំពីកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រតិកម្មទៅនឹងការសម្រេចព្យួរ EBA ដោយគណៈកម្មការអឺរ៉ុបសម្រាប់ទំនិញនាំចូលទីផ្សារអឺរ៉ុបថា ជាការផ្ដើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្ដែងនៅកម្ពុជាដែលការព្យួរ ១ ភាគ ៥ នៃ EBA នេះនឹងធ្វើឲ្យកម្ពុជាត្រូវបង់ពន្ធលើមុខទំនិញ ៤០ មុខ ខណៈដែលទំនិញកម្ពុជា ...
នៀម ឆេង
https://bit.ly/2SnN0GX
លោក ហ៊ុន សែន ថា លោកមិនដែលធ្វើសេចក្តីសម្រេចដើម្បីតម្រូវចិត្តបរទេសទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃសុក្រថា លោកមិនដែលធ្វើសេចក្ដីសម្រេចណា ដើម្បីតម្រូវចិត្តបរទេសទេ ហើយថា សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឲ្យបានខ្លាំង ជាជាងការបំបែកបំបាក់ខណៈដែលលោកក៏បានដាក់ទិសដៅ ៥ ចំណុចសម្រាប់កម្ពុជាត្រូវប្រកាន់យក ដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍គោលរបស់ ...
នៀម ឆេង
https://bit.ly/390gi3H
ក្រសួងការបរទេសកត់សម្គាល់បញ្ហាប្រឈមចំពោះគោលនយោបាយការបរទេស
ក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា គោលនយោបាយការបរទេសរបស់កម្ពុជាប្រឈមនឹងបញ្ហាធំ ៗ ពីការជ្រៀតជ្រែកពីបរទេសក្រោមលេសនៃសិទ្ធិមនុស្ស ជម្លោះសមុទ្រចិនខាងត្បូង និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ...
ស៊ុន មេសា
https://www.khmertimeskh.com/50685785/foreign-ministry-notes-challenges-to-foreign-policy
ពលករចំណាកស្រុកជាង ៣៦.០០០ នាក់បានធ្វើមាតុភូមិនិវត្តន៍នៅឆ្នាំ២០១៩
ក្រសួងការបរទេសបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកកម្ពុជាជាង ៣៦.០០០ នាក់មកពីប្រទេសមួយចំនួនកាលពីឆ្នាំមុន។ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងបាននិយាយកាលពីម្សិលមិញក្នុងសន្និសីទប្រចាំឆ្នាំថា ក្រសួងបានយកចិត្តទុកដាក់ក្នុងការ ...
មុំ គន្ធា
https://www.khmertimeskh.com/50685776/more-than-36000-migrant-workers-repatriated-last-year
កម្ពុជាប្រតិកម្មនឹងសេចក្តីថ្លែងការណ៍ UN រឿងសវនាការលើលោក កឹម សុខា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៣ រូបដែលថា សវនាការ លោក កឹម សុខា «មិនមានគុណភាពដែលអាចទទួលយកបាន»។ ...
នៀម ឆេង
https://bit.ly/2tp9aiw
ក្រសួងការបរទេសបានដាក់ការឆ្លើយតប ចំពោះរបាយការណ៍គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA កាលពីថ្ងៃម្សិលមិញ
កម្ពុជារំពឹងថា សហភាពអឺរ៉ុបនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ EBA និងផលប៉ះពាល់លើកម្មករជិត ១ លាននាក់ នៅកម្ពុជាក្នុងករណីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ កាលពីថ្ងៃព្រហស្បតិ៍ទី ១២ ធ្នូ ម្សិលមិញក្រសួងការបរទេសបានដាក់ការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះ ...
នៀម ឆេង
https://bit.ly/2PftD1g
ក្រសួងការបរទេសកម្ពុជា ប្រតិកម្មចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើលោក គន់ គីម និងឧកញ៉ា ទ្រី ភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ ប្រតិកម្មទៅលើច្បាប់សកលម៉ានីតស្គី (Global Magnitsky Act) របស់សហរដ្ឋអាមេរិកដោយបានបំពានជនជាតិកម្ពុជាដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជនជាកម្មវត្ថុនៃវិធានទណ្ឌកម្ម ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពឯករាជភាពនៃច្បាប់ និង ...
ម៉ិច ដារ៉ា
https://bit.ly/2P7fenD
ជប៉ុនផ្តល់ហិរញ្ញប្បទាន $២២ លាន សម្រាប់សង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅពោធិ៍សាត់
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ ២ ៤០៥ លានយ៉េនស្មើនឹងប្រមាណ ២២ លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្ត ...
ម៉ិច ដារ៉ា
https://bit.ly/33QYBR6
ក្រសួងការបរទេសស្នើឱ្យស៊ុយអែតបន្តផ្តល់ជំនួយដោះមីន
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបាន បញ្ជាក់ជាថ្មីនូវសំណើរបស់លោកដល់រដ្ឋាភិបាលស៊ុយអែត ដើម្បីពិចារណាបន្តផ្តល់ជំនួយសម្រាប់សកម្មភាពដោះមីននៅកម្ពុជា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់។ ...
តាំង វីដា
https://www.khmertimeskh.com/50665723/foreign-affairs-ministry-requests-sweden-to-demining-aid/
កម្ពុជានៅតែបន្តបដិសេធសំណើរបស់កោះតៃវ៉ាន់ក្នុងការបង្កើតការិយាល័យតំណាង
ក្រសួងការបរទេសបាននិយាយនៅថ្ងៃច័ន្ទទី ១៨ ខែវិច្ឆិកាថា កម្ពុជាមិនទាន់អនុម័តលើសំណើរបស់រដ្ឋាភិបាលតៃវ៉ាន់ក្នុងការបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសនេះនៅឡើយទេ បន្ទាប់ពីម្ចាស់អាជីវកម្មតៃវ៉ាន់បានត្អូញត្អែរអំពីភាពមិនរលូននៃដំណើរការឯកសារនានា។ ...
Ching-Tse Cheng
https://www.taiwannews.com.tw/en/news/3820080
មន្ត្រីបញ្ជាក់ថា បានទទួលរបាយការណ៍ពី EU
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលរបាយការណ៍ពីគណៈកម្មការស្វែងរកការពិតរបស់សហភាពអឺរ៉ុបទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធស្ដីពីកម្ពុជាដែលសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ ...
ម៉ិច ដារ៉ា
https://bit.ly/351FCEM
នាយករដ្ឋមន្ត្រីទៅប្រទេសអឺរ៉ុប ពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យម្សិលមិញបានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ ចាប់ពីថ្ងៃទី ១៣ ដល់ ១៧ តុលា ដើម្បីជួបពិភាក្សាពីបញ្ហាមួយចំនួនក្នុងនោះក៏មានបញ្ហាតំបន់ និងអន្តរជាតិ និងមានការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរួម ...
នៀម ឆេង
https://bit.ly/33xGFeR
ជប៉ុនផ្តល់ជំនួយឥតសំណងជិត $២៦ លាន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់
ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ...
រី សុចាន់
https://bit.ly/2nZaZQc