កម្ពុជា​ចាត់ទុក​ការព្យួរ​ផ្នែក​ខ្លះ​នៃ EBA របស់​ EU ​ថា​ជា​ការយល់​ខុស​អំពី​កម្ពុជា

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រតិកម្ម​ទៅនឹង​ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប​ថា ជាការ​ផ្ដើមចេញពី​ការភាន់ច្រឡំ​ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ដែល​ការព្យួរ​ ១ ​ភាគ​ ៥ ​នៃ EBA នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​មុខ​ទំនិញ​ ៤០ ​មុខ ខណៈ​ដែល​ទំនិញ​កម្ពុជា​ចំនួន ៩ ០០០ មុខ​ផ្សេងទៀត​នៅតែ​អាច​បន្ត​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ដោយ​គ្មាន​បង់ពន្ធ​ដូច​ធម្មតា​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស និង​ក្រសួងពាណិជ្ជកម្ម​។ ...

នៀម ឆេង
https://bit.ly/2SnN0GX