រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលមានសមាសភាពពីក្រសួងពាក់ព័ន្ធចំនួនដើម្បីពិនិត្យ ផ្តល់យោបល់ និងអប់រំផ្សព្វផ្សាយចំណេះដឹងផ្នែកសុខភាព និងសុវត្ថិភាពការងារ។ តាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ (គ.ជ.ស.ក.) ត្រូវបានបង្កើតឡើង ...
មុំ គន្ធា
http://bit.ly/2gei71H
រដ្ឋាភិបាលសហការជាមួយក្រុមហ៊ុនអាមេរិក ដើម្បីអភិវឌ្ឍថាមពល
ក្នុងគោលដៅរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយតម្រូវការថាមពលឲ្យបាន ២០ភាគរយនៅឆ្នាំ២០៣៥ និងកាត់បន្ថយកាបូន (CO2) ឲ្យបាន៣លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣៥និងធានាឲ្យបាន១០០ភាគរយនៃការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជននៅតាមជនបទ ...
សុខ ចាន់
http://bit.ly/2gzZ869
រកឃើញទីតាំងឡរមៀត ដែលផលិតសារធាតុគ្រឿងញៀន
បណ្ដាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ និងបរិស្ថាន ដែលមកពីមហាវិទ្យាល័យផ្សេងៗគ្នាចំនួន៦ បានរកឃើញទីតាំងរោងចក្រផលិតម្សៅរមៀត ដែលសង្ស័យជាសារធាតុសម្រាប់ផលិតគ្រឿងញៀន មួយទំហំប្រមាណ ១០០ហិកតារ ដែលមានឡរំលាយវល្លិរមៀតចំនួន៣៧ នៅក្នុងចំណុចចំណោតផ្តាច់ជីវិត ស្ថិតនៅក្នុង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2gewGCe
ក្រសួងរ៉ែ និងថាមពល បើកចំហកិច្ចសហការលើវិស័យរ៉ែជាមួយសង្គមស៊ីវិល
ក្រសួងរ៉ែនិងថាមពលបានប្រកាសបើកចំហឲ្យសង្គមស៊ីវិលធ្វើការសហការនិងផ្តល់ភស្តុតាងជាក់លាក់បន្ថែមទៀតលើភាពមន្ទិលសង្ស័យរបស់ខ្លួនចំពោះរបាយការណ៍នៃការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី។ លោក ឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានស្វាគមន៍ចំពោះតំណាងអង្គការចំនួន ១៣ ក្នុងចំណោម ៤៧ ដែល ...
វ៉ែន រដ្ឋាវង្ស និង រស់ ចាន់វាសនា
http://bit.ly/2fu5T4f
រដ្ឋាភិបាលកម្ពុជាកំពុងពិចារណាយកពន្ធលើការហោះហើរពីកម្ពុជា
ព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីម្សិលមិញថា កម្ពុជាកំពុងពិចារណាការអនុវត្តពន្ធអាកាសចរណ៍សម្រាប់ជើងហោះហើរដែលចាកចេញពីកម្ពុជា។ ការប្រកាសនេះបានធ្វើឡើងខណៈលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានថ្លែងសុន្ទរកថា នៅ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2eM55MQ
ក្រសួងពាណិជ្ជកម្ម ចល័តម៉ាស៊ីនត្រួតពិនិត្យសារធាតុគីមី និងជាតិពុល
ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញបានដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័ត (Mobile Lab) លើកដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ វិភាគ និងពិនិត្យមើលសារធាតុគីមី និងជាតិពុល ដែលមាននៅក្នុងអាហារ បន្លែ និងផ្លែឈើដែលចរាចរណ៍នៅលើទីផ្សារដើម្បីការពារសុខភាពប្រជាជន។ ...
សុខ ចាន់
http://bit.ly/2f5YSqc
ក្រសួងអប់រំគ្រោងដាក់បញ្ចូលមុខវិជ្ជាសហគ្រិនភាពក្នុងកម្មវិធីសិក្សា
ក្រសួងអប់រំ យុវជន និងកីឡាគ្រោងបញ្ចូលមេរៀនផ្នែកសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ចាប់ពីកម្រិតអនុវិទ្យាល័យក្នុងគោលដៅបញ្ជ្រាបការយល់ដឹងរបស់យុវសិស្សកម្ពុជាស្តីពីជំនាញគន្លឹះសម្រាប់អនុវត្តលើកិច្ចការអាជីវកម្ម និងការងារ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ ដែលត្រូវបានស្រង់ ...
Post Staff
http://bit.ly/2fmGPg9
លោក ជា សុផារ៉ា៖ លោកស្រី ស៊ុយ សាផាន ជាអ្នកធ្វើឲ្យពលរដ្ឋបាត់ជំនឿលើរដ្ឋាភិបាល
)រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់គ្រោងនឹងសើរើដោះស្រាយករណីវិវាទដីធ្លីជាង១០០រឿង ដែលលោកស្រី ស៊ុយ សាផាន ម្ចាស់ក្រុមហ៊ុនផានអុីម៉ិច កំពុងមានវិវាទជាមួយប្រជាពលរដ្ឋ ដោយថា ម្ចាស់ក្រុមហ៊ុនរូបនេះ មិនបានគោរពទៅតាមការសន្យាជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅតំបន់បុរីកីឡា និងទីតាំងមួយចំនួនទៀត ធ្វើ ...
ប៉ិច សុធារី
http://bit.ly/2fg7Sg2
ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន មានការកើនឡើងខ្លាំង
ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនដែលជាប្រទេសមួយមានសេដ្ឋកិច្ចដ៏ធំមួយក្នុងពិភពលោកមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល៩ខែក្នុងឆ្នាំនេះដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងការធ្វើពិពិធកម្មទីផ្សារ ...
ម៉ៃ គុណមករា
http://bit.ly/2eEeOjj
ក្រសួងរៀបចំដែនដី បង្កើតគណៈកម្មការពិនិត្យលើគម្រោងអភិវឌ្ឍន៍អគារប៊ូឌិ
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បង្កើតគណៈកម្មការដើម្បីរៀបចំផែនការ និងពិនិត្យលើគម្រោងអភិវឌ្ឍន៍អគារប៊ូឌិញ«ស»ដ៏វ័យចំណាស់ខណៈដែលអគារនេះត្រូវបានបង្កកមិនឲ្យមានការលក់ដូរឬផ្ទេរកម្មសិទ្ធិជាបណ្ដោះអាសន្ន ដើម្បីឲ្យគណៈកម្មការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលកាន់កាប់ជាក់ស្តែង។ ...
ប៉ិច សុធារី
http://bit.ly/2elzd14
មន្ត្រីជាន់ខ្ពស់ថា៖ Brexit មិនប៉ះពាល់ប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-អង់គ្លេស
មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអង់គ្លេស អះអាងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស្ដីពីពាណិជ្ជកម្ម រវាងកម្ពុជា និងអង់គ្លេស នឹងមិនប្រែប្រួលដោយសារការដើរចេញរបស់អង់គ្លេស ចេញពីតំបន់អឺរ៉ុប ឡើយ។ ...
ជា វណ្ណៈ
http://bit.ly/2eUYLOZ
កម្ពុជាត្រូវការប្រាក់ $៦០០ លានបន្សាំការប្រែប្រួលអាកាសធាតុ
ការស្រាវជ្រាវមួយបានបង្ហាញថាកម្ពុជាត្រូវការថវិកាជាង ៦០០ លានដុល្លារទៀតពីពេលនេះរហូតដល់ឆ្នាំ ២០១៨ សម្រាប់អនុវត្តគម្រោងបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជាខណៈដែលប្រទេសកម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសងាយរងគ្រោះពីការ ...
ទូច សុខា
http://bit.ly/2fnjs6S
រដ្ឋាភិបាល នឹងធ្វើកិច្ចព្រមព្រៀងប្រេងកាតជាមួយ KrisEnergy
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងភាពជាម្ចាស់ភាគហ៊ុនទាំងមូលនៃក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីKrisEnergyដែលកាន់កាប់អណ្ដូងរ៉ែប្រេងកាតប្លុក A នៃឈូងសមុទ្ររបស់ប្រទេសកម្ពុជា នឹងបង្កើនល្បឿនការងារសម្រាប់ការទាញយករ៉ែរបស់ ...
ម៉ៃ គុណមករា
http://bit.ly/2fB0kGC
អគារអ្នកដំណើរថ្មីគ្រោងសាងសង់នៅប៉ោយប៉ែត ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ
អគារអ្នកដំណើរថ្មីគ្រោងសាងសង់នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្របពេលដែលកំណើនភ្ញៀវទេសចរចេញចូលនិងសកម្មភាពដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃកើនឡើងជាបន្តបន្ទាប់ជាពិសេសការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ ចុងឆ្នាំនេះ។ សំណង់អគារអ្នកដំណើរនេះ គ្រោង ...
ជា វណ្ណៈ
http://bit.ly/2fhWoXx
ការពពោះជំនួសផ្អាកបណ្តោះអាសន្ន ខណៈរដ្ឋាភិបាលព្រាងច្បាប់
មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បម្រាមលើការមានផ្ទៃពោះដោយការពពោះជំនួសដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ នឹងនៅតែអនុវត្តដដែល រហូតដល់រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ការពារស្ត្រីខ្មែរដែលផ្តល់កំណើតដល់កូនរបស់ឪពុកម្តាយផ្សេងរួច។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/35175
សិក្ខាសាលាពិភាក្សាពីសុវត្ថិភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំបើកសិក្ខាសាលានៅសប្តាហ៍ក្រោយស្តីពីសំណង់ ដែលនឹងពិភាក្សាលក្ខណៈវិនិច្ឆ័យសម្រាប់ការចេញលិខិតអនុញ្ញាតសាងសង់ និង ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងការគ្រប់គ្រងការដ្ឋានសាងសង់ផងដែរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/31661/seminar-to-discuss-safety/
កម្រៃលើការត្រួតពិនិត្យនាំចេញអង្ករត្រូវបានកាត់បន្ថយ
រាជរដ្ឋាភិបាលបានសម្រេចតម្លៃថ្មីជាបណ្ដោះអាសន្ននៃការត្រួតពិនិត្យតាមប្រព័ន្ធម៉ាស៊ីនស្គែនលើមុខទំនិញអង្ករនាំចេញដឹកជញ្ជូនក្នុងកុងតឺន័រសម្រាប់រយៈពេលពីរឆ្នាំដែលបានចូលជាធរមានគិតចាប់តាំងពីថ្ងៃទី១ខែវិច្ឆិកានេះក្នុងគោល ...
ម៉ៃ គុណមករា
http://bit.ly/2eWJrnY
ក្រសួងរ៉ែអះអាងថា ការបូមខ្សាច់ខុសច្បាប់ត្រូវតែបំបាត់
ការបូមខ្សាច់ខុសច្បាប់ត្រូវបានលុបបំបាត់ចេញពីកម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការកែទម្រង់ ក្រសួងរ៉ែ និង ថាមពល បាននិយាយកាលពីថ្ងៃព្រហស្បត្តិ ដែលកំពុងប្រឈមនឹងសំពាធទាក់ទងនឹងការកត់ត្រាការនាំចេញខ្សាច់ ដែលចំនួនតួលេខខុសគ្នា ១០ លានតោន ...
គុច ណារិន និង Ben Paviour
https://www.cambodiadaily.com/news/illegal-sand-dredging-eradicated-mines-ministry-claims-120115/
រដ្ឋាភិបាលដាក់ដេញថ្លៃហ្វ្រេកង់ 4G លើកដំបូង
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នឹងរៀបចំដេញថ្លៃបនា្ទហ្វ្រេកង់សេវា 4G ជាសាធារណៈលើកដំបូងដល់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ដើម្បីពង្រីកគុណភាពសេវា 4G របស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ ...
ចេង សុខហ័ង
http://bit.ly/2fh3ITN
ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ ទៅបំភ្លឺនៅរដ្ឋសភា
គណៈកម្មការមួយចំនួននៃរដ្ឋសភាដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ទៅឆ្លើយបំភ្លឺនៅរដ្ឋសភាជុំវិញករណីឃាតកម្មលើលោកបណ្ឌិតកែមឡីបញ្ហាការធ្លាក់ថ្លៃនៃកសិផលនិងករណីនាំរ៉ែខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ស្របពេលដែលសង្គមស៊ីវិលចំនួន ៤៧ ...
ប៉ិច សុធារី
http://bit.ly/2fexRmg
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសបម្រាមពពោះជំនួសនៅកម្ពុជា
ក្រសួងសុខាភិបាលបានហាមការរៀបចំឲ្យមានការពរពោះជំនួសនៅក្នុងប្រទេសកម្ពុជាដោយបញ្ឈប់សកម្មភាពលើអ្វីដែល ទំនងជាឧស្សាហកម្មដែលរីកដុះដាលយ៉ាងឆាប់រហ័ស។ចំណាត់ការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌បានអំពាវនាវឲ្យចាត់់ទុកប្រតិបត្តិការនេះថា ខុសច្បាប់។ ...
Sonia Kohlbacher និង សេក ឧត្តម
http://www.cambodiadailykhmer.com/35151
ICRC នឹងធ្វើការត្រួតពិនិត្យការរំលោភបំពានពលករចំណាកស្រុក
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានស្នើទៅសុំធ្វើការស៊ើបអង្កេតករណីនៃការមិនយកចិត្តទុកដាក់លើកម្មករចំណាកស្រុកកម្ពុជា ដែលត្រូវបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារបរទេស នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសក្នុងសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31625/icrc-to-check-migrant-abuse/
ទីផ្សារសន្លឹកថ្នាំជក់កម្ពុជា បង្ហាញសញ្ញាវិជ្ជមាន
ទាំងមន្ត្រីកសិកម្ម និងកសិករថ្នាំជក់បានបង្ហាញសុទិដ្ឋិនិយមលើដំណាំថ្នាំជក់ ខណៈប្រទេសវៀតណាមបានបន្តផ្តល់កូតានាំចូលសន្លឹកថ្នាំជក់ពីកម្ពុជា ៣ ពាន់តោនខណៈការផលិតរបស់កម្ពុជាមានធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមលោក ខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម ...
ចេង សុខហ័ង
http://bit.ly/2ecTy3U
ក្រសួងបន្ទោស ‘ការអនុវត្តគ្មានប្រសិទ្ធភាព’ ទាក់ទិននឹងប្រាក់ខ្សាច់បាត់ជាង៤០០លានដុល្លារ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអង្គារក្នុងពេលមានការអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រាក់ជាង៤០០លានដុល្លារ ក្នុងការនាំចេញខ្សាច់គ្មានការកត់ត្រាក្នុងបញ្ជីទៅប្រទេសសឹង្ហបូរីថា ប្រទេសកម្ពុជាកំពុងពុះពារដោះស្រាយបញ្ហា “ការអនុវត្តគ្មានប្រសិទ្ធភាព” និងមិនគួរប្រកាន់តាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ទេ។ ...
អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/35135