រដ្ឋាភិបាល
ក្រសួងការបរទេសស្នើឱ្យស៊ុយអែតបន្តផ្តល់ជំនួយដោះមីន
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបាន បញ្ជាក់ជាថ្មីនូវសំណើរបស់លោកដល់រដ្ឋាភិបាលស៊ុយអែត ដើម្បីពិចារណាបន្តផ្តល់ជំនួយសម្រាប់សកម្មភាពដោះមីននៅកម្ពុជា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់។ ...
តាំង វីដា
https://www.khmertimeskh.com/50665723/foreign-affairs-ministry-requests-sweden-to-demining-aid/
ទីស្នាក់ការពិសេសសម្រាប់ជួយជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានលើកមកពិភាក្សាជាមួយប្រទេសថៃ
គណៈប្រតិភូក្រសួងសង្គមកិច្ចកំពុងស្ថិតនៅក្នុងប្រទេសថៃដើម្បីពិភាក្សាពីលទ្ធភាពសាងសង់មជ្ឈមណ្ឌលឆ្លងកាត់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមជ្ឈមណ្ឌលនេះនឹងជួយសម្រួលដល់ការវិលត្រឡប់នៃជនរងគ្រោះដោយសារការជួញដូរ។ ...
បណ្តាប្រទេសមេគង្គយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍
បណ្តាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ (GMS) បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសទីផ្សារ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គលើកទី ៤៤ ដែលបានធ្វើឡើងកាលពីសប្តាហ៍ ...
សុខ ចាន់
https://www.khmertimeskh.com/50665908/mekong-countries-agree-to-strengthen-tourism-cooperation/
កម្ពុជា និងអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៦៧,១ លានអឺរ៉ូស្មើនឹង ៧៤ លានដុល្លារ។ ...
រដ្ឋាភិបាលនឹងចំណាយ $១០០ លាន ឧបត្ថម្ភធនអគ្គិសនី
រដ្ឋាភិបាលគ្រោងចំណាយប្រាក់ ១០០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធនតម្លៃថាមពលអគ្គិសនីសម្រាប់ឆ្នាំ ២០២០។ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពជាតិ និងការបែងចែកភាគលាភប្រកបដោយសមធម៌របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍លោក ហាវ រតនៈ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃ ...
ធូ វិរៈ
https://bit.ly/2OXBijv
រដ្ឋាភិបាលបានត្រៀម $៣ ពាន់លាន ទប់ទល់នឹងហានិភ័យ
ដ្ឋាភិបាលកម្ពុជាបានត្រៀមទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងហានិភ័យដែលអាចកើតមានឡើងពីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប ខណៈពេលកម្ពុជានៅសល់ពេល ២ សប្តាហ៍ទៀត ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់គណៈកម្មការសហភាពអឺរ៉ុប។ ...
ធូ វិរៈ
https://bit.ly/2Oy6fMd
រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ ២០% នៅឆ្នាំ ២០២០
ដ្ឋាភិបាលបានកំណត់ទិសដៅបង្កើនប្រាក់ចំណូលតាមរយៈការប្រមូលចំណូលពីពន្ធដារ និងគយជាង ២០ ភាគរយ នៅឆ្នាំក្រោយ ជាវិធានការមួយដើម្បីពង្រឹងឯករាជភាពរបស់ខ្លួន ដោយលើកកម្ពស់ការប្រមូលប្រាក់ចំណូល។ ច្បាប់ថវិកាឆ្នាំ ២០២០ បានបង្ហាញថា ការប្រមូលប្រាក់ចំណូលពីគយ និងរដ្ឋាករនឹងកើនឡើង ២៨,១ ភាគរយ រហូតដល់ ២,៨៧ ពាន់លានដុល្លារ ឬស្មើនឹង ១៧,៧២ ភាគរយ ...
ម៉ៃ គុណមករា
https://bit.ly/33okw24
កូរ៉េខាងត្បូងសន្យាគាំទ្រដល់ការអភិវឌ្ឍជាបន្តរបស់កម្ពុជា
កាលពីម្សិលមិញ រដ្ឋាភិបាលបានគូសបញ្ជាក់ពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលប្រចាំតំបន់នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយកត់សម្គាល់ថារដ្ឋាភិបាលកូរ៉េបានសន្យាថានឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50665349/south-korea-pledges-to-support-kingdoms-ongoing-development/
អូស្រ្តាលីនៅតែប្តេជ្ញាចិត្តជួយដល់ព្រះរាជាណាចក្រកម្ពុជា
រដ្ឋាភិបាលអូស្រ្តាលីប្តេជ្ញានឹងបន្តជួយដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ខណៈដែលថវិកាដែលបានមកកម្ពុជាគិតចាប់តាំងពីឆ្នាំ ១៩៩២ រហូតមកដល់ឆ្នាំមុននេះ មានចំនួនប្រហែល ១ ពាន់លានដុល្លារអាមេរិក។ ...
ឃួន ណារីម
https://www.khmertimeskh.com/50665348/australia-remains-committed-to-aiding-kingdom/
រដ្ឋាភិបាលសម្រេចបង្កើតនាយកដ្ឋានពូជដំណាំ
រាជរដ្ឋាភិបាល បានសម្រេចបង្កើតនាយកដ្ឋានពូជដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី លើកកម្ពស់គុណភាព និងការផ្គត់ផ្គង់ពូជដំណាំប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ...
ប៉ិច សុធារី
https://bit.ly/2XU67JF
ក្រសួងរៀបចំដែនដី និងអង្គការសហប្រជាជាតិ រៀបចំវេទិកាអភិវឌ្ឍន៍ទីក្រុង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយអង្គការសហប្រជាជាតិប្រចាំកម្ពុជារួមគ្នាធ្វើវេទិកា «នគរូបនីយកម្មកម្ពុជា» លើកដំបូងកាលពីថ្ងៃពុធម្សិលមិញដើម្បីប្រមូលផ្ដុំភាគីពាក់ព័ន្ធជាតិ-អន្តរជាតិ ពិភាក្សាលើការអភិវឌ្ឍទីក្រុងកម្ពុជាប្រកបដោយភាពវៃឆ្លាតចីរភាព និងបរិយាប័ន្ន។ ...
វ៉ន ដារ៉ា
https://bit.ly/37OVug7
កម្ពុជានឹងសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនុយក្លេអ៊ែរ ក្រោមជំនួយពី រុស្សី
អ្នកជំនាញកម្ពុជា និងរុស្ស៊ី កាលពីម្សិលមិញ បានបញ្ចប់ការពិភាក្សាអំពីលទ្ធភាពនៃការសាងសង់ និងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលមានរយៈពេល ២ថ្ងៃ នៅអំឡុងកិច្ចប្រជុំលើកទី ៣ នៃក្រុមការងាររួមកម្ពុជា – រុស្ស៊ីស្តីពី ...
តាំង វីដា
https://bit.ly/2OrKDRh
សហគមន៍អ៊ឺរ៉ុបគាំទ្រដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោកស្រី Carmen Moreno បានប្តេជ្ញាថានឹងនាំវិនិយោគិនអឺរ៉ុបបន្ថែមទៀតមកកម្ពុជា និងសន្យារក្សាទំនាក់ទំនងល្អរវាងសហភាពអឺរ៉ុប និងកម្ពុជា។ ក្នុងជំនួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកាលពីម្សិលមិញ លោកស្រីឯកអគ្គរដ្ឋទូត Moreno បានទទួលស្គាល់ការ ...
តាំង វីដា
https://bit.ly/2OvMl4p
ថវិកាជាតិសម្រាប់ឆ្នាំ ២០២០ ត្រូវបានអនុម័ត
កាលពីម្សិលមិញ រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាសម្រាប់ឆ្នាំ ២០២០។ ច្បាប់នេះត្រូវបានអនុម័តដោយសមាជិកសភា ១០៨ រូបក្នុងចំណោម ១២៣ រូបដែលបានចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភា។ យោងតាមសេចក្តីព្រាងច្បាប់រដ្ឋាភិបាលគ្រោងចំណាយ ៨,២ ពាន់លាន ...
ជា វណ្ណៈ
https://www.khmertimeskh.com/50664298/national-budget-for-2020-approved/
MRC បានអនុម័តយុទ្ធសាស្ត្រដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយ
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលើកឡើងថា ការរៀបចំប្រព័ន្ធទិន្នន័យ និងព័ត៌មាននាពេលអនាគតផែនការអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ត្របន្ទាប់ សម្រាប់អាងទន្លេមេគង្គគឺជាឧបករណ៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមខណៈ MRC បានអនុម័តយុទ្ធសាស្ត្រដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយនាពេលអនាគត។ ...
រី សុចាន់
https://bit.ly/35EzjXX
កម្ពុជា ស្នើកូរ៉េបង្កើនការទទួលយកពលករបន្ថែម ខណៈមើលឃើញមានអត្ថប្រយោជន៍ខ្ពស់
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ស្នើដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង បង្កើនការទទួលយកពលករកម្ពុជាបន្ថែមទៀត ស្របពេលលោកមើលឃើញថា ការបញ្ជូនពលករកម្ពុជាទៅប្រទេសនេះអាចទទួលបានអត្ថប្រយោជន៍ខ្ពស់ និងទទួលបានជំនាញច្បាស់លាស់។ ការស្នើឱ្យបង្កើនចំនួនពលករនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី កាង ឃ្យុងវ៉ា ...
ឡុង គីមម៉ារីតា
https://bit.ly/2rwXbhy
ធនាគារជាតិៈ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ
កម្ពុជាបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាមួយនឹងកំណើនដ៏រឹងមាំ ខណៈអតិផរណាទាប និងអាចគ្រប់គ្រងបានបានអនុគ្រោះសម្រាប់ការអភិវឌ្ឍជាបន្តនៃវិស័យធនាគារ។ នេះបើយោងតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។ ថ្លែងក្នុងសន្និសីទធនាគារអាស៊ានលើក ...
ម៉ៃ គុណមករា
https://bit.ly/2KTB9fo
ពលរដ្ឋមានជម្លោះដីធ្លី ៩៥ គ្រួសារ ព្រមទទួលយកដី ដើម្បីបញ្ចប់ជម្លោះ
ប្រជាពលរដ្ឋ ៩៥ គ្រួសារ ក្នុងចំណោម ៣១៧ គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយក្នុងករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ ២០០៦ មកនោះបានយល់ព្រមទទួលយកដំណោះស្រាយដែលបានបញ្ចប់ជម្លោះទាំងស្រុងតាមរយៈការសម្របសម្រួលរបស់អាជ្ញាធរខេត្ដកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ដកោះកុងដែលបានដឹកនាំក្រុមការងារ ...
វ៉ន ដារ៉ា
https://bit.ly/2QOXbnp
លោក ហ៊ុន សែន ផ្ដល់ថវិកា $៨៣ លាន បន្ថែមលើការសាងសង់ និងធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានប្រកាសផ្ដល់ថវិកាសរុបចំនួន ៨៣ លានដុល្លារជួយដល់មន្ទីរពេទ្យកាល់ម៉ែតក្នុងការបន្តការសាងសង់អគារកម្ពស់ ១២ ជាន់ដែលមន្ទីរពេទ្យនេះកំពុងដំណើរការសាងសង់បាន ១៧ ភាគរយលើគម្រោងដែលមានស្រាប់ ៣៩ លាន ៧ សែនដុល្លារ ហើយនឹង ...
សុទ្ធ គឹមសឿន
https://bit.ly/2rtW2a8
កម្ពុជា - កូរ៉េចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៥ និងពិភាក្សាអំពីជនចំណាកស្រុក
ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងកាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៥ រួមមានការចាប់ផ្តើមការសិក្សារួមគ្នាមួយស្តីពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុន និងសមភាគីកូរ៉េ គឺ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50664054/cambodia-south-korea-ink-five-agreements-discuss-migrants/
ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កិច្ចព្រមព្រៀងដើម្បីធ្វើការសិក្សានេះត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកូរ៉េខាងត្បូងនិងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៊ូសានប្រទេសកូរ៉េ ដែលកិច្ចប្រជុំកំពូលអាស៊ានរយៈពេលពីរថ្ងៃកំពុងត្រូវបានធ្វើឡើង។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663999/cambodia-and-s-korea-closer-to-signing-fta/
កូរ៉េខាងជើងស្វែងរកទំនាក់ទំនងកាន់តែរឹងមាំជាមួយកម្ពុជា
ប្រទេសកូរ៉េខាងជើងចង់ជំរុញចំនងទំនាក់ទំនងរបស់ខ្លួនជាមួយព្រះរាជាណាចក្រកម្ពុជាដែលបានចាប់ផ្តើមដោយសម្តេចនរោត្តមសីហនុ និងគីម អ៊ីល ស៊ុង កាលពីជាង ៥០ ឆ្នាំមុន។ លោក Ri Kil Song អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកូរ៉េខាងជើងបានលើកឡើងពីរឿងនេះទៅរដ្ឋមន្រ្តី ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50664116/north-korea-seeks-stronger-ties-with-the-kingdom/
ក្រសួងមហាផ្ទៃ ពន្យារពេលឱ្យបក្សសិទ្ធិមនុស្សបញ្ជូនឈ្មោះថ្នាក់ដឹកនាំមកក្រសួង
ក្រសួងមហាផ្ទៃយល់ព្រមឱ្យគណបក្សសិទ្ធិមនុស្សពន្យារពេល ៦ ខែ ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំបក្សនេះទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិក្នុងច្បាប់ស្ដីគណបក្សនយោបាយ។ មន្ត្រីក្រសួងបញ្ជាក់ថា ការពន្យារពេលនេះគឺធ្វើឡើងតាមការស្នើសុំពីអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស។ កាលពីថ្ងៃទី ២២ វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើលិខិត ...
ខន សាវិ
https://bit.ly/33cVtyJ
ខេត្តចំនួន ៤ បើកសម្រាប់ការរុករករ៉ែមាស
ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកឱ្យក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិដាក់ពាក្យសុំអាជ្ញាបណ្ណសិក្សា និងរុករករ៉ែមាសនៅខេត្តចំនួន ៤ ដែលត្រូវបានគេជឿជាក់ថាសំបូររ៉ែមាស។ យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខានៅថ្ងៃទី៩ ខែវិច្ឆិកា ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50663635/four-provinces-open-for-gold-mine-exploration/