រដ្ឋាភិបាល
ការនាំចេញស្រូវអង្ករបានធ្លាក់ចុះខណៈស្នើរសុំឱ្យមានអន្តរាគម
ការនាំចេញស្រូវអង្ករត្រូវបានធ្លាក់ចុះប្រមាណ៦ភាគរយក្នុងឆមាសទីមួយនៃឆ្នាំនេះ មកត្រឹម ២៦៨,១៩០តោន នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាល ខណៈក្រុមហ៊ុនក្នុងវិស័យនេះមានការស្នើរសុំឱ្យមានអន្តរាគម។ ...
ខេង សុធា
https://www.cambodiadaily.com/news/rice-exports-drop-amid-calls-for-intervention-115179/
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានកំទេចចោល
ផលិតផលអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២០ តោនត្រូវបានរឹបអូសដោយមន្ត្រីប៉ូលីសនៅក្នុងខែមីនា ត្រូវបានដុតកំទេចចោលកាលពីម្សិលមិញ នេះបើឱ្យដឹងពីក្រសួងមហាផ្ទៃ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27012/time---s-up-for-expired-products/
អាណាចក្រពាណិជ្ជកម្មរបស់គ្រួសារត្រកូលហ៊ុន
ក្នុងការស៊ើបអង្កេតរបស់អង្គការ Global Witnessបានឱ្យដឹងថា គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ដែលជាម្ចាស់នៃក្រុមហ៊ុនក្នុងស្រុកយ៉ាងតិច១១៤ក្រុមហ៊ុនក្នុងវិស័យចម្បងៗនៃប្រទេស រួមមានវិស័យអគ្គីសនី ទូរគមនាគម វិស័យរ៉ុករកនិងពាណិជ្ជកម្ម។ អង្គការនេះបានចោទប្រកាន់ក្រុមគ្រួសារត្រកូលហ៊ុនថាបំពានលើច្បាប់របស់ប្រទេសដើម្បីបង្កើតនូវអាណាចក្រពាណិជ្ជកម្មរបស់ខ្លួន។ ...
Shaun Turton and ផាក់ សៀងលី
http://www.phnompenhpost.com/national/inside-hun-familys-business-empire
ករណីគ្រឿងញៀនធំជាងគេក្នុងប្រវត្តិសាស្ត្រចូលដល់សាវនការ
ស្ត្រីវ័យក្មេងមួយរូបដែលត្រូវបានចោទប្រកាន់ពីបទពាក់ពន្ធ័ក្នុងការរត់ពន្ធគ្រឿងញៀនខ្លាតធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានចូលខ្លួនទៅក្នុងសាវនការនៃតុលាការរាជធានីភ្នំពេញកាលពីថ្ងៃពុធ កែតម្រូវការសារភាពរបស់ខ្លួនដែលបានទទួលពីមុន និងបានបន្ទោសទៅកាន់អតីតគូរស្នេហ៍របស់ខ្លួន។ ...
ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/largest-ever-meth-case-goes-to-trial-suspects-claim-innocence-115114/
ក្រុមគ្រួសារជាប់ជម្លោះជាមួយក្រុមហ៊ុនUDGទាមទារដីទំហំទ្វេរដង
មន្ត្រីពាក់ព័ន្ធបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមគ្រួសារចំនួន៥២៩ដែលបានលក់ដីទីលំនៅរបស់ពួកគេទៅកាន់ក្រុមហ៊ុនគម្រោងអភិវឌ្ឍក្នុងខេត្តកោះកុង ក្នុងតម្លៃ៣.៨ពាន់លានដុល្លារនៅខេត្តកោះកុង សម្រាប់ដីដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកន្លែងដើម បានដាក់ញ្ញត្តិទៅកាន់អាជ្ញាធរដែនដីក្នុងការស្នើរសុំឱ្យបន្ថែមទំហំទ្វេរដងទៅកាន់ដីបច្ចុប្បន្នដែលពួកគេបានផ្លាស់ទី ។ ...
អូន ភាព
https://www.cambodiadaily.com/news/returned-udg-evictees-want-double-land-115129/
ដកប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចេញពីតំណែងបន្ទាប់ពីចោទពុករលួយ
ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានសម្រេចដកប្រធានមន្ទីរកសិកម្មខេត្តកោះកុងកាលពីថ្ងៃទី៣០ខែមិថុនាបន្ទាប់ពីមានការចោទប្រកាន់បានលក់ដីដែលចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរខេត្តដែលទទួលបានប្រាប់រាប់ម៉ឺនដុល្លារអាមេរិក។ ...
ប៉ាវ ស៊ុយ
http://bit.ly/29oqNSv
ក្រុមហ៊ុនរុករករ៉ែត្រូវបានព្រមានឱ្យអនុវត្តតាមសេចក្តីណែនាំ
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការខេត្តកោះកុងរកឃើញថាសកម្មជនបរិស្ថាន ៣នាក់ជាប់ទោសសម្រាប់ការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ ក្រសួងថាមពល និងរ៉ែបានអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាកសាធារណៈជននៅក្នុងការថែរក្សាធនជានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26950/mining-companies-told-to-comply/
យុវជនមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាអយុត្តិធម៌សង្គម
អង្គការតម្លាភាពកម្ពុជាបានបើកកិច្ចពិភាក្សាមួយជាមួយបណ្តាញយុវជនយ៉ាង តិច៦០នាក់ មកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគេរិះរកមធ្យោបាយសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាបញ្ហាពិបាកដោះស្រាយក្នុងប្រទេសក្រីក្រនេះ។ ...
ឡេង ឡែន
http://khmer.voanews.com/a/anti-corruption-group-to-educate-youth/3399241.html
ការនាំចេញប្រេងដូងឆៅរបស់កម្ពុជាកើនទ្វេដង
ការនាំចេញប្រេងដូងឆៅរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ជាក្រុមហ៊ុនវិនិយោគលើចម្ការដូងប្រេងដ៏ធំមួយនៅកម្ពុជាបានកើនឡើងជាងពីរដងនៅឆមាសទីមួយឆ្នាំនេះស្របពេលស្ថានភាពតម្លៃប្រេងដូងឆៅនៅទីផ្សារអន្តរជាតិនៅតែមិនសូវល្អ។ ...
ហ៊ គឹមសាយ
http://bit.ly/29t3LuB
ក្រសួងអប់រំនិងក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសន្យាផ្តល់អីុនធឺណិតប្រើប្រាស់សម្រាប់សាលារៀនសាធារណៈ
កាលពីម្សិលមិញ ក្រសួងអប់រំបានប្រកាសអំពីផែនការរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន មិត្តហ្វូនក្នុងការផ្តល់អីុនធឺណិតប្រើប្រាស់ដល់គ្រឹះស្ថានអប់រំសាធារណៈចំនួន៥.០០០កន្លែងទូទាំងប្រទេស។ ...
សំអឿត ស៊ាវម៉េង និង TAYLOR O'CONNELL
http://www.cambodiadailykhmer.com/32782
ជប៉ុនអះអាងផ្តល់មូលនិធិដល់ NEC
ជប៉ុននឹងបន្តផ្តល់មូលនិធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនពេលនៃការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ទោះបីជាមានការកើនឡើងនូវការព្រួយបារម្ភពីសំណាក់អន្តរជាតិលើបរិយាកាសនយោបាយដែលកំពុងតែយ៉ាប់យឺនរបស់កម្ពុជា។ ...
តាំង វីដា
http://www.khmertimeskh.com/news/26900/japan-confirms-nec-funding/
កម្ពុជា និងឥណ្ឌាចូលរួមកិច្ចសហប្រតិបត្តិការជាមួយគ្នា
កិច្ចប្រជុំកំពូលគណៈកម្មាធិការចម្រុះកម្ពុជា និងឥណ្ឌាស្តីពីការធ្វើពាណិជ្ជកម្មទ្វេរភាគី និងការផ្លាស់ប្តូរបច្ចេកវិទ្យានឹងត្រូវបានប្រារព្ធនៅក្នុងទីក្រុង New Delhi នៅថ្ងៃសុក្រ នេះបើយោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់អ្នកយកពត៌មានកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26883/cambodia-india-joint-cooperation/
ប្រទេសឥណ្ឌាផ្តល់សុនខសម្រាប់ការងារបោសសម្អាតមីន
រដ្ឋាភិបាលឥណ្ឌាបានផ្តល់សុនខ ១៥ ក្បាលដល់ប្រទេសកម្ពុជាជាមួយនឹងការសន្យាបណ្តុះបណ្តាលបុគ្គលិកដើម្បីធ្វើការជាមួយមិត្តសម្លាញ់សុនខទាំងនោះនៅលើគម្រោងកម្ចាត់មីន នេះបើយោងតាមសេចក្តីប្រកាសផ្លូវការមួយ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/26896/india-gifts-canines-for-mine-clearance/
ប្រភពពីមន្ត្រីក្រសួងបានលើកឡើងថា លោក គ្រី ស៊ាងឡុង នៅតែបម្រើការនៅក្រសួងដដែល
ក្រុមមន្ត្រីបានលើកឡើងនៅក្នុងសប្តាហ៍នេះថា លោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំដែលមានកេរ្តិ៍ឈ្មោះអសោច និងដែលត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភានោះ នៅតែបម្រើការនៅក្រសួងដដែល។ ...
គុច ណារ៉េន និង BEN PAVIOUR
http://www.cambodiadailykhmer.com/32769
កម្ពុជាធ្វើការសម្រេចចិត្តត្រូវក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
គ្មាននរណាម្នាក់នឹងចាត់ទុកប្រទេសតូចមួយដូចជា កម្ពុជា ជាតួឯកនៅក្នុងកិច្ចការអន្តរជាតិនោះទេ។ ទោះយ៉ាងណា ខ្សែច្រវាក់មួយរឹងមាំបានដោយសារតំណខ្សោយរបស់វា ហើយកម្ពុជាដែលជាតំណខ្សោយនេះ គឺកំពុងត្រូវបានរិះគន់ចំពោះការបំបែកឯកភាពគ្នារបស់សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រចិនខាងត្បូង ( “នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ានកំពុងជ្រៀតជ្រែកលើបញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូង” , ២០ មិថុនា) ។ ...
ក្រុមការងារ South China Morning Post
http://www.scmp.com/comment/letters/article/1985205/cambodia-made-right-decision-south-china-sea-dispute
ក្រសួងពាណិជ្ជកម្មសហការជាមួយវីងលើសេវាទូទាត់
ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីងលើសេវាទូទាត់ដែលនឹងធ្វើឲ្យវីងក្លាយជាធនាគារទីបួនលើការទូទាត់សេវាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម។ ...
Hor Kimsay
http://bit.ly/29kFBAn
បញ្ហាប្រឈមនៅតែបន្តសម្រាប់ការលុបបំបាត់អំពើហឹង្សាក្នុងស្រុក
ភាពយឺតយ៉ាវក្នុងអន្តរាគមពីសំណាក់តុលាការនិងនគរបាល កង្វះខាតយ៉ាងខ្លាំងក្នុងការផ្តល់សេវាសុខភាពផ្លូវចិត្តនិងកង្វះខាតកញ្ចប់ថវិការរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហានេះ ត្រូវបានចាត់ទុកជាចំនុចប្រឈមសម្រាប់កម្ពុជាក្នុងការលុបបំបាត់អំពើហឹង្សាមកលើស្ត្រី នេះបើយោងតាមការលើកឡើងនៅក្នុងសន្និសិតកាលពីម្សិលមិញ។ ...
Erin Handley and Chin Sreyleap
http://www.phnompenhpost.com/national/ongoing-challenges-kingdoms-efforts-end-domestic-violence
កម្ពុជា និងមីយ៉ាន់ម៉ាប្រកាន់ជំហររួមគ្នាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាបានរំលឹកឡើងវិញពីការគាំទ្ររបស់ខ្លួនសម្រាប់ដំណោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះទឹកដីរួមទាំងប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត បន្ទាប់ពីកិច្ចប្រជុំវរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតដែលទើបនឹងតែងតាំងថ្មីរបស់មីយ៉ាន់ម៉ានៅកម្ពុជា។ ...
ក្រសួងពាណិជ្ជកម្ម គ្រោងបំពាក់ឧបករណ៍ចល័តពិនិត្យគុណភាពទំនិញ និងអាហារ
ក្រសួងពាណិជ្ជកម្ម បានបង្ហាញផែនការដើម្បីដំឡើងឧបករណ៍ត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលហួសកាលបរិច្ឆេទក្នុងគោលបំណងធ្វើឲ្យប្រជាជនមានទំនុកចិត្តក្នុងការប្រើប្រាស់ទំនិញនាំចូល និងអាហារ។ ...
ជា វណ្ណៈ
http://bit.ly/29cUT8a
ក្រុមហ៊ុន KMile ចាប់ផ្តើមសេវាដឹកទំនិញតាមអាកាសមកប្រទេសកម្ពុជា
ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...
ចេង សុខហ័ង
http://bit.ly/29myklm
មន្ត្រីកងរាជអាវុធហត្ថត្រូវបានរំលឹកឱ្យការពាររដ្ឋាភិបាល
កាលពីម្សិលមិញ នៅក្នុងជំនួបនៃកិច្ចពិភាក្សាសមិទ្ធិផលការងារក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះជាមួយមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថជាតិ មន្ត្រីនគរបាលត្រូវបានរំលឹកអំពីកាតព្វកិច្ចក្នុងកិច្ចការពារ រដ្ឋាភិបាលស្របច្បាប់និងបញ្ឈប់បដិវត្តព័ណ ដែលគម្រាមកំហែងដល់រដ្ឋអំណាចនេះ។ ...
វង្ស សុខហេង
http://www.phnompenhpost.com/national/rcaf-officials-told-protect-govt
ក្រសួងសុខាភិបាលព្រមានពីការឆ្លងជម្ងឺគ្រុនឈាមក្នុងអត្រាគ្រោះថ្នាក់
មន្ត្រីក្រសួងសុខាភិបាលបានធ្វើការព្រមានអំពីអត្រាកំណើននៃជម្ងឺគ្រុនឈាមក្នុងឆ្នាំនេះនៅទូទាំងប្រទេស ខណៈដែលមេរោគនេះមានអ្នកឆ្លងក្នុងអត្រាខ្ពស់ជាងធម្មតា ដោយក្នុងនោះខេត្តមណ្ឌលគិរីមានកំណើនករណីជម្ងឺគ្រុនឈាមយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់បំផុត។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/health-ministry-warns-of-a-spike-in-dengue-114967/
អភិបាលស្រុកថ្មគោលរងការចោទ ប្រព្រឹត្តអំពើពុករលួយ
លិខិតអនាមិកជាច្រើនសន្លឹកដែលចោទប្រកាន់អភិបាលស្រុកថ្មគោលថាបានប្រើថវិការដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនត្រូវបានជនអនាមិកបាចកាលពីព្រឹកថ្ងៃសៅរ៍នៅកណ្តាលក្រុងបាត់ដំបងនេះបើតាមមន្ត្រីនគរបាល និងអភិបាលខេត្ត បានលើកឡើង។ អធិការនគរបាលស្រុកថ្មគោល លោក អៀង ស៊ីត្រា បាននិយាយថា៖ «លិខិតនោះបានចោទអភិបាលស្រុកថ្មគោល តែគេបោះវានៅទីរួមខេត្តបាត់ដំបង ឯណោះ ហើយនគរបាលខេត្តជាអ្នករ៉ាប់រងរឿងនេះ»។ ...
ប៉ាវ ស៊ុយ
http://bit.ly/29s7K9K
គជប ប្រកាសជ្រើសរើសបុគ្គលិកជាង ៧០០ នាក់សម្រាប់ចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសថានឹងជ្រើសរើសបុគ្គលិកចំនួន ៧៤១ នាក់ក្នុងកិច្ចសន្យាដែលមានរយៈពេលខ្លីហើយប្រមាណ ៥៩១ នាក់ក្នុងចំណោមពួកគេទាំងនោះនឹងធ្វើជាគ្រូបណ្តុះបណ្តាសម្រាប់ហ្វឹកហ្វឺននឹងឃ្លាំមើលការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកហើយនីតិវិធីច្បាប់សម្រាប់គម្រោងនេះគ្រោងនឹងអនុវត្តនៅដើមឆ្នាំក្រោយសំរាប់ឃុំជាង ១៦០០ នៅទូទាំងប្រទេស។ ...
វង្ស សុខេង
http://bit.ly/29cHQEh