គណៈកម្មាធិការជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ទទួលស្គាល់​​​ថា​​​ ទឹក​​​ថ្នាំ​​​គំរូអាច​​​លុប​​​ជ្រះ

នៅសល់មិនដល់១ខែទៀតទេប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាទៅបោះឆ្នោតហើយ តែកាលពីម្សិលមិញស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាបានទទួលស្គាល់ថា ខ្លួនបានបង់ប្រាក់ជិត៨០០.០០០ដុល្លាររួចហើយសម្រាប់ទឹកថ្នាំលុបមិនជ្រះ ដែលការធ្វើតេស្ត ដោយខ្លួនឯងផ្ទាល់បង្ហាញថា អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់ ជាបញ្ហាដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូបចាត់ទុកថាជា “បញ្ហាធំ” ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា។ …

អ៊ួច សូនី និង Ben Paviour
http://www.cambodiadailykhmer.com/37437