រដ្ឋាភិបាល

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កំណត់​ ១,៦០០​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​សម្រាប់​តម្លៃ​រថយន្ត​អគ្គិសនី​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​និយាយ​នៅ​ថ្ងៃនេះ​ថា​ តម្លៃ​សម្រាប់​បញ្ចូល​ថាមពល​អគ្គិសនី​ឡើង​វិញ​គឺ​ ១៦០០​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ ខណៈ​តួលេខ​បង្ហាញ​ពី​ចំនួន​រថយន្ត​អគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស​កំពុង​កើនឡើង​។ ​ ...

រស់ ហុងសេង
https://kiripost.com/stories/cambodia-mpwt-sets-price-of-1600-riel-per-kwh-for-electric-vehicles

គ​.​ជ​.​ប​ ទទួល​បាន​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ចំនួន​ ៣៥

​លោក​ ហង្ស​ ពុទ្ធា​ សមាជិក​ និង​ជា​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ទទួល​ពាក្យបណ្តឹង​ទាក់ទង​និង​ការ​បោះ​ឆ្នោត​សរុប​ចំនួន​ ៣៥​ នៅ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/47cru3e3

ពាណិជ្ជកម្ម​កម្ពុជា​-​អាស៊ាន​មាន​តម្លៃ​ជាង​៧​ប៊ី​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១

​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មាន​តម្លៃ​ ៧,១​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​ស្មើនឹង​ ៣០​ ភាគរយ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/3xwajmf9

កម្ពុជា​ប្រឈម​នឹង​អាកាសធាតុ​អាក្រក់​ និង​ខ្យល់ព្យុះ​បន្ថែម​ទៀត​ក្នុង​ស​ប្តា​ហ៍​នេះ​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​និយាយ​នៅ​ក្នុង​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​ថ្មី​មួយ​ថា​ ភ្លៀង​ធ្លាក់​កាន់តែ​ច្រើន​ រួម​នឹង​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​មាននៅ​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc5jyjv5

មន្ត្រី​៖​ ក្រសួង​ប្រៃសណីយ៍​កំពុង​ផ្ដោតលើ​អាទិភាព​ចំនួន ​៣​ ដើម្បី​កសាង​ធនធានមនុស្ស​ផ្នែក​ឌីជីថល​

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានឱ្យដឹងថា ក្រសួង​ប្រៃសណីយ៍​បាននិងកំពុង​ផ្តោត​ខ្លាំង​លើ​សកម្មភាព​អាទិភាព​ចំនួន ​៣ ដើម្បី​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ឌីជីថល សំដៅ​ឈានទៅ​ពង្រឹងសមត្ថភាព​សិស្ស​-​និស្សិត ចាប់​​តាំងពី​ថ្នាក់បឋមសិក្សា​ដល់​ឧ​ត្ត​មសិ​ក្សា​។ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-25-0959-252662.html

រាយការណ៍​បញ្ហា​កា​រត​ភ្ជាប់​អ៊ីនធឺណិត​តាម​រយៈ​កម្មវិធី​តេស្ត​ល្បឿន​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ -​ ឯកឧត្តម​ ជា​ វ៉ា​ន់​ដេ​ត​

​ឥឡូវនេះ​ អ្នក​ប្រើប្រាស់​អាច​ប្រើប្រាស់​កម្មវិធី​តេស្ត​ល្បឿន​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​រាយការណ៍​ភ្លាមៗ​អំពី​គុណភាព​នៃ​កា​រត​ភ្ជាប់​អ៊ីនធឺណិត​ខ្សោយ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​ ...

ម៉ន សុខកែវ
https://kiripost.com/stories/report-internet-connection-problems-via-mptc-speed-test-app-chea-vandeth

រដ្ឋាភិបាល​ថ្មី​សម្លឹង​មើល​ឱកាស​ ទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​នឹង​បន្ត​ទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ។​ ...

ជា​ វណ្ណ​យុទ្ធ​
http://rb.gy/5s7sz

លោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលមួយខែបន្ទាប់ពីការបោះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលមួយខែបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ នេះបើយោងតាមបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ចិនកាលពីថ្ងៃព្រហស្បតិ៍។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/hun-manet-can-become-prime-minister-in-one-month-later-after-national-election/

លោក ​ហ៊ុន សែន​ ​រំលេច​ពី​ជោគជ័យ​​ធំៗ​ចំនួន​ ៣ ពេល​​លោក​ដឹកនាំ​ប្រទេស

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា ជោគជ័យ​ធំៗ​ ៣ ក្នុង​ឆាកជីវិត​លោក​ គឺ​បានធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​ បន្ទាប់ពី​ខកខាន​អស់​ជាង ​៥០០ ​ឆ្នាំ ការ​​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​ទីផ្សារសេរី​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជោគជ័យ​​លើ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ ​១៩ កន្លងទៅ ដែល​បង្ហាញ​ពី​សមត្ថភាព​លោក​ក្នុងនាម​ជា​មេដឹកនាំ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-07-24-1016-252616.html

ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០២៣​គឺជា​ការ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​ចាស់ទុំ​ខាង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​

​នៅ​ល្ងាច​នេះ​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ដោយ​បញ្ជាក់​ពី​ការ​សង្កេត​ដោយ​ផ្ទាល់​នឹង​ផ្អែក​លើ​ការ​ពិត​នៃ​ថ្ងៃ​បោះ​ឆ្នោត​សកល​កាលពី​ថ្ងៃអាទិត្យ​។​ ខាងក្រោម​នេះ​ជា​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ទាំងស្រុង​៖​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/3984q

​មន្ត្រី​៖ ​សន្លឹក​ឆ្នោត​មិនបាន​ការ​នៅ​ក្នុង​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅថ្ងៃ​ទី ២៣ ខែ​កក្កដា ​មាន​ចំនួន ​៤៤ ​ម៉ឺន​សន្លឹក​

សន្លឹកឆ្នោត​មិនបានការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ​២០២៣ មាន​ចំនួនជាង ៤៤​ ម៉ឺន​សន្លឹក ហើយការបោះឆ្នោត​ឆ្នាំ​ ២០១៨ មាន​ជិត ៦០ ​ម៉ឺន​សន្លឹក​។ នេះ​បើតាម​ការផ្សាយ​លើ​តេ​ឡេ​ក្រាម​ឯកសារ​មន្ត្រី​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-07-24-1043-252621.html

CCFC ចាប់ផ្តើមដំណើរការឡើងវិញ ចំពេលដំណើរការផ្លូវច្បាប់

សម្ព័ន្ធសហគមន៍កសិករកម្ពុជា ដឹកនាំដោយលោក ថេង សាវឿន បានទទួលការអនុញ្ញាតពីក្រសួងមហាផ្ទៃ ដើម្បីបន្តប្រតិបត្តិការបណ្តោះអាសន្ន ដោយរង់ចាំការសម្រេចរបស់តុលាការ ដើម្បីស្ដារសិទ្ធិពេញលេញតាមច្បាប់។ ...

ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/ccfc-resumes-work-amid-legal-proceedings

គ​.​ជ​.​ប សង្ឃឹមថា ​រដ្ឋាភិបាល​ជ​ប៉ុន​នឹង​ផ្តល់ជំនួយ​បន្ថែមទៀត ​ដើម្បី​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ឡើងវិញ​ឆ្នាំ ២០២៦

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានបង្ហាញ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់ជំនួយ​បន្ថែមទៀត ដើម្បីឱ្យ គ​.​ជ​.​ប រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ឡើងវិញ នៅ​ឆ្នាំ ២០២៦ ដោយហេតុថា សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ដែល​បាន​ប្រើ​មាន​រយៈពេល ១០ ឆ្នាំ​មកហើយ។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-07-21-1036-252564.html

អតីតសមាជិកបក្សប្រឆាំងលាលែងពីបក្សកាន់អំណាច ហើយភៀសខ្លួនចេញពីកម្ពុជា

អតីតសមាជិកគណបក្សភ្លើងទៀន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច កាលពីខែមិថុនានោះ បានភៀសខ្លួនចេញពីប្រ​ទេសកម្ពុជាកាលពីដើមខែនេះ ដោយសារការភ័យខ្លាច និងការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីលោក​បានសម្រេចចិត្តចាកចេញពីគណបក្សកាន់អំណាច។ ...

ឃួន ណារីម​
https://khmer.cambojanews.com/former-opposition-party-member-quits-ruling-cpp-and-flees-cambodia/

ហ្វេសប៊ុករបស់លោក ហ៊ុន សែន និងវីដេអូបែបអុជអាល ដំណើរការឡើងវិញហើយនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោត

គណនីហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវ​បាន​បើក​ឱ្យ​ដំណើរ ការ​ឡើង​វិញហើយ ​បី​​សប្តាហ៍​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​របស់ Meta បាន​ប្រកាស​ថា ខ្លួន​បាន​ណែ​នាំ​​ឱ្យ​ផ្អាក​គណនីហ្វេសប៊ុក និងInstagram របស់​លោក​រយៈពេល៦ខែ។ ...

សុវណ្ណ ស្រីពេជ្រ និង Leila Goldstein
https://khmer.cambojanews.com/hun-sens-facebook-page-incendiary-video-back-up-days-before-election/

កម្ពុជា​ថ្លែងអំណរគុណ​ អង្គការ​អន្តរជាតិ​ឡា​ហ្វ្រ​ង់​កូ​ហ្វូ​នី​ ដែល​បញ្ជូន​អ្នក​សង្កេតការណ៍​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០២៣​ ខាង​មុខ​

​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​អន្តរជាតិ​ឡា​ហ្វ្រ​ង់​កូ​ហ្វូ​នី​ (OIF)​ ដែល​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc5f562

សង្ឃ​គណៈមហានិកាយ​ និង​ធម្មយុត្ត​ក​និកាយ​ អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ទៅ​បោះ​ឆ្នោត​

​សង្ឃ​គណៈ​មហា​និយាយ​ និង​គណៈ​ធម្មយុត្ត​ក​និកាយ​ អំពាវនាវ​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ នៅ​ទូ​ទាំង​ប្រទេស​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ឱ្យ​បាន​គ្រប់​គ្នា​ ដើម្បី​ប្រើ​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​ប្រទេស ...

ហង្ស ពណ្ណរាយ
https://tinyurl.com/4bxbz6t5

អ្នក​សង្កេតការណ៍​ចំនួន​ ៣៣៣​នាក់​ មក​ពី​៦៥​ប្រទេស​ និង​ស្ថា​ប​ន័​អន្តរជាតិ​នឹង​អញ្ជើញ​មក​កម្ពុជា​ ដើម្បី​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ អ្នក​សង្កេតការណ៍​បរទេស​ ៣៣៣​ នាក់​មក​ពី​ ៦៥​ ប្រទេស​ និង​ស្ថាប័ន​អន្តរជាតិ​នឹង​អញ្ជើញ​មក​កម្ពុជា​ដើម្បី​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧​ ដែល​នឹង​ប្រព្រឹត្ត​ទៅ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2sj6y36f

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ស្វាគមន៍​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អ្នក​សង្កេតការណ៍​ទាំងអស់​ដែល​នឹង​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/45zmxe4s

រដ្ឋមន្ត្រី​ការពារជាតិ​៖ ទោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​វៀតណាម ​បន្ត​ស្ងប់ស្ងាត់ កងកម្លាំង​ខ្លះ​នៅ​បន្ត​សង្កេតការណ៍

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ លោក​ ទៀ បាញ់ បានបញ្ជាក់​ជាថ្មី​ថា ស្ថានការណ៍​វិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ​បន្ត​ស្ងប់ស្ងាត់​ជាធម្មតា ដោយ​កងកម្លាំង​នៅ​មិនទាន់​ប្រទះឃើញ​ដ្រូ​ន​ស៊ើបការណ៍​ណាមួយ ឬ​បច្ចាមិត្ត​ ដែល​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​លើ​ទឹកដី​កម្ពុជា​ ឡើយ​។ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-07-20-1355-252524.html

បក្ស​ភ្លើងទៀន​ប្រកាស​ជំហរ​មិន​គាំទ្រ ​និង​មិន​ពាក់ព័ន្ធ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា ​ជាការ​ប្រកាស​លាងខ្លួន​

គណបក្ស​ភ្លើងទៀន​ប្រកាស​ជំហរ​មិន​គាំទ្រ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត ហើយ​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​នេះ​មិន​ថា ​កើតចេញពី​បុគ្គល​ណា​ឡើយ និង​បានចាត់ទុក​ចលនា​អំពាវនាវ​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​គូស​សន្លឹកឆ្នោត​ចោល ជា​ទង្វើ​រំលោភបំពាន​ច្បាប់​។ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-07-20-1059-252523.html

អាជ្ញាធរ​ភ្នំពេញ​ប្រាប់​ពេលវេ​លា ​និង​ទីតាំង​រថយន្ត​ក្រុង​ ៤៣០ គ្រឿង​ ដែល​ដឹក​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​

រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ត្រៀម​រថ​យន្ត​ក្រុង​ដឹកជ​ញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​​ចំនួន​ ៤៣០ ​គ្រឿង​ និង​បាន​ប្រាប់​ពី​ចំណត​ត្រៀម​ចេញ​ដំណើរ​ចាប់ពី​​ម៉ោង ៥​និង ៣០​ នាទី​ព្រឹក​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​កម្ម​ករ​និយោ​ជិត ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-20-1553-252527.html

កាលបរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ឆ្នាំ​ក្រោយ​ត្រូវ​បាន​កំណត់​

​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៥​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​។​ ​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501327132/date-set-for-next-years-senate-election/

​គ​.​ជ​.​ប​ ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ និង​ភ្ញៀវ​ពិសេស​ជាង​ ២៥០​នាក់​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ កាលពី​ម្សិលមិញ​បាន​បិទ​ការ​ទទួល​ពាក្យ​សម្រាប់​ក្រុម​អន្តរជាតិ​ និង​ស្ថានទូត​បរទេស​ដែល​ចាប់អារម្មណ៍​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោតជាតិ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ដោយ​បាន​កត់ត្រា​អ្នក​សង្កេតការណ៍​អន្តរជាតិ​ និង ...

បែន​ សុខហ៊ាន
https://www.khmertimeskh.com/501326996/nec-logs-over-250-international-observers-and-special-guests/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fcgdg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!