ការអភិវឌ្ឍសង្គម
សិទ្ធិមនុស្ស
ក្រុមគ្រួសារនៅតំបន់ព្រលានយន្តហោះស្នើររដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធកាន់កាប់ដី
ក្រុមគ្រួសារជាច្រើនដែលរស់នៅក្បែរអាកាសយានដ្ឋានភ្នំពេញអន្តរជាតិបានដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)កាលពីថ្ងៃពុធ ដើម្បីស្វែងរកថាហេតុអ្វីបានជារហូតមកដល់ពេលនេះ សាលាក្រុងរាជធានីភ្នំពេញមិនទាន់ចេញបណ្ណកម្មសិទ្ធកាន់កាប់ដីដល់ពួកគេ បើទោះបីជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យារថានឹងការពារពួកគេពីការបណ្តេញចេញ។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/spared-eviction-airport-families-ask-government-for-land-titles-115993/
NGO ស្នើឲ្យនគរបាលពន្យល់ពីការតម្រូវឲ្យពួកគេធ្វើរបាយការណ៍ប្រចាំសប្តាហ៍
អង្គការជាង ១០ ក្នុងខេត្តឧត្តរមានជ័យបានជួបពិភាក្សាគ្នាដើម្បីរកវិធីឆ្លើយតប និងសុំឲ្យមានការពន្យល់ចំពោះការស្នើរបស់នគរបាលដែលសុំឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ត្រូវធ្វើរបាយការណ៍ប្រចាំសប្តាហ៍ពីសកម្មភាពរបស់ពួកគេឲ្យផ្នែកសន្តិសុខផ្ទៃក្នុងខេត្តខណៈដែលច្បាប់មិនបានចែង ហើយនៅខេត្តផ្សេងទៀតមិនឃើញតម្រូវឲ្យធ្វើបែបនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2avXPQo
អាជីវករ និងគ្រួសារទាហានរស់នៅលើភ្នំគូលេន បដិសេធមិនប្តូរទៅទីតាំងថ្មី
អ្នកស្រីតូយសាមឿនអាយុ៣៩ឆ្នាំ ដែលជាអាជីវករលក់វត្ថុអនុស្សាវរីយ៍ឲ្យភ្ញៀវទេសចរនៅលើភ្នំគូលេន ដែលស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អស់រយៈពេលជាង ១០ឆ្នាំកន្លងមក បដិសេធចំពោះគម្រោងដែលអាជ្ញាធរគ្រោង ជម្លៀសពួកគាត់ និងគ្រួសារទាហានជាង ៣០០គ្រួសារ ឲ្យចុះពីលើភ្នំ ទៅទីតាំងលំនៅផ្សេង ដើម្បីអភិរក្សកន្លែងនោះទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក បើទោះបីជាពួកគាត់ពុំទាន់បានទទួលដំណឹងជាក់លាក់ពីសំណាក់អាជ្ញាធរទាក់ទងទៅនឹងការផ្តល់សំណងក៏ដោយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2ab4HTY
រ៉ូណា ស្មីត អ្នករាយការណ៍អង្គការសហប្រជាជាតិ ការពារគោលជំហររបស់លោកស្រី
រ៉ូណា ស្មីត អ្នករាយការណ៍អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹង ការព្រួយបារម្ភជាបន្តបន្ទាប់របស់សហគមន៍សិទ្ធិមនុស្ស ដែលថា លោកស្រី មិនបានបំពេញអាណត្តិរបស់លោកស្រី។ ...
Jack Davies
http://www.phnompenhpost.com/national/un-rapporteur-rhona-smith-defends-approach
អង្គការសិទ្ធិមនុស្សមួយស្នើឲ្យអាស៊ានធ្វើកំណែទម្រង់ដីធ្លី
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយបានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹងការគំរាមកំហែងនៃការកើនឡើងជម្លោះ រវាងវិនិយោគិននិងប្រជាជនក្នុងស្រុក ដែលតម្រូវឲ្យធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន។ ...
VOA News
http://khmer.voanews.com/a/human-rights-body-calls-for-asean-land-reform/3430380.html
នគរបាលកម្ពុជានឹងធ្វើការស៊ើបអង្កេតឡើងការប្រកាសធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីហ៊ុនសែន
នគរបាលកម្ពុជាបានឱ្យដឹងថាពួកគេកំពុងធ្វើការស៊ើបអង្កេតទៅលើការប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ...
Julia Wallace
http://aa.com.tr/en/asia-pacific/cambodia-investigating-coup-declaration-against-pm/612788
ប្រេសិតសិទ្ធិមនុស្សអាមេរិកជំរុញឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស
កាលពីម្សិលមិញ ប្រេសិតសិទ្ធិមនុស្សអាមេរិកដែលមកបំពេញទស្សនកិច្ចបានជំរុញឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្ស និងអតីតមន្ត្រីសិទ្ធិមនុស្សប្រាំរូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា អំឡុងអ្វីដែលលោកចាត់ទុកថា ជាស្ថានការណ៍នយោបាយដែលកាន់តែធ្ងន់ធ្ងរទៅ ដែលក្នុងនោះតុលាការផ្ដោតគោលដៅលើអ្នករិះគន់រដ្ឋាភិបាលដោយមិនសមហេតុផល។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33087
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនព្រួយបារម្ភពីការគម្រាមកំហែង
ស្ថាប័នតស៊ូមតិផ្នែកសារព័ត៌មានអន្តរជាតិមួយឈ្មោះអ្នកសារព័ត៌មានគ្មានព្រំដែនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពិថ្ងៃអង្គារថា នេះជាសេចក្តីព្រួយបារម្ភមួយដែលស្ថាប័ននេះបានចាត់ទុកជាការកើនឡើងនៃការគម្រាមកំហែងទៅកាន់អ្នកការសែតនិងស្ថាប័នសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ...
Julia wallace
https://www.cambodiadaily.com/news/reporters-without-borders-concerned-by-threats-115667/
មន្ត្រីក្រសួងយុត្តិធម៌កោតសរសើរប្រេសិតអង្គការសហប្រជាជាតិ
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានកោតសរសើរប្រសិតរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បន្ទាប់ពីមានសារព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថាលោកស្រីបានបាត់បង់នូវទំនុកចិត្តជាច្រើនពីសំណាក់សហគមសិទ្ធិមនុស្ស។ ...
រដ្ឋាភិបាលត្រូវការពេលវេលាបន្ថែមសម្រាប់ការដោះមីន
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលគ្រោងនឹងស្នើរសុំការពន្យាពេលម្តងទៀតទៅលើកាលបរិច្ឆេទផុតកំណត់-ដែលត្រូវបានដាក់ចេញដំបូងបង្អស់ក្នុងឆ្នាំ២០០៩ និងបានពន្យាពេលម្តងទៅដល់ឆ្នាំ២០១៩ឥ ដើម្បីបំពេញនូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាប្រឆាំងគ្រាប់មីន។ ...
មាស សុជា
http://www.phnompenhpost.com/national/cnrp-oppose-lifting-members-immunity
មានការរិះគន់អ្នករាយការណ៍ UN ថាមិនបានបំពេញតាមតួនាទី ខណៈមានការសម្លាប់ កែម ឡី
ការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សដែលកាន់តែធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាបានកើតមានឡើងនៅពេលដែលមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគល្បីឈ្មោះហើយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Rhona Smith មិនបានបំពេញអាណត្តិរបស់គាត់ឲ្យបានល្អទៅតាមវិជ្ជាជីវៈជាអ្នកសង្កេតការណ៍ពិសេសបើទោះបីជាអ្នករាយការណ៍រូបនេះបានចូលរួមចេញសេចក្តីថ្លែងការណ៍មួយទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃនេះក៏ដោយ។ ...
Jack Davies
http://bit.ly/29LLR6U
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងឡុងបិចនៅសប្តាហ៍ក្រោយ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងឡុងបិច ដែលជាតំបន់ដែលមានប្រជាជនកម្ពុជារស់នៅច្រើនជាងគេបង្អស់បន្ទាប់ពីប្រទេសកំណើតរបស់ពួកគេ ដែលភាគច្រើននៃពួកគេនៅតែបន្តទំនាក់ទំនងជាមួយមាតុប្រទេសរបស់ខ្លួន។ ...
Courtney Tompkins
http://www.presstelegram.com/government-and-politics/20160711/us-ambassador-to-cambodia-visits-long-beach-this-week
អាជ្ញាធរតាមចាប់ខ្លួនមន្ត្រីនគរបាលពីរនាក់ បន្ទាប់ពីមានការគំរាមអ្នកយកព័ត៌មាន
អ្នកយកព័ត៌មានម្នាក់ក្នុងខេត្តមណ្ឌលគិរីដែលបានឡើងដើមស្វាយដើម្បីមើលទៅក្នុងបរិវេណផ្ទះរបស់មន្ត្រីនគរបាលម្នាក់ដែលពាក្យចចាមអារ៉ាមថា មានការលាក់ឈើខុសច្បាប់កាលពីចុងសប្ដាហ៍នោះ បាននិយាយថា ក្រោយមកលោកត្រូវបានឃាត់ខ្លួន និងគំរាមវាយដំ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32773
បាតុកម្មថ្ងៃចន្ទព័ណខ្មៅលើកទី០៩បញ្ចប់ដោយហឹង្សានិងការគម្រាមកំហែង
កាលពីថ្ងៃចន្ទនៅរាជធានីភ្នំពេញ អ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានធ្វើបាតុកម្មលើទី០៩ក្នុងថ្ងៃចន្ទព័ណខ្មៅ ដោយបញ្ចប់ដោយការវាយប្រហារដោយហឹង្សារវាងបាតុករនិងអ្នកសន្តិសុខ។ ...
ប៉ែន សុខហ៊ាន និង George Wright
https://www.cambodiadaily.com/news/ninth-black-monday-sees-clashes-threats-115003/
សវនាការលើសកម្មជនបរិស្ថានធ្វើឡើងដោយរឹតបន្តឹង
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww
សាលាអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សត្រូវបានលុបបំបាត់នៅខេត្តព្រះវិហារ
អ្នករៀបចំសិក្ខាសាលាស្តីអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សកាលពីថ្ងៃទី១៧ ខែមិថុនានៅខេត្តព្រះវិហារបានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានលុបបំបាត់ដោយនគរបាល ខណៈពេលអាជ្ញាធរបានឱ្យដឹងកាលពីម្សិលមិញថាក្រុមមន្ត្រីគ្រាន់តែបានស្នើរសុំឱ្យមានការបង្អាកវគ្គបណ្តុះបណ្តាលនេះដោយសារការព្រួយបារម្ភអំពីកត្តាអនុវត្តជាក់ស្តែង។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/local-human-rights-forum-shut-down-preah-vihear
គណបក្សសង្គ្រោះជាតិស្នើរសុំការជំនួយពីអាល្លឺម៉ង់ក្នុងការសម្របសម្រួលភាពតានតឹងនយោបាយ
កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា គណៈប្រតិភូទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍនៃប្រទេសអាល្លឺម៉ង់បានយល់ព្រមនាំយកសារទៅកាន់សហភាពអឺរ៉ុបក្នុងការសុំជំនួយសម្របសម្រួលអំពីភាពតានតឹងនយោបាយរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/cnrp-asks-germany-for-help-in-mediation-114178/
មិនមានការអនុញ្ញាតិឱ្យនៅក្រៅឃុំសម្រាប់បុគ្គលិកអង្គការអាដហុកនិងមន្ត្រីគជបនោះទេ
កាលពីថ្ងៃចន្ទ សាលាឧទ្ធរណ៍បានបដិសេធសំណើរសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្សទាំងបួន និងមន្ត្រីគជបមួយរូប ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទជាមួយប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលោក គឹម សុខា ដែលនេះជាកិច្ចគាំទ្រលើសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញកាលពីខែមុន។ ...
ឃួន ណារិម និងប៉ែនសុហ៊ាន
https://www.cambodiadaily.com/news/no-bail-for-adhoc-staffers-114055/
បាតុករ"ថ្ងៃចន្ទព័ណខ្មៅ"នឹងត្រូវប្រឈមមុខនៅសាលាឧទ្ធរណ៍
សកម្មជននៅពីក្រោយ “ថ្ងៃចន្ទព័ណខ្មៅ” បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើបាតុកម្មម្តងទៀតនៅថ្ងៃនេះ បើទោះបីជាមានការគម្រាមកំហែងពីការចាប់ខ្លួនកាន់តែច្រើននិងត្រូវប្រឈមនៅសាលាឧទ្ធរណ៍ក៏ដោយ ខណៈបុគ្គលិកបួននាក់របស់អង្គការអាដហុកនិងមន្ត្រីគជបមួយរូបនឹងត្រូវចូលសាវនការនៅក្នុងព្រឹកនេះ។ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/black-monday-will-move-to-appeal-court-114008/
សភាអឺរ៉ុបអំពាវនាវជាថ្មីម្តងទៀតឲ្យពិនិត្យមើលឡើងវិញនូវជំនួយសម្រាប់ប្រទេសកម្ពុជា
កាលពីម្សិលមិញ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយចោទប្រកាន់រដ្ឋា ភិបាលកម្ពុជាថា បានដាក់បទចោទប្រកាន់លើគណបក្សប្រឆាំងដោយហេតុផលនយោបាយ ហើយអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សឲ្យប្រសើរទេនោះ នេះជាការបន្ទរតាមសេចក្ដីសម្រេចស្រដៀងគ្នាមួយដែលខ្លួនបានអនុម័តកាលពី៦ខែមុន។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32073
មន្ត្រីនគរបាលវៀតណាមចុះមកជួបក្រុមជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងរាជធានីភ្នំពេញ
សមាជិកម្នាក់នៃក្រុមជនជាតិភាគតិចម៉ុងតាញ៉ាបានឲ្យដឹង កាលពីម្សិលមិញថា នគរបាលវៀតណាមបានចុះមកជួបក្រុមរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារក្នុងការខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ជាកន្លែងដែលអ្នកស្វែងរកសិទ្ធិជ្រកកោនអះអាងថា បានគេចពីការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលនៃប្រទេសេនះ។ ...
ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/32036
អ្នកទោសមនសិការដាក់ញ្ញាត្តិក្នុងពន្ធនាគារព្រៃសរ
សំណុំគោលការណ៍សុវត្ថិភាពថ្មីក្នុងពន្ធនាគារព្រៃសរ ដែលបង្កើតឡើងក្នុងគោងបំណងបញ្ឈប់ការប្រើប្រាស់ថ្នាំញៀននៅទីនោះ ត្រូវបានប្រើប្រាស់ទៅកាន់អ្នកទោសជ្រើសរើសមួយចំនួនដែលត្រូវបានជាប់ឃុំក្នុងករណីនយោបាយដ៏រសើបមួយដែលមានទាក់ទងទៅនឹងរឿងអាស្រូវផ្លូវភេទជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធលោក គឹម សុខា។ ...
មុិចដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/political-prisoners-partitioned-prey-sar
សកម្មជនបន្ថែមទៀតត្រូវបានឃាត់ខ្លួន និងដោះលែងវិញនៅក្នុងថ្ងៃច័ន្ទពណ៌ខ្មៅចុងក្រោយ
សកម្មជនប្រាំពីរនាក់ដែលត្រូវបានឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញពីបទព្យាយាមធ្វើការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.ប.មួយរូបកាលពីពេលថ្មីៗនេះ ត្រូវបានដោះលែងវិញនៅពេលមេឃងងឹត ដោយបញ្ចប់ស្រដៀងគ្នាទៅនឹងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ចុងក្រោយនេះដែរ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/31967
UN សម្ដែងកង្វល់ ប៉ុន្តែសកម្មជនសិទ្ធិមនុស្សលើកឡើងថា ត្រូវការខ្លាំងជាងនេះ
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ជុំវិញស្ថាន ភាពនយោបាយដ៏ចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្ដីថ្លែងការណ៍មានតែពីរប្រយោគចេញតាមរយៈ ការិយាល័យផ្នែកព័ត៌មានរបស់លោក ដែលសកម្មជនសិទ្ធិមនុស្សបានរិះគន់កាលពីម្សិលមិញ ចំពោះភាពរួញរា និងភាពអសកម្ម។ ...
Taylor O'connell
http://www.cambodiadailykhmer.com/31842